ការចុះបញ្ជីពាណិជ្ជកម្ម

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការចុះបញ្ជីពាណិជ្ជកម្ម យោងតាមច្បាប់របស់ក្រសូងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ តើហេតុអ្វីបានរដ្ឋាភិបាលតម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្មដូច្នេះ? ការចុះបញ្ជីពាណិជ្ជកម្មដើម្បីធានាអោយបាននូវភាពស្របច្បាប់របស់ក្រុមហ៊ុនអ្នក រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុន(ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម… ) ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនអ្នក។បន្ទាប់ពីបានធ្វើការសចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មអ្នកនឹងត្រូវបានលិខិតបញ្ជាក់ព្រមទាំងទទួលបានការកាពារទៀតផងប្រសិនបើមានការចំលងឈ្មោះឬផលិតផលជាដើម។ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មអ្នកត្រូវបំពេញនូវសំណុំឯកសារតាមបែបបទដែលក្រសួងបានកំណត់ បន្ទាប់ពីបំពេញរូចរាល់អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបានសម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក។ ចំពោះឯកសារត្រូវបំពេញមានដូចជា៖  ក្រុមហ៊ុនឯកកម្មសិទ្ធិ ១.បំពេញពត៌មានទូទៅដូចជាឈ្មោះក្រុមហ៊ុន សកម្មភាពអាជីវកម្ម… ២.អាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនង ៣.ពត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម

តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច?

Posted on

តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច? សម្រាប់យុវជនខ្មែរដែលចូលចិត្តទិញទំនិញតាមអនឡាញប្រាកដជាធ្លាប់ដឹងហើយ អំពីមធ្យោបាយបង់ប្រាក់អេឡិចត្រូនិចដូចជា Paypal, Mastercard, Visa Card ជាដើម។ Paypal និង Credit Card សុទ្ធសឹងតែជាមធ្យោបាយបង់ប្រាក់អេឡិចត្រូនិច ហើយវាមានភាពងាយស្រួលព្រោះមិនចាំបាច់បង់ប្រាក់សុទ្ធ។ ថ្ងៃនេះយើងសូមលើកយកពីភាពខុសគ្នារវាងPaypal និង Credit Cardមកបកស្រាយ។ PayPal គឺជាវិធីផ្ញើនិងទទួលប្រាក់នៅតាមអ៊ីនធឺណិត។ ជំនួសឱ្យការផ្ញើមូលប្បទានប័ត្រនិងការបញ្ជាទិញដោយប្រើលុយសុទ្ធអ្នកអាចប្រើ Paypal ។ ក្នុងករណីដែលអ្នកចង់បញ្ចូលគណនី Paypal របស់អ្នកនោះអ្នកគ្រាន់តែផ្ទេរប្រាក់ពីកាតឥណទានឬគណនីធនាគាររបស់អ្នកចូលទៅកាន់គណនី។ អ្នកមិនចាំបាច់កាន់កាបូបទៅនោះទេ កាន់តែទូរសព្ទមួយដែលមានគណនីនោះជាការស្រេច។ លើសពីនេះទៅទៀតអ្នកអាចពិនិត្យមើលសាច់ប្រាក់និងតាមដានការហិរញ្ញវត្ថុរបស់អ្នកតាមទូរសព្ទដៃបានយ៉ាងងាយ។ ថ្វីបើ Paypal មានប្រតិបត្តិការនៅតាមបណ្តាប្រទេសភាគច្រើននិងអាចប្រើបានប្រហែល 19 រូបិយប័ណ្ណក៏ដោយ ក៏ប្រតិបត្តិការឥតក្រដាសនេះមិនទាន់បានទៅដល់ប្រទេសមួយចំនួននៅឡើយ។ ប័ណ្ណឥណទានគឺគ្រាន់តែជាកាតប្លាស្ទិកដែលត្រូវបានប្រើជំនួសប្រាក់ពិត។ ដូចគ្នានឹង Paypal ដែរអ្នកអាចទិញទំនិញនិងទទួលបានការទូទាត់ដោយប្រើប័ណ្ណឥណទាន។ ខុសពី Paypal បណ្ណ័ឥណទានមានកម្រិត បើសិនជាអ្នកចាយលើសកម្រិតនោះមាននយ័ថា អ្នកកំពុងខ្ចីប្រាក់ពីធនាគារ។ ប្រសិនបើអ្នកមានប័ណ្ណឥណទានអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសមតុល្យគណនីពិតប្រាកដរបស់អ្នកទេព្រោះអ្នកអាចទិញអ្វីបានដោយការខ្ចីលុយពីធនាគារ។ ជាទូទៅប័ណ្ណឥណទានមានកាលបរិច្ឆេទនៅពេលដែលដល់ពេលកំណត់អ្នកត្រូវតែបង់ប្រាក់សងធនាគារហើយមិនមានគិតការប្រាក់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីអ្នកបង់ប្រាក់យឺត នោះអ្នកត្រូវតែបង់ប្រាក់ពិន័យបន្ថែមពីលើប្រាក់បំណុល។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី […]

