អាជីវកម្ម

កត្ដាដែលអាចឲ្យជំនួញអ្នកបរាជយ័

Posted on

ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ ស្ពាននឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។ ១. មិនចេះទាក់ទាញអតិថិជន ជាការពិតណាស់បើចង់ឲ្យអាជីវកម្មមួយដំណើរការយ៉ាងរលូននិងទទួលបានការគាំទ្រច្រើន អ្នកចាំបាច់ត្រូវចេះគោរពនិងឲ្យតម្លៃអតិថិជន។ ដូចគេថា អតិថិជនជាស្ដេច រាល់ផលិតផលទាំងសុទ្ធសឹងតែបង្កើតឡើងដើម្បីតម្រូវការភ្ញៀវ។ ពាក្យសម្ដី កាយវិការ និង សេវាកម្មល្អ អាចជួយអ្នកក្នុងការរីកធំធាត់ ព្រោះអតិថិជនទាំងនោះមានទំនុកនិងជួយផ្សព្វផ្សាយបន្ដ។ បើអ្នកខ្វះខាតចំណុចទាំងនេះវាអាចនឹងធ្វើឲ្យជំនួញរបស់អ្នកយ៉ាប់យើន ថាមិនត្រូវអាចនឹងស្អុយឈ្មោះដោយសារអាកប្បកិរិយារបស់បុគ្គលិកមួយចំនួន។ ២. ការគ្រប់គ្រងដែលគ្មានគុណភាព ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។ ៣. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនថ្មីថ្មោងខ្លះខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពោលគឺគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួន ឡូកឡំជាមួយគណនីសម្រាប់ការរកស៊ី អាស្រយ័ហេតុនេះហើយទើបពួកគាត់មិនអាចតាមដានបានដិតដល់ពីចំណូលចំណាយអាជីវកម្មដែលជាការធ្វេសប្រហែសមួយ។

អាជីវកម្ម

អ្វីដែលពុំគួរមើលរំលងមុនសម្រេចចិត្តបណ្ដាក់ទុនជាមួយមិត្តភក្តិ

Posted on

សម្រាប់អ្នកដែលចង់រកស៊ី តែខ្វះខាតថវិការ ឬមានតិចតួចស្ដួចស្ដើង ហើយមិនចង់ខ្ចីធនាគារព្រោះខ្លាចជាប់បំណុល។ ដូចនេះហើយ ការវិនិយោគរួមគ្នាជាមួយមិត្តភក្តិអាចបង្កជាភាពងាយស្រួលសម្រាប់អ្នកក្នុងការរកស៊ី។ យ៉ាងណាមិញក៏មានចំណុចមួយចំនួនដែលអ្នកត្រូវដឹងនិងមិនគួរមើលរំលងផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖   ១ និយាយគ្នាដោយបើកចំហ ការនិយាយគ្នាយ៉ាងស៊ីជម្រៅនេះគួរធ្វើឡើងមុនពេលសម្រេចចិត្តបង្កើតរបរឲចេញជារូបរាង ក៏ដូចជាកំឡុងពេលដំណើរការ ដើម្បីសិក្សាពីគ្នាឲកាន់តែច្បាស់អំពីគោលដៅ យុទ្ធសាស្រ្ត និងហានិភយ័ដែលអាចកើតឡើង។ ម្យ៉ាងវិញទៀតការពិភាក្សាគ្នាយ៉ាងបើកចំហនេះ អាចឲអ្នកយល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយដែលគួរកែលម្អសម្រាប់ការរកស៊ី ក៏ដូចជាបញ្ជៀសការយល់ច្រឡំ អាក់អន់ស្រពន់ចិត្តដែលអាចកើតមានឡើងជាយថាហេតុ។ ការដែលអាចអង្គុយនិយាយគ្នាបាន គឺភាគីទាំងសងខាងចាំបាច់មានឆន្ទៈ ការតាំងចិត្ត និងគោលដៅរៀងខ្លួន ហើយក៏ត្រូវបើកចិត្តឲទូលាយទទួលយកគំនិតយោបល់របស់ភាគីម្ខាងទៀតផងដែរ។   ២ រៀបចំផែនការឲ្យបានត្រឹមត្រូវ មុននឹងចាប់ផ្ដើមអ្នកត្រូវការរៀបគម្រោងសម្រាប់មុន កំឡុងពេល និងក្រោយពេលជំនួញដំណើរការ។ បែងចែកឲច្បាស់នូវតួនាទី និងទំនួលខុសត្រូវរបស់ម្នាក់ៗ។ បង្កើតផែនការសម្រាប់ជម្រុញជំនួញទៅមុខ កាលវិភាគពេលវេលា បញ្ជីហិរញ្ញវត្ថុ ដំណោះស្រាយសម្រាប់ហានិភយ័ គិតទាំងពេលអនាគតបន្ទាប់ពីរៀបការ ពេលឈឺថ្កាត់ ការទទួលយកដៃគូចូលរួមផ្សេងៗ ជាដើម។ ស្ដាប់ទៅដូចជាចង្អៀតចង្អល់ និងតឹងរឹុងម្ល៉េះ គ្រាន់តែការចូលគ្នារកស៊ីប៉ុណ្ណឹងសោះ? ការពិតណាស់អ្វីក៏ដោយបើអ្នកចង់ឲដំណើរការបានល្អនិងមានរយៈពេលយូរអ្នកត្រូវចេះរៀបចំផែនការ បើពុំដូចនោះទេអ្នកអាចនឹងមានការលំបាកពេលជួបឧបសគ្គ។   ៣ រៀបចំលិខិតផ្លូវការ ការធ្វើបែបនេះមិនមែនមាននយ័ថា អ្នកមិនទុកចិត្តមិត្តភក្តិរបស់អ្នកនោះទេ ផ្ទុយទៅវិញជួយបង្កាផលប្រយោជន៍របស់អ្នកទាំងពីរនៅពេលមានរឿងអ្វីមួយកើតឡើង។ ការរត់ឯកសារផ្លូវការ មានស្នាមមេដាយ […]

