ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ Japanese insurer opens new representative office

Posted on

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ (English in Next Page)   ភ្នំពេញ ថ្ងៃទី 24 សីហា 2017: ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Tokio Marine & Nichido Fire Insurance បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​ពី​សក្តានុពល​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ក្នុង​គោលដៅ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​ដៃគូ​សហការ​។ នេះ​ជា​ជំហ៊ាន​ដំបូង​មួយ​ក្នុង​ការចូល​ទីផ្សារ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដ៏​ពេញលេញ​នា​ពេល​ខាង​មុខ​ពេល​ឱកាស​ទីផ្សារ​អំណោយផល​។ ការិយាល័យ​តំណាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមហ៊ុន Tokio Marine Holdings Inc ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance ឲ្យ​ដឹងថា​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា កំពុង​កើន​ឡើងជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Post Khmer)

[ពត៌មាន/NEWS]ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបង្អស់នៅកម្ពុជា AIA coming to the Kingdom

Posted on

 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបង្អស់នៅកម្ពុជា។     វត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយនេះមានឈ្មោះអេអាយអេ ដែលទើបតែចូលខ្លួនមកក្នុងកម្ពុជា។     អ្នកតំណាងអោយក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា ហេតុដែលក្រុមហ៊ុននេះមានវត្តមាននៅក្នុងប្រទេសនេះដោយសារតែ ការរីកចម្រើនផ្នែកសេដ្ធកិច្ច នឹងវិស័យធានារ៉ាប់រងនៅមានសភាពខ្សោយនៅឡើយ។     គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអេអាយអេមានទីតាំងនៅក្នុង១៨ប្រទេសនៃអាសីុ នឹងបានឈរលំដាប់កំពូលនៅក្នុងទីផ្សារប្រទេសទាំងនោះ។     ម្យ៉ាងវិញទៀត ពួកគេនឹងមានគម្រោងលើការវិនិយោគទុនមកកាន់កម្ពុជារយៈពេល៣ទៅ៥ឆ្នាំទៅមុខទៀត។       [ពត៌មាន/NEWS]ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង Life insurance market growing

[ពត៌មាន/NEWS]ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង Life insurance market growing

Posted on

ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង   ភ្នំពេញៈ ទោះបី​កម្ពុជា​ជា​ទីផ្សារ​តូច​មួយ​ក្តី ប៉ុន្តែ​វា​នៅ​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាច្រើន​កំពុង​ចូល​មក​ទីផ្សារ​នេះ ដែល​អ្នក​ជំនាញ​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ស្វិតស្វាញ​ក្នុង​ឧស្សាហកម្ម​នេះ​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​ទី​ពីរ​របស់​ថៃ Bangkok Life បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA នឹង​បើក​ដំណើរ​ការ​នៅ​ចុង​សប្តាហ៍​នេះ​។   សម្រាប់ការអានបន្ថែម សូមចុចទីនេះ         Life insurance market grows   To read more, please click here     (The article is originally from Phnom Penh Post/ Post Khmer)