រៀនផង ធ្វើការផងមានប្រយោជន៍ច្រើន ចុះគុណវិបត្តិវិញមានអត់?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 តាំងពីថ្ងៃមុនយើងបានធ្វើការចុះផ្សាយម្ដងរួចហើយអំពីអត្ថប្រយោជន៍ដែលនិស្សិតទទួលបានពីការរៀនផង និងធ្វើការផងក្នុងពេលដំណាលគ្នា។ យើងឃើញថានៅក្នុងអត្ថបទមុន គឺមានការលើកឡើងយ៉ាងក្បោះក្បាយពីគុណតម្លៃនៃការរៀនផង និងធ្វើការផងដូចជានិស្សិតអាចទទួលបានបទពិសោធយ៉ាងច្រើនមុនពេលពួកគេរៀ​នចប់ មានឳកាសយល់ដឹងពីការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្តែដំណាលគ្នានឹងការទទួលបានអត្ថប្រយោជន៍នេះ ភាពអវិជ្ជមាននៅតែមានកើតឡើងទៅលើនិស្សិតមួយចំនួន។ បើចង់ដឹងថាមានគុណវិបត្តិអ្វីខ្លះ តោះទៅមើលទាំងគ្នានូវគុណវិបត្តិដូចខាងក្រោមនេះ៖ ពិតណាស់និស្សិតមួយចំនួននឹងមានបញ្ហាទៅលើការបែងចែកពេលវេលាមិនច្បាស់លាស់ និងគ្រប់គ្រងពេលវេលា​មិនបាន​ត្រឹម​ត្រូវ។ បើ​មាន​ការ​ងារ​​ធ្វើ​ នោះគេ​ប្រាកដ​ជា​មាន​ពេល​វេលា​តិច​ណាស់ស​ម្រាប់​រៀន​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ធ្វើ​។​ នេះ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ លទ្ធផលនៃការសិក្សានឹងភាពធ្លាក់ចុះជាងមុន ដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារសាលា ​ ជា​ពិសេស​ ពេល​ដែលពួកគេ​មាន​ការ​ងារ​ធ្វើ​ពេញ​ម៉ោង​។ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ពាល់​បែប​នេះ​ និស្សិត​គួរ​តែ​ទៅ​ធ្វើ​ការ​តែ​ពេល​អ្នក​ទំ​នេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ​។ ដោយសារតែការធ្វើការពីពេលថ្ងៃហត់រួចទៅហើយ ហើយត្រូវទៅរៀនពេលល្ងាច ឬយប់ទៀត នោះពួកគេនឹងគ្មាន​ពេល​វេលា​សម្រាប់​រៀន​សូត្រនៅពេលយប់ទេ​។ បន្ទាប់​ពី​​ធ្វើ​ការ​ពេល​ថ្ងៃ​នឿយ​ហត់​ និងអស់​កម្លាំង​ លុះ​ពេល​យប់​ គឺ​មិន​មានថាមពល​នឹ​ង​រៀន​នោះ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​គេ​មិន​​បាន​ប្រ​មូល​អារម្មណ៍​ក្នុង​ការ​សិក្សា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​សារ​តែ ​គេ​គិត​តែ​ចង់​មាន​ពេល​សម្រាក​ខ្លះ ហើយ​ពេល​ខ្លះ​គេ​អាច​ […]

