៤ យ៉ាងដែលរារាំងមនុស្សពីការក្លាយខ្លួនជាអ្នកមាន

នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?

១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន

ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។ 

២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ

នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។

៣. អ្នកមានគោលដៅមិនត្រឹមត្រូវ

គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។”

៤. អ្នកទទួលការអប់រំច្រើនលើសលប់

ក្នុងចំណុចនេះ​ ខ្ញុំមិនមែនចង់មានន័យថា ការអប់រំនាំមកនូវភាពខូចខាតអ្វីនោះទេ។ ក៏ប៉ុន្តែល្គឹកណា​អ្នកសិក្សាច្រើនជ្រុលហួសហេតុ អ្នកអាចបាត់បង់ឱកាសនៅក្នុងពិភពជាក់ស្ដែង។ អ្នកជំនួញជោគជ័យធំៗភាគច្រើន មានគំនិតផ្ដួចផ្ដើមអាជីវកម្មនិងធ្វើការអនុវត្តជំនួញដោយផ្ទាល់ ដោយមិនបានសិក្សានៅឯមហាវិទ្យាល័យ។

សូមអ្នកចងចាំផងដែរថា ទម្លាប់របស់អ្នកជាកូនសោរនៃអ្វីដែលអ្នកចង់បាន។ អ្នកគួររៀនថ្លឹងថ្លែងនិងបោះចោលទម្លាប់ណា ដែលមិនបានផ្ដល់ប្រយោជន៍ដល់អ្នក។ បើអ្នកចង់ឆាប់ក្លាយជាអ្នកមាន អ្នកគួរប្រឹងប្រែងព្យាយាមពីពេលឥឡូវនេះតទៅ ដូចពាក្យចាស់មួយពោលថា “ស៊ូពិបាកមុន ចាំស្រណុកតាមក្រោយ។”

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

មូលហេតុនៃការបង្កើតក្រដាសប្រាក់

កាលពីជំនាន់ដើម យើងមិនទាន់មានក្រដាសប្រាក់ឬ “លុយ”​​ សម្រាប់ចាយវាយដូចសព្វថ្ងៃនេះទេ។​ ក្នុងរយៈកាលនោះ​ ប្រជាជននិយមប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទំនិញឬសេវាកម្ម។​ ជាឧទាហរណ៍​ សំ​មានគោមេ​ ១ក្បាល​ ហើយសំចង់បានអង្ករ ៣០​បាវ។ ដូច្នេះសំដូរគោមេ ១ក្បាលនោះ ជាមួយនឹងអ្នកដែលមានអង្ករ ៣០​ បាវ។

ការផ្លាស់ប្ដូរទំនិញយ៉ាងដូចនេះ​​អាចមានភាពស្មុគស្មាញ ហើយថ្លៃចំណាយប្រតិបត្តិការនៃសេដ្ឋកិច្ចទៀតសោត មិនសូវជាមានប្រសិទ្ធិភាពល្អប៉ុន្មាននោះទេ។ ហេតុនេះហើយទើបលុយត្រូវបានបង្កើតឡើងមក។ នៅពេលប្រជាជនអាចប្រើប្រាស់លុយជំនួសប្រព័ន្ធផ្លាស់ប្ដូរទំនិញ វាបានធ្វើឱ្យការបែងចែកពលកម្មការងារនិងជំនាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែប្រសើរឡើងជាងពេលមុន។

ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយលើថ្លៃចំណាយប្រតិបត្តិការ​ ជាគុណសម្បត្តិដ៏ចម្បងរបស់លុយ។ រីឯទិន្នផលសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មក៏កាន់តែមានការកើនឡើងខ្ពស់ ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចដែលប្រើប្រាស់លុយនេះ បានជំរុញឱ្យមានការបែងចែកពលកម្មនិងជំនាញសម្រាប់អាជីវកម្ម។

