អាជីវកម្ម

តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?

Posted on

អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុនស្ពាន នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។   ១. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។   ២. លក់ដាច់ បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក […]

អាជីវកម្ម

ហេតុអ្វីជំនួញអ្នកបរាជយ័?

Posted on

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។   ១. អ្នកចាប់ផ្ដើមជំនួញរបស់អ្នក ក្នុងគោលបំណងដែលខុសឆ្គង  កត្តាចំបងដែលធ្វើឱ្យអាជីវកម្មបរាជ័យ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្មផ្ទាល់តែម្ដង។ នៅពេលពួកគេគិតថាលុយជារឿងសំខាន់ ហើយការដែលប្រកបរបររកស៊ី ជាអ្វីដែលពួកគេអាចឆាប់រកចំណូលបានច្រើន ជាហេតុផលចម្បងដែលធ្វើឱ្យមុខជំនួញធ្លាក់ទឹក។​ អាជីវកម្មដែលទទួលបានជោគជ័យ គឺកើតចេញពីទឹកចិត្តស្រលាញ់ ជំនឿជឿជាក់ និងការស្វែងយល់សិក្សា នូវផលិតផលនិងសេវាកម្ម ដែលជាតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។   ២. ការគ្រប់គ្រងដែលគ្មានគុណភាព  ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។   ៣. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនថ្មីថ្មោងខ្លះខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពោលគឺគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួន ឡូកឡំជាមួយគណនីសម្រាប់ការរកស៊ី អាស្រយ័ហេតុនេះហើយទើបពួកគាត់មិនអាចតាមដានបានដិតដល់ពីចំណូលចំណាយអាជីវកម្មដែលជាការធ្វេសប្រហែសមួយ។

អាជីវកម្ម

វិធីបន្សាបកំហឹងអតិថិជនពេលមានរឿង

Posted on

ការលក់ផលិតផល ឬសេវាកម្ម អ្វីមួយតែងចង់បានទទួលការគាំទ្រពីសំណាក់អតិថិជនមកលើទំនិញរបស់ខ្លួន រហូតដល់ធ្វើអោយអ្នកជំនាញផ្នែកលក់មានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការបញ្ចុះបញ្ចូលអតិថិជន អោយទិញផលិតផលរបស់ខ្លួន មិនថារូបភាពណានោះទេ។ ម៉្យាងវិញទៀត ផ្នែកលក់ត្រូវខិតខំប្រឹងប្រែលក់អោយគ្រប់ចំនួនតាមដែលថ្នាក់លើដាក់អោយ ទើបធ្វើអោយភ្នាក់ងារលក់មួយចំនួន ប្រើយុទ្ធសាស្ត្រ និយាយបំភ្លើសពីគុណតម្លៃរបស់ផលិតផលរបស់ខ្លួន ដែលជាហេតុធ្វើអោយអតិថិជន មានការខឹងសម្បារ អាចឈានដល់ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និង បុគ្គលដែលជាអ្នកលក់ផងដែរ ឬ អាចឈានដល់ការឈ្លោះប្រកែកគ្នាទៀតផង។ ក្នុងករណីនេះស្ពាន នឹងចែករំលែកនូវបទវិសោធន៍ខ្លះពាក់ព័ន្ធនិងការដោះស្រាយបញ្ហាទាំងនេះជូនលោកអ្នក។     ១.សុំទោសអតិថិជន ជាមួយសំលេងស្រទន់ ពាក្យសុំទោស មិនសំដៅពីការសុំលើកលែងទោសទេ និងក៏មិនមានន័យថាយើងសារភាពថាយើខុសដែរ តែវាពាក្យដែលស្ដាប់ទៅធ្វើអោយដៃគូម្ខាងទៀតមានអារម្មណ៍ថា ពួកគេកំពុងតែជាអ្នកត្រូវ និង មានអារម្មណ៍ថាធូស្រាលកំខឹងរបស់ពួកគេ។   ២. មិនប្រកែក ការប្រកែក អាចធ្វើអោយអតិថិជន កាន់តែខឹងខ្លាំង ទោះបីអតិថិជនមានការភន់ច្រលំ ឬ អ្នកមិនមានកំហុសក៏ដោយចុះ ប៉ុន្តែ អ្នកគួរអរគុណទៅកាន់អតិថិជនរបស់អ្នក ដែលបានប្រាប់ពីកំហុសឆ្គង ក្នុងន័យកែកំអរ នោះអតិថិជនមុខជាមិនខឹងនឹងអ្នកក៏ថាបាន។   ៣ ផ្ដល់ជូនអតិថិជននូវសំណងបន្ដិចបន្ដួច សំណងត្រង់នេះមិនមែនបាននយ័ថាសងជាទឹកប្រាក់នោះទេ ផ្ទុយទៅវិញវាអាចជាវត្ថុតូចតាចណាមួយដើម្បីជាការសងជម្ងឺចិត្តរបស់អតិថិជន។ ឧទាហរណ៍៖ បាច់ផ្កា កាដូបន្តិចបន្ដួច ឬកញ្ចប់សេវាកម្មជំនួសឲការខូចខាត។  

