តើផែនការអជីវកម្មរបស់អ្នក អាចប្រើសម្រាប់ធ្វើអ្វីខ្លះ?

រាល់ការចាប់ផ្តើមអាជីវកម្ម ទោះជាអាជីវកម្មតូចក្តី ឬធំក្តី អ្នកត្រូវតែមានផែនការអាជីវកម្ម។ ផែនការអាជីវកម្ម ជាឯកសារដែលគួរតែមាន ដើម្បីសាងគ្រឹះរឹងមាំសម្រាប់អាជីវកម្មរបស់អ្នកមុនពេលចាប់ផ្តើម។

តើផែនការអាជីវកម្មជាអ្វី?​

ផែនការអាជីវកម្ម ជាឯកសារដែលរួមមាន គោលដៅអាជីវកម្ម ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ យុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក។ ផែនការអាជីវកម្ម ជាឯកសារដែលអ្នកត្រូវប្រើជាប់ជានិច្ចនៅពេលអ្នកធ្វើអាជីកម្ម មិនមែនជាឯកសារដែលប្រើតែមួយពេល ហើយបោះចោលនោះទេ។​

ផែនការអាជីវកម្មរបស់អ្នក អាចប្រើក្នុងមូលហេតុផ្សេងៗគ្នា មានដូចជា៖

ផែនទីសម្រាប់បង្ហាញផ្លូវអ្នក៖ ផែនការអាជីវកម្ម ជាមគ្គុទេសជួយអ្នកកំណត់គោលដៅរបស់អ្នក និងពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចគោលដៅ។ ការសរសេរនូវគំនិតរបស់អ្នក និងរៀបចំវាទុកនៅលើក្រដាស ពិតជាមានសារៈសំខាន់ណាស់ ព្រោះ អ្នកមើលឃើញរូបភាពទាំងមូលរបស់អាជីកម្ម និងអាចធ្វើការកែរតម្រូវប្រសិនបើចាំបាច់។ អាជីវកម្ម ដែលគ្មានផែនការ ចាត់ទុកជាការស្រមៃ ដែលមិនមានអ្វីដែលច្បាស់លាស់។

កំណត់ពីតម្រូវការ៖ ក្រោយពេលអ្នករៀបផែនការអាជីវកម្មរួច អ្នកអាចមើលឃើញរូបភាពច្បាស់លាស់ពីអ្វីដែលអ្នកត្រូវការ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក ដូចជា៖

  • តើអ្នកផ្តល់ជូននៅផលិតផលនិងសេវាកម្មអ្វី?
  • តើទីតាំងអាជីវកម្មរបស់អ្នកនៅកន្លែងណា?​
  • តើអ្នកផ្តល់សេវាកម្មរបស់អ្នកដល់អតិថិជនតាមរយះអ្វី តាមបណ្តាញសង្គម, ដឹងជញ្ជូន, រឺមានហាងជាដើម។
  • តើអតិថិជនរបស់អ្នកជានណា ហើយអ្វីដែលធ្វើអោយអ្នកខុសពីគេ?
  • តើនរណាអាចជាដៃគូរអាជីវកម្ម និងអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនរបស់អ្នក?​
  • តើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើម?
  • តើគោលដៅនាពេលអនាគតរបស់អ្នកជាអ្វី៖ ការអភិវឌ្ឍផលិតផលថ្មី,​​ ពង្រីកទីផ្សារ, ពង្រីកអាជីវកម្មជាដើម។
  • តើតម្លៃអាជីវកម្មរបស់អ្នកជាអ្វី? ហេតុអ្វី អតិថិជនគួរប្រើផលិតផលរបស់អ្នក?

ចំនុចដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ

ចំនុចដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ

 

តើអ្នកកំពុងគ្រោងនឹងទិញផ្ទះមួយ ក្នុងពេលឆាប់ៗនេះមែនទេ?

 

តើវាពិតជាការល្អ សម្រាប់លុយ និងជីវិតរបស់អ្នកមែនឬ?

 

សម្រាប់មនុស្សជាច្រើន ការសម្រេចចិត្តទិញផ្ទះ គឺជាការសម្រេចចិត្តមួយដ៏ធំក្នុងជីវិតរបស់អ្នក។

 

ដូចនេះហើយ ថ្ងៃនេះ ស្ពានចង់ធ្វើការចែករំលែកនូវចំនុចមួយចំនួនដែលអ្នកគួរស្វែងយល់ទាក់ទងនឹងការទិញផ្ទះនៅកម្ពុជា។

 

ប្រសិនបើអ្នកមានគម្រោងចង់ទិញផ្ទះ សូមអានព័ត៌មានក្នុងអត្ថបទនេះ ដើម្បីដឹងពីចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុនពេលអ្នកធ្វើការសម្រេចចិត្ត!

