កាតវីសា នឹង កាតម៉ាស្ទ័រ

កាតវីសា នឹង កាតម៉ាស្ទ័រ បានផ្តល់ជូនដោយធនាគារហើយពួកគេនឹងធ្វើការបង់

ប្រាក់រវាងភ្នាក់ងារធនាគារនឹងអ្នកជំនួញសម្រាប់ការទិញផលិតផលណាមួយជាមួយកាតនេះ។

 

 

ប៉ុន្តែតើមានចំនុចខុសគ្នាបែបណាខ្លះចំពោះកាតម៉ាកអន្តរជាតិនេះ?

ចំនុចល្អ ឬអាក្រក់? ក្រុមការងារស្ពាន បានស្រាវជ្រាវពីបញ្ហានេះរួចមកហើយ

 

ដូចអ្វីដែលអតិថិជនចង់ដឹង  វាមិនមានភាពខុសគ្នាច្រើនរវាងកាតវីសា នឹង

កាតម៉ាស្ទ័រនោះទេ  ហើយវាមានសភាពដូចគ្នាជាច្រើន

 

 

តើកាតមួយណាដែលអ្នកគួរជ្រើសរើស?

 

 

ដូចនេះជាអ្វីដែលពួកយើងនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នា

 

កំហុសកាតឥណទាន Credit Card Mistakes

កំហុសកាតឥណទាន

(English in Page 5)

 

ប្រជាជនកម្ពុជាជាច្រើនមិនសូវស្គាល់ពីកាតឥណទាននោះទេ ទោះបីមានអ្នកមួយចំនួនបានប្រើ ប័ណ្ណ​ឥណពន្ធ។

ដូចនេះ ទាំងនេះគឺជា កំហុសនៃការប្រើកាតឥណទានដែលអ្នកគួរជៀសវាង។ អ្នកប្រហែលជាយល់ច្រលំរវាងកាតឥណទាន នឹងប័ណ្ណឥណពន្ធ។

ដូចនេះ សូមមកមើលពីភាពខុសគ្នារវាងកាតទាំងពីរនេះជាមុនសិន។

 

កាត ឬប័ណ្ណឥណពន្ធ គឺជាកាតដែល អ្នកអាចធ្វើការផ្ទេរលុយតាមរយៈអេឡិចត្រូនិចទៅកាន់ការទិញអ្វីមួយ ឬក៏អ្នកអាចដកប្រាក់នៅតាមទូអេធីអឹមបាន។

ឯកាតឥណទានអ្នកអាចទិញឥវ៉ាន់ឬបង់លុយលើសេវាកម្មអ្វីមួយ បន្ទាប់មកអ្នកបង់ប្រាក់តាមក្រោយ។ ចុះនរណា ជាអ្នកបង់ប្រាក់ទៅកាន់ហាងលក់ទំនិញមុនទៅ?

 

ក្រុមហ៊ុនកាតឥណទាន គឺជាអ្នកបង់ប្រាក់ជំនួសអ្នកជាមុនសិន បន្ទាប់មក អ្នកត្រូវបង់ប្រាក់ទៅអោយក្រុមហ៊ុននោះវិញ ពីព្រោះពួកគេជឿជាក់ថា អ្នកនឹងធ្វើការបង់អោយពួកគេវិញ។

នេះហើយដែលគេហៅថា ឥណទាន។

 

តើត្រូវធ្វើដូចម្តេចទើបអាចជ្រើសកាតឥណទានល្អបំផុតសម្រាប់អ្នក? How to choose the best Credit Card

 

តើត្រូវធ្វើដូចម្តេចទើបអាចជ្រើសកាតឥណទានល្អបំផុតសម្រាប់អ្នក?

(English from page 4)

 

ប្រើប្រាស់កាតឥណទានមិនអាចក្លាយខ្លួនជាអ្នកមានទេ ប៉ុន្តែនឹងអាចជួយអ្នក បានច្រើនអ្នកដឹងទេ កាតឥណទានណាមួយដែលល្អបំផុត?

 

អានអត្ថបទនេះដើម្បីស្វែងយល់ថា កាតឥណទានណាដែលសាកសមបំផុត សម្រាប់អ្នកតើអ្វីទៅដែលអ្នកត្រូវពិចារណាក្នុងការទិញអ្វីមួយ?

 

តម្លៃ? គុណភាព? សេវាកម្ម? ភាពងាយស្រួល?

