[ពត៌មាន/NEWS]ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង Life insurance market growing

Posted on

ឧស្សាហកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​កម្ពុជា ​កាន់​តែ​ប្រកួត​ប្រជែង   ភ្នំពេញៈ ទោះបី​កម្ពុជា​ជា​ទីផ្សារ​តូច​មួយ​ក្តី ប៉ុន្តែ​វា​នៅ​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាច្រើន​កំពុង​ចូល​មក​ទីផ្សារ​នេះ ដែល​អ្នក​ជំនាញ​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ស្វិតស្វាញ​ក្នុង​ឧស្សាហកម្ម​នេះ​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​ទី​ពីរ​របស់​ថៃ Bangkok Life បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA នឹង​បើក​ដំណើរ​ការ​នៅ​ចុង​សប្តាហ៍​នេះ​។   សម្រាប់ការអានបន្ថែម សូមចុចទីនេះ         Life insurance market grows   To read more, please click here     (The article is originally from Phnom Penh Post/ Post Khmer)

[:kh]តើធ្វើយ៉ាងម៉េចដើម្បីបែងចែករវាងតម្រូវការចាំបាច់និងតម្រូវការដែលអ្នកចង់បានបានទៅ?[:en]How to separate your WANTs and your NEEDs?[:]

Posted on

[:kh]តើអ្នកដែលឆ្ងល់ទេថាអ្នកបានចំណាយលុយរបស់អ្នកអស់យ៉ាងច្រើនតែមិនដឹងថាលុយទាំងនោះបានទៅទីណា។ ប្រសិនបើអ្នកធ្លាប់គិតដូចនេះ កុំបារម្មណ៏ ពីព្រោះអ្នកមិនមែនជាមែនជួបបញ្ហានេះតែម្នាក់ឯងនោះទេ។   ដោយសារតែប្រជាជនខ្មែរជួបនៅបញ្ហានេះច្រើន​ ជាពិសេសនោះគឺក្មេងវ័យជំទង់តែម្ដង អញ្ចឹងហើយថ្ងៃនេះស្ពាននិងប្រាប់ពីវិធី បែងចែករវាង តម្រូវការដែលអ្នកចង់បាននិងតម្រូវការដែលចាំបាច់។   គន្លឹះនោះគឺអ្នកត្រូវដឹងអំពីតម្រូវការដែលអ្នកចង់បាន និងតម្រូវការដែលចាំបាច់របស់អ្នក។ វាស្តាប់ទៅរៀងស្រួលមែន តែវាក៏អាចជាពិបាកក្នុងការសម្រេចចិត្តថាតើអ្វីជាតម្រូវការចាំបាច់ ហើយមួយណាជាតម្រូវការដែលអ្នកចង់បាន របស់អ្នកឲ្យពិតប្រាកដ។   នេះគឺជាវិធីដើម្បីសម្រេចចិត្តបានដូចជា:   វាពិតជាសំខាន់ណាស់ក្នុងការសួរខ្លួនឯងថា តើអ្វីទៅជាតម្រូវការណាដែល​ចាំបាច់ហើយអ្វីទៅជាតម្រូវការដែលអ្នកចង់បាន ហើយវាទាំងពីរនេះខុសគ្នាត្រង់ណា?​ តើខ្ញុំអាចនឹងស្លាប់បានទេបើគ្មានរបស់ទាំងនេះ?​

គន្លឹះក្នុងការទិញទំនិញប្រកបដោយភាពឆ្លៀសវៃ

Posted on

គន្លឹះក្នុងការទិញទំនិញប្រកបដោយភាពឆ្លៀសវៃ   ការទិញទំនិញគឺជារឿងមួយដែលមិនអាចខានបាន ប៉ុន្ដែបើអ្នកស្ថិតនៅក្នុងស្ថានភាពសន្សំប្រាក់ ការដើរទិញទំនិញវាជារឿងមួយដែលធ្វើអោយអ្នកពិបាកក្នុងការសម្រេចចិត្តមែនទែន។ តើអ្នកចង់ដឹងនូវវិធីសាស្ត្រដែលធ្វើអោយអ្នកមានភាពឆ្លាតវៃក្នុងការដើរទិញទំនិញដែរឬទេ?អ្នកអាចទិញនូវអ្វីដែលអ្នកចង់បាន ហើយចំណាយប្រាក់តិចប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការទិញប្រកបដោយភាពឆ្លាសវៃដែលធ្វើអោយអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយមិនបាច់ចំណាយប្រាក់ច្រើននោះទេ ដោយគ្រាន់តែអ្នកអាចសាកល្បងនូវវិធីដូចខាងក្រោម៖ ១.ទិញនៅពេលមានការលក់បញ្ចុះតម្លៃ បើអ្នកចង់បាននូវរបស់អ្វីមួយប៉ុន្ដែអ្នកមិនមានលុយគ្រប់គ្រាប់ដើម្បីទិញវា អ្នកអាចរង់ចាំឱកាសនៃការលក់បញ្ចុះតម្លៃ ដូចជារដូវចូលឆ្នាំ បុណ្យអ៊ុំទូក បុណ្យណូអ៊ែល និងក្នុងឱកាសជិតដល់ចូលឆ្នាំសកល ឬគម្រប់ខួបនៃការបើកហាងលក់ ឬជាប្រម៉ូសិនរបស់ហាងជាដើម។ ក្នុងឱកាសទាំងអស់នេះ អ្នកនឹងទិញបាននូវផលិតផលដែលមានតម្លៃធូរថ្លៃជាមិនខាន។ ប៉ុន្ដែអ្នកគួរទិញនូវអ្វីដែលជាតម្រូវការចាំបាច់បានហើយ មិនគួរចេះតែទិញទំនិញដោយសារគេលក់បញ្ចុះតម្លៃឡើយ វានឹងធ្វើអោយអ្នកកាន់តែខាតបង់ប្រាក់កាសច្រើនព្រោះការចំណាយមិនបានត្រឹមត្រូវចំគោលដៅ។ ២.ទិញនៅកន្លែងដែលមានលក់ក្នុងតម្លៃសមរម្យ           ទំនិញមួយមិនមែនមានលក់តែមួយកន្លែងឡើយ វាត្រូវបានគេលក់នៅច្រើនកន្លែងទៀត គ្រាន់តែពេលខ្លះអ្នកមិនបានដឹង។ ដូចនេះអ្នកគួរចេះរកមើលវាអោយបានច្រើនកន្លែងដើម្បីស្ទាបស្ទង់តម្លៃជាមុនសិនមុននឹងសម្រេចចិត្ដ។ អ្នកគួរទិញនៅក្នុងផ្សារឬហាងដែលមិនសូវល្បី ព្រោះតម្លៃវាក៏មិនសូវថ្លៃដែរ។