អាជីវកម្ម

រកស៊ីផង ធ្វើការផង តើទៅរួចអត់?

Posted on

ដូចគេថា អ្នកធ្វើការអាចរកស៊ីបាន តែអ្នករកស៊ីមិនអាចមកកាន់ការងារតាមមុខជំនាញបាននោះទេ។ ចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថាអាចទៅរួច តែត្រូវយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារនិងមុខរបរបានរលូន? អត្ថបទនេះល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។   ១ ត្រូវច្បាស់ថាមុខរបររបស់អ្នកមានទីផ្សារ ជាការពិតណាស់ ការច្បាស់ក្នុងចិត្តថាមុខរបរអ្នកមានទីផ្សារដែលមានសង្ឃឹមច្រើនក្នុងការប្រឡូកជាការល្អនិងប្រុងប្រយត្ន័ទុកមុន។ ព្រោះថាបើផលិតផលឬអាជីវកម្មរបស់អ្នកអាចមិនសូវទទួលបានចំណាប់អារម្មណ៌ នោះអ្នកនឹងប្រឈមការខាតបង់។ ឧទាហរណ៍៖ នៅកម្ពុជាបើអ្នកមានចំណាប់អារម្មណ៌ចង់បង្កើតរបរទាក់ទងនឹងរបស់ញាុំដូចនេះមុននឹងសម្រេចចិត្តបណ្ដាក់ទុនអ្នកត្រូវសិក្សាជាមុនសិន ពីប្រជាជនខ្មែរថាតើពួកគាត់ចូលចិត្តអ្វី? ត្រូវការអ្វី? ដើម្បីដាក់ឲចំគោលដៅ។   ២ បែងចែកឲ្យដាច់នូវម៉ោងការងារនិងម៉ោងរកស៊ី ដរាបណាអ្នកមិនទាន់បោះបង់ការងារ នោះមាននយ័ថា អ្នកនៅតែមានតួនាទីជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន។ អាស្រយ័ហេតុនេះហើយ អ្នកគួរដាក់កាលវិភាគឲ្យបានត្រឹមត្រូវរវាងម៉ោងធ្វើការនិងរកស៊ី។ កុំរវល់តែចុចទូរសព្ទ័វីវក់នឹងការរកស៊ី ហើយមិនបានយកចិត្តទុកដាក់នឹងការងារ។ ទង្វើបែបនេះអាចប៉ះពាល់ដល់ដំណើរការក្រុមហ៊ុន ព្រមទាំងប្រឈមមុខនឹងការត្រូវមាត់មេ។ ស៊ូលាឈប់ពីការងារប្រសើរជាង ទៅធ្វើការទាំងគ្មានព្រលឹងក្នុងខ្លួន។   ៣ ត្រូវចេះប្រើបច្ចេកវិទ្យាឲបានត្រឹមត្រូវ ជាការពិតណាស់បច្ចេកវិទ្យាបានក្លាយជារបស់សំខាន់និងផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប។ កាលពីមុន សម្រាប់អ្នករកស៊ីការប្រាស្រយ័ទាក់ទងឲបានដិតដល់ជាមួយអតិថិជនមានការលំបាកច្រើន ប៉ុន្ដែសម្រាប់សតវត្សន៍ថ្មីនេះលែងជាឧបសគ្គទៀតហើយ។ អ្នកអាចប្រាស្រយ័ទាក់ទង ទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយ ទោះបីជាកំឡុងពេលធ្វើការក៏ដោយ។   ៤ កុំឲបាត់បង់ការយកចិត្តទុកដាក់ចំពោះការងារ សម្រាប់អាជីវកម្មតំបូងនៅពេលដែលអ្នកទទួលបានការចំណេញនិងដំណើរការបានល្អ អ្នកប្រហែលជាមានភាពសប្បាយត្រេកអរ ព្រមទាំងចំណាយកម្លាំងកាយនិងចិត្តកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាមិញ សូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូលទៀងទាត់របស់អ្នក។ ពេលធ្វើការអ្នកត្រូវផ្ដោតចំណាប់អារម្មណ៌និងការយកចិត្តទុក ព្រមទាំងបំពេញតួនាទីជាបុគ្គលិកល្អម្នាក់។ […]

អាជីវកម្ម

តើខ្ញុំអាចរកការងារធ្វើបាននៅទីណា?