អាជីវកម្ម

វិធីសាស្រ្តយកចិត្តអតិថិជន

Posted on

ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ។ ម្ចាស់អាជីវកម្មគួរ តែមានទំនាក់ទំនង ដើម្បីលក់ផលិតផល ឬ សេវាកម្មផ្សេងៗចេញបាន ម្ចាស់អាជីវកម្មគឺត្រូវធ្វើអោយអតិថិជនពេលចិត្ត នឹង សេវាកម្ម ឬ ផលិតផលរបស់ខ្លួន។ ក្នុងករណីនេះម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់នឹងអតិថិជនសំខាន់ ។   ១. ផ្ដល់សេវាកម្មល្អ សេវាកម្ម​ ជាបញ្ហារបស់សហគ្រិន និង ម្ចាស់អាជីវកម្មទាំងអស់តែងតែ ព្រោះឥរិយាបទរបស់បុគ្គល ពួកគេ មានការមិនសមរម្យ អចាចធ្វើអោយអតិថិជន មានការមិនពេញចិត្តនិង សេវាកម្មបំរោះអតិថិជនរបស់ក្រុមហ៊ុន ឬ អាជីវកម្មនោះ។ អតិថិជនមិនខ្វះ ប៉ុន្មានទេសម្រាប់គុណភាពទំនិញរបស់អ្នកល្អប៉ុណ្ណានោះ បើអ្នកមិនមានទទ្ទាក់ទទួលអតិថិជនបានល្អទេ អតិថិជនរបស់អ្នកនឹងសប្បាយចិត្តចំពោះសេវាកម្មរបស់អ្នកឡើយ។ ឧ.​ជាក់ស្ដែងដូច ហាងកាហ្វេ បើមានបុគ្គលិកដែលមិនចេះបម្រើភ្ញៀវធ្វើឲអតិថិជនមិនពេញចិត្ត នោះអតិថិជនធ្វើការបង្ហោះសារ ត្អូញត្អែរ លើបណ្ដាញសង្គម  បើទោះបីកាហ្វេនោះមានរស់ឆ្ងាញ់យ៉ាងដោយក៏ដោយចុះ។   ២.  ទំនាក់ទំនងល្អ ក្នុងការទំនាក់ទំនងនេះ គឺទាមទារអោយអ្នក មានជំនាញខាងភាគទន់ (Soft Skill)។ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ប្រហែលអាចធ្វើអោយអ្នកចំណាយពេលបន្តិច។ អ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? សម្រាប់ការទំនាក់ទំនង អ្នកត្រូវដឹងថា […]

អាជីវកម្ម

៣ ចំណុចដែលត្រូវដឹងមុនចាប់ផ្ដើមអាជីវកម្ម

Posted on

៣ ចំណុចដែលត្រូវដឹងមុនចាប់ផ្ដើមអាជីវកម្ម ការបើកអាជីវកម្ម ឬ ក្រុមហ៊ុន សហគ្រាសមួយ អ្នកនឹងមានរឿងជាច្រើនដែលអ្នកគួរធ្វើ និងយល់បានច្បាស់អោយស៊ីជម្រៅជាមួយនឹងកិច្ចទាំងអស់នោះ។ តើអ្នកដឹងទេថា អាជីវកម្ម ក្រុមហ៊ុន សហគ្រាសរបស់អ្នកត្រូវមានអ្វីខ្លះ? អ្នកត្រូវរៀបចំរចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុងរបស់អាជីវកម្មរបស់អ្នកយ៉ាងដូចម្ដេច? សហគ្រាសរបស់អ្នកត្រូវមានបុគ្គលប៉ុន្មាននាក់ ផ្នែកអ្វីខ្លះ? ទាំងនេះ ជារឿងសំខាន់សម្រាប់អ្នកគួរតែរៀនសូត្រ ហើយតើរឿងទាំងនេះមានបង្រៀននៅណាដែរ? ថ្ងៃនេះក្រុមហ៊ុនស្ពាននឹងចែករំលែកហេតុផល ៤ចំណុចដូចខាងក្រោម៖   ១. រៀនពីមូលដ្ឋានគ្រឹះនៃសហគ្រាស ឬក្រុមហ៊ុន អ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកទេថា អ្នកនៅមានចំណុចខ្វះខាតអ្វីខ្លះក្នុងការបើកអាជីវកម្មអ្វីមួយនោះ។ មានចំនេះ ជំនាញជាច្រើន ដើម្បីធ្វើអោយក្រុមហ៊ុន សហគ្រាសរបស់អ្នកអាចដំណើរការទៅបាន ហើយអ្នកមានឲកាសបានរៀនសូត្រចំនេះដឹងទាំងនេះ ដោយគ្មានបង់ប្រាក់មួយកាក់មួយសេននោះទេ នៅពេលដែលអ្នកធ្វើការអោយក្រុមហ៊ុន និងសហគ្រាសណាមួយ។ អ្នកអាចស្វែងយល់ពីអារម្មណ៍របស់អ្នកពេលអ្នកធ្វើជាបុគ្គលិកអោយក្រុមហ៊ុនផ្សេងៗ និង ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយបុគ្គលិកកក្នុងក្រុមហ៊ុន។ ២. ភាពខ្លាំងនៃអ្នកដឹកនាំ ជារឿងធម្មតាទេ ក្រុមហ៊ុន សហគ្រាស ឬ មិនថាប្រទេសជាតិនោះទេ មានការរីកចំរើន ខ្លាំងខ្លា អាស្រ័យលើបុគ្គលម្នាក់ ដែលជាអ្នកដឹកនាំ ចង្អុលបង្ហាញបុគ្គលទៅរកទិសដែលជោគជ័យទាំងងស់គ្នា។ មិនតែប៉ុណ្ណោះអ្នកដឹកនាំមិនត្រឹមចេះតែ ជំនាញដឹកនាំនោះទេ អ្នកដឹកនាំត្រូវមានចំនេះដឹងទូលំទូលាយ មានទាំងជំនាញរឹង និង […]