តើហ៊ុនជាអ្វី?

នៅក្នុងពេលបច្ចុប្បន្នកាល ការវិនិយោគទៅលើហ៊ុនបានក្លាយជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រដទៃទៀត សម្រាប់បុគ្គលក្នុងការប្រមូលមូលធន កសាងធនធាន និងបង្កើនចំណូលផ្ទាល់ខ្លួន ដោយមានប្រសិទ្ធភាពនិងលទ្ធផលល្អ។ យ៉ាងណាមិញ មនុស្សជាច្រើននៅមិនទាន់ យល់ច្បាស់អំពីហ៊ុននៅឡើយទេ។ ដូច្នេះថ្ងៃនេះ យើងនាំគ្នារៀនខ្លះៗអំពីអ្វីទៅដែលហៅថា ហ៊ុន?

និយាយឱ្យស្រួលស្ដាប់ ចំណែកហ៊ុនឬភាគហ៊ុនតំណាងឱ្យ ភាពជាម្ចាស់ស្របច្បាប់នៃអាជីវកម្មមួយ។  សាជីវកម្មជាអ្នកព្រមព្រៀងឬចេញផ្សាយហ៊ុន។ ហើយហ៊ុនជួនកាលត្រូវបានគេហៅថា “មូលធនប័ត្រ” ព្រោះវាជាប្រភេទនៃសន្តិសុខហិរញ្ញវត្ថុ និងតំណាងឱ្យកម្មសិទ្ធិក្នុងការកាន់កាប់មុខជំនួញ។

មូលហេតុនៃការបង្កើតហ៊ុននេះឡើង គឺដោយសារហ៊ុនជួយបង្កើនទ្រព្យមូលធន ដើម្បីបម្លែងគំនិតល្អៗទៅជាអាជីវកម្ម ដែលមានផលចំណេញ។ ទីផ្សារហ៊ុនជាទីតាំងមួយ ដែលអនុញ្ញាតឱ្យវិនិយោគិន រកចំណូលមូលធនប្រកបដោយសក្ដានុពល ដែលអាចពួកគេសម្រេច គោលដៅហិរញ្ញវត្ថុរហ័សជាងមុន។

ហ៊ុនក៏ជួយបែងចែករវាងភាពជាម្ចាស់និងការគ្រប់គ្រង ដែលអនុញ្ញាតឱ្យបុគ្គលដែលគ្មាន ចំណាប់អារម្មណ៍ សមត្ថភាព ឬពេលវេលា ក្នុងការដំណើរការក្រុមហ៊ុនឬសហគ្រាស ចូលរួមទ្រទ្រង់និងរកចំណូលផ្នែកហិរញ្ញវត្ថុ។ របៀបនេះធ្វើឱ្យមានការកំណត់ធនធាន កាន់តែមានប្រសិទ្ធិភាព ដែលក្នុងនោះរួមមានមូលធនមនុស្ស។ អ្នកអាចស្វែងយល់ពីការវិនិយោគហ៊ុន និងវិនិយោគហ៊ុនដោយផ្ទាល់ នៅឯផ្សារមូលបត្រកម្ពុជា ដែលមានគេហទំព័រ http://csx.com.kh/main.do?lang=kh

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

 

ទិញផ្ទះ ឬ ទិញដីមួយណាល្អជាង?

ទិញផ្ទះ ឬ ទិញដីមួយណាល្អជាង?

 

 ទិញផ្ទះ ឬ ទិញដី សុទ្ធមានសារៈប្រយោជន៍របស់វារៀងៗខ្លួន តែអ្វីដែរសំខាន់គោលបំណងរបស់អ្នក ទិញក្នុងគោលបំណងអ្វី? អ្នកត្រូវបែងចែកអោយច្បាស់ថាអ្នកទិញសម្រាប់វិនិយោគ ទុកចំនេញពេលក្រោយ ឬសម្រាប់រស់នៅ?