នាពេលបច្ចុប្បន្ន ក្រដាសប្រាក់និងលុយកាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​ នៅទូទាំងពិភពលោក។ មនុស្សស្ទើរតែគ្រប់គ្នា​​ កំពុងតែមមាញឹកក្នុងការរកប្រាក់ចំណូល។ ដូចនេះ ការចាយវាយទុកដាក់លុយបានល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា។ សូមអ្នកចាយលុយឱ្យបានល្អនិងត្រឹមត្រូវ។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

 

របៀបកត់សម្គាល់ល្បិចបោកប្រាស់លុយទូទៅ

ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់​​ និងមានគ្រប់ទម្រង់ដូចជា​ ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ដូច្នេះ​អ្នកគួរមានការប្រុងប្រយ័ត្នជានិច្ច ព្រមទាំងធ្វើការកត់សម្គាល់និងសម្រេចចិត្តឱ្យបានច្បាស់ មុននឹងផ្ដល់ឬផ្លាស់ប្ដូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ​ Click លើតំណភ្ជាប់ណាមួយដែលគ្មានភាពប្រាកដប្រជា។

១. ការទាក់ទងដែលមិនទំនង

ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទ​មកអ្នកថា​ អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។​ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង​​ គឺមានលេខមួយបានខលចូលមកខ្ញុំ​ ហើយប្រាប់ខ្ញុំថា​ ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់​ ២​ ពាន់ដុល្លារ​ ហើយដើម្បីទទួលរង្វាន់នេះ​ ខ្ញុំត្រូវវេរលុយចំនួន​ ២​ រយដុល្លារ​មកកាន់គណនីក្រុមហ៊ុន។​ នេះជាការក្លែងបន្លំសុទ្ធសាធ។

២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់

ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។​​ មានពេលមួយនោះ​ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់​ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។​ នៅពេលដែលរូបគេចុចទៅលើ​តំណភ្ជាប់ក្នុងអ៊ីម៉ែល​ ស្រាប់តែកម្មវិធីកម្ចាត់វ៉ីរុសកុំព្យូទ័រក៏ផុសឡើង ធ្វើឱ្យប៊ិះគាំងកុំព្យូទ័រទៅហើយ។ ដូចេ្នះសូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែនចំពោះបញ្ហានេះ។

៣. ការទទូចសុំយកព័ត៌មានផ្ទាល់ខ្លួននិងលេខកូដសម្ងាត់

ក្រុមហ៊ុនដែលត្រឹមត្រូវនិងស្របច្បាប់នឹងមិនខលសុំឬផ្ញើសារសាកសួរអ្នក ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ។​ មានពេលមួយទៀត​ដែលអ្នកផ្ទះរបស់ខ្ញុំ​ បានទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថា​ ខ្លួនមកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅភ្នំពេញ​ ហើយបានសួរពីរឿងផ្ទាល់ខ្លួនជាច្រើន​ ដូចជាផ្ញើលុយនៅធនាគារណាជាដើម។​ នេះសុទ្ធតែជាល្បិចឆបោកលុយ។

នៅក្នុងសម័យទំនើបនេះ​ ការបោកប្រាស់លុយអាចមានគ្រប់ទម្រង់និងបែបបទ។​ អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ច​ មុននឹងសម្រេចចិត្តផ្ដល់ ទិន្នន័យសម្ងាត់ដល់អ្នកដទៃ ដើម្បីជៀសវាងការខាតបង់ទៅថ្ងៃក្រោយ។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

 

 

៤ គន្លឹះដើម្បីជ្រើសរើសធនាគារ

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រតិបតិ្តការហិរញ្ញវត្ថុភាគច្រើន ធ្វើតាមប្រពន្ធ័ធនាគារដូចជា បង់ថ្លៃសិក្សា បើកប្រាក់បៀវត្ស ផ្ទេរប្រាក់ ឬ ទិញកាតបញ្ចូលលុយក្នុងទូរស័ព្ទដៃរបស់អ្នក។ ឥលូវនេះ នៅប្រទេសកម្ពុជា ចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ មានភាពទូលំទូលាយច្រើន។ ដោយឃើញពីគុណសម្បត្តិជា ច្រើនរបស់ ធនាគារ ប្រជាជនខ្មែរបាននាំគ្នាយកប្រាក់របស់ខ្លួនទៅទុកនៅធនាគារ ជៀសជាងទុកប្រាក់នៅ ក្រោមខ្នើយ ឬក្នុងទូរដែក។

