ធ្វើការរួមគ្នាមានប្រយោជន៍អ្វីខ្លះ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! កន្លែងធ្វើការរួម ឬ Coworking space កំពុងទទួលបានប្រជាប្រិយភាព នៅជុំវិញពិភពលោក។ តើមូលហេតុអ្វីបានជាកន្លែងធ្វើការរួម ទាក់ទាញប្រជាប្រិយភាព ជាពិសេសពីសំណាក់សហគ្រិននិងអ្នកធ្វើការឯករាជ្យ?   ១. ភាពបត់បែន  អត្ថប្រយោជន៍ដ៏ចំបងនៃកន្លែងធ្វើការរួម គឺភាពបត់បែនរបស់វា។ អ្នកអាចចំណាយពេលធ្វើការ ទៅតាមពេលវេលាដែលអ្នកចង់់។ ជាទូទៅ ម៉ោងធ្វើការនៅឯការិយាល័យ មានខ្ទង់ ៧ ទៅ ៨ ម៉ោង តែសម្រាប់កន្លែងធ្វើការរួម អ្នកអាចកំណត់ម៉ោងធ្វើការតាមចិត្តរបស់អ្នក។ ក្រៅពីនេះ កន្លែងធ្វើការរួម មានជម្រើសការិយាល័យជាច្រើន សម្រាប់ឱ្យអ្នកជ្រើសរើសដូចជា ប្រភេទ Hot Desks (ជម្រើសដែលមានតម្លៃសមរម្យ មានភាពបត់បែន ងាយស្រួលប្ដូរទីតាំង និងជួបមនុស្សថ្មីៗ) Private Office (ជម្រើសសម្រាប់អ្នក ដែលចង់បានភាពស្ងប់ស្ងាត់បន្តិច) Team Tables (ជម្រើសសម្រាប់អ្នកធ្វើការជាក្រុម) និងផ្សេងៗទៀត។  ២. ការកសាងបណ្ដាញ  ជាការពិតណាស់ ការកសាងបណ្ដាញមានសារៈសំខាន់ សម្រាប់ការប្រកបអាជីវកម្ម។ ជាមួយនឹងកន្លែងធ្វើការរួមគ្នា អ្នកអាចបង្កើតបណ្ដាញបានយ៉ាងងាយស្រួល ព្រោះអ្នកមានលទ្ធភាពជួបមនុស្សប្លែកៗ ជាមួយនឹងគំនិតផ្សេងៗ ដែលអាចជួយបណ្ដុះគំនិតរបស់អ្នក។  ៣ ផលិតភាពខ្ពស់ នៅពេលដែលអ្នកធ្វើការក្នុងបរិស្ថានរួមគ្នា អ្នកនឹងមានអារម្មណ៍ថា ការងារនិងផលិតភាពខ្ពស់ជាងមុន ព្រោះបុគ្គលិកធ្វើការរួមគ្នា បង្កើតបានជាបរិស្ថានមួយដែលមានភាពប្រកួតប្រជែង។ អ្នកនឹងមានភាពសកម្មជាងមុន ម្យ៉ាងវិញទៀត នៅពេលដែលធ្វើការរួមគ្នា អ្នកនឹងមិនសូវមានអារម្មណ៌ធុញថប់ ស្មុគស្មាញ ព្រោះអាចឆ្លៀតពេលជជែកគ្នាលេងឬរំលែកការងារគ្នា។ ៤. ការផ្ចង់ស្មារតីនឹងធឹងជាងធ្វើការពីផ្ទះ  មនុស្សមួយចំនួនចូលចិត្តធ្វើការងារពីផ្ទះតែម្ដង ជាពិសេសសម្រាប់អ្នកធ្វើការបែបឯករាជ្យ ព្រោះពួកគេគិតថា វាមានភាពងាយស្រួល អាចធ្វើអ្វីបានតាមចិត្ត។ ប៉ុន្តែវាពិបាកត្រង់ថា ពួកគេអាចជួបបញ្ហារំខានផ្សេងៗ ដូចជា ក្មេងៗឡូឡា អារម្មណ៍ចង់មើលទូរទស្សន៍ ការរំខានពីសត្វចិញ្ចឹម -ល-។ កន្លែងធ្វើការរួម ជាដំណោះស្រាយដ៏ល្អ ព្រោះវាមានសមតុល្យរវាងការកម្សាន្តនិងការធ្វើការ ហើយអ្នកនឹងមិនខាតពេលវេលាឡើយ។   នៅប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្ដង កន្លែងធ្វើការរួមមាននៅ Impact Hub Phnom Penh, Emerald Hub, The Green Penthouse, The Desk Coworking Space, Tek Hub និងផ្សេងៗទៀត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះកន្លែងធ្វើការរួម?  

ហេតុអ្វីបានជាមនុស្សជោគជ័យតែងតែសន្សំប្រាក់នៅពេលដែលគេនៅក្មេង?

