[:kh]តើភាសាអាចជួយឲ្យអ្នកកើនប្រាក់ខែបានដែរឬទេ?[:en]Can language help you get higher salary?[:]

Posted on

[:kh]ភាសាគឺពិតជាមានតម្រូវការចាំបាច់ណាស់ជាពិសេសសម្រាប់ប្រទេសដែលកំពុងអភិវឍ្ឍនដូចជាប្រទេសកម្ពុជាយើងជាដើម ដូច្នេះហើយ រៀនភាសាថ្មីៗ គឺពិតជាសំខាន់ណាស់នៅក្នុងកន្លែងដែលអ្នកធ្វើការ។ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ប៉ុន្តែអ្នកអាចនិយាយតែភាសាខ្មែរមួយ បើអញ្ចឹងមែន វានឹងមានបញ្ហាជាមិនខាន ពីព្រោះអ្នកមិនមែនធ្វើការជាមួយជនជាតិខ្មែររហូតនោះទេ ហើយជនបរទេសភាគច្រើននៅប្រទេសរបស់យើង អត់និយាយខ្មែរបានល្អប៉ុន្មានដែរ។   ជំនាញគឺជារឿងមួយដ៏សំខាន់សម្រាប់ការងាររបស់អ្នក ប៉ុន្តែភាសាគឺមុខវិជ្ជាបន្ថែមមួយដ៏ធំ។ វាអាចជួយអ្នកក្នុងការស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល។   ប្រជាជនខ្មែរភាគច្រើនអាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែប្រសិនបើអ្នកអាចនិយាយនូវភាសាដែលក្រុមហ៊ុនអ្នកកំពុងធ្វើកា​របានថែមទៀត នោះអ្នកនឹងមានឱកាសខ្ពស់ក្នុងការឡើងតំណែងជាមិនខាន។ ឧទាហរណ៏ថា ក្រុមហ៊ុនជប៉ុនភាគច្រើននៅប្រទេសកម្ពុជាមានទំនាក់ទំនងជាភាសាអង់គ្លេសបាន តែប្រសិនបើអ្នកអាចនិយាយជាភាសាជប៉ុនបានទៀតនៅកន្លែងធ្វើការរបស់អ្នក នោះឱកាសនៃការឡើងតំណែងរបស់អ្នកមានអទិភាពខ្ពស់។

នៅក្នុងប្រទេសកម្ពុជា តើត្រូវធ្វើយ៉ាងណាក្នុងការកំណត់ថវិកា How to set a business budget in Cambodia

Posted on

នៅក្នុងប្រទេសកម្ពុជា តើត្រូវធ្វើយ៉ាងណាក្នុងការកំណត់ថវិកា (English from page 3)   នេះគឺជាគន្លឹះមួយចំនួនសម្រាប់អ្នក   ដំបូង គួរដៅគោលដៅលើជំនួញរបស់អ្នក ។ វិធីដែលងាយបំផុតគឺគណនាចំនួនទឹកប្រាក់ដែលអ្នកលក់ផលិតផល ឬផ្តល់សេវាកម្ម ដល់អតិថិជនម្នាក់។   នោះអ្នកអាចដឹងពី ចំណូលប្រចាំខែនឹងប្រចាំឆ្នាំរបស់អ្នក   បន្ទាប់មក ប៉ាន់ស្មានតម្លៃ តើសេវាកម្ម នឹង ផលិតផលមួយ មានតម្លៃប៉ុន្មាន ក្នុងការទិញ ឬ អភិវឌ្ឍន៏ ?   តើអ្នកនឹងមានគម្រោងជួលបុគ្គលិកប៉ុន្មាននាក់ ហើយផ្តល់ប្រាក់ខែប៉ុន្មាន ?   កុំភ្លេចគិតទៅលើការចំណាយតិចតួចដូចជា សម្ភារៈការិយាល័យ កាតទូរស័ព្ទ ល ។  

គន្លឹះនៃថវិកាសម្រាប់អ្នកបើកជំនួញតូចមួយ Budgeting tips for small business owners

Posted on

គន្លឹះនៃថវិកាសម្រាប់អ្នកបើកជំនួញតូចមួយ (English from page 3)   តើអ្នកកំពុងតែធ្វើជំនួយតូចមួយដោយខ្លួនឯងមែនទេ? អានអត្ថបទរបស់ពួកយើងដើម្បីរៀនពីថវិកា (Budget)   តើអ្នកចង់ធ្វើអោយជំនួយអ្នកដើរដោយរលូននឹងរកប្រាក់បានច្រើនទេ ?   អ្នកទាំងអស់គ្នានឹងឆ្លើយ បាទ ឬ ចា ។   ការចង់ធ្វើអោយជំនួញរីកចម្រើនមិនមែនជាការងាយទេ ប៉ុន្តែគ្រាន់តែគំនិតបន្តិចបន្តួចអាចជួយ អ្នកធ្វើសេចក្តីព្រាងនៃថវិកាបាន   ការមិនគិតទុកមុន អាចនឹងមានការពិបាកក្នុងការសម្រេចលើគម្រោងក្នុងថ្ងៃអនាគតរបស់អ្នក។   តើអ្នកត្រូវការទឹកប្រាក់ប៉ុន្មាន ត្រូវចំណាយប៉ុន្មាន នឹងអាចរកមកវិញបានប៉ុន្មាននៅពេលអនាគត   គន្លឹះទាំងនេះ អាចយកទៅប្រើប្រាស់សម្រាប់មុខជំនួញទាំងអស់ មិនថាជំនួញធំ ឬ តូច   ថវិកាគឺសំដៅទៅលើ ការស្គាល់ពីទីតាំងរបស់អ្នក នេះអាចប្រៀបថាអ្នកកំពុងគូរផែនទីមួយ ហើយចង្អុលថាតើអ្នកស្ថិតនៅទីតាំងណា នឹង មានបំណងចង់ទៅណា។ វាអាចជួយកាត់បន្ថយភាពគ្រោះថ្នាក់ ក្នុងការដែលអ្នកវង្វេងផ្លូវអ្នកគួរតែធ្វើសេចក្តីព្រាងថវិការបស់អ្នក មុននឹងអ្នកបង្កើតជំនួញណាមួយ។ វាមិនទាន់យឺតពេលនោះទេ ។   តើត្រូវធ្វើដោយវិធីណា?