ដូច្នេះស្ពាននឹងចែករំលែកចំណុចខ្លះសម្រាប់អ្នកដែលពិបាកសម្រាប់ចិត្តថាទិញអ្វីល្អជាង។

 

១. ទិញសម្រាប់រស់នៅ
បើអ្នកមិនទាន់មានផ្ទះជាកម្មសិទ្ធរបស់ខ្លួនទេ ទិញផ្ទះសម្រាប់រស់នៅ ជារឿងដំបូងដែលអ្នកត្រូវតែធ្វើ នឹងសាកសមបំផុតសម្រាប់អ្នក ព្រោះអ្នកទិញហើយ អ្នកអាចចូលរស់នៅបានភ្លាមៗ ឬចំណុចពិសេសមួយទៀតនោះ បើអ្នកទិញបង់រំលស់ទៀតនោះ អ្នកគួរតែទិញផ្ទះ ព្រោះអ្នកត្រូវចំណាយប្រាក់សម្រាប់បង់រំលស់ប្រចាំខែ ដោយប្រាក់មួយចំណែក អ្នកចំនេញ ពីប្រាក់ដែលអ្នកធ្លាប់បង់ថ្លៃផ្ទះជួលរាល់ខែនោះ។

ដោយឡែក បើអ្នកចង់ទិញដីសម្រាប់សាងសង់ផ្ទះខ្លួនឯង អ្នកត្រូវចំណាយពេលសម្រាប់ការសាងសង់ ហើយកំឡុងពេលសាងសង់អ្នកនៅតែចំណាយថ្លៃជួលផ្ទះនៅបណ្ដេះអាសន្នសិន ទម្រាំផ្ទះរបស់អ្នកសាងសង់រួច។ មួយវិញទៀត
បើអ្នកមានបំណងចង់ទិញបង់រំលស់ទៀតនោះ ធ្វើអោយអ្នកចំណាយពេលយូរ ព្រោះទម្រាំអ្នកបង់រំលស់ដីដាច់ អ្នកត្រូវមានប្រាក់សម្រាប់សាងសងផ្ទះទៀត នោះធ្វើអោយអ្នកត្រូវសន្សំប្រាក់យូរសម្រាប់ផ្ទះមួយ។

 

ហេតុអ្វីបានជាវាសំខាន់ម្ល៉េះសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងយល់អំពីផ្សារមូលបត្រ?

ផ្សារភាគហ៊ុនមិនមែនលក់ភាគហ៊ុនផ្ទាល់ខ្លួនទេ។ តែវាដើរតួជាផ្សារមួយដែលអ្នកទិញភាគហ៊ុនភ្ជាប់ជាមួយអ្នកលក់ហ៊ុន។ ទីផ្សារហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលប្រាក់តាមរយៈការផ្ដល់ភាគហ៊ុននិងសញ្ញាប័ណ្ណសាជីវកម្ម។ ហើយវាក៏អនុញ្ញាត្តិឲ្យវិនិយោគគិនចូលរួមក្នុងសមិទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយរកប្រាក់តាមរយៈការបែងចែកភាគលាភ។

 

ប្រជាជនកម្ពុជាជាច្រើននៅតែភ័យខ្លាចក្នុងទីផ្សារភាគហ៊ុន។ ដូចដែលគេគិតថា កុំលេងជាមួយភ្លើងឬអ្នកនឹងដុត!។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាដើម្បីដឹងអំពីផ្សារហ៊ុនពីព្រោះនៅពេលដែលអ្នកទិញ អ្នកកំពុងតែទិញនូវម្ចាស់កម្មសិទ្ធដែលប្រែក្លាយទៅជាការសាហការដ៏ល្អមួយ។

 

  • ទីផ្សារមូលបត្រនិងកំណើនសេដ្ឋកិច្ច

ទីផ្សាមូលបត្រអនុញ្ញាត្តឲ្យមនុស្សធ្វើការបន្ថែមទៀតជាមួយការសន្សំនិងគំនិតព្រមទាំងទេពកោសល្យរបស់ពួកគេផងដែរ។ មូលហេតុដែលប្រជាជកម្ពុជាគួតែរៀនសូត្រនិងធ្វើការវិនិយោគទុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាពីព្រោះវាល្អខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

