ហេតុអ្វីបង្កើតលុយ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! កាលពីជំនាន់ដើម យើងមិនទាន់មានក្រដាសប្រាក់ឬ “លុយ”​​ សម្រាប់ចាយវាយដូចសព្វថ្ងៃនេះទេ។​ ក្នុងរយៈកាលនោះ​ ប្រជាជននិយមប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទំនិញឬសេវាកម្ម។​ ជាឧទាហរណ៍​ សំ​មានគោមេ​ ១ក្បាល​ ហើយសំចង់បានអង្ករ ៣០​បាវ។ ដូច្នេះសំដូរគោមេ ១ក្បាលនោះ ជាមួយនឹងអ្នកដែលមានអង្ករ ៣០​ បាវ។ ក្រោយមកក៏មានការបង្កើតកាក់ធ្វើពីមាសសុទ្ធសម្រាប់ប្រើប្រាស់ ប៉ុន្ដែកំឡុងពេលសង្រ្គាមលោក សេដ្ឋកិច្ចរបស់ពិភពលោកបានធ្លាក់ចុះ បណ្ដាប្រទេសទាំងឡាយជួបប្រទះអតិផរណា។ អាស្រយ័ហេតុនេះតម្លៃរបស់កាក់ត្រូវបានធ្លាក់ចុះ ប្រទេសមួយចំនួនក៏ចាប់ផ្ដើមបន្ថយគុណភាពកាក់ពីមាសសុទ្ធ មកលាយជាមួយសំរិទ្ធឬប្រាក់វិញ។ ដោយសារតែកាក់ពិបាកក្នុងការផលិតនិងប្រើប្រាស់ ទើបប្រទេសមហាអំណាចមួយចំនួនចាប់ផ្ដើមផលិតក្រដាសប្រាក់ ដែលមានតម្លៃអាចទិញដូរជាមួយមាសបាន។ នៅពេលប្រជាជនអាចប្រើប្រាស់លុយជំនួសប្រព័ន្ធផ្លាស់ប្ដូរទំនិញ វាបានធ្វើឱ្យការបែងចែកពលកម្មការងារនិងជំនាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែប្រសើរឡើងជាងពេលមុន។ ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយលើថ្លៃចំណាយប្រតិបត្តិការ​ ជាគុណសម្បត្តិដ៏ចម្បងរបស់លុយ។ រីឯទិន្នផលសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មក៏កាន់តែមានការកើនឡើងខ្ពស់ ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចដែលប្រើប្រាស់លុយនេះ បានជំរុញឱ្យមានការបែងចែកពលកម្មនិងជំនាញសម្រាប់អាជីវកម្ម។ នាពេលបច្ចុប្បន្ន ក្រដាសប្រាក់និងលុយកាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​ នៅទូទាំងពិភពលោក។ មនុស្សស្ទើរតែគ្រប់គ្នា​​ កំពុងតែមមាញឹកក្នុងការរកប្រាក់ចំណូល។ ដូចនេះ ការចាយវាយទុកដាក់លុយបានល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា។ សូមអ្នកចាយលុយឱ្យបានល្អនិងត្រឹមត្រូវ។

តើមូលនិធិសម្រាប់អាសន្នចាំបាច់ប៉ុណ្ណា?