Posted on

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។  ១. គេហទំព័រ  អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.bongjob.com, www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។    ២. បណ្ដាញសង្គម   បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។   ៣. ពិព័រណ៍ការងារជាតិ  ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។    ៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក  វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information (Cambodia) Co.,Ltd ជាដើម។   ៥. តាមរយៈ LinkedIn វាគឺជាកម្មវិធីមួយដែលអនុញ្ញាតឲអ្នកបង្ហោះពីជីវប្រវត្តិរបស់អ្នកជាសាធារណៈ ដែលក្នុងនោះមានមនុស្សជាច្រើនបានចូលរួម។ វាមានលក្ខណៈទូលំទូលាយ មិនមែនតែត្រឹមត្រូវក្នុងស្រុកខ្មែរទេ គឺជុំវិញពិភពលោក។ នៅក្នុងប្រទេសកម្ពុជា វិធីដ៏សាមញ្ញបំផុតសម្រាប់ស្វែងរកការងារគឺ សាកសួរមិត្តភក្ដិឬសមាជិកគ្រួសាររបស់អ្នក។ ជាចុងបញ្ចប់ សូមកុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់ទាំងស្មារតីនិងរាងកាយ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក នៅក្នុងពេលសម្ភាសការងារ។ សូមសំណាងល្អក្នុងកិច្ចសម្ភាសក្រោយរបស់អ្នក! 

អាជីវកម្ម

គន្លឹះក្នុងការគ្រប់គ្រងលុយសម្រាប់អាជីវកម្មខ្នាតតូច

Posted on

តើអ្នកកំពុងធ្វើជំនួញតូចមួយដោយខ្លួនឯងមែនទេ? នៅពេលគ្រប់គ្រងជំនួញ អ្នកជួបប្រទះនឹងបញ្ហាច្រើនណាស់មែនទេ? ការចាប់ផ្ដើមក្នុងការរកស៊ីដំបូងប្រាកដជាពិបាកណាស់ ជាពិសេសបើនិយាយពីរឿងហិរញ្ញវត្ថុ និងការគ្រប់គ្រង។ អ្នកប្រាកដជាមិនទាន់ថ្នឹកថាបែងចែកបែបណាដើម្បីឲមានតុល្យភាពរវាងចំណូលនិងចំណាយ។ ថ្ងៃនេះ ស្ពានសុំធ្វើការចែករំលែកជាមួយអ្នកនូវ ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ ១. អប់រំផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង សម្រាប់អ្នកធ្វើជំនួញ ដំបូងបំផុត អ្នកគួរបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នក។ អ្នកអាចចាប់ផ្ដើមរៀនពីវាបាន តាមរយៈអានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ ថាតើលុយដែលអ្នករកបានមកពីប្រភពណាខ្លះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍លំហូរសាច់ប្រាក់ ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន។ សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ វាធ្វើការវិភាគសកម្មភាពប្រតិបត្តិការ ការវិនិយោគ និងលំហូរចេញនៃសាច់ប្រាក់របស់អ្នក។ តារាងតុល្យការ ផ្តល់ព័ត៌មានទាក់ទង នឹងទ្រព្យសម្បត្តិ បំណុល និងភាគទុនិករបស់អ្នក។ ឯរបាយការណ៍ប្រាក់ចំនូល នឹងជួយឆ្លុះបញ្ចាំងពីចំណូលដែលរកបានក្នុងរយៈពេលជាក់លាក់ណាមួយ។ របាយការណ៍ចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន តំណាងឱ្យចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានផ្តល់ហិរញ្ញប្បទានតាមរយៈការដាក់លក់ភាគហ៊ុន។ ២. ចែកឲ្យដាច់រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម បើអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវបែងចែក​ឲ្យដាច់ពីគ្នា រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម។ អ្នកអាចបើកគណនីឥណទានមួយសម្រាប់អាជីវកម្មរបស់អ្នក ដើម្បីដាក់ប្រាក់ចំណាយផ្សេងៗពាក់ព័​ន្ធនឹងអាជីវកម្មរបស់អ្នកក្នុងកាតឥណទាននេះ។ ការធ្វើបែបនេះ វាក៏អាចជួយឲ្យអ្នក​តាមដានការចំណាយ ហើយគ្រប់គ្រងវាបានយ៉ាងល្អ។ លើសពីនេះ អ្នកគួរបើកគណនីសន្សំមួយសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ក្នុងគណនីនេះ អ្នកអាចធ្វើការវេរប្រាក់ចំនេះដែលបានពីអាជីវកម្មរបស់អ្នកក្នុងចំនួនណាមួយដែលអ្នកចង់សន្សំ […]