សម្រេចគោលដៅនៃការសន្សំរបស់អ្នក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 សម្រេចគោលដៅនៃការសន្សំរបស់អ្នក តើអ្នកមិនចង់មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់ដែលអ្នកចង់បានទេឬ? ដោយលោកអ្នកមិនបាច់បារម្ភរឿងបំណុល អ្នកគ្រាន់តែធ្វើការសន្សំដោយមានប្រសិទ្ធភាពបំផុត។ លោកអ្នកមិនចាំបាច់ទាល់តែមានប្រាក់ចំណូលខ្ពស់នោះទេ ទើបអាចធ្វើការសន្សំបាននោះ សំខាន់លោកអ្នកត្រូវមានផែនការសន្សំច្បាស់់លាស់មួយទៅបានហើយ។ ទាំងនេះជាជាវិធីធ្វើអោយការសន្សំរបស់អ្នកមានប្រសិទ្ធភាព៖ ១. ចូលប្រាប់ខ្លួនឯងពីហេតុផលដែលអ្នកត្រូវសន្សំ តើអ្នកកកំពុងធ្វើការសន្សំដើម្បីអ្វី? ចូលអ្នកធ្វើការរៀបរាប់ពីគោលបំណងរបស់អ្នក ដោយការសរសេរពីហេតុផលដាក់លើក្រដាសរបស់អ្នក មានដូចជាចំណាយសម្រាប់សំរាកលំហែកាយ ចុងសប្ដាហ៍ ទិញឡានថ្មី ទិញផ្ទះ និង សម្រាប់ពេលអ្នកចូលនិវត្តន៍ជាដើម។ ពិតណាស់អ្នកប្រាកដជាមានគោលដៅច្រើន ដូច្នេះអ្នកត្រូវធ្វើការសង្ខេបឡើងវិញនៃគោលដៅរបស់អ្នក ដោយអ្នកធ្វើការកំណត់ពីគោលដៅមួយណាដែរអ្នកត្រូវធ្វើការសន្សំមុនគេ? ២. តើអ្នកត្រូវធ្វើការសន្សំចំនួន និង រយៈពេលប៉ុន្មានទើបទៅដល់គោលដៅរបស់អ្នក? សម្រាប់ចំនួន និង រយៈពេល វាអាស្រ័យលើគោលដៅរបស់អ្នកមានតម្លៃកម្រិតណាដែរ? បើអ្នកអាចកំណត់តម្លៃនៃគោលដៅរបស់អ្នកហើយនោះ អ្នកអាចធ្វើការគណនាជារយៈពេល ថាអ្នកត្រូវចំណាយពេលប៉ុន្មាន? ដូចជាអ្នកធ្វើការសន្សំដើម្បីទិញផ្ទះ ដែលមានតម្លៃ ៥០,០០០ ដុល្លារ ហើយអ្នកធ្វើការសន្សំ […]

ការចំណាយខ្ជះខ្ជាយទាំង ៥ ដែលអ្នកគួរបញ្ឃប់ឥឡូវនេះ

Posted on

ការចំណាយខ្ជះខ្ជាយទាំង ៥ ដែលអ្នកគួរបញ្ឃប់ឥឡូវនេះ មនុស្សគ្រប់គ្នាចំណាយស្ទើរតែងរាល់ថ្ងៃនូវអ្វីដែល ដដែលៗដោយមិនបានគិតគ្រប់ជ្រុងជ្រោយពីអ្វីដែលអ្នកចំណាយនោះសាកសមដែលអ្នកត្រូវចំណាយដែរ ឬទេ? អ្នកអាចនឹងមានបញ្ហាហិរញ្ញវត្ថុ បើអ្នកចំណាយប្រាក់សម្រាប់អ្វីដែលមិនមែនជាតម្រូវការរបស់អ្នក។ នេះជាការចំណាយខ្ជះខ្ជាយរបស់អ្នកទាំង១០ ដែលអ្នកគួរជៀសវាង។ ១. ចំណាយលើថ្លៃធ្វើដំណើរ បើអ្នកចាកចេញពីផ្ទះរបស់អ្នកទៅកន្លែងធ្វើការ ឬដើរកំសាន្ត អ្នកប្រើប្រាស់យាន្តជំនះ ផ្ទាល់ខ្លួន ដូចជាឡាន ម៉ូតូជាដើម ឬអ្នកប្រើប្រាស់ Passapp អ្នកត្រូវចំណាយច្រើន។ ប៉ុន្តែបើអ្នកសាកល្បងជិះឡានក្រុង អ្នកមិនចំណាយលុយទេ បើអ្នកជាសិស្ស តែបើអ្នកមិនមែនសិស្ស អ្នកចំណាយត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ។ ហើយម៉្យាងវិញទៀតកំឡុងពេលអ្នកកំពុងជិះឡានក្រុង អ្នកអាចគយគនទេសភាពនៃទីក្រុង និង បានសំរាកពីការនឿយហត់ក៏ថាបាន។ ២. ទិញរបស់ Brand ដែលមានតម្លៃថ្លៃ អ្នកត្រូវគិតម្ដងទៀតមុនពេលអ្នកសម្រេចចិត្តទិញរបស់ Brand ដែលមានតម្លៃថ្លៃ។ អ្នកអាចគ្រាន់តែចង់បញ្ចេញ ឬ សម្ញែងមិត្តភក្តិរបស់អ្នកថាអ្នកប្រើប្រាស់របស់សុទ្ធតែរបស់ Brand Brand ទាំងដែលអ្នកសឹងតែអ្នកដាច់លុយស្ទើរតែចុងខែទៅហើយនោះ។ ៣. ថ្លៃសេវាធនាគារ ប្រសិនបើអ្នកនៅតែចំនាយថ្លៃសេវារាល់ខែ ឬ រាល់ឆ្នាំទៅកាន់ធនាគារ ដែលមិនមានភាពងាយស្រួលសម្រាប់អ្នកដកប្រាក់ពី ទូ ATM ដូចជាអ្នកបើកគណនីសន្សំប្រាក់ជាមួយធនាគាណាមួយ ហើយអ្នកត្រូវបង់សេវាកម្មទៅកាន់ធនាគារៀងរាល់ខែ […]

