ការសន្

៣​​ ចំណុចជួយបន្ថយចំណាយរស់នៅរបស់អ្នក

Posted on

មនុស្សទូទៅយល់ឃើញថា​ បើរកលុយ ពិតជាពិបាកណាស់ ប៉ុន្តែបើនិយាយពីរឿងចាយលុយនោះ​ គឺថាលឿនដូចទឹកហូរអ៊ីចឹង។ ចំពោះ​ខ្ញុំផ្ទាល់ក៏យល់ឃើញដូច្នោះដែរ។ ខាងក្រោមនេះជា​ ៣​ ចំណុច​ ដែលខ្ញុំជឿជាក់ថា​នឹងជួយកាត់បន្ថយ ការចាយវាយសម្រាប់ការរស់នៅរបស់លោកអ្នក។ ១. បន្ធូរបន្ថយស្ថានភាពរស់នៅរបស់អ្នក លំនៅដ្ឋានជារឿងមួយ​ ដែលមនុស្សភាគច្រើនយល់ថា​ ជារឿងចាំបាច់បំផុតសម្រាប់ពួកគេ។ ជាការពិតណាស់ នៅពេលលោកអ្នកមិនទាន់មាន លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាន នោះអ្វីដែលអ្នកត្រូវគិតគូរគឺ​ ថ្លៃឈ្នួលផ្ទះជួលប្រចាំខែ។ ក្នុងន័យនេះខ្ញុំចង់សំដៅថា បើអ្នកមានជីវភាពខ្វះខាតនៅឡើយ អ្នកគួរស្វែងរកមើលផ្ទះជួលណាមួយ ដែលមានតម្លៃសមរម្យ​ និងអាចឱ្យអ្នកសន្សំថវិកាបានខ្លះ។ បើអ្នករស់នៅតែម្នាក់ឯង អ្នកអាចជួលបន្ទប់សមល្មមសម្រាប់អ្នករស់នៅ មិនចាំបាច់នៅផ្ទះធំពេកទេ ព្រោះទំហំកន្លែងស្នាក់នៅកាន់តែធំ​ កាន់តែមានតម្លៃថ្លៃ។ មួយវិញទៀត អ្នកអាចបបួលមិត្តៗដែលចង់ជួលផ្ទះ ឱ្យស្នាក់នៅជាមួយគ្នាក៏បាន ព្រោះអ្នកទាំងអស់គ្នា​អាចរំលែកលុយជួលផ្ទះ និងកាត់បន្ថយថ្លៃឈ្នួលក្នុង១ នាក់ បានច្រើនជាងធម្មតា។ ២. គួរកុំបរិភោគអាហារខាងក្រៅច្រើនពេក ខ្ញុំដឹងថាសម័យនេះ មនុស្សជាច្រើននាក់សុទ្ធមមាញឹកខ្លាំង រហូតដល់អ្នកខ្លះដកខ្លួនមិនរួចពីការងារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានឬទិញអាហារនៅក្រៅផ្ទះ ច្រើនដងពេកនោះទេ ព្រោះយើងឃើញស្រាប់ហើយថា អាហារនៅខាងក្រៅជាទូទៅ មានតម្លៃថ្លៃជាងខ្លួនយើងធ្វើផ្ទាល់។ ដូចនេះ​បើយើងអាចញ៉ាំម្ហូបអាហារនៅផ្ទះ យើងអាចសន្សំលុយកាក់បានខ្លះ ហើយមិនតែប៉ុណ្ណោះ យើងអាចមានទំនុកចិត្តលើអនាម័យម្ហូបអាហារ នៅពេលយើងជាអ្នកធ្វើវាដោយផ្ទាល់ដៃ។ ៣.​ […]