Posted on

កាសន្សំប្រាក់កាន់តែមានសារៈសំខាន់ចំពោះក្មេងវ័យជំទង់ជាងការខ្ចីប្រាក់ឬមួយក៏ចរចារជាមួយម្ដាយឪពុករបស់អ្នក។ ពីព្រោះភាគច្រើនពួកគាត់មានការពិបាកក្នុងការគ្រប់គ្រងប្រាក់របស់គេហើយក៏ពិចារណាថាមិនសន្សំប្រាក់ឥលូវតែម្ដង។ ការសន្សំសំចៃប្រាក់នៅពេលវ័យក្មេងមានន័យថាអ្នកកំពុងតែរៀបចំជិវិតខ្លួននឯងនៅអនាគតដែលមានសុវត្ថិភាព និងសុវត្ថិភាពព្រោះជិវិតយើងម្នាក់ៗមិនអាចទាយទុកមុនបានទេថានឹងមានរឿងអ្វីខ្លះនឹងកើតឡើង ដូច្នេះអ្នកគួតែមានការបម្រុងទុកមិនជានិច្ច។   អ្នកមិនខូចខាតអ្វីដោយការសន្សំប្រាក់ហើយមានតែអនាគតដែលភ្លឺស្វាង​ប៉ុណ្ណោះ។ នៅពេលដែលអ្នកទម្លាប់ក្នុងការសន្សំប្រាក់ហើយដឹងពីគុណប្រយោជន៏នៃវានោះអ្នកនឹងគិតថាវានឹងមិនអត់បានការទេ។ ក្ដីសុបិន្ដទិញឡានមួយក្នុងក្ដីស្រមៃ និងក្លាយជាការពិតឆាប់ៗជាងអ្្នកគិតទៅទៀត។ ការសន្សំប្រាក់ទុកនៅពេលវ័យក្មេងនឹងជួយអ្នកច្រើនមានដូចជា ថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យ សូម្បីតែទិញឡានឬផ្ទះផ្ទាល់ខ្លួនក៏អាចទៅរួចដែរ។   នេះគឺជាមូលហេតុដែលមនុស្សជោគជ័យភាគច្រើនតែងតែសន្សំប្រាក់សម្រាប់ថ្ងៃអនាគតនៅពេលដែលពួកគាត់នៅវ័យក្មេង ដោយពួកគាត់បានរៀបចំផែនការត្រឹមត្រូវ ព្រោះគាត់គិតថា៖   ក្លាយទៅជាមនុស្សដែលមានភាពឯករាជ្យខាងផ្នែកហិរញ្ញវត្ថុ ដើម្បីក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើននិងជាអ្នកមានគឺអាស្រ័យទៅលើការដែលគេដោយសារគេមានភាពឯករាជ្យចំពោះផ្នែកហិរញ្ញវត្ថុរបស់គេមានន័យថាគាត់អាចទៅវិស្សមកាលនៅពេលណាដែលគាត់ចង់លំហែខួក្បាលជាដើម។   ទិញផ្ទះនិងរបស់ផ្សេងដោយខ្លួនឯង ការដែលទិញផ្ទះគឺជាការចំណាយដ៏ធំមួយនៅក្នុងជីវិតរបស់យើងរាល់គ្នា។ ការចាប់ផ្ដើមសន្សំប្រាក់តាំងពីក្មេងបន្តិចម្ដងៗគឺជាការប្រសើរជាងការបង់រំលោះឬមួយក៏ខ្ចីប្រាក់ពីធនាគារ។  

តើធនាគារធ្វើអ្វីខ្លះ? What banks do?

Posted on

  តើធនាគារធ្វើអ្វីខ្លះ? តើមួយណាក្នុងចំណោមខាងក្រោមនេះ ដែលធនាគារធ្វើ ក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង?   ក) កូនប្រុសរបស់អ្នកដែលចង់ផ្ញើប្រាក់ទៅខេត្ត   ខ) ក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្ម   គ) ក្រុមគ្រួសារវ័យក្មេងដែលចង់ទិញបុរីមួយ   ឃ) សិស្សដែលចង់ជាប់ការប្រឡង   យើងឃើញមានធនាគារនៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកដឹងទេថាពួកគេធ្វើការអ្វីខ្លះជារៀងរាល់ថ្ងៃ?   ក្នុងសេដ្ឋកិច្ច លុយប្រៀបដូចជាឈាម។   ប្រសិនបើឈាមហូរមិនរលូន យើងនឹងស្លាប់។ មុខងារធនាគារ គឺដូចបេះដូងរបស់មនុស្សអីុចឹងដែរ វាមានតួនាទីបូមឈាមចេញនិងចូល។     ធនាគារផ្តល់ជូនអ្នកនូវសេវាកម្មជាច្រើន ប៉ុន្តែយើងអាចសង្ខេបបាននូវតួនាទី៣សំខាន់ៗ 1) ការដាក់ប្រាក់  2) ឥណទាន និង 3) ការទូទាត់   នៅធនាគារ អ្នកអាចរក្សាទុកលុយរបស់អ្នកយា៉ងមានសុវត្ថិភាព។   ជាការពិតណាស់ អ្នកអាចរក្សាទុកប្រាក់ខែរបស់អ្នកនៅក្នុងទូខោអាវរបស់អ្នក ប៉ុន្តែប្រសិនបើមានអគ្គិភ័យកើតឡើង?   អ្នកនឹងមិនជួបហានិភ័យនេះទេ ប្រសិនបើអ្នករក្សាប្រាក់របស់អ្នកនៅធនាគារមួយ។   លើសពីលើនេះទៀត អ្នកអាចទទួលបានប្រាក់បន្ថែមមួយចំនួនផងដែរ ដែលគេហៅថា ការប្រាក់។ […]