គន្លឹះដែលជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការរស់នៅជាមួយការសងពីបំណុលមួយទៅបំណុលមួយគឺជាបទពិសោធដ៏មួយដ៏អាក្រក់ដែលយើងគ្រប់គ្នាមិនចង់ជួបប្រទះ ហើយរឹតតែអាក្រក់ទៀតនោះគឺការចំណាយប្រាក់ច្រើនជាងចំណូលរបស់អ្នក។ វាហាក់បីដូចជាអ្នកចង់បានរបស់មិនចេះចប់ វាអាចជាបង្កើតជាភាពតានតឹងដែលតែងតែបណ្ដាលឲ្យអ្នកមានវិបត្តិហិរញ្ញវត្ថុ។ ប្រសិនបើការចំណាយលើសប្រាក់ចំណូលគឺជាបញ្ហាមួយនៅក្នុងជិវិតរបស់អ្នក ឥលូវនេះមកដល់ពេលដែលបញ្ឈប់វាហើយ។ ទាំងនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក។ យល់ថា​ហេតុអ្វីបានជាការលៃលកការចំណាយប្រាក់ជាមូលហេតុសំខាន់ បង្កើតនិងធ្វើតាមអ្វីដែលអ្នកកំណត់ដែលអាចជួយឲ្យអ្នកកាត់បន្ថយចំនួនបំណុលដែលអ្នកមាន ហើយវាក៏ជួយអ្នកក្នុងការសន្សំប្រាក់ទុកទៀតផង។ មុននឹងអ្នកចំណាយប្រាក់ទៅលើរបស់អ្វីមួយអ្នកត្រូវតែស្រមៃជាមុនសិនថាតើអ្នកមានការលំបាកប៉ុនណាក្នុងការរកប្រាក់ទាំងនោះ។​ បញ្ឈប់ការដើរទិញឥវ៉ាន់ដែលមិនចាំបាច់ ការចំណាយរបស់អ្នកគួតែជាអ្វីដែលអ្នកមានការគ្រោងទុក។ ព្យាយាមមិនទិញទំនិញនិងសេវាណាដែលផ្ដល់ការបញ្ចុះតម្លៃច្រើនប៉ុនណាក្ដី។ ហើយក៏កុំទិញឥវ៉ាន់លើសពីប្រាក់នៅក្នុងការតារាងដែលអ្នករៀបចំត្រូវចំណាយដែរ។ អ្នកត្រូវតែទៅឲ្យឆ្ងាយពីហេតុការនេះហើយទប់អារម្មណ៏របស់អ្នកឲ្យបាន។​ រាយបញ្ជីនៅពេលដែលអ្នកទៅផ្សារទិញម្ហូប នៅពេលដែលអ្នកចូលទៅផ្សារលក់គ្រឿងទេស អ្នកត្រូវដឹងថាអ្នកគួតែទិញអ្វី។ មនុស្សភាគច្រើនតែងតែទិញរបស់ដែលមិនចាំបាច់ហើយមិនត្រូវការនៅពេលដែលគេមិនបានគិតទុកមុនថាពួកគេត្រូវការទិញអ្វីឲ្យប្រាកដ។ ដូច្នេះដំណោះស្រាយដើម្បីកុំឲ្យហេតុការណ៏នេះកើតឡើងអ្នកគួតែបង្កើតនូវតារាងមួយដែលរាយនូវអ្វីដែលអ្នកត្រូវការទិញ។ ព្យាយាមកុំទិញនៅផ្សារទំនើប ដោយសារតែតម្លៃខុសគ្នាពីផ្សារត្រីដែលនៅជិតផ្ទះរបស់អ្នកច្រើនល្មមដែរ។

តើអ្នកត្រូវមានអ្វីខ្លះដើម្បីដំណើរការអាជីវកម្មរបស់អ្នក? 