未分類 Uncategorised

៣ ហេតុផលដែលអ្នកគួរប្រើសេវាធនាគារអនឡាញ

Posted on

ឥឡូវនេះ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យ ដែលទាមទារតម្រូវការអ៊ីនធឺណេតច្រើន សូម្បីតែធនាគារសព្វថ្ងៃនេះ ក៏មានតាមប្រ​ព័ន្ធអ៊ីនធឺណេតឬអនឡាញដែរ។ ខាងក្រោមនេះជាហេតុផលទាំង ៣ ដែលអ្នកគួរប្រើប្រាស់សេវាធនាគារអនឡាញ។ ១. គ្រប់គ្រងលំហូរហិរញ្ញវត្ថុរបស់អ្នក កាន់តែមានប្រសិទ្ធិភាព សេវាធនាគារអនឡាញធ្វើឱ្យអ្នក មានភាពងាយស្រួលក្នុងការគ្រប់គ្រង ចំណាយនិងចំណូលរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចទទួលបានការផ្ដល់ដំណឹង ក្នុងករណីថ្លៃទូទាត់សេវាដល់ពេលកំណត់ និងនៅពេលអ្នកដកប្រាក់ឬដាក់ប្រាក់ក្នុងគណនីជាដើម។ ២. ចូលកាន់កាប់គណនីរបស់អ្នក​​ បានគ្រប់ពេលគ្រប់ទីកន្លែង ឆែកមើលគណនីរបស់អ្នក និងធ្វើប្រតិបត្តិការទូទាត់ប្រាក់ នៅគ្រប់ទីកន្លែងនិងពេលវេលា មិនថាពេលល្ងាច ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ របៀបនេះ អ្នកនឹងពេញចិត្តប្រើប្រាស់ សេវាធនាគារអនឡាញ។ ៣. ងាយស្រួលក្នុងការផ្ដល់និងទទួលប្រាក់បៀវត្សរ៍ អ្នកងាយស្រួលផ្ដល់ប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់អ្នក តាមរយៈសេវាធនាគារអនឡាញ។ ប្រសិនបើអ្នកជាបុគ្គលិកវិញ អ្នកក៏មានភាពងាយស្រួលដែរ ក្នុងការទទួកយកប្រាក់ខែយ៉ាងមានសុវត្ថិភាព ដោយមិនចាំបាច់ទទួលដោយផ្ទាល់ពីកន្លែងធ្វើការរបស់អ្នក ឬទៅដល់ធនាគារដោយផ្ទាល់ ។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរ​ ប្រើប្រាស់សេវាធនាគារអនឡាញ​​ ពីព្រោះវាសន្សំពេលវេលានិងកម្លាំងថាមពលរបស់អ្នក។ មានធនាគារអនឡាញនៅក្នុងដៃ ដូចជាមានធនាគារមួយដែលដំណើរការ ២៤​ ម៉ោង ក្នុងមួយថ្ងៃ និង​ ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍។ មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម […]