អ្នកត្រូវការជំនាញទន់អ្វីខ្លះ?

Posted on

នៅក្នុងរបត់សង្គមទូទៅមិនថា នៅក្រៅប្រទេសឬក្នុងប្រទេសកម្ពុជាក៏ដោយ ជំនាញរឹងត្រូវបានគេចាត់ទុកជាមូលដ្ឋានគ្រឹះនៃចំណេះដឹង យ៉ាងណាមិញជំនាញទន់ក៏មានសារៈសំខាន់ណាស់ដែរជាពិសេសសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ។ ថ្ងៃនេះស្ពាននឹងបង្ហាញប្រាប់អ្នកពីជំនាញទន់ទាំង៤ដែលអ្នកចាំបាច់ត្រូវចេះ ដើម្បីការប្រាស្រយ័ទាក់ទងល្អក្នុងជីវិត៖ ១ ជំនាញទំនាក់ទំនង ជំនាញមួយនេះសំខាន់ណាស់មិនថាក្នុងរបត់កាលៈទេសៈបែបណានោះទេ សូម្បីតែមុខរបររកស៊ី កន្លែងការងារ សាលារៀនក៏ដោយ។ អ្នកដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃរមែងជាអ្នកដឹកនាំល្អម្នាក់ព្រមទាំងជាទីចូលចិត្តសម្រាប់មនុស្សទូទៅ ព្រោះពួកគាត់យល់ដឹងពីគន្លឹះក្នុងការប្រាស្រយ័ទាក់ទងជាមួយមនុស្សគ្រប់ស្រទាប់និងគ្រប់ប្រភេទ។ ២ ស្ដាប់ ស្ដាប់នេះមិនមែនសំដៅទៅលើមុខវិជ្ជាជំនាញរឹងដែលប្រើសោតវិញ្ញាណដើម្បីប្រលងយកពិន្ទុនោះទេ គឺសម្ដៅទៅលើបុគ្គលដែលចូលចិត្តស្ដាប់ច្រើនជាងនិយាយ។ ដូចពាក្យចាស់បុរាណខ្មែរតែងពោលថា ចូរស្ដាប់ឲបានច្រើនជាងនិយាយ។ មាននយ័ថា ពេលដែលយើងស្ដាប់ច្រើន យើងអាចមានពេលយកសម្ដីគេមកគិតនិងវាយតម្លៃ ព្រមទាំងជួយចៀសវាងការមានកំហុសឬមន្ទិលសង្សយ័នានា។ ការស្ដាប់ច្រើនជាងនិយាយ គឺជាការគោរពមួយចំពោះអ្នកដទៃដោយបង្ហាញថាអ្នកចាប់អារម្មណ៌និងឲតម្លៃទៅលើកិច្ចពិភាក្សាឬការសន្ទនា។ ៣ ការបង្កើតថ្មី ជាធម្មតាប្រជាជននៅក្នុងសង្គមខ្មែរភាគច្រើនមានភាពអៀនប្រៀនក្នុងការបញ្ចេញមតិយោបល់ឬគំនិតថ្មីៗព្រោះខ្លាចត្រូវគេសើចចំអក។ គំនិតអវិជ្ជមានទាំងនេះគួរណាតែកែលម្អចេញ ហើយអ្នកត្រូវក្លាហានហ៊ានបញ្ចេញគំនិតថ្មីប្លែករបស់ខ្លួនទៅកាន់អ្នកដទៃ។ សូមកុំគិតថា គំនិតរបស់អ្នកឆ្កួតៗ ចាកប្រធាន ឬ នឹងត្រូវគេសើចចម្អកអី ថាមិនត្រូវគំនិិតបង្កើតថ្មីរបស់អ្នកអាចជួយក្រុមហ៊ុនរបស់អ្នកឲកាន់តែរីកចម្រើនផងក៏ថាបាន។ មនុស្សដែលមានការបង្កើតថ្មី និងចូលចិត្តគិតអ្វីក្រៅប្រអប់មានសារៈសំខាន់ណាស់សម្រាប់ភារៈកិច្ចការងារទូទៅ។

ធ្វើយ៉ាងណាដើម្បីសន្សំពេលវេលា?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។ ៩ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖   ១. ធ្វើផែនការណ៍ មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?   ២. តាមដានពេលវេលារបស់អ្នក បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។ ៣. […]