ដូចដែលអ្នកបានដឹងរួចជាស្រេចមកហើយ ធនាគារ ជាកន្លែងដែលអ្នករក្សាលុយទុកបានដោយមាន សុវត្តិភាពព្រមទាំងទទួលបានការប្រាក់បន្ថែម ហើយក៏ជាទីកន្លែងដែលអ្នកអាចស្វែងរកជំនួយ នៅពេល ដែលអ្នកខ្វះខាតប្រាក់។ អ្នកខ្លះ គាត់ចង់បើកគណនីសំរាប់សន្សំនិងប្រាក់កម្ចីនៅក្នុងធនាគារតែមួយ។ ឯអ្នកផ្សេងទៀត គាត់បែកចែកប្រាក់គាត់ដាក់នៅកន្លែងផ្សេងៗគា្ន។ វាអាស្រ័យទៅលើ របៀបនៃការរៀប ចំចាត់ចែងហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ។

ដូចនេះ ដើម្បីជ្រើសរើសធនាគារ ដែលធ្វើអោយការរស់នៅរបស់អ្នកមានភាពប្រសើរឡើងជាងមុន អ្នកគួរ ផ្តោតទៅលើ អត្រាការប្រាក់​ ភាពងាយស្រួលដែលធនាគារផ្តល់ជូនអតិថិជន និងរង្វាន់លើកទឹកចិត្ត។ ខាង ក្រោមនេះ ជាគន្លឹះផ្សេងៗដែលអ្នកគួរពិចារណាមុនពេលសម្រេចចិត្តរើសយកធនាគារ៖

ភាពស្របច្បាប់ និងការកោតសរសើរ៖ ធនាគារដែលមានភាពល្បីល្បាញ ជាទូទៅអ្នកអាចទុកចិត្តបាន។ ហើយអ្នកមានតម្រុយជាស្រ័យនៅផលិតផល និងសេវាកម្មល្អៗ ដែលធនាគារផ្តល់ជូនអតិថិជន ហើយ វាជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។

អត្រាការប្រាក់៖ អត្រាការប្រាក់ ដែលធនាគារផ្តល់អោយអតិថិជនពិតជាមានសារៈសំខាន់ សម្រាប់អោយ អ្នកដឹងថា ប្រាក់របស់អ្នកនឹងកើនប៉ុន្មាន បើអ្នកជ្រើសរើសយកធនាគារមួយនេះ។ អ្នកត្រូវប្រៀបធៀប អត្រាការប្រាក់សំរាប់កម្ចី និងបញ្ញើ មុននឹងសម្រេចចិត្តវិនិយោគទៅលើធនាគារមួយ។ ដើម្បីធ្វើ ការប្រៀបធៀបអត្រាការប្រាក់ អ្នកអាចចូលទៅក្នុងគេហទំព័ររបស់ស្ពានបាន។ លើសពីនេះទៅទៀត នៅក្នុងធនាគារមួយចំនួន ផ្តល់ជូនអ្នកនៅអត្រាការប្រាក់កំរិតទាបមួយ ទោះអ្នកមិនមានគណនីបញ្ញើ មានកាលកំណត់ក៏ដោយ។ ហេតុអ្វី? ព្រោះគេផ្តល់តម្លៃទៅលើប្រាក់ ដែលអ្នកយកមកទុកនៅក្នុងធនាគារ របស់គេ ដោយគិតថា ប្រសិនបើជំនួសអោយការដាក់ប្រាក់នៅក្នុងធនាគារ អ្នកយកប្រាក់ទៅវិនិយោគលើ អ្វីផ្សេងទៀត នោះបានប្រាក់ច្រើនជាងនេះ។ នេះជាការអគុណ ចំពោះទំនុកចិត្តរបស់អ្នកទៅលើសេវាកម្ម របស់គេ។

ហេតុអ្វីបានជានរណាៗក៏ចាយប្រាក់ដុល្លារ?