未分類 Uncategorised

តើគេហទំព័រអាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

Posted on

មនុស្សភាគច្រើនចង់ស្នើកម្ចី ដើម្បីបង្កើតអាជីវកម្ម ឬចង់ពង្រីកអាជីវកម្មរបស់ពួកគេ។ ក្នុងកាលៈទេសៈនេះដែរ គេហទំព័រនឹងជួយអោយអាជីវកម្មរបស់អ្នក ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។ ថ្ងៃនេះ ធនាគារពាណិជ្ជភ្នំពេញ មានគន្លឹះមួយចំនួនចែករំលែកដល់អ្នក ពីការប្រើប្រាស់គេហទំព័រ ដើម្បីជួយអោយអាជីវកម្មរបស់អ្នក កាន់តែមានភាពប្រសើរឡើង។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈទូរស័ព្ទដៃឬកុំព្យូទ័ររបស់ពួកគេបាន ដូច្នេះហើយគេហទំព័រពិតជាមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។ មុនពេលដែលពួកគេមកហាងរបស់អ្នកឬមកជួបអ្នកផ្ទាល់ ទាំងអតិថិជន ទាំងគូប្រកួតប្រជែងព្រមទាំងវិនិយោគិន អាចទទួលបានព័ត៌មានរបស់ក្រុមហ៊ុនអ្នក តាមរយៈគេហទំព័រ។ វាជាវិធីមួយដ៏ល្អដែលអ្នកអាចបង្ហាញពីសក្ដានុពលនៃអាជីវកម្មអ្នក ទៅអ្នកគ្រប់គ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ យ៉ាងហោចណាស់ អ្នកគួរតែមានជាហ្វេសប៊ុកឬអ៊ីនស្ដាក្រាម សម្រាប់អាជីវកម្មអ្នកផ្ទាល់​ ប៉ុន្តែការបង្កើតគេហទំព័រសម្រាប់ក្រុមហ៊ុនរបស់អ្នក ជាជម្រើសមួយដ៏ល្អ ហើយមានលក្ខណៈអាជីពទៀតផង។ គេហទំព័រជាផ្នែកមួយដែលជួយផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក អោយគេបានស្គាល់កាន់តែច្រើន ហើយអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន ដូចការផ្សព្វផ្សាយតាមរយៈទូរទស្សន៍នោះទេ។ គេហទំព័រមានអត្ថប្រយោជន៍ចំពោះគ្រប់អាជីវកម្មទាំងអស់ មិនថាអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្ដី​ឬជាប្រភេទអាជីវកម្មសិប្បកម្មក្ដី​សុទ្ធតែអាចបង្កើតគេហទំព័រ​សម្រាប់អាជីវកម្មខ្លួនបានទាំងអស់។ គេហទំព័រអាចជួយបង្ហាញពីផលិតផល​ឬក៏សេវាកម្មរបស់អ្នក​ដល់អតិថិជនសក្ដានុពល ឬវិនិយោគិនដែលចង់សហការជាមួយអ្នក​អោយបានស្គាល់អ្នកកាន់តែច្បាស់។ គេហទំព័ររបស់អ្នកគួរតែមាន​ព័ត៌មានទូទៅអំពីក្រុមហ៊ុនរបស់អ្នក រួចទាំងផលិតផលឬសេវា ព្រមទាំង ម្ចាស់ភាគហ៊ុនផ្តើមបង្កើតអាជីវកម្មនេះផងដែរ។អតិថិជនចង់ដឹងពីរបៀបដែលពួកគេអាច​​ ស្វែងយល់ពីអាជីវកម្មអ្នកបាន៖ គេហទំព័រគឺជាកន្លែងដែលល្អបំផុត ក្នុងការបង្ហាញពីអាស័យដ្ឋាន ផែនទីដែលអាចទៅដល់ក្រុមហ៊ុនអ្នក រួមទាំងម៉ោងធ្វើការ និងលេខទូរស័ព្ទទំនាក់ទំនងទៀតផង។ ការបង្ហាញនេះជួយអោយអតិថិជន អាចស្វែងរកក្រុមហ៊ុនរបស់អ្នកបានដោយងាយស្រួល។ តាមរយៈគេហទំព័រនេះដែរ អ្នកអាចធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក ហើយពួកគេនឹងចាប់ផ្ដើមជឿទុកចិត្តចំពោះក្រុមហ៊ុនរបស់អ្នក នៅពេលដែលពួកគេទាក់ទងជាមួយអ្នក […]

