កំហុសទាំង៣របស់អាជីវកម្មខ្នាតតូច

Posted on

កំហុសទាំង៣របស់អាជីវកម្មខ្នាតតូច អ្វីដែលពិបាកបំផុតក្នុងការធ្វើអាជីវកម្មគឺ ការគ្រប់គ្រងហិរញ្ញវត្ថុ។ ជាទូទៅម្ចាស់អាជីវកម្មខ្នាតតូចក្នុងប្រទេសមួយចំនួនមិនសូវមានបទពិសោធន៍ក៏ដូចជាចំណេះដឹងច្រើនផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម ពីព្រោះពួកគាត់ច្រើនផ្តោតការយកចិត្តទុកដាក់ទៅលើ ដំណើរអាជីវកម្មនិងការបម្រើអតិថិជនឲបានល្អជាជាងការផ្ដោតចំណាប់អារម្មណ៌លើកំណត់ត្រានិងផែនការហិរញ្ញវត្ថុរបស់ពួកគេ។ ដូចនេះហើយទើបបង្កើតបានជាកំហុសមួយចំនួនដែលរារាំងការរីកចម្រើនរបស់ពួកគេ។ ខាងក្រោមនេះជាកំហុសដែលសហគ្រិនទាំងឡាយពុំគួរមើលរំលង៖ ១ សាច់ប្រាក់មិនគ្រប់គ្រាន់ សាច់ប្រាក់មិនគ្រប់គ្រាន់ក៏អាចជាដើមហេតុនៃការបរាជយ័ក្នុងជំនួញដែរ។ ឧទាហរណ៍៖ សហគ្រិនវយ័ក្មេងមួយចំនួននៅប្រទេសកម្ពុជារមែងមានភាពត្រេកត្រអាលនឹងប្រាក់កំរៃដែលពួកគេរកបានដំបូង ហើយភ្លេចគិតទៅដល់ហានិភយ័នៃការចំណាយរបស់ពួកគេ។ ពេលខ្លះអ្នកប្រហែលជាទទួលបានអត្រានៃការលក់ច្រើននៅក្នុងបញ្ជី ប៉ុន្ដែកុំភ្លេចថាអ្នកចាំបាច់ត្រូវចំណាយលើរបស់ទាំងនោះជាមុនសិន មុននឹងយកមកលក់បន្ដឲអតិថិជនរបស់អ្នក។ បើសិនជារកបានម៉ូយដុំ ឬទទួលការកុម្មង់ទ្រង់ទ្រាយធំ នោះអ្នកប្រាកដជាជួបប្រទះនឹងហានិភយ័ក្នុងការទទួលបានប្រាក់យឺតយ់៉ាវ។ ក្រៅពីការលក់ដូរទំនិញ អ្នកក៏ចាំបាច់បញ្ចេញថ្លៃចំណាយសម្រាប់បុគ្គលិកនិងថ្លៃប្រើប្រាស់ផ្សេងទៀត។ ហានិភយ័ទាំងនេះ អាចបង្ខំឲសហគ្រិនវយ័ក្មេងឬថ្មីថ្មោងមួយចំនួនឈានទៅរកការខ្ចីប្រាក់ពីធានាគារដើម្បីយកមកដោះស្រាយបញ្ហា បើធ្ងន់ធ្ងរប្រហែលជាត្រូវក្សយ័ធុនក៏ថាបាន។ ២ ការច្រលូកច្រលំគ្នានូវមូលនិធិជំនួញនិងប្រាក់ផ្ទាល់ខ្លួន ការដែលសន្មតថាអ្នកជាម្ចាស់តែមួយហើយព្យាយាមប្រើប្រាស់បណ្ណ័ឥណទានផ្ទាល់ខ្លួនមកទិញដូរ និងផ្គត់ផ្គង់អាជីវកម្មគឺជាកំហុសមួយរបស់សហគ្រិនទូទៅព្រោះវាធ្វើឲអ្នកបាត់ដានពីចំណូលចំណាយ ឬខាតចំណេញក្នុងអាជីវកម្មរបស់អ្នក។ ករណីកើតឡើងជារឿយៗក្នុងស្រទាប់អាជីវកម្មតូចតាចនៅកម្ពុជា ហើយបង្កជាការឈឺក្បាលដល់ម្ចាស់អាជីវកម្មរាល់ពេលដែលត្រូវកាត់កងបង់ពន្ធអាជីវកម្មប្រចាំឆ្នាំពីព្រោះពិបាកក្នុងការបែងចែកនូវការចំណាយសម្រាប់អាជីវកម្មនិងចំណាយផ្ទាល់ខ្លួន។ជាថ្មីម្ដងទៀតសម្រាប់សហគ្រិនឬម្ចាស់អាជីវកម្មថ្មីថ្មោង ទោះបីជាអាជីវកម្មរបស់អ្នកប្រតិបត្តិការទៅក្រៅម៉ោងនិងមានប្រាក់ចំណេញតិចតួចក៏ដោយអ្នកចាំបាច់ត្រូវមានគណនីត្រួតពិនិត្យដាច់ដោយឡែកនិងកាតឥណទានដាច់ដោយឡែកសំរាប់អាជីវកម្មដើម្បីបញ្ចៀសនូវហានិភយ័និងការភន្ដ័ច្រឡំនានា។ ៣ តម្លៃ ជាទូទៅមិនថាគេ មិនថាយើងពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងរមែង ព្យាយាមកំណត់តម្លៃទំនិញរបស់ខ្លួនឲថោកជាងហាងដទៃ ហើយយកចំណេញតិចតួចព្រោះយល់ថានេះជាជំហានដំបូងក្នុងប្រឡូកក្នុងទីផ្សារនិងបង្កើនអតិថិជន គិតប្រាក់ច្រើនពេកអាចនឹងបាត់បង់ការលក់ទៅឱ្យគូប្រជែង។ ប៉ុន្ដែការកំណត់តម្លៃបានថោកនេះអាចបង្កជាហានិភយ័ដល់មុខជំនួញក៏ព្រោះតែម្ចាស់អាជីវកម្មថ្មីថ្មោងខ្លះមិនបានរាប់បញ្ចូលឬដកចេញការចំណាយមួយភាគធំដែលគាត់វិនិយោគ។ ដូចនេះវាជាមេរៀនមួយសម្រាប់អ្នក ចូរកុំព្យាយាមធ្វើជាអ្នកលក់របស់ក្នុងតម្លៃទាបបំផុតដើម្បីចង់បានអតិថិជនហើយត្រូវខាតបង់ចំណូលអី។ ចូរកំណត់តម្លៃណាដែលសមរម្យហើយរាប់បញ្ចូលនូវការចំណាយឲរួចរាល់សិនសឹមដាក់លក់។ នៅពេលអាជីវកម្មដំណើរការបានល្អហើយសឹមវាយតម្លៃឡើងវិញ។