 

មនុស្សម្នាក់ៗមានការគិតខុសៗគ្នាទាំងនេះជាគន្លឹះសំខាន់ៗសម្រាប់អ្នកក្នុងការជ្រើសរើសកាតឥណទានដ៏ត្រឹមត្រូវ

 

អត្ថប្រយោជន៏នៃការប្រើកាតឥណទាន Benefits of using Credit Cards

 

អត្ថប្រយោជន៏នៃការប្រើកាតឥណទាន

(English from page 4)

 

សាកស្រមៃបន្តិចទៅមើលថា ប្រសិនបើអ្នកទៅផ្សារទំនើប ហើយអ្នកបានចាប់អារ

ម្មណ៏ទៅលើរ៉ូបមួយដ៏ស្អាត ។

 

អ្នកពិតជាចង់បានវាខ្លាំងណាស់ ដូចនេះតើអ្នកត្រូវ

ធ្វើយ៉ាងណាពេលដែលអ្នកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់នោះ?

 

កុំបារម្ភអី កាតឥណទានអាចជួយអ្នកបាននូវអ្វីដែលអ្នកចង់បាន ។

 

កាតឥណទាន នឹង កាតឥណ្ណពន្ធ មួយណាល្អជាង ? Credit vs Debit cards which is better?

 

កាតឥណទាន នឹង កាតឥណ្ណពន្ធ មួយណាល្អជាង ?

(English from page 4)

 

អ្នកមួយចំនួនប្រាកដជាមានកាតនៅក្នុងកាបូប ប៉ុន្តែតើនោះគឺជាកាតឥណទាន ឬ កាតឥណ្ណពន្ធ?

តើនោះគឺជាអ្វី ? មួយណាល្អជាង ? អានការបង្ហោះចុងក្រោយរបស់ពួកយើងដើម្បីស្វែងយល់ថា

កាតមួយណាដែលគួរជ្រើសរើស នឹង តើត្រូវប្រើដូចម្តេច ?

 

 

កាតឥណ្ណពន្ធងាយស្រួលប្រើជាង

 

តើមានអ្នកណាខ្លះដែលអាចពន្យល់អំពីចំនុចខុសគ្នារវាង កាតឥណ្ណពន្ធ នឹង ការឥណទាន ?

 

 

កាតទាំងនោះមានរូបរាងដូចគ្នាសឹងទាំងអស់ ។

 

លេខជាច្រើននៅលើកាតទាំងនោះ ហើយវាទាមទារលេខកូដនៅពេលដែលអ្នកយកវាទិញអ្វីមួយ ។

 

អ្នកអាចយកកាតឥណ្ណពន្ធទៅដកប្រាក់ចេញពីគណនីរបស់អ្នកពេលដែលទិញឥវ៉ាន់ ។

 

មានន័យថា អ្នកត្រូវតែរក្សាទុកប្រាក់មួយចំនួននៅក្នុងគណនីរបស់អ្នក ឬ អ្នកមិនអាចដកប្រាក់

បានប្រសិនបើអ្នកគ្មានទឹកប្រាក់ ។

 

ស្រមៃបន្តិចថា អ្នកអាចទិញទំនិញបានដោយមិនចាំបាច់យកលុយតាមខ្លួន មានភាពងាយ

ស្រួលណាស់មែនទេ ?

 

កាតឥណទានមានភាពខុសគ្នាបន្តិច ។ កាលមុនពួកយើងបានរៀនពីវា ដូចនេះអ្នកដឹងពីចម្លើយ

ហើយមែនទេ ? នេះជាការដំណើរការរបស់កាត ។

 

តើអ្វីទៅជាកាតឥណទាន ?

 

កាតឥណទាន អនុញ្ញាតិអោយអ្នកខ្ចីប្រាក់ពីធនាគារក្នុងការទិញទំនិញ មានន័យថាអ្នកមិនចាំ

បាច់មានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីរបស់អ្នកទេ។ ពិតជាមានភាពងាយស្រួលណាស់មែនទេ?

 

នោះធនាគារនឹងគិតការប្រាក់លើការចំណាយរបស់អ្នក ប្រសិនបើគណនីអ្នកមានទឹកប្រាក់ គ្រប់គ្រាន់នោះអ្នកមិនចាំបាច់បង់ការប្រាក់ឡើយ ហើយជាធម្មតាវាមានរយៈពេល ៣០ថ្ងៃ ។

 

ចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចី អាស្រ័យទៅលើប្រាក់ចំណូលរបស់អ្នក នឹង ពត៌មានផ្សេងៗដែល

ហៅថា ប្រវត្តិនៃការខ្ចីទឹកប្រាក់របស់អ្នក ។

 

ប្រៀបធៀបរវាង ចំនុចល្អ នឹង អាក្រក់ របស់កាតទាំងពីរនេះ