 

វាមានការល្អណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជាពីព្រោះថានៅពេលដែលផ្សារភាគហ៊ុនតំណើរការគឺបានផ្ដល់ឱកាសដល់ក្រុមហ៊ុនធំឬតូចនៅប្រទេសកម្ពុជាប្រមូលដើមទុនផ្ដល់ឲ្យក្រុមហ៊ុនបានបោះផ្សាយភាគហ៊ុនលក់នៅក្នុងទីផ្សារ។ ក្រុមហ៊ុនបានទទួលធនធានពីវិនិយោគគិនដើម្បីយកទៅប្រើប្រាស់ពង្រីកឧស្សាហកម្មគាត់ឬអាជីវកម្មគាត់ដើម្បីឲ្យបានរឹងពឹងព្រមទាំងបង្កើតការងារកាន់តែច្រើនដើម្បីលើកតំកើនជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។

 

ទីផ្សារហ៊ុនគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចនៃប្រទេសមួយ។ តួនាទីរបស់វានៅក្នុងកំណើននៃឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសមួយ។​ ហេតុដូចនេះហើយបានជារដ្ឋាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រមទាំងធនាគារជាតិនៃកម្ពុជាគួតែផ្ដោតនិងឃ្លាំមើលយ៉ាងដិតដល់អំពីផ្សារភាគហ៊ុននៅប្រទេសកម្ពុជា។

 

តើអ្វីទៅដែលហៅថាផ្សារមូលបត្រកម្ពុជា(ផ.ម.ក)?

ផ.ម.ក ដែលពាក្យពេញហៅថាផ្សារមូលបត្រកម្ពុជាគឺជាប្រធានបទថ្មីសម្រាប់ប្រជាជនកម្ពុជា។ មានប្រជាជនខ្មែរវ័យក្មេងជាច្រើនចង់ដឹងនិងចាប់អារម្មណ៏ក្នុងការវិនិយោគប៉ុន្តែមិនដឹងពីរបៀបក្នុងការចាប់ផ្ដើម។ ថ្ងៃនេះស្ពាននឹងបញ្ចប់នូវចម្ងល់របស់អ្នកអំពីផ.ម.ក.ហើយយើងនឹងរៀនអំពីវាជាមួយគ្នា។ ផ្សារហ៊ុនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។

ផ.ម.ក គឺជាអ្វី?
ផ.ម.ក. គឺជាសហគ្រាសរួមគ្នាមួយដែលធ្វើប្រតិបត្តិការផ្សាហ៊ុនរបស់រដ្ឋាភិបាលប្រទេសកម្ពុជា ៥៥% និងភាគហ៊ុន ៤៥% ដែលគ្រប់គ្រងដោយកូរ៉េ។ ផ្សារមូលបត្រកម្ពុជាដែលគ្រប់គ្នាហៅថាផ.ម.ក គឺជាផ្សារហ៊ុន ដែលបង្កើតឡើងដើម្បីផ្តល់នូវប្រព័ន្ធសម្រាប់ធ្វើការជួញដូរមូលបត្រ។វាគឺជាឱកាសសម្រាប់អ្នកក្នុងការចូលរួមក្នុងការវិនិយោគ ហើយអ្នកក៏អាចរកប្រាក់ចំណេញបានច្រើនជាងការរសន្សំប្រាក់នៅក្នុងធនាគារផងដែរ។