វិធីសាស្រ្តសន្សំពេលវេលា

Posted on

  ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។ ៣ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖ ១. ធ្វើផែនការណ៍មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ? ២. បែងចែកអាទិភាពនៃការងារពេលខ្លះការងារអាចមកដល់ច្រើនក្នុងពេលតែមួយ ដែលបង្កភាពស្មុគស្មាញដល់អ្នក ជាពិសេសសម្រាប់ប្អូនៗនិសិត្សនៅកម្ពុជា។ យ៉ាងណាមិញ ដើម្បីសម្រួលដល់ស្ថានភាពដ៏តឺងតែងនេះ អ្នកគួរចេះបែងចែកអាទិភាពនិងលេខរៀងនៃការងារ ថាតើមួយណាត្រូវធ្វើមុន និងមួយណាត្រូវធ្វើក្រោយ។ ៣ កុំពន្យារការងារ ធម្មតាទេ អ្នកណាក៏ចេះខ្ជិលដែរ!! អ្វីដែលសំខាន់យើងត្រូវចេះយកឈ្នះវា ពីព្រោះការព្យាយាមពន្យារការងារពិតជាជះឥទ្ធិពលអាក្រក់ដល់ទម្លាប់ប្រចាំថ្ងៃ ថែមទាំងខាតពេលវេលាចោលទៀតផង។ ហេតុនេះហើយ មានអ្វីធ្វើក៏ធ្វើឲហើយទៅ យកពេលដែលនៅសល់ធ្វើការងារដែលមានប្រយោជន៍ផ្សេងទៀត។ 

