SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ SMEs get support to go public

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ

(English in Next Page)

 

ភ្នំពេញ ថ្ងៃទី 25 សីហា 2017: គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) នៅ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME) នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​ពង្រឹង​គំនិត​អាជីវកម្ម និង​ការ​រៀបចំ​អភិបាលកិច្ច​អាជីវកម្ម ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​បើក​ផ្លូវ​ឲ្យ​មាន SME អាច​ឡើង​ផ្សារ​ហ៊ុន​នៅ​ឆ្នាំ​ក្រោយ​។

លោក ស៊ូ សុជាតិ ប្រធាន SECC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា «​កម្មវិធី​ល្អ​ឥត​ខ្ចោះ​» មាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​អ្នក​ចូលរួម​ដោយ​ណែនាំ​ស្ដីពី​ការ​បង្កើត​ក្រុមហ៊ុន​ស្ដង់ដារ ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ និង​ការ​ទទួល​ហិរញ្ញប្បទាន​ដែល​រួម​ចំណែក​ដល់​កំណើន​អាជីវកម្ម​។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Post Khmer)

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ Japanese insurer opens new representative office

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

(English in Next Page)

 

ភ្នំពេញ ថ្ងៃទី 24 សីហា 2017: ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Tokio Marine & Nichido Fire Insurance បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​ពី​សក្តានុពល​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ក្នុង​គោលដៅ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​ដៃគូ​សហការ​។

នេះ​ជា​ជំហ៊ាន​ដំបូង​មួយ​ក្នុង​ការចូល​ទីផ្សារ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដ៏​ពេញលេញ​នា​ពេល​ខាង​មុខ​ពេល​ឱកាស​ទីផ្សារ​អំណោយផល​។ ការិយាល័យ​តំណាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមហ៊ុន Tokio Marine Holdings Inc ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance ឲ្យ​ដឹងថា​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា កំពុង​កើន​ឡើងជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Post Khmer)

ធនាគារជាតិ នឹងពិន័យ ១០ម៉ឺនដុល្លារ ចំពោះមីក្រូហិរញ្ញវត្ថុណាដែល ផ្ដល់ប្រាក់កម្ចីខ្វះតម្លាភាព National Bank of Cambodia will fine any MFI $100,000 for shady lending

ធនាគារជាតិ នឹងពិន័យ ១០ម៉ឺនដុល្លារ ចំពោះមីក្រូហិរញ្ញវត្ថុណាដែល ផ្ដល់ប្រាក់កម្ចីខ្វះតម្លាភាព

(English in Next Page)

 

នៅថ្ងៃ ទី ១៨ ខែ សីហានេះ ធនាគារជាតិនៃ កម្ពុជាបានចេញលិខិតប្រកាសថា  ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែល​​មិនគោរពតាមច្បាប់ និងបទប្បញ្ញាតិ​ ជាពិសេស ប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់ប្រាក់កមក្ចីខ្វះតម្លាភាព នឹងត្រូវពិន័យជា​ប្រាក់ ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Business Cambodia)

ព័ត៌មានដែលអ្នកមិនគួរខកខាន News that you shouldn’t miss

ព័ត៌មានសេដ្ឋកិច្ចដែលអ្នកមិនគួរខកខាន

(English in Page 3)

 

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ

 

ភ្នំពេញ ថ្ងៃទី 17 សីហា 2017:  ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​ហិរញ្ញវត្ថុ​តាម​អន​ឡាញ ដែល​ជា​ប្រព័ន្ធ​ថ្មី​មួយ​ផ្តល់​ភាព​ងាយ​ស្រួល​ជាង​មុន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ប្តូរ​ប្រាក់​នៅ​ពេល​ធ្វើ​ការ​ជាមួយ NBC ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​។

​ប្រព័ន្ធ​ថ្មី​នេះ​ឈ្មោះថា ផ្លេត​ហ្វម​របស់​ធនាគារ​ជាតិ (NBCP) ដែល​ជា​ប្រព័ន្ធ​ជួញដូរ​អនឡាញ​សម្រាប់​ទិញ​លក់​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល NBC បាន​បង្កើត​ឡើង​ដូចជា ប្រតិបត្តិ​ការ​មូល​បត្រ​អាច​ជួញ​ដូរ​បាន (NCD) និង LPCO និង ការ​ជួញ​ដូរ​រូបិយប័ណ្ណ​។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Post Khmer)

ព័ត៌មានដែលអ្នកអាចនឹងខកខានកាលពីចុងសប្ដាហ៍មុន (06th-13th August 2017) News you might have missed last weekend (06th-13th August 2017)

ព័ត៌មានដែលអ្នកអាចនឹងខកខានកាលពីចុងសប្ដាហ៍មុន (06th-13th August  2017)

(English in Next Page)

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី និងក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខា ភាពជាដៃគូរ

 

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌី​ត ភី​អិ​ល​ស៊ី បាន​ចុះហត្ថលេខា​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​របស់​ក្រេ​ឌី​ត អាច​បង់ប្រាក់​ត្រឡប់​មក​គ្រឹះស្ថាន តាម​រយៈ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ក្រ​ឌី​ត​ឡើយ ។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី កោះសន្តិភាព)

 

EXIM Bank ធនាគារ រដ្ឋរបស់ថៃ គ្រោងហក់ចូល ទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ

 

The Export-Import Bank of Thailand (EXIM of Thailand) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋរបស់ថៃ សំឡឹងឃើញសក្តានុពលនៃទីផ្សារកម្ពុជា ដោយគ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួនដំបូង នៅចុងឆ្នាំ២០១៧ និង ដើមឆ្នាំ ២០១៨ខាងមុខនេះ។

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Business Cambodia)