វិធីសាស្រ្តគ្រប់គ្រងលុយក្នុងគ្រួសារ

Posted on

នៅពេលដែលដល់ពេលរៀបចំការចំណាយ អ្នកមានពីជម្រើសដែលអ្នកផ្ដោតទៅលើ។ ទីមួយគឺគម្រោង (ចំនួនប្រាក់ដែលអ្នកគិតថាប្រាក់ចំណូលដែលអ្នកបានមកនិងចំណាយដែលអ្នកគិតថានិងចាយ) ហើយទីពីរគឺតម្លៃជាក់ស្ដែង (ចំនួនដែលអ្នកបានចំណាយពិតប្រាកដ)។ ថ្ងៃនេះស្ពាននឹងនាំយករបៀបនៃការគ្រប់ប្រាក់នៅក្នុងគ្រួសាររបស់អ្នកឲ្យមានភាពជោគជ័យ៖   ដាក់គោលដៅ នៅពេលដែលអ្នករៀបចំការចំណាយឲ្យមានភាពប្រសើរ។ ឧទាហរណ៏ ប្រសិនបើគ្រួសារមួយមានគម្រោងចង់បានផ្ទះផ្ទាល់ ឬក៏ទិញផ្ទះថ្មី នោះពួកគេនឹងមានការកំណត់គោលដៅច្បាស់លាស់ក្នុងការចាយវាយនិងសន្សំប្រាក់។ ចាប់ផ្ដើមធ្វើការលៃលកប្រាក់ ការលៃលក អាចជួយឲ្យអ្នកមានគម្រោងក្នុងការចំណាយប្រចាំខែក្នុងគ្រួសារ ឧទាហរណ៏ចាយក្រោយ$1,000 ក្នុងមួយខែ។ វាពិតជាអាចជួយអ្នកបានច្រើនខ្លាំងណាស់។ ប្រសិនបើចំណាយច្រើនជាងចំនូល នោះអ្នកត្រូវតែកាត់បន្ថយចំណាយណាដែលឥតប្រយោជន៏ដូចជា បាយល្ងាចនៅហាង​រាល់ថ្ងៃជាដើម។ រាយបញ្ជីការចំណាយ រាយគ្រប់រាល់ការចំណាយប្រចាំខែរបស់អ្នកដូចជា បំណុល ការថែទាំសុខភាព ចំណីអាហារ​ ធានារ៉ាប់រង ថ្លៃទឹកភ្លើងទូរស័ព្ទ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះ។ នៅពេលដែលអ្នកមានការរៀបចំការចំណាយរបស់អ្នក បានច្បាស់លាស់​ នោះអ្នកនឹងមិនជួបប្រទះនឹងវិបត្តិហរញ្ញវត្ថុ។

វិធី 6 យ៉ាងដើម្បីបង្រៀនកូនរបស់អ្នកឱ្យចេះសន្សំប្រាក់

Posted on

អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​ ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។   បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា យានជំនិះ, អង្គរក្ស, គ្រឿងអលង្ការជាដើម។   កំណត់គោលដៅសន្សំជាមូយកូនរបស់អ្នក៖ អ្នកអាចជួយកូនអ្នក ដើម្បីកំណត់អ្វីដែលគេចង់បាន ឬ គោលបំណងចង់ធ្វើអ្វីមួយជាមួយកូនរបស់អ្នក ដូចជាអំពើសប្បុរសធម៌, ដំណើរកំសាន្តវិស្សមកាលទៅទីកន្លែងដែល កូនអ្នកចង់ទៅ, រឺទិញកុំព្យូទ័រសំរាប់ការសិក្សារបស់គេ។ អ្នកអាចជួយកូនៗរបស់អ្នក កំណត់រយះពេលនៃការសន្សំ ហើយចំនួនទឹកប្រាក់ដែលត្រូវសន្សំក្នុងមួយថ្ងៃ។​​ […]