យល់ដឹងអ្វីជាការដេញថ្លៃ

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ការដេញថ្លៃ គឺជាព្រឹត្តិការណ៍មួយដែលទំនិញ ឬទ្រព្យសម្បត្តិត្រូវបានលក់ទៅអោយអ្នកដែលបានដេញថ្លៃខ្ពស់បំផុត។ ដោយបើកទូលាយដល់សាធារណៈ ការលក់ដេញថ្លៃធានានូវការដេញថ្លៃដ៏ធំទូលាយ​ ហើយជួនកាលវត្ថុនៅកន្លែងដេញថ្លៃអាចនាំមកនូវតម្លៃខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ អ្នកដេញថ្លៃក៏បង្កើតទីផ្សារផ្ទាល់ខ្លួនរបស់ពួកគេដោយកំណត់ ថាតើបុគ្គលម្នាក់មួយណាហ៊ានចំណាយលុយសម្រាប់ទំនិញដែលដាក់បង្ហាញនូវតម្លៃខ្ពស់ជាងតម្លៃត្រូវបានកំណត់ដោយអ្នកលក់។ មានការដេញថ្លៃជាច្រើនប្រភេទដែលបានធ្វើឡើងនៅជុំវិញពិភពលោក។  នៅក្នុងការដេញថ្លៃជាភាសាអង់គ្លេស​ ហៅថា Auction វាជារបៀបមួយត្រូវបានណែនាំដល់ហ្វូងមនុស្ស និងសមាជិកនៃការដេញថ្លៃជាសាធារណៈនៅលើវត្ថុមួយនោះដោយបង្កើនតម្លៃយឺតៗ រហូតដល់អ្នកទាំងអស់គ្នាចេញទៅក្រៅដោយទុកតែអ្នកឈ្នះនៃការលក់ដេញថ្លៃណាដែលហ៊ានបង់តម្លៃខ្ពស់ជាងគេ។ ការដេញថ្លៃនេះត្រូវបានគ្រប់គ្រងដោយអ្នកដេញថ្លៃម្នាក់ ដែលជាអ្នករក្សាការដេញថ្លៃ និងកំណត់អ្នកឈ្នះចុងក្រោយ។ ក្នុងករណីខ្លះអ្នកលក់អាចកំណត់ការដេញថ្លៃអប្បបរមាដើម្បីធានាថាវត្ថុនឹងមិនលក់នៅខាងក្រោមតម្លៃជាក់លាក់ណាមួយ។ មានក្រុមហ៊ុនដេញថ្លៃល្បីៗ ដូចជាក្រុមហ៊ុន Sotheby មានជំនាញខាងដេញថ្លៃដូចជាផ្ទះ គ្រឿងអលង្ការជាដើម។ នៅក្នុងការដេញថ្លៃមួយផ្សេងទៀត គេហៅថា ការដេញថ្លៃបែបហូឡង់។ អ្នកលក់ដេញថ្លៃចាប់ផ្តើម កំណត់តម្លៃហើយបន្ទាប់មកបន្ថយវា។ សមាជិកនៃក្រុមមនុស្សដែលដេញថ្លៃ គឺត្រូវស្ដាប់ពីតម្លៃរហូតដល់តម្លៃដែលពួកគេចូលចិត្ត។ ការដេញថ្លៃបែបហូឡង់ក៏អាចត្រូវបានប្រើដើម្បីលក់គ្រឿងច្រើនប្រភេទនៃវត្ថុដូចគ្នាទៅហ្វូងមនុស្សដ៏ធំមួយ។ ឧទាហរណ៍មនុស្សម្នាក់ដែលលក់វត្ថុជាច្រើន អាចអនុញ្ញាតឱ្យសមាជិកទាំងអស់ក្នុងហ្វូងមនុស្សបង់ថ្លៃដូចគ្នា នៅពេលដែលការដេញថ្លៃមានភាពយុត្តិធម៌ស្មើរគ្នា។  ក្នុងករណីខ្លះមនុស្សនៅឯការដេញថ្លៃមួយអាចដាក់ដេញថ្លៃដែលមានលក្ខណៈ​បិទជិត និងត្រូវបានបើកបង្ហាញអ្នកឈ្នះក្នុងពេលដំណាលគ្នា។ អ្នកឈ្នះនៃការលក់ដេញថ្លៃ គឺជាអ្នកដែលមានការដេញថ្លៃខ្ពស់បំផុត។ នៅក្នុងការផ្លាស់ប្តូរមួយផ្សេងទៀតនៅពេលដេញថ្លៃ វាជាទូទៅជាការដេញថ្លៃដោយសម្ងាត់ មនុស្សក្នុងបន្ទប់សម្លឹងមើលវត្ថុដែលដាក់តាំង ហើយពួកគេសរសេរដេញថ្លៃរបស់ពួកគេនៅលើក្រដាស។ អ្នកចូលរួមអាចមើលឃើញការដេញថ្លៃរបស់អ្នកដទៃហើយពួកគេអាចជ្រើសរើសដើម្បីព្យាយាមប្រឆាំងនឹងការដេញថ្លៃរបស់អ្នកដទៃប្រសិនបើពួកគេចង់ទិញវត្ថុនោះ។ នៅចុងបញ្ចប់នៃកំឡុងពេលកំណត់ អ្នកដែលមានការដេញថ្លៃខ្ពស់បំផុតត្រូវបានដាក់ឈ្មោះជាអ្នកឈ្នះ។ នៅក្នុងការដេញថ្លៃភាគច្រើនមនុស្សអាចដេញថ្លៃពីចម្ងាយដោយផ្តល់ឱ្យអ្នកដេញថ្លៃនូវសំបុត្របញ្ជាក់ពីចេតនាដេញថ្លៃ […]