未分類 Uncategorised

មូលហេតុនៃការបង្កើតក្រដាសប្រាក់

Posted on

កាលពីជំនាន់ដើម យើងមិនទាន់មានក្រដាសប្រាក់ឬ “លុយ”​​ សម្រាប់ចាយវាយដូចសព្វថ្ងៃនេះទេ។​ ក្នុងរយៈកាលនោះ​ ប្រជាជននិយមប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទំនិញឬសេវាកម្ម។​ ជាឧទាហរណ៍​ សំ​មានគោមេ​ ១ក្បាល​ ហើយសំចង់បានអង្ករ ៣០​បាវ។ ដូច្នេះសំដូរគោមេ ១ក្បាលនោះ ជាមួយនឹងអ្នកដែលមានអង្ករ ៣០​ បាវ។ ការផ្លាស់ប្ដូរទំនិញយ៉ាងដូចនេះ​​អាចមានភាពស្មុគស្មាញ ហើយថ្លៃចំណាយប្រតិបត្តិការនៃសេដ្ឋកិច្ចទៀតសោត មិនសូវជាមានប្រសិទ្ធិភាពល្អប៉ុន្មាននោះទេ។ ហេតុនេះហើយទើបលុយត្រូវបានបង្កើតឡើងមក។ នៅពេលប្រជាជនអាចប្រើប្រាស់លុយជំនួសប្រព័ន្ធផ្លាស់ប្ដូរទំនិញ វាបានធ្វើឱ្យការបែងចែកពលកម្មការងារនិងជំនាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែប្រសើរឡើងជាងពេលមុន។ ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយលើថ្លៃចំណាយប្រតិបត្តិការ​ ជាគុណសម្បត្តិដ៏ចម្បងរបស់លុយ។ រីឯទិន្នផលសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មក៏កាន់តែមានការកើនឡើងខ្ពស់ ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចដែលប្រើប្រាស់លុយនេះ បានជំរុញឱ្យមានការបែងចែកពលកម្មនិងជំនាញសម្រាប់អាជីវកម្ម។ នាពេលបច្ចុប្បន្ន ក្រដាសប្រាក់និងលុយកាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​ នៅទូទាំងពិភពលោក។ មនុស្សស្ទើរតែគ្រប់គ្នា​​ កំពុងតែមមាញឹកក្នុងការរកប្រាក់ចំណូល។ ដូចនេះ ការចាយវាយទុកដាក់លុយបានល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា។ សូមអ្នកចាយលុយឱ្យបានល្អនិងត្រឹមត្រូវ។ មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729  

未分類 Uncategorised

របៀបកត់សម្គាល់ល្បិចបោកប្រាស់លុយទូទៅ

Posted on

ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់​​ និងមានគ្រប់ទម្រង់ដូចជា​ ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ដូច្នេះ​អ្នកគួរមានការប្រុងប្រយ័ត្នជានិច្ច ព្រមទាំងធ្វើការកត់សម្គាល់និងសម្រេចចិត្តឱ្យបានច្បាស់ មុននឹងផ្ដល់ឬផ្លាស់ប្ដូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ​ Click លើតំណភ្ជាប់ណាមួយដែលគ្មានភាពប្រាកដប្រជា។ ១. ការទាក់ទងដែលមិនទំនង ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទ​មកអ្នកថា​ អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។​ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង​​ គឺមានលេខមួយបានខលចូលមកខ្ញុំ​ ហើយប្រាប់ខ្ញុំថា​ ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់​ ២​ ពាន់ដុល្លារ​ ហើយដើម្បីទទួលរង្វាន់នេះ​ ខ្ញុំត្រូវវេរលុយចំនួន​ ២​ រយដុល្លារ​មកកាន់គណនីក្រុមហ៊ុន។​ នេះជាការក្លែងបន្លំសុទ្ធសាធ។ ២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់ ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។​​ មានពេលមួយនោះ​ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់​ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។​ នៅពេលដែលរូបគេចុចទៅលើ​តំណភ្ជាប់ក្នុងអ៊ីម៉ែល​ ស្រាប់តែកម្មវិធីកម្ចាត់វ៉ីរុសកុំព្យូទ័រក៏ផុសឡើង ធ្វើឱ្យប៊ិះគាំងកុំព្យូទ័រទៅហើយ។ ដូចេ្នះសូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែនចំពោះបញ្ហានេះ។ ៣. ការទទូចសុំយកព័ត៌មានផ្ទាល់ខ្លួននិងលេខកូដសម្ងាត់ ក្រុមហ៊ុនដែលត្រឹមត្រូវនិងស្របច្បាប់នឹងមិនខលសុំឬផ្ញើសារសាកសួរអ្នក ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ។​ មានពេលមួយទៀត​ដែលអ្នកផ្ទះរបស់ខ្ញុំ​ បានទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថា​ ខ្លួនមកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅភ្នំពេញ​ ហើយបានសួរពីរឿងផ្ទាល់ខ្លួនជាច្រើន​ ដូចជាផ្ញើលុយនៅធនាគារណាជាដើម។​ នេះសុទ្ធតែជាល្បិចឆបោកលុយ។ នៅក្នុងសម័យទំនើបនេះ​ ការបោកប្រាស់លុយអាចមានគ្រប់ទម្រង់និងបែបបទ។​ អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ច​ […]