Posted on

 មនុស្សភាគច្រើនប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើករបរអាជីវកម្ម ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ឬដួលរលំ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅស្ទើរ ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវមាន៖  ១.​ គម្រោងអាជីវកម្ម  អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម ដែលវាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្មដើរតួជាអ្នកណែនាំ ក្នុងពេលធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។   ២. មូលធន  រាល់មុខជំនួញនិងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។អ្នកត្រូវស្វែងយល់ និងគិតឱ្យបានច្បាស់លាស់ អំពីរបៀបទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ដែលអ្នកត្រៀមបើក។ អ្នកត្រូវចងចាំថា មូលធនរបស់អ្នកនឹងត្រូវប្រើប្រាស់ទៅលើ ការចំណាយប្រតិបត្តិការនានា សម្រាប់ដំណើរការក្រុមហ៊ុន មុនពេលដែលប្រាក់ចំណូលអាចរត់មករកអ្នក។ មួយវិញទៀត អ្នកគួរមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗក្នុងដំណើរការអាជីវកម្ម។  ៣. សមាជិកក្រុម  ដើម្បីដំណើរការអាជីវកម្មឱ្យបានរលូននិងជោគជ័យ សហគ្រិនត្រូវមានក្រុមការងារមួយដែលមានសមត្ថភាព។ តែក្នុងន័យនេះ យើងមិនសំដៅទៅលើតែបុគ្គលិកអ្វីនោះទេ ក៏ប៉ុន្តែវាអាចជាដៃគូប្រកបការងារ ជាមួយអ្នកក្រៅក្រុមហ៊ុនដូចជា  អ្នកផលិត ឬអ្នកចែកចាយ ដែលអ្នកពឹងផ្អែកលើដើម្បីធ្វើការបង្កើត រកទីផ្សារ និងចែកចាយសេវាឬផលិតផលរបស់អ្នក។   ៤. យុទ្ធសាស្ត្រទីផ្សារ  ជាធម្មតា អតិថិជននឹងមិនរត់មករកផលិតផលឬសេវាកម្មរបស់អ្នកឡើយ ប្រសិនបើពួកគេមិនដឹងពីព័ត៌មានរបស់ក្រុមហ៊ុនអ្នក។ ម្ចាស់អាជីវកម្មទាំងឡាយ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ត្រូវការបង្កើតយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នក និងបង្កើតមូលដ្ឋានអតិថិជនដែលជាគោលដៅ យ៉ាងមានប្រសិទ្ធិភាព។ អ្នកអាចបង្កើតជាខិត្តបណ្ណផ្សព្វផ្សាយ ផ្ទាំងពាណិជ្ជកម្ម ឬធ្វើយុទ្ធនាការទាក់ទាញអតិថិជនទំនើបៗ តាមរយៈក្រុមហ៊ុនទីផ្សារអាជីព។   ៥. ភាពមានទំនុកចិត្ត  ការដែលម្ចាស់អាជីវកម្មមានទំនុកចិត្ត ជាគុណសម្បតិ្តដ៏មានសារៈសំខាន់ ដើម្បីដំណើរក្រុមហ៊ុនឬមុខជំនួញទៅមុខ។ ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯង តើអតិថិជនអាចជឿជាក់លើអ្នកដែរឬទេ? ប្រាកដណាស់ អតិថិជនគ្រប់រូបនឹងជ្រើសរើសម្ចាស់អាជីវកម្ម ដែលមើលទៅអាជីព មានភាពប្រកួតប្រជែង និងជឿជាក់លើអ្វីដែលខ្លួនធ្វើ។    សរុបសេចក្ដីមក អ្វីដែលអ្នកត្រូវការសម្រាប់ការបើកអាជីវកម្ម មានដូចជា គម្រោងអាជីវកម្មសម្រាប់ធ្វើផែនការក្រុមហ៊ុន មូលធនសម្រាប់ទ្រទ្រង់ក្រុមហ៊ុន សមាជិកក្រុមប្រកបដោយសមត្ថភាព យុទ្ធសាស្ត្រទីផ្សារសម្រាប់ទាក់ទាញអតិថិជន និងភាពជឿជាក់លើអ្វីដែលអ្នកធ្វើ។ ចំពោះអ្នកដែលមានបំណងបើកជំនួញផ្ទាល់ខ្លួន តើអ្នកមាន ៥ ចំណុចនេះរួចរាល់ហើយឬនៅ?   តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742