អត់លុយ! តែចង់ដើរលេង ធ្វើយ៉ាងណា?

Posted on

ដូចពាក្យចាស់បុរាណខ្មែរពោលថា ធ្វើអ្វីធ្វើឲហើយទាន់ខ្លួននៅក្មេង អាស្រយ័ហេតុនេះហើយអ្នកគួរតែដើរឲបានច្រើន សន្សំបទពិសោធន៍ សាកល្បងអ្វីដែលថ្មីតាមកន្លែងផ្សេងៗ មិនថាក្នុងស្រុកឬក្រៅស្រុក។ យ៉ាងណាមិញអ្វីដែលជាឧបសគ្គចម្បងនោះគឺ ថវិការ កាលណាថវិការមិនគ្រប់ឱកាសក៏មិនអំណោយផលដែរ។ ធ្វើយ៉ាងណាទើបអាចសន្សំប្រាក់បានគ្រប់សម្រាប់ដើរលេង ខាងក្រោមនេះជាតិចនិកខ្លះដែលជួយអ្នកបាន៖ ១ បង្កើតគណនីសន្សំសម្រាប់ដំណើរកម្សាន្ដពេលវិសម្សកាល បង្កើតគណនីដាច់ដោយឡែក ជារៀងរាល់ខែអ្នកអាចលួចរិះថាំ ដកប្រាក់ខ្លះពីប្រាក់ខែទាំងអស់ ម្ដង ២០ ឬ ៣០ដុល្លារដាក់ក្នុងកុងមួយខែម្ដង យ៉ាងហោចណាស់ក៏បាន ៣៦០ដុល្លារជាងដែរក្នុងមួយឆ្នាំបើគិតទាំងការប្រាក់ គ្រប់គ្រាន់សម្រាប់ថ្លៃធ្វើដំណើរទៅកាន់ខេត្តនានា ឬប្រទេសជិតខាងបានយ៉ាងងាយ។ ២ កាត់បន្ថយការចាយវាយ  ធម្មតាទេយុវជនខ្មែរភាគច្រើនចូលចិត្តជួបជុំមិត្តភក្តិនៅតាមហាងកាហ្វេប្រ៊េនៗ ញាុំអាហារក្រៅផ្ទះ មើលកុន ទិញឥវ៉ាន់ជាដើម ដែលសុទ្ធសឹងតែជាចំណាយដែលមិនសូវចាំបាច់។ អាស្រយ័ហេតុនេះហើយ បើសិនជាដាក់គោលដៅហើយអ្នកត្រូវលះបង់ខ្លះសម្រាប់គោលដៅមួយទៀត។ ៣ រកការងារក្រៅម៉ោងបន្ថែម ការងារក្រៅម៉ោងប្រហែលជាមិនអាចផ្គត់ផ្គងអ្នកគ្រប់គ្រាន់នោះទេ តែយ៉ាងណាមិញវាអាចជួយឲអ្នករកចំណូលបានបន្ថែមបានខ្លះ ក្នុងករណីប្រាក់ខែនៅស្ទើរ ហើយកន្លែងដែលអ្នកប្រាថ្នាទាមទារឲមានការចំណាយច្រើន។ អ្នកអាចធ្វើការក្រៅម៉ោងតាមហាងកាហ្វេ ហាងលក់ខោអាវ ឬធ្វើជាអ្នកបកប្រែភាសា។ ជម្រើសម៉្យាងទៀត អ្នកអាចលក់របស់របរចាស់ៗ ដូចជាខោអាវ ឬសៀវភៅមួយទឹកក្នុងតម្លៃសមរម្យ យ៉ាងហោចណាស់ក៏បានក្រែលគ្រាន់ដាក់កុងដែរ។

