គន្លឹះក្នុងការគ្រប់គ្រងលុយសម្រាប់អាជីវកម្មខ្នាតតូច

Posted on

តើអ្នកកំពុងធ្វើជំនួញតូចមួយដោយខ្លួនឯងមែនទេ? នៅពេលគ្រប់គ្រងជំនួញ អ្នកជួបប្រទះនឹងបញ្ហាច្រើនណាស់មែនទេ? ការចាប់ផ្ដើមក្នុងការរកស៊ីដំបូងប្រាកដជាពិបាកណាស់ ជាពិសេសបើនិយាយពីរឿងហិរញ្ញវត្ថុ និងការគ្រប់គ្រង។ អ្នកប្រាកដជាមិនទាន់ថ្នឹកថាបែងចែកបែបណាដើម្បីឲមានតុល្យភាពរវាងចំណូលនិងចំណាយ។ ថ្ងៃនេះ ស្ពានសុំធ្វើការចែករំលែកជាមួយអ្នកនូវ ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ ១. អប់រំផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង សម្រាប់អ្នកធ្វើជំនួញ ដំបូងបំផុត អ្នកគួរបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នក។ អ្នកអាចចាប់ផ្ដើមរៀនពីវាបាន តាមរយៈអានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ ថាតើលុយដែលអ្នករកបានមកពីប្រភពណាខ្លះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍លំហូរសាច់ប្រាក់ ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន។ សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ វាធ្វើការវិភាគសកម្មភាពប្រតិបត្តិការ ការវិនិយោគ និងលំហូរចេញនៃសាច់ប្រាក់របស់អ្នក។ តារាងតុល្យការ ផ្តល់ព័ត៌មានទាក់ទង នឹងទ្រព្យសម្បត្តិ បំណុល និងភាគទុនិករបស់អ្នក។ ឯរបាយការណ៍ប្រាក់ចំនូល នឹងជួយឆ្លុះបញ្ចាំងពីចំណូលដែលរកបានក្នុងរយៈពេលជាក់លាក់ណាមួយ។ របាយការណ៍ចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន តំណាងឱ្យចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានផ្តល់ហិរញ្ញប្បទានតាមរយៈការដាក់លក់ភាគហ៊ុន។ ២. ចែកឲ្យដាច់រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម បើអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវបែងចែក​ឲ្យដាច់ពីគ្នា រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម។ អ្នកអាចបើកគណនីឥណទានមួយសម្រាប់អាជីវកម្មរបស់អ្នក ដើម្បីដាក់ប្រាក់ចំណាយផ្សេងៗពាក់ព័​ន្ធនឹងអាជីវកម្មរបស់អ្នកក្នុងកាតឥណទាននេះ។ ការធ្វើបែបនេះ វាក៏អាចជួយឲ្យអ្នក​តាមដានការចំណាយ ហើយគ្រប់គ្រងវាបានយ៉ាងល្អ។ លើសពីនេះ អ្នកគួរបើកគណនីសន្សំមួយសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ក្នុងគណនីនេះ អ្នកអាចធ្វើការវេរប្រាក់ចំនេះដែលបានពីអាជីវកម្មរបស់អ្នកក្នុងចំនួនណាមួយដែលអ្នកចង់សន្សំ […]

