របស់ ៤ យ៉ាងដែលអ្នកមិនគួរខ្ចីលុយដើម្បីវា 

ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួនតូច ពួកគេបានប្រើប្រាស់ប្រាក់កម្ចី មិនថាតិចឬច្រើន គ្រាន់តែបំពេញបំណងឬតណ្ហារបស់ខ្លួនប៉ុណ្ណោះ ដោយមិនបានគិតគូរវែងឆ្ងាយ។ ដូចនេះ ស្ពានសូមលើកពី របស់របរ ៤ យ៉ាងដែលអ្នកគួរជៀសវាងខ្ចីលុយ ដើម្បីគ្រាន់តែបានរបស់ទាំងនេះ។   

១. ការទិញរបស់ប្រើប្រាស់ ដែលតូចតាចនិងមិនចាំបាច់  

សូមកុំខ្ចីលុយអ្នកដទៃ ដើម្បីតែទិញរបស់តូចតាច។ ឧទាហរណ៍ អ្នកចង់ទិញសៀវភៅប្រលោមលោកមួយក្បាល ដែលមានតម្លៃ ២០ ដុល្លារ តែអ្នកមិនទាន់មានលុយគ្រប់។ ដូចនេះ អ្នកគួរចាំសន្សំលុយបន្តិចម្ដងៗឱ្យគ្រប់សិន សឹមទិញសៀវភៅនោះ ព្រោះវាមិនមែនជារបស់ចាំបាច់ខ្លាំង សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកឡើយ។  

២. ដំណើរកំសាន្តសម្រាកលំហែកាយ 

សូមចងចាំថា អ្នកមិនគួរជំពាក់លុយគេ ដើម្បីដំណើរកំសាន្តរបស់អ្នកនោះទេ។ អ្នកមិនគួរខ្ចីលុយគេ ព្រោះតែអ្នកចង់ទៅលេងក្រៅប្រទេស ឬដើរលេងនៅកន្លែងថ្លៃៗ។ ផ្ទុយទៅវិញ អ្នកអាចងាកមកទិញកញ្ចប់ដើរកំសាន្ត ជាលក្ខណៈក្នុងស្រុកនិងមានតម្លៃសមរម្យ សមទៅនឹងលទ្ធភាពរបស់អ្នក។  

៣. របស់របរប្រេនៗ 

ជាការពិតណាស់ អ្នកណាមិនចង់ស៊ីវីល័យ ទាន់សម័យនិយមនឹងគេ។ ប៉ុន្តែអ្នកមានដែលធ្លាប់គិតទេថា ការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ? អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ អ្នកគួរឈប់ទិញរបស់របរប្រេនៗណា ដែលមិនចាំបាច់សម្រាប់អ្នកទៀត ដើម្បីសន្សំលុយកាក់ខ្លះៗ។ 

៤. ល្បែងស៊ីសង 

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺ ឬក៏បានជួបប្រទះដោយផ្ទាល់ នូវមនុស្សដែលជំពាក់លុយគេវ័ណ្ឌក ដោយសារតែល្បែងស៊ីសង។ អ្នកត្រូវជៀសវាងឱ្យឆ្ងាយពីអំពើអបាយមុខនេះ ព្រោះមិនត្រឹមតែអ្នកអាចអស់ប្រាក់កាក់ពីខ្លួន ជំពាក់គេរុំទិសនោះទេ អ្នកក៏អាចជាប់ពន្ធធនាគារផងដែរ។ សូមអ្នកកុំឱ្យ “សប្បាយមួយភ្លែត ទុក្ខមួយជីវិត” ដោយសារបញ្ហាល្បែងស៊ីសងនេះ។  

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729 

គន្លឹះជួយអ្នកក្នុងការសម្រចចិត្តទិញផ្ទះ

គន្លឹះជួយអ្នកក្នុងការសម្រចចិត្តទិញផ្ទះ

 នៅពេលអ្នកមានគម្រោងចង់ទិញផ្ទះដំបូងសម្រាប់ក្រុមគ្រួសារឬសម្រាប់ខ្លួនឯងក្រោយពីរៀបការរួច ប៉ុន្តែអ្នកចង់រកកន្លែងដែលមានហុងស៊ុយ ស្ថិតនៅទីប្រជុំជន ងាយស្រួលប្រកបរបររកស៊ីមែនទេ?តើអ្នកដឹងទេថាអ្នកអាចស្វែងរកអ្នកណាអាចជួយអ្នកបាន ហើយអ្នកត្រូវធ្វើអ្វីខ្លះ?គូរចាប់ផ្ដើមពីណាមក?ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបាន៖

កំណត់ទីតំាងកន្លែងដែលអ្នកចង់រស់នៅ

          ជំហានដំបូងមុននឹងអ្នកទិញផ្ទះអ្នកគួរតែគិតគូរកំណត់ពីទីតាំងណាដែលអ្នកចង់រស់នៅឬចង់អោយក្រុមគ្រួសាររបស់អ្នករស់នៅ។ អ្នកចង់បានភាពស្ងប់ស្ងាត់ឬអ៊ូរអរ ចង់រស់នៅទីប្រជុំជនឬជនបទឆ្ងាយពីក្រុង។អ្នកត្រូវសម្រេចអោយច្បាស់ពីទីតាំងដែលអ្នកចង់បានហើយទើបងាយស្រួលក្នុងការស្វែងរក។

សូមប្រុងប្រយ័ត្នជាមួយអ្នកផ្ដល់កម្ចីតាមអនឡាញខុសច្បាប់

កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហៅកាត់ថា CMA បានប្រកាសដាស់តឿនដល់សាធារណជន អំពីការផ្សព្វផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក ដែលសន្យាផ្ដល់ប្រាក់កម្ចីងាយៗនិងរហ័ស ជូនដល់អតិថិជន។

ការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិតជារឿងមួយដ៏គ្រោះថ្នាក់បំផុត។ កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមាន​ផ្ទាំងពាណិជ្ជកម្មជាច្រើននៅលើហ្វេសប៊ុក ផ្សព្វផ្សាយពីការផ្ដល់​ប្រាក់កម្ចីងាយស្រួល។

អ្នកផ្ដល់ប្រាក់កម្ចីបែបនេះអាចជាក្រុមហ៊ុន ដែលមិនបានចុះឈ្មោះត្រឹមត្រូវ ក្រោមធនាគារជាតិនៃកម្ពុជា មានន័យថា ក្រុមហ៊ុនទាំងនេះមិនបានដើរតាមសេចក្ដីណែនាំ ហើយអ្នកខ្ចីប្រាក់អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ដូចជា អ្នកខ្ចីប្រាក់នឹងមិនត្រូវបានការពារដោយច្បាប់ ប្រសិនបើករណីណាមួយកើតឡើង ឬក៏ពួកគេត្រូវចំណាយការប្រាក់លើសពីធម្មតា។

ហេតុនេះហើយ លោកអ្នកត្រូវកត់ចំណាំ​និងធ្វើការសាកសួរព័ត៌មាន ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីក្រុមហ៊ុនណាមួយ នៅតាមប្រព័ន្ធអនឡាញឬហ្វេសប៊ុក ដើម្បីជៀសវាងការខ្ចីប្រាក់ពីក្រុមហ៊ុនមិនស្របច្បាប់។

ស្ពាន (Spean)​ មានដៃគូជាមួយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានចុះឈ្មោះត្រឹមត្រូវនិងស្របច្បាប់ទៅតាម គោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ ដូច្នេះ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានបន្ថែម។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

 

 

 

 

ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត

ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត

ការខ្ចីប្រាក់ និង ប្រើកាតឥណទាន (Credit Card )មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេច​គោលបំណងអ្វីមួយរបស់ពួកគេ។ មិនថាអ្នកទិញផ្ទះ ទិញឡាន ម៉ូតូ ទូរស័ព្ទទេ អ្នកធ្វើការខ្ចី​ប្រាក់សម្រាប់ទិញទំនិញដែលជាតម្រូវការរ​បស់អ្នកបាន។ ទោះបីយ៉ាងណាក៏ដោយ របៀប​ដែលអ្នកគ្រប់គ្រងបំណុលធ្វើអោយអ្នកមានភាពខុសប្លែក​ពីអ្នកដទៃ​។​ ចំណុចដ៏សាមញ្ញ​ជួយអោយអ្នកសន្សំបានអត្រាកាប្រាក់ និង មិនអោយមា នបំណុលកើតឡើងទៀត។​

១.​ ទទួលបានកាន់តែច្រើនពីការសន្សំ

លោកអ្នកអាចនឹងចំណាយពេលយូរសម្រាប់សន្សំប្រាក់ដើម្បីទិញផ្ទះ​ ព្រោះទម្រាំ លោកអ្នក​សន្សំ​ប្រាក់​គ្រប់នៃតម្លៃផ្ទះមួយ លោកអ្នកអាចចំណាយពេលយូរ។ តែបើអ្នកធ្វើការសន្សំប្រាក់សម្រាប់កម្ចីទិញផ្ទះ លោកអ្នកអាចស្វែងរកអត្រាការប្រាក់ដែល មានការប្រកួតប្រជែង ពោលគឺ អត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ។ តើអ្នកស្វែងរកអត្រារការប្រាក់ទាបដោយរបៀបណា? សូមទាក់ទងមកកាន់ស្ពាន!

 

២.​បង្កើនការទូទាត់​

ការកំឡុងពេលបង់រំលស់ផ្ទះ អ្នកបង្កើនការបង់អោយបានញឹកញាប់​នៃកម្ចីទិញផ្ទះ​របស់​អ្នក។​ ​បង់កាន់ច្រើន កាន់តែបន្ថយរយៈពេលសង និង បន្ថយចំនួនទឹក​ប្រាក់ដែល​អ្នកនឹងបង់បន្តបន្ទាប់ទៀត។​ តាមរយៈការបង្កើនទំហំនៃការបង់ប្រាក់របស់អ្នកនៅណា​ដែលអ្នកមានប្រាក់​ច្រើន  អ្នកអាចនឹងបញ្ចប់បំណុលរបស់អ្នកមុនពេលកំណត់។

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម

ការធ្វើអាជីវកម្មត្រូវការមានលុយ ដើម្បីបង្កើតលុយឡើង ហើយអ្នកម្ចាស់អាជីវកម្មត្រូវមានការពិចារណអោយបានម៉ត់ចត់ពីបញ្ហាហិរញ្ញវត្ថុ ព្រោះអាជីវកម្ម នៅដំណើរបានយូរព្រោះមានហិរញ្ញវត្ថុជួយទប់ទល់។ តើការចាត់ចែងចំណាយរបស់អ្នកមានប្រសិទ្ធភាពដែរទេ ដូចជា ចំណាយបុគ្គលិក សម្រាប់ទិញសម្ភារៈ ថ្លៃជួល និង ថ្លៃចំណាយសម្រាប់អភិវឌ្ឍន៍ផ្សេងៗជាដើម។ ខាងក្រោមនេះជាសារៈសំខាន់នៃហិរញ្ញវត្ថុអាជីវកម្មៈ

 

១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម
ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។

 

២. តុល្យភាពបំណុល
ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។