 

អំពីក្រុមហ៊ុនស្ពានលុយ About Spean Luy

 

ក្រុមហ៊ុនស្ពានបានចុះឈ្មោះនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុង ខែ កុម្ភៈ ឆ្នាំ ២០១៧

 

មកទល់ឥលូវនេះក្រុមការងារស្ពានបានទទួលការខលចូលជាច្រើនពីសំណាក់អតិថិជន

 

ស្ពានបានទទួលការចុះឈ្មោះដាក់ពាក្យជាងមួយរយពាក្យក្នុងរយៈពេលប៉ុន្មានសប្តាហ៏នេះ

 

ក្រុមការងារពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា

 

សូមបញ្ជាក់សំនួរដែលទទួលបានជារឿយៗ

 

តើក្រុមហ៊ុនស្ពានជាអ្វី? តើស្ពានធ្វើអ្វី?

 

ជាអង្គការ ធនាគារ ឬ គ្រឹះស្ថាន មែនទេ?

 

ចម្លើយ មិនមែនទេ

តើក្រុមហ៊ុនផ្ទេរប្រាក់ណាមួយដែលល្អជាងគេនៅកម្ពុជា? Best money transfer company in Cambodia

តើក្រុមហ៊ុនផ្ទេរប្រាក់ណាមួយដែលល្អជាងគេនៅកម្ពុជា?

(English from here)

នៅពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនផ្ទេរប្រាក់ជាច្រើននៅកម្ពុជា។

 

តើលោកអ្នកមានដឹងទេថា តើក្រុមហ៊ុនផ្តល់សេវាកម្ម ផ្ទេរប្រាក់ និង ទទួលប្រាក់ណាខ្លះដែលមានភាពងាយស្រួល និងមានភាពរហ័សទាន់ចិត្ត?

 

យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនផ្ទេរប្រាក់ធំៗចំនួន ៤ គឺ  វីង ទ្រូម៉ាន់នី អីម៉ាន់នី និង ស្មាតលុយ។

 

តើពួកយើងជានរណា? Who are we?

តើពួកយើងជានរណា?

ពួកយើងទើបតែទទួលបាននូវសំនួរមួយចំនួនដែលទាក់ទងអំពីពួកយើងផ្ទាល់ ដូច្នេះថ្ងៃនេះវេបសាយមួយនេះនឹង

បង្ហាញអំពីពួកយើង។

 

 

ពួកយើងគឺជា Spean Luy.Co.,Ltd ដែលជាក្រុមហ៊ុនទើបនឹងបង្កើតថ្មី ហើយបានធ្វើការស្នើរសំុនៅក្រសួងពាណិជ្ជកម្ម។

 

 

ក្រុមការងាររបស់ពួកយើងគឺជាក្រុមហ៊ុនដំបូងនិងមានតែមួយគត់នៅក្នុងការធ្វើប្រតិបត្តិការទៅលើការផ្តល់ប្រឹក្សាទៅលើប្រាក់កម្ចី ដូចគ្នាទៅនឹងការផ្សព្វផ្សាយពត៍មានដែលទាក់ទងអំពីការយល់ដឹងច្បាស់នៃក្នុងវិស័យហិរញ្ញវត្ថុ។

 

 

សំនួរ៖ តើពួកយើងគឺជាធនាគារមែនឬទេ?

 

តើអតិថិជនអាចធ្វើការកម្ចីប្រាក់ពីក្រុមហ៊ុនSpean Luy បានដែរឬទេ?

 

ចម្លើយ៖ ទេ ពួកយើងមិនមែនជាធនាគារនោះទេ ដូច្នេះពួកយើងមិនអាចផ្តល់ប្រាក់កម្ចីបានឡើយ។

 

យ៉ាងណាមិញ ពួកយើងគឺជាក្រុមការងារដែលធ្វើការផ្តល់ប្រឹក្សាទៅកាន់អតិថិជននឹងធនាគារតាមរយៈបណ្តាញពួកយើងធ្វើការផ្តល់ប្រឹក្សាទៅកាន់អ្នកកម្ចីដែលត្រូវការស្វែងរកប្រាក់កម្ចីដែលសមរម្យនឹងអាចទទួលយកបានពីធនាគារនឹងគ្រឹស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេសកម្ពុជាដោយមិនគិតកម្រៃទៅលើសេវាកម្ម។

 

 

លើសពីនេះទៅទៀតពួកគាត់នឹងអាចទទួលបានឱកាសឈ្នះទឹកប្រាក់មួយចំនួនមកវិញ ប្រសិនបើការធ្វើកម្ចីប្រាក់បានសម្រេច។

 

 

សំនួរ៖ ហេតុអ្វីពួកយើងបង្កើតឡើង?