របៀបរកស៊ីបែបធ្វើនំអត់ម្សៅ

Posted on

គ្មានលុយក៏អាចធ្វើជំនួញបាន អ្នកចង់បង្កើតមុខរបររកសីុតែគ្មានដើមទុនមែនទេ? តើត្រូវធ្វើយ៉ាងណា? ពិតណាស់បើអ្នកពិតជាមានឆន្ទៈប្រាកដមែន ដូច្នេះសូមកុំឲលុយក្លាយជាឧបសគ្គរារាំងអ្នកពីការបង្កើតមុខរបរអី។ អ្នកត្រូវមានភាពឆ្នៃប្រឌិតនិងបង្កើតថ្មី មានសហគ្រិនជាច្រើនដែលបង្កើតមុខរបរពីដៃទទេរ ដូចនេះអ្នកក៏អាចធ្វើបានដូចគ្នា។ គំនិតខាងក្រោមនេះសង្ឃឹមថាអាចជួយបំភ្លឺផ្លូវអ្នកបាន៖ ១ ចាប់ផ្តើមអាជីវកម្មសេវាកម្ម ប្រសិនបើអ្នកមិនមានដើមទុនចាប់ផ្តើមអាជីវកម្មទេ សេវាកម្មអាជីវកម្មមានភាពល្អឥតខ្ចោះព្រោះវាតម្រូវឲអ្នកលក់សេវាកម្មតែប៉ុណ្ណោះ ក្រោយមកអ្នកអាចពង្រីកវាជាបន្ដបន្ទាប់បាន។ អាជីវកម្មសេវាកម្មដែលពេញនិយមនៅកម្ពុជាមានដូចជា សេវាជួសជុលមាស៊ីនត្រជាក់តាមផ្ទះ សេវាកម្មសំអាតផ្ទះ ឬ ជួសជុលទូរសព្ទ័ឬទូរទស្សន៏ ជួសជុលបរិក្ខារបន្ទប់ទឹកនិងបោកគក់ជាដើម។ ២ ចាប់ផ្តើមធម្មតាឬតូចតាច ក្តីសុបិន្តរបស់អ្នករកសីុគ្រប់រូបគឺអាចបង្កើតមុខជំនួញដ៏ធំមួយដែលអាចផ្គត់ផ្គង់សេវាកម្មនិងផលិតផលគ្រប់គ្រាន់។ យ៉ាងណាមិញអ្នកមិនអាចលោភលន់ស្រវាអោបភ្នំ ពេលដែលដើមទុនខ្សត់ខ្សោយនោះទេ ចាំបាច់ត្រូវតែធ្វើពីរឿងតូចតាចសិន។ ពេលដែលអ្នកប្រមូលបានអតិថិជន និងចំណូលគ្រប់គ្រាន់សម្រាប់ឈានមួយជំហានទៀត សឹមពង្រីកសាខាឬចែកចាយបន្ដ។ ជាក់ស្ដែងដូចជាអ្នកលក់ផលិតផលគ្រឿងសម្អាងតាមអនឡាញ ដំបូងពួកគាត់គ្រាន់តែបង្ហោះលក់ធម្មតា ក្រោយមកពេលដែលមានគាំទ្រច្រើនគាត់ក៏ចាប់ផ្ដើមបើកហាងនិងដេប៉ូចែកចាយនានា។ អ្វីដែលសំខាន់ក្នុងការចាប់ផ្ដើមជំនួញគឺដើរម្ដងមួយជំហាន ផ្ដល់សេវាកម្មនិងគុណភាពល្អ សម្រាប់ប្រមូលទំនុកចិត្តអតិថិជន ក្រោយមកអ្វីៗនឹងដំណើរការរលូន។ ៣ រៀនសូត្រពីអ្នកដទៃ អ្នកមិនអាចក្លាយជាសហគ្រិនជោគជយ័ម្នាក់ដោយគ្មានបទពិសោធន៏ឬធ្លាប់ប្រឡូកក្នុងសង្គមនោះទេ។មុនពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកគួរធ្វើកម្មសិក្សាជាមួយនរណាម្នាក់ដែលពាក់ពន្ធ័នឹងអាជីវកម្មនោះជាមុនសិន។ ឧទាហរណ៏៖ ចូលរួមសិក្ខាសាលា ស្ដាប់ការចែករំលែករបស់វាគ្មិនដែលមានបទពិសោធន៏ដើម្បីយកមកអនុវត្តន៏និងធ្វើជាមេរៀនមុនចាប់ផ្ដើមអាជីវកម្ម នោះអ្នកប្រាកដជាមានចំណេះដឹងច្រើន ពីអ្វីខាតឬចំណេញ អ្វីដែលគួរធ្វើ អ្វីដែលជាហានិភយ័ដល់មុខជំនួញរបស់អ្នក។ មេរៀនទាំងនោះអាចធ្វើឲអ្នកមើលឃើញពីចំណុចខ្វះខាត និងបំពេញតម្រូវការដែលអតិថិជនចង់បាន។

តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?

Posted on

អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុនស្ពាន នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។   ១. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។   ២. លក់ដាច់ បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក […]

ហេតុអ្វីជំនួញអ្នកបរាជយ័?