Posted on

ហេតុអ្វីត្រូវចាំបាច់បង្កើតមូលនិធិសម្រាប់អាសន្ន? ក្នុងឆាកជីវិតមនុស្សម្នាក់ៗ មើលមិនឃើញ ទាយមិនត្រូវនោះទេ។ ថ្ងៃនេះសប្បាយចិត្ត ថ្ងៃស្អែកអាចនឹងមានទុក្ខ មានរឿងកើតឡើងដែលមិនបានព្រៀងទុកជាច្រើន។ ដូចនេះហើយទើបអ្នកចាំបាច់ត្រូវមានមូលិនិធិសម្រាប់ពេលអាសន្ន គ្រាន់ជួយដោះទាល់ពេលត្រូវការ។ អ្វីទៅជាមូលនិធិសម្រាប់អាសន្ន? វាគឺជាប្រាក់ឬគណនីដែលបង្កើតឡើង ដើម្បីតម្កល់ទុកសាច់ប្រាក់មួយចំនួនធំសម្រាប់ប្រើប្រាស់ពេលមានអាសន្ន ឬការចំណាយណាមួយដែលមិនបានព្រៀងទុកដូចជា សម្រាប់ពេលឈឺសង្គ្រោះបន្ទាន់ ជួសជុលផ្ទះ ជួលជុលឡាន ជាដើម។ ហេតុអ្វីចាំបាច់មានមូលនិធិសម្រាប់អាសន្ន? ចម្លើយគឺ ដើម្បីចៀសវាងការខ្ចីប្រាក់ពីធនាគារឬអ្នកដទៃ។ ការដែលមានលុយសម្រាប់សង្គួរខ្លួនឯងជាការល្អ ពីព្រោះពេលដែលយើងមានបញ្ហា ប្រាកដជាមានមនុស្សមិនច្រើនទេដែលទុកចិត្ត និងឲប្រាក់ខ្ចី។ អាស្រយ័ហេតុនេះហើយ ពាក្យចាស់ខ្មែរពោលថាខ្លួនទីពឹងខ្លួន។ តើគួរសន្សំប្រាក់ប៉ុន្មាន? មូលនិធិសម្រាប់អាសន្នខុសពី ការសន្សំធម្មតាទូទៅ អ្នកចាំបាច់ត្រូវមានប្រាក់មួយចំនួនធំសម្រាប់តម្កល់ទុក។ ជាការល្អអ្នកគួរដកប្រាក់ខែឬប្រាក់បៀវត្សន៍ចំនួន ៣ ទៅ ៦ខែនៃចំនួនដែលអ្នកទទួលបានក្នុងមួយឆ្នាំ យោងទៅតាមលទ្ធភាព។

តើខ្ញុំនឹងមានរឿងអ្វីពេលគ្មានលទ្ធភាពសងធនាគារ?

Posted on

ប្រជាជនខ្មែរខ្ចីប្រាក់ពីព្រោះពួកគេដឹងថាពួកគេត្រូវការចាំបាច់និងមានលទ្ធភាពសង ប៉ុន្តែជាអកុសលកូនបំណុលមួយចំនួនមិនអាចលទ្ធភាពសងនោះទេ។ តើមានអ្វីនឹងកើតឡើងប្រសិនបើអ្នកមិនអាចសង? ជាដំបូងធនាគារនឹងព្យាយាមដើម្បីទាក់ទងអ្នកប្រសិនបើអ្នកមិនបានសង។ បើអ្នកនៅតែមិនអើពើ មន្ត្រីធនាគារប្រហែលចុះទៅកន្លែងរបស់អ្នកដើម្បីនិយាយជាមួយអ្នកដោយផ្ទាល់។ វិធីល្អបំផុតគឺអ្នកគួរពិភាក្សាជាមួយគាត់និងព្យាយាមសងការប្រាក់មួយចំនួនសិន។   វាគឺគ្រោះថ្នាក់ខ្លាំងបំផុតគឺការខ្ចីលុយពីធនាគារមួយផ្សេងទៀតដើម្បីទូទាត់សងឥណទានឬបំណុល។ ហេតុអ្វី? ដោយសារតែអ្នកនឹងមានបំណុលកាន់តែច្រើនប្រសិនបើគ្មានផែនការសងប្រាក់។ ខ្ចីដើម្បីសងបំណុល … ចំនួនទឹកប្រាក់នៃប្រាក់បំណុលនឹងកើនឡើងកាន់តែច្រើន។ វដ្តនេះគ្មានទីបញ្ចប់ទេ។ វាត្រូវបានគេហៅថាពហុបំណុល។ ក្នុងករណីធ្ងន់ធ្ងរ ធនាគារនឹងដាក់ពាក្យទៅកាន់តុលាការហើយឯកសាររបស់អ្នកនឹងត្រូវបានដកហូត។ លើសពីនេះទៀតអ្នកមិនអាចខ្ចីលុយពីធនាគារណាបានទៀតទេនៅថ្ងៃអនាគត។ អ្នកអាចស្វែងរកកម្ចីបានតាមរយៈការចងការប្រាក់ពីឈ្មួញកណ្ដាល តែវិធីនេះគ្រោះថ្នាក់ណាស់ព្រោះពួកគេគិតការប្រាក់ខ្ពស់ហើយនិងមិនមានលិខិតស្នាមត្រឹមត្រូវ។    