តើមានការស្នើរអ្វីខ្លះទៅដើម្បីបើកគណនីនេះបាន?
ដើម្បីចុះឈ្មោះប្រើប្រាស់គណនីជួញដូរមូលបត្រអ្នកចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណនាំទៅជាមួយ។ ហើយអតិថិជនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនដែលមានតម្លៃ $៥។ ជាមួយនឹងគណនីជួញដូរមូលបត្រ អតិថិជនអាចទិញនិងលក់ភាគហ៊ុនបានហើយ។ បន្ទាប់ពីពេលដែលទិញលក់ភាគហ៊ុនអតិថិជនគឺត្រូវបង់កម្រៃជើងសារមូលបត្រអោយទៅក្រុមហ៊ុនមូលបត្រ ដែលកម្រៃជើងសារនោះ អាស្រ័យតាមក្រុមហ៊ុនbroker ដែលយើងបើកគណនីជួញដូរជាមួយ។

តើអ្នកណាៗក៏អាចទិញវាបានដែរមែនទេ?
មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំទៅអាចវិនិយោគប្រាក់របស់ពួកគេនៅក្នុងផ្សារហ៊ុនបាន។ ដំបូងពួកគេត្រូវចុះឈ្មោះដើម្បីបើកគណនីជួញដូរមូលបត្រ មួយជាមួយ broker មិនតម្រូវថាត្រូវតែមានគណនីធនាគារនោះទេ។ហើយអ្នកអាចចុះឈ្មោះប្រើប្រាស់គណនីជាមួយឈ្មួញកណ្ដាលដោយឥតគិតថ្លៃ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

ចំណុចទាំង៥សម្រាប់និយោជកវ័យក្មេងធ្វើការវិនិយោគជាលើកតំបូង

ការវិនិយោគគឺជាជម្រើសសម្រាប់មនុស្សណាដែលចង់ក្លាយជាអ្នកមាននៅរយៈពេលយូរខាងមុខ។ ប្រជាជនខ្មែរជាច្រើនបារាជ័យក្នុងការចាប់គ្រប់គ្រងប្រាក់របស់អ្នកដោយសារតែត្រូវបានគេបំភ័យឬមិនដឹងថាត្រូវចាប់ផ្ដើមពីណាមក។ ការវិនិយោគអាស្រ័យទៅលើវិធីផ្សេងៗគ្នា ​ថាតើគួរតែដាក់ប្រាក់របស់អ្នកនៅទីណា។ ទាំងនេះគឺជាចំណុចទាំង៥ដែលនិយោជកវ័យក្មេងទើបតែចាប់ផ្ដើមធ្វើការវិនិយោគតំបូង៖

 

  • អ្នកមិនចាំបាច់ពូកែនឹងជំនាញខាងវិនិយោគទេ

អ្នកមិនចាំបាច់គិតវាតែម្នាក់ឯងនោះទេ ពីព្រោះអ្នកមានអ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកប្រឹក្សាយោបល់ទ្រព្យសម្បត្តិ ដើម្បីណែនាំនិងរងចាំផ្ដល់យោបល់ជូនអ្នក។

 

  • ចាប់ផ្ដើមវិនិយោគកាន់តែឆាប់គឺជាអត្ថប្រយោជន៏មួយដ៏សំខាន់

អាយុដែលល្អបំផុតគឺនៅកំឡុងអាយុ២០ឆ្នាំ ពីព្រោះអ្នកមិនអាចត្រលប់វិលទៅក្មេងវិញបានទេ។ គេនិយាយថា “អ្នកហួសពេលក្នងការចាប់ផ្ដើមវិនិយោគហើយ” នេះមិនមែនជាលេសដ៏ល្អនោះទេ។ ប៉ុន្តែការវិនិយោគយឺត ប្រសើរមិនធ្វើសោះតែម្ដង។ ឲ្យតែអ្នកមិនធ្វើវាឲ្យមានហានិភ័យ នោះនឹងមិនមានអ្វីអាក្រក់កើតឡើងនោះទេ ហើយប្រសិនបើអ្នកបានបាត់បង់ប្រាក់នៅក្នុងទីផ្សារ នោះអ្នកនៅមានពេលច្រើនទៀតដើម្បីប្រមូលប្រាក់ទាំងនោះមកវិញមុនពេលដែលអ្នកត្រូវការវានៅពេលចាស់ទៅ។