៣ ចំណុចដែលគួរដឹងមុនទៅរកហាងបញ្ចាំ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292Cellcard 077712053Metfone 0882169742 ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។ តើហាងបញ្ចាំស្របច្បាប់ដែរឬទេ? ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។ ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។ តើមានរបស់អ្វីខ្លះទៅដែលអ្នកអាចយកទៅបញ្ចាំបាន? អ្នកអាចបញ្ចាំទ្រព្យសកម្មអ្វីក៏បាន ដូចជា គ្រឿងអលង្កា ឡាន ម៉ូតូ ប្លង់ដី ទូរស័ព្ទ ឬមួយក៏កាតអត្តសញ្ញាណប័ណ្ណក៏បានដែរ និងមានច្រើនទៀត។ ហាងបញ្ចាំជួយឲ្យប្រជាជនណាដែលត្រូវការប្រាក់សុទ្ធភ្លាមៗ ដែលធនាគារមិនអាចផ្ដល់ជូនបាន។ តើអ្នកមានលទ្ធភាពក្នុងការរំលោះមកវិញនូវរបស់បញ្ចាំដែរឬទេ? ជាការពិតណាស់ មនុស្សម្នាក់មានតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។ ស្របគ្នាដែរមុននឹងដាក់បញ្ចាំរបស់អ្វីមួយអ្នកត្រូវគិតឲបានវែងឆ្ងាយ ជាពិសេសពីលទ្ធភាពក្នុងការប្រាក់រំលោះមកវិញនូវវត្ថុបញ្ចាំដែរឬទេ? បើមើលទៅមិនស្រួលទេ គួរដកថយជាការល្អ។ ម្ចាស់ហាងបញ្ចាំ ផ្ដល់ជាសាច់ប្រាក់ដោយមិនមានផ្ដល់ជាប្រាក់ឥណទាននោះទេ។ អ្វីដែលល្អនោះគឺវាមិនអាចឲ្យមានកំណើនកម្ចីឬមួយក៏ក្ស័យធននោះឡើយ។ ប៉ុន្តែអ្វីដែលអាក្រក់វិញគឺ អ្នកត្រូវតែទៅរំលោះរបស់ដែលអ្នកបានបញ្ចាំឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេ របស់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធរបស់ម្ចាស់ហាងបញ្ចាំហើយ។

គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែមានប្រសិទ្ធភាព

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនៅក្នុងជីវិតគ្រួសារ គឺជាការទទួលខុសត្រូវចំពោះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃធនធានដែលគ្រួសារមានក្នុងដើម្បីធានាការពារហានិភ័យទុកជាមុន និងលក្ខខណ្ឌនៃចំណូលចំណាយរបស់គ្រួសារមួយប្រកបដោយភាពច្បាស់លាស់ និងស្របគ្នារវាងប្តីប្រពន្ធ។​ ខាងក្រោមនេះជាវិធីដ៏មានប្រសិទ្ធភាពដែលអាចជួយគ្រួសារអ្នកអោយដឹងពីរបៀបនៃគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកកាន់តែមានប្រសិទ្ធភាព: ស្វែងរកការយល់ដឹង ត្រូវដឹងថាបុគ្គលម្នាក់ៗមានគុណតម្លៃ ស្តង់ដា និងគោលដៅខុសៗគ្នាដែលមានឥទ្ធិពលលើទស្សនៈរបស់គាត់អំពីប្រាក់កាសនិងការប្រើប្រាស់របស់វា។ យល់អំពីច្បាប់ហិរញ្ញវត្ថុដែលមាននៅក្នុងគ្រួសារដើម្បីចៀសវាងទំនាស់នៃការប្រើប្រាស់លុយមិនស្របគ្នារវាងប្តីប្រពន្ធ។ និយាយទាក់ទងដោយចំហនិងដោយក្ដីស្រឡាញ់រវាងប្តីឬប្រពន្ធអំពីគំរូហិរញ្ញវត្ថុគ្រួសាររបស់អ្នកអោយបានពីរបី។ វាយតម្លៃច្បាប់ហិរញ្ញវត្ថុនោះហើយសម្រេចចិត្តមួយថាគួរតែយកមួយណា ឬក៏ត្រូវការផ្លាស់ប្តូរ ឬក៏កែតម្រូវ។ បង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញរបស់អ្នកដោយប្រើធនធានសហគមន៍ដូចជាបណ្ណាល័យ សាលារៀន​ និងសិក្ខាសាលា។ ពិចារណាអំពីការលើកទឹកចិត្តដែលនៅពីក្រោយទម្លាប់នៃការចាយលុយរបស់អ្នក។ តើអ្នកចំណាយលុយដើម្បីបន្តការចំនាយដូចមុន ឬក៏យកទៅធ្វើអ្វីផ្សេង។ រៀបចំសកម្មភាពគ្រួសារដើម្បីបង្រៀនសមាជិកគ្រួសារទាំងអស់អំពីហិរញ្ញវត្ថុគ្រួសារ។ ឧទាហរណ៍ទូទាត់ប្រាក់ខែរបស់អ្នកនិងបង្ហាញកូនៗ របស់អ្នកអំពីរបៀបដែលប្រាក់ត្រូវបានគេបម្រុងទុកសម្រាប់ការចំណាយផ្សេងៗ និងកម្មវិធីសន្សំ។ ផ្លាស់ប្តូរឥរិយាបថនៃការប្រើហិរញ្ញវត្ថុរបស់អ្នក គ្រប់គ្រងលុយរបស់អ្នកជាមួយនឹងការសរសេរគម្រោងទុក។ ធ្វើបញ្ជីដែលកំណត់តួនាទី និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ប្ដីប្រពន្ធនីមួយៗ។ ធ្វើឱ្យការទិញដែលសមស្របទៅនឹងកំរិតចំណូលរបស់អ្នក។ ធ្វើបញ្ជីដែលបំបែកតម្រូវការមូលដ្ឋានរបស់អ្នកពីតម្រូវការរបស់អ្នក។ រក្សាការចំណាយថេរសូម្បីតែនៅពេលដែលប្រាក់ចំណូលរបស់អ្នកកើនឡើងក៏ដោយ។ ផ្តល់ឱ្យសមាជិកគ្រួសារនូវប្រាក់ឧបត្ថម្ភខ្លះដើម្បីចំណាយលើការជ្រើសរើសរបស់ពួកគេដោយគ្មានការទទួលខុសត្រូវចំពោះនរណាម្នាក់។ កាត់បន្ថយការចំណាយ ជៀសវាងការទិញមិនឈប់។ កំណត់ដែនកំណត់ចំនួនទឹកប្រាក់ដែលប្តីឬប្រពន្ធអាចចំណាយមុនពេលពិគ្រោះជាមួយដៃគូររបស់គាត់។ ដែនកំណត់នេះនឹងប្រែប្រួលទៅតាមដំណាក់កាលជីវិតរបស់គូស្វាមីភរិយា។ ចែករំលែកការទិញនិងការប្រើប្រាស់ធាតុមានតម្លៃថ្លៃ។ […]