លុយ ត្រូវតែជាលុយគ្រប់ពេលវេលា Money has to be money all the time

Posted on

លុយ ត្រូវតែជាលុយគ្រប់ពេលវេលា   នៅក្នុងសម័យបុរាណ តើមួយណាខាងក្រោមនេះ គឺជារូបិយប័ណ្ណ?   ក) ពស់   ខ) គ្រឿងអលង្ការ   គ) កាំបិត   ឃ) ប្រដាប់រំម៉ត់ដំឡូង ទំនិញនីមួយៗ មានតម្លៃផ្សេងគ្នា។ ដូច្នេះ រូបិយប័ណ្ណគួរតែមានចំនួននិងតម្លៃស្មើគ្នា។     សព្វថ្ងៃនេះ យើងមានក្រដាសលុយ និងកាក់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។   ប៉ុន្ដែនៅសម័យបុរាណ របស់ប្រភេទផ្សេងគ្នាជាច្រើនត្រូវបានគេប្រើជារូបិយប័ណ្ណដូចជា៖ ខ្យង កាំបិត ឬអំបិល ត្រូវបានគេប្រើជាលុយ។  

តើធនាគារធ្វើអ្វីខ្លះ? What banks do?

Posted on

  តើធនាគារធ្វើអ្វីខ្លះ? តើមួយណាក្នុងចំណោមខាងក្រោមនេះ ដែលធនាគារធ្វើ ក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង?   ក) កូនប្រុសរបស់អ្នកដែលចង់ផ្ញើប្រាក់ទៅខេត្ត   ខ) ក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្ម   គ) ក្រុមគ្រួសារវ័យក្មេងដែលចង់ទិញបុរីមួយ   ឃ) សិស្សដែលចង់ជាប់ការប្រឡង   យើងឃើញមានធនាគារនៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកដឹងទេថាពួកគេធ្វើការអ្វីខ្លះជារៀងរាល់ថ្ងៃ?   ក្នុងសេដ្ឋកិច្ច លុយប្រៀបដូចជាឈាម។   ប្រសិនបើឈាមហូរមិនរលូន យើងនឹងស្លាប់។ មុខងារធនាគារ គឺដូចបេះដូងរបស់មនុស្សអីុចឹងដែរ វាមានតួនាទីបូមឈាមចេញនិងចូល។     ធនាគារផ្តល់ជូនអ្នកនូវសេវាកម្មជាច្រើន ប៉ុន្តែយើងអាចសង្ខេបបាននូវតួនាទី៣សំខាន់ៗ 1) ការដាក់ប្រាក់  2) ឥណទាន និង 3) ការទូទាត់   នៅធនាគារ អ្នកអាចរក្សាទុកលុយរបស់អ្នកយា៉ងមានសុវត្ថិភាព។   ជាការពិតណាស់ អ្នកអាចរក្សាទុកប្រាក់ខែរបស់អ្នកនៅក្នុងទូខោអាវរបស់អ្នក ប៉ុន្តែប្រសិនបើមានអគ្គិភ័យកើតឡើង?   អ្នកនឹងមិនជួបហានិភ័យនេះទេ ប្រសិនបើអ្នករក្សាប្រាក់របស់អ្នកនៅធនាគារមួយ។   លើសពីលើនេះទៀត អ្នកអាចទទួលបានប្រាក់បន្ថែមមួយចំនួនផងដែរ ដែលគេហៅថា ការប្រាក់។ […]

តើលុយជាអ្វី? What is money?

Posted on

តើលុយជាអ្វី?   តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ?   កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។   ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។   ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?   តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?   ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?   វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។   ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?   លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។