ចំណូលតិចតែសន្សំបានច្រើន

Posted on

ការទទួលប្រាក់ចំណូលទាបគឺជាស្ថានភាពដ៏សែនពិបាកមួយដែលប្រជាជនរបស់យើងភាគច្រើនកំពុងជួបប្រទះ។រាល់ថ្ងៃវាហាក់បីដូចជាយើងតែងតែខ្វាយខ្វល់ជាមួយរឿងប្រាក់កាក់ដូចជាការបង់ថ្លៃជួលផ្ទះ ទិញម្ហូបឬគ្រឿងទេសជាដើម។ ទោះជាយ៉ាងណាក្ដីការសន្សំប្រាក់ទោះបីជាអ្នកមានចំណូលតិចក្ដីក៏អ្នកអាចសន្សំបានដែរ។ ប្រសិនបើអ្នកពិបាករកប្រាក់ចំណូលបានតិចហើយអ្នកកំពុងជួបនូវបញ្ហាទាំងនេះ ដូចច្នេះហើយទាំងនេះគឺជាចំណុចសំខាន់ៗដែលអាចជួយអ្នកបានក្នុងកំឡុងពេលពិបាកទាំងនេះ។   ថែរក្សានូវអ្វីដែលចាំបាច់ជាមុនសិន នេះមានន័យថាអ្នកគួតែបង់ប្រាក់ឈ្នួលនិងអាហារជាមុន។ កាត់បន្ថយឬលុបចោលសេវាកម្មណាដែលមិនចាំបាច់ឬអ្នកមិនទាន់ត្រូវការនៅខណៈពេលនេះសិន។ ប្រសិនបើអ្នកបាត់បង់ការងារថែមទៀតតើអ្នកមានទ្រព្យណាដែលមិនចាំបាច់ដើម្បីលក់ដែរឬទេ? អ្នកអាចសាកមើលជុំវិញផ្ទះរបស់អ្នកថាមានអ្វីខ្លះដែលអ្នកមិនត្រូវការ។   ចាប់ផ្ដើមកាត់បន្ថយ បន្ទាប់ពីអ្នកដឹងថាអ្វីដែលអ្នកកំពុងចំណាយអ្នកអាចកាត់បន្ថយបន្តិចម្ដងៗ។ អ្នកអាចកាត់បន្ថយវាទាំងស្រុងបានដើម្បីបន្ថយការចំណាយរបស់អ្នក។ ការកាត់បន្ថយចំណាយណាដែលមិនចាំបាច់ហើយនិងរកវិធីដែលមានតម្លៃសមរម្យ។ វាហាក់បីដូចជាបូជានៅពេលតំបូង ប៉ុន្តែពួកយើងអាចធានាបានថាវានឹងមានតម្លៃនៃការខំប្រឹងប្រែងរបស់អ្នក។   រកការងារក្រៅម៉ោងបន្ថែម អ្នកអាចចំណាយពេលវេលាដែលទំនេររៀងរាល់ចុងសប្ដាហ៍ ធ្វើការនៅតាមហាងកាហ្វេ ឬបកប្រែអត្ថបទយកប្រាក់បាន។ បើអ្នកចេះភាសាច្បាស់អ្នកអាចធ្វើជាមគ្គុទេសទេសចរណ៍ឲជនបរទេសបានយ៉ាងងាយ។

២សំណួរដែលត្រូវចោទសួរខ្លួនឯងមុនដាក់ស្នើរកម្ចីធនាគារ

Posted on

២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ   ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរស័ព្ទ និងសារជាច្រើន រាប់រយ ដែលទាក់ទងមកសាកសួរពត៌មាន ទាក់ទងនឹងប្រាក់កម្ចី ព្រមទាំង ដាក់ពាក្យស្នើសុំកម្ចីទៅកាន់ធនាគារដែលជាដៃគូររបស់យើង។   តាមរយៈព័ត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងសង្ដេតឃើញថា ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជា មានការកើនឡើងខ្លាំង។ អ្នកខ្លះ ស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់ តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជា ហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។   ដូចច្នះហើយ ដើម្បីជួយដល់អ្នកដែលជួបនឹងបញ្ហានេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុននឹងអ្នកសម្រេចចិត្តយកកម្ចី។ សំណួរទី១៖ តើខ្ញុំមានចំណូលគ្រប់គ្រាន់សម្រាប់បង់ថ្លៃសំណងនិងការប្រាក់តាមកាលកំណត់ដែរឬទេ? បើអ្នកមានប្រភពចំណូលមិននឹងនរនោះទេ នោះការខ្ចីពីធនាគារអាចបន្ថែមបន្ទុកនិងបង្កការលំបាកដល់ជីវភាពអ្នកបន្ថែមទៀត។ សំណួរទី២៖ តើអ្វីដែលខ្ញុំខ្ចីលុយធនាគារយកទៅធ្វើអ្វី? បើអ្នកមិនមានគោលដៅច្បាស់លាស់ពីភាពចាំបាច់របស់ខ្លួននោះទេ ចូរកុំសាកល្បងអី។