តើហ៊ុនជាអ្វី?

Posted on

នៅក្នុងពេលបច្ចុប្បន្នកាល ការវិនិយោគទៅលើហ៊ុនបានក្លាយជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រដទៃទៀត សម្រាប់បុគ្គលក្នុងការប្រមូលមូលធន កសាងធនធាន និងបង្កើនចំណូលផ្ទាល់ខ្លួន ដោយមានប្រសិទ្ធភាពនិងលទ្ធផលល្អ។ យ៉ាងណាមិញ មនុស្សជាច្រើននៅមិនទាន់ យល់ច្បាស់អំពីហ៊ុននៅឡើយទេ។ ដូច្នេះថ្ងៃនេះ យើងនាំគ្នារៀនខ្លះៗអំពីអ្វីទៅដែលហៅថា ហ៊ុន? និយាយឱ្យស្រួលស្ដាប់ ចំណែកហ៊ុនឬភាគហ៊ុនតំណាងឱ្យ ភាពជាម្ចាស់ស្របច្បាប់នៃអាជីវកម្មមួយ។  សាជីវកម្មជាអ្នកព្រមព្រៀងឬចេញផ្សាយហ៊ុន។ ហើយហ៊ុនជួនកាលត្រូវបានគេហៅថា “មូលធនប័ត្រ” ព្រោះវាជាប្រភេទនៃសន្តិសុខហិរញ្ញវត្ថុ និងតំណាងឱ្យកម្មសិទ្ធិក្នុងការកាន់កាប់មុខជំនួញ។ មូលហេតុនៃការបង្កើតហ៊ុននេះឡើង គឺដោយសារហ៊ុនជួយបង្កើនទ្រព្យមូលធន ដើម្បីបម្លែងគំនិតល្អៗទៅជាអាជីវកម្ម ដែលមានផលចំណេញ។ ទីផ្សារហ៊ុនជាទីតាំងមួយ ដែលអនុញ្ញាតឱ្យវិនិយោគិន រកចំណូលមូលធនប្រកបដោយសក្ដានុពល ដែលអាចពួកគេសម្រេច គោលដៅហិរញ្ញវត្ថុរហ័សជាងមុន។ ហ៊ុនក៏ជួយបែងចែករវាងភាពជាម្ចាស់និងការគ្រប់គ្រង ដែលអនុញ្ញាតឱ្យបុគ្គលដែលគ្មាន ចំណាប់អារម្មណ៍ សមត្ថភាព ឬពេលវេលា ក្នុងការដំណើរការក្រុមហ៊ុនឬសហគ្រាស ចូលរួមទ្រទ្រង់និងរកចំណូលផ្នែកហិរញ្ញវត្ថុ។ របៀបនេះធ្វើឱ្យមានការកំណត់ធនធាន កាន់តែមានប្រសិទ្ធិភាព ដែលក្នុងនោះរួមមានមូលធនមនុស្ស។ អ្នកអាចស្វែងយល់ពីការវិនិយោគហ៊ុន និងវិនិយោគហ៊ុនដោយផ្ទាល់ នៅឯផ្សារមូលបត្រកម្ពុជា ដែលមានគេហទំព័រ http://csx.com.kh/main.do?lang=kh ។ មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/