៣ ចំណុចបង្ហាញថាតើអ្នកជាមនុស្សអសកម្មខ្លាំងកម្រិតណា

Posted on

៣ ចំណុចបង្ហាញថាតើអ្នកជាមនុស្សអសកម្មខ្លាំងកម្រិតណា ពេលខ្លះអ្នកឆ្ងល់ខ្លួនឯងថា តើអ្នកជាមនុស្សបែបណានៅកន្លែងធ្វើការ? តើឧស្សាហ៍ពេកឬលំៗ ឬអសកម្មខ្លាំងតែម្ដង? ថ្ងៃនេះស្ពាននឹងបង្ហើបពីសញ្ញាទាំង៣បង្ហាញដល់អ្នកអានខ្មែរថាតើអ្នកជាមនុស្សបែបណានៅកន្លែងការងារ៖ ១ អ្នកមិនចូលចិត្តអើពើឬមិននិយាយស្ដីអ្វីទាំងអស់ ភាពខុសគ្នាពីមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដីព្រោះការអៀនប្រៀន និងមនុស្សដែលមិនចង់និយាយមានលក្ខណៈខុសគ្នា។ បើសិនអ្នកចូលរួមក្នុងការប្រជុំហើយមិនសូវយកចិត្តទុកដាក់ពីការលើកឡើងនូវមតិយោបល់របស់អ្នកដទៃ ហើយគិតតែចុចទូរសព្ទបន្លប់ភាពអផ្សុកនោះមានន័យថា អ្នកចំជាមនុស្សអសកម្មមែនហើយ។ ព្រោះអ្នកព្យាយាមច្រានចោល ធ្វើមិនអើពើចំពោះអ្វីដែលបានឮ។ ការធ្វើបែបនេះ បង្ហាញយ៉ាងច្បាស់ពីចំណុចអវិជ្ជមានរបស់អ្នកទៅកាន់អ្នកដ៏ទៃ ព្រមទាំងបង្អោនសីលធម៌និងសុជីវធម៌របស់អ្នកចំពោះអ្នកដទៃ។ អាស្រ័យហេតុនេះអ្នកគួរកែទម្លាប់អាក្រក់នេះចោល ដោយទុកទូរសព្ទដៃក្នុងកាបូបនិងដាក់សម្លេងញរ័ដើម្បីចៀសវាងការរំខាន។ ២ អូសបន្លាយការងារ ទម្លាប់មួយនេះតែងកើតឡើងចំពោះមនុស្សគ្រប់រូប ជាពិសេសសិស្សនិស្សិតខ្មែរក្នុងការអូសបន្លាយការងារដល់ថ្ងៃឬមួយយប់ចុងក្រោយសឹមបង្ហើយ។ ទម្លាប់អាក្រក់មួយនេះជះឥទ្ធិពលដល់វយ័ការងារ។ ការដែលទម្លាប់ទម្រន់ធ្វើការមួយៗ បណ្ដោយឲ្យពេលទៅមុនចោល មិនផ្ដោតការយកចិត្តទុកដាក់១០០%ចំពោះការងារ ចូលចិត្តធ្វើនេះបន្ដិចនោះបន្ដិច ទុកការងារចោលពាក់កណ្ដាលផ្លូវ សុទ្ធសឹងតែជាសញ្ញាបង្ហាញពីភាពអសកម្មនៅកន្លែងការងារ។ ដូច្នេះហើយអ្នកត្រូវកែទម្លាប់អាក្រក់នេះចោល និងមានទំនួលខុសត្រូវចំពោះការងារខ្លួន។ ៣ ទុកនរណាម្នាក់ចោល នៅពេលដែលអ្នកមិនចូលចិត្តមិត្តរួមការងារណាម្នាក់ឬអាក់អន់ស្រពន់ចិត្ត ហើយអ្នកបែរជាដើរចេញ មិនរវល់ឬ និយាយឲ្យសាមញ្ញមិនចង់​ជ្រលក់នឹងគេ។ អ្នកទៅណាមកណាជាមួយអ្នកដ៏ទៃទៀតដោយមិនរាប់គេបញ្ចូល នោះក៏បង្ហាញថាអ្នកជាមនុស្សអសកម្មក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាដែរ។ អ្នកគប្បីត្រូវដោះស្រាយទំនាស់ដោយការអង្គុយនិយាយគ្នាបែបមនុស្សធំ ព្រោះអ្នកមិនមែនកូនក្មេងដែលឈប់លេងចូលគ្នាពេលខឹងនោះទេ។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0 […]