Posted on

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។   ១. អ្នកចាប់ផ្ដើមជំនួញរបស់អ្នក ក្នុងគោលបំណងដែលខុសឆ្គង  កត្តាចំបងដែលធ្វើឱ្យអាជីវកម្មបរាជ័យ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្មផ្ទាល់តែម្ដង។ នៅពេលពួកគេគិតថាលុយជារឿងសំខាន់ ហើយការដែលប្រកបរបររកស៊ី ជាអ្វីដែលពួកគេអាចឆាប់រកចំណូលបានច្រើន ជាហេតុផលចម្បងដែលធ្វើឱ្យមុខជំនួញធ្លាក់ទឹក។​ អាជីវកម្មដែលទទួលបានជោគជ័យ គឺកើតចេញពីទឹកចិត្តស្រលាញ់ ជំនឿជឿជាក់ និងការស្វែងយល់សិក្សា នូវផលិតផលនិងសេវាកម្ម ដែលជាតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។   ២. ការគ្រប់គ្រងដែលគ្មានគុណភាព  ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។   ៣. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនថ្មីថ្មោងខ្លះខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពោលគឺគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួន ឡូកឡំជាមួយគណនីសម្រាប់ការរកស៊ី អាស្រយ័ហេតុនេះហើយទើបពួកគាត់មិនអាចតាមដានបានដិតដល់ពីចំណូលចំណាយអាជីវកម្មដែលជាការធ្វេសប្រហែសមួយ។

វិធីបន្សាបកំហឹងអតិថិជនពេលមានរឿង

Posted on

ការលក់ផលិតផល ឬសេវាកម្ម អ្វីមួយតែងចង់បានទទួលការគាំទ្រពីសំណាក់អតិថិជនមកលើទំនិញរបស់ខ្លួន រហូតដល់ធ្វើអោយអ្នកជំនាញផ្នែកលក់មានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការបញ្ចុះបញ្ចូលអតិថិជន អោយទិញផលិតផលរបស់ខ្លួន មិនថារូបភាពណានោះទេ។ ម៉្យាងវិញទៀត ផ្នែកលក់ត្រូវខិតខំប្រឹងប្រែលក់អោយគ្រប់ចំនួនតាមដែលថ្នាក់លើដាក់អោយ ទើបធ្វើអោយភ្នាក់ងារលក់មួយចំនួន ប្រើយុទ្ធសាស្ត្រ និយាយបំភ្លើសពីគុណតម្លៃរបស់ផលិតផលរបស់ខ្លួន ដែលជាហេតុធ្វើអោយអតិថិជន មានការខឹងសម្បារ អាចឈានដល់ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និង បុគ្គលដែលជាអ្នកលក់ផងដែរ ឬ អាចឈានដល់ការឈ្លោះប្រកែកគ្នាទៀតផង។ ក្នុងករណីនេះស្ពាន នឹងចែករំលែកនូវបទវិសោធន៍ខ្លះពាក់ព័ន្ធនិងការដោះស្រាយបញ្ហាទាំងនេះជូនលោកអ្នក។     ១.សុំទោសអតិថិជន ជាមួយសំលេងស្រទន់ ពាក្យសុំទោស មិនសំដៅពីការសុំលើកលែងទោសទេ និងក៏មិនមានន័យថាយើងសារភាពថាយើខុសដែរ តែវាពាក្យដែលស្ដាប់ទៅធ្វើអោយដៃគូម្ខាងទៀតមានអារម្មណ៍ថា ពួកគេកំពុងតែជាអ្នកត្រូវ និង មានអារម្មណ៍ថាធូស្រាលកំខឹងរបស់ពួកគេ។   ២. មិនប្រកែក ការប្រកែក អាចធ្វើអោយអតិថិជន កាន់តែខឹងខ្លាំង ទោះបីអតិថិជនមានការភន់ច្រលំ ឬ អ្នកមិនមានកំហុសក៏ដោយចុះ ប៉ុន្តែ អ្នកគួរអរគុណទៅកាន់អតិថិជនរបស់អ្នក ដែលបានប្រាប់ពីកំហុសឆ្គង ក្នុងន័យកែកំអរ នោះអតិថិជនមុខជាមិនខឹងនឹងអ្នកក៏ថាបាន។   ៣ ផ្ដល់ជូនអតិថិជននូវសំណងបន្ដិចបន្ដួច សំណងត្រង់នេះមិនមែនបាននយ័ថាសងជាទឹកប្រាក់នោះទេ ផ្ទុយទៅវិញវាអាចជាវត្ថុតូចតាចណាមួយដើម្បីជាការសងជម្ងឺចិត្តរបស់អតិថិជន។ ឧទាហរណ៍៖ បាច់ផ្កា កាដូបន្តិចបន្ដួច ឬកញ្ចប់សេវាកម្មជំនួសឲការខូចខាត។