តើមានសូន្យប៉ុន្មានលើក្រដាសប្រាក់? How many 0s on moneynote?

Posted on

  តើមានសូន្យប៉ុន្មានលើក្រដាសប្រាក់?     តើអ្នកដឹងថាប្រទេសណាមានក្រដាសធំបំផុត ឬទេ?   នៅក្នុងប្រទេសកម្ពុជាក្រដាសធំបំផុតគឺ 100,000 រៀល ប៉ុន្តែនៅក្នុងបណ្តាប្រទេសផ្សេងទៀតមានចំនួនសូន្យលើសនេះទៀត។   ប្រទេសហ្ស៊ីមបាវេនៅក្នុងទ្វីបអាហ្វ្រិកក្រដាសធំបំផុតគឺ 100,000,000,000,000 ដុល្លារហ្ស៊ីមបាវេ។ នៅមានច្រើនជាងនេះទៀត។  

លុយតូចបំផុត Smallest money

Posted on

លុយតូចបំផុត មួយធំជាងគេបំផុតគឺ ជាង3 ម៉ែត្រនិង 5 តោនជាង។   នៅក្នុងប្រទេសអាល្លឺម៉ង់ លុយក្រដាសNotgeld មានទំហំ 18mm x 12mm។ វាគឺប៉ុនក្រចករបស់អ្នក!   Notgeldមានន័យថា “ប្រាក់អាសន្ន” ។   ប្រជាជនប្រើវាក្នុងកំឡុងពេលសង្គ្រាមលោកលើកទី 1 នៅប្រទេសអាល្លឺម៉ង់។   ធនាគារឯកជនមិនមែនធនាគារកណ្តាលទេ ជាអ្នកចេញប្រាក់នេះ ដោយសារតែតម្លៃលោហៈធាតុដើម្បីផលិតប្រាក់កាក់នៅធនាគារកណ្តាលថ្លៃ ហើយលោហៈធាតុត្រូវបានប្រើសម្រាប់ផលិតអាវុធ។   ដូច្នេះក្រដាសត្រូវបានប្រើដើម្បីផលិតលុយជំនួសឱ្យកាក់។     Smallest money   The biggest one was 3 meters high and 5 ton.   So how about the smallest one?   In Germany, there […]

តើទំហំលុយណាធំជាងបំផុតនៅលើពិភពលោក? What size is the biggest money in the world?

Posted on

តើទំហំលុយណាធំជាងបំផុតនៅលើពិភពលោក?   យើងមានតែលុយក្រដាសនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចុះបណ្តាប្រទេសផ្សេងទៀតវិញ?   កោះYap ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមានអ្វីម្យា៉ងដែលមិនគួរឱ្យជឿ។ ដុំថ្មយក្សរ៉ៃ ត្រូវបានគេប្រើជារូបិយប័ណ្ណជាយូរមកហើយ។   វាមានរន្ធចំកណ្តាលដូចនំដូណាត់ ប៉ុន្តែស្រមៃមើលតើវាធំប៉ុនណា។ មួយធំបំផុតគឺមានកំពស់ជាង 3 ម៉ែត្រនិងកំពស់ 5 តោនជាង។   នៅក្នុងសម័យបុរាណ មនុស្សមានមាឌធំគ្រាន់បើ ដើម្បីលើកដុំថ្មធំមួយនេះដាក់ក្នុងហោប៉ៅរបស់ពួកគេ ហើយពួកគេបានប្រើរ៉ៃដើម្បីទិញអាហារ។  

មនុស្សគ្រប់គ្នាជឿជាក់លើ តម្លៃនៃលុយ Everyone believes value of money

Posted on

មនុស្សគ្រប់គ្នាជឿជាក់លើ តម្លៃនៃលុយ   លុយគឺគ្រាន់តែជាសន្លឹកក្រដាសមួយប៉ុន្តែហេតុអ្វីបានជាយើងគិតថាវាមានតម្លៃ?     សូមអានអត្ថបទរបស់យើងដើម្បីស្វែងយល់បន្ថែម   លុយគឺគ្រាន់តែជាសន្លឹកក្រដាស។ ប្រសិនបើគ្មាននរណាម្នាក់ជឿថា 10០ដុល្លារ គឺជាលុយ អ្នកនឹងប្រើវាដើម្បីជូតច្រមុះ យកមកកត់ត្រា បត់ក្រដាស ឬអោយវាទៅពពែសុី ដោយសារតែវាគ្មានតម្លៃ។     ចុះបើអ្នកគូរមុខរបស់អ្នកនៅលើសន្លឹកក្រដាសមួយ ហើយនិយាយថាវាគឺ ១០០ដុុល្លារ អ្នកនឹងមិនអាចប្រើវានៅក្នុងហាងបានទេ ត្រូវទេ?   ហេតុអ្វីបានជាលុយក្រដាស អាចត្រូវបានប្រើជាលុយ?  

តើលុយជាអ្វី? What is money?

Posted on

តើលុយជាអ្វី?   តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ?   កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។   ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។   ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?   តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?   ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?   វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។   ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?   លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។