ហេតុអ្វីបានជានរណាៗក៏ចាយប្រាក់ដុល្លារ?

 

តើអ្នកមានដឹងទេថា ហេតុអ្វីបានជាប្រាក់ដុល្លារ ត្រូវបានចរាចរស្ទើរតែទូទាំងពិភពលោក ? មិនថា ប្រទេសណាទេ ក៏មានប្រាក់ដុល្លារចរាចរក្នុងប្រទេសពួកគេដែរ មិនថា តិច ឬ ច្រើននោះទេ។

 

ធ្លាប់តែលឺគេថា អោយតែមានប្រាក់ដុល្លារ ទៅដល់ណា ក៏មិនដាច់ពោះស្លាប់ដែរ….?

 

ចង់ដឹងទេថា វាមានអ្វីដែលជា អាថ៍កំបាំងពីក្រោយ នៃការធ្វើអោយប្រាក់ដុល្លារមានប្រជាប្រិយភាពជាងប្រាក់ផ្សេងៗនោះ?

 

ហេតុអ្វីបានជាប្រាក់ដុល្លារ ត្រូវបានចរាចរស្ទើរតែទូទាំងពិភពលោក? សូម្បីតែប្រទេសកម្ពុជា ដែលមានរូបិយវត្ថុជាប្រាក់រៀល  ហេតុអ្វីទំនិញ និង សេវាកម្មស្ទើរគ្រប់ប្រភេទ តម្លៃគិតជាប្រាក់ដុល្លារទៅវិញ?

 

ចាប់តាំងពីសង្រ្គាមលោកលើកទី២បានបញ្ចប់ទៅ ធ្វើអោយប្រាក់ដុល្លារបានក្លាយជារូបិយវត្ថុបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក។

ហើយដុល្លារអាមេរិកត្រូវបានប្រើជាឯកតារូបិយប័ណ្ណស្តង់ដារក្នុងទីផ្សារអន្ដរជាតិសម្រាប់ទំនិញដូចជាមាសនិងប្រេងសាំង ។

 

ប្រទេសមួយចំនួនប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ទិញទំនិញ យកមកលក់ក្នុងស្រុក ដែលធ្វើអោយទំនិញក្នុងប្រទេសនោះ ដាក់តម្លៃ ជាដុល្លារ ។ ជាហេតុធ្វើអោយប្រជាពលរដ្ឋប្រទេសនោះ ចាយលុយដុល្លារច្រើនជាង រូបិយប័ណ្ណជាតិខ្លួន។

ឧទាហរណ៍ ប្រទេសកម្ពុជា ដែលយើងមើលឃើញស្រាប់ហើយថា ស្ទើរតែគ្រប់មុខទំនិញ និង ថ្លៃសេវាកម្មផ្សេងៗ គិតជាលុយដុល្លារ ដូច្នេះប្រជាពលរដ្ឋខ្មែរចូលចិត្តចាយប្រាក់ដុល្លារជាង ប្រាក់រៀល ដោយមិនបាច់គិតពីអត្រាប្ដូរប្រាក់ឡើងចុះ រាល់ពេលទិញទំនិញ ដូចប្រាក់រៀលនោះទេ ។

 

សម្រាប់ការចរាចប្រាក់ដុល្លារក៏មានការទាក់ទងនឹង គោលណយោបាយរបស់ថ្នាក់ដឹកនាំប្រទេសនីមួយៗដែរ ដើម្បីបង្កើនបានជាប្រយោជន៍ជាតិ និង ការអភិវឌ្ឍន៍ ។