ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ Japanese insurer opens new representative office

Posted on

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ (English in Next Page)   ភ្នំពេញ ថ្ងៃទី 24 សីហា 2017: ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Tokio Marine & Nichido Fire Insurance បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​ពី​សក្តានុពល​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ក្នុង​គោលដៅ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​ដៃគូ​សហការ​។ នេះ​ជា​ជំហ៊ាន​ដំបូង​មួយ​ក្នុង​ការចូល​ទីផ្សារ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដ៏​ពេញលេញ​នា​ពេល​ខាង​មុខ​ពេល​ឱកាស​ទីផ្សារ​អំណោយផល​។ ការិយាល័យ​តំណាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមហ៊ុន Tokio Marine Holdings Inc ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance ឲ្យ​ដឹងថា​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា កំពុង​កើន​ឡើងជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Post Khmer)

ធនាគារជាតិ នឹងពិន័យ ១០ម៉ឺនដុល្លារ ចំពោះមីក្រូហិរញ្ញវត្ថុណាដែល ផ្ដល់ប្រាក់កម្ចីខ្វះតម្លាភាព National Bank of Cambodia will fine any MFI $100,000 for shady lending

Posted on

ធនាគារជាតិ នឹងពិន័យ ១០ម៉ឺនដុល្លារ ចំពោះមីក្រូហិរញ្ញវត្ថុណាដែល ផ្ដល់ប្រាក់កម្ចីខ្វះតម្លាភាព (English in Next Page)   នៅថ្ងៃ ទី ១៨ ខែ សីហានេះ ធនាគារជាតិនៃ កម្ពុជាបានចេញលិខិតប្រកាសថា  ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែល​​មិនគោរពតាមច្បាប់ និងបទប្បញ្ញាតិ​ ជាពិសេស ប្រកាសស្ដីពីតម្លាភាព ក្នុងការផ្ដល់ប្រាក់កមក្ចីខ្វះតម្លាភាព នឹងត្រូវពិន័យជា​ប្រាក់ ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Business Cambodia)

ព័ត៌មានដែលអ្នកមិនគួរខកខាន News that you shouldn’t miss

Posted on

ព័ត៌មានសេដ្ឋកិច្ចដែលអ្នកមិនគួរខកខាន (English in Page 3)   ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ   ភ្នំពេញ ថ្ងៃទី 17 សីហា 2017:  ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​ហិរញ្ញវត្ថុ​តាម​អន​ឡាញ ដែល​ជា​ប្រព័ន្ធ​ថ្មី​មួយ​ផ្តល់​ភាព​ងាយ​ស្រួល​ជាង​មុន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ប្តូរ​ប្រាក់​នៅ​ពេល​ធ្វើ​ការ​ជាមួយ NBC ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​។ ​ប្រព័ន្ធ​ថ្មី​នេះ​ឈ្មោះថា ផ្លេត​ហ្វម​របស់​ធនាគារ​ជាតិ (NBCP) ដែល​ជា​ប្រព័ន្ធ​ជួញដូរ​អនឡាញ​សម្រាប់​ទិញ​លក់​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល NBC បាន​បង្កើត​ឡើង​ដូចជា ប្រតិបត្តិ​ការ​មូល​បត្រ​អាច​ជួញ​ដូរ​បាន (NCD) និង LPCO និង ការ​ជួញ​ដូរ​រូបិយប័ណ្ណ​។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Post Khmer)

ព័ត៌មានដែលអ្នកអាចនឹងខកខានកាលពីចុងសប្ដាហ៍មុន (06th-13th August 2017) News you might have missed last weekend (06th-13th August 2017)

Posted on

ព័ត៌មានដែលអ្នកអាចនឹងខកខានកាលពីចុងសប្ដាហ៍មុន (06th-13th August  2017) (English in Next Page)   គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី និងក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខា ភាពជាដៃគូរ   រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌី​ត ភី​អិ​ល​ស៊ី បាន​ចុះហត្ថលេខា​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​របស់​ក្រេ​ឌី​ត អាច​បង់ប្រាក់​ត្រឡប់​មក​គ្រឹះស្ថាន តាម​រយៈ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ក្រ​ឌី​ត​ឡើយ ។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី កោះសន្តិភាព)   EXIM Bank ធនាគារ រដ្ឋរបស់ថៃ គ្រោងហក់ចូល ទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ   The Export-Import Bank of Thailand (EXIM of Thailand) ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋរបស់ថៃ សំឡឹងឃើញសក្តានុពលនៃទីផ្សារកម្ពុជា ដោយគ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួនដំបូង នៅចុងឆ្នាំ២០១៧ និង […]

ពត៌មានប្រចាំសប្តាហ៏ News of the week (30th July-05th August 2017)

Posted on

ពត៌មានប្រចាំសប្តាហ៏ News of the week (30th July-05th August  2017) (English in Next Page)   មិនធ្លាប់មានពីមុនមក! ផ្តល់ប្រាក់កម្ចីការប្រាក់ទាបហើយ ផ្តល់ធានារ៉ាប់រងជូនមិនគិតថ្លៃទៀត!   មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា! ធនាគារ CIMB គ្រោងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ ហើយថែមទាំងផ្តល់ធានារ៉ាប់រងជូនដល់ទៅ50,000ដុល្លារអាមេរិកដោយមិនគិតប្រាក់ទៀតផង។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Lareine)   ធនាគារជាតិនៃកម្ពុជា ជាមួយនឹងការប្រកាសថ្មី ស្តីពីការពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ   កាលពីថ្ងៃទី៤ សីហា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានចេញការប្រកាសថ្មី ស្តីពីការពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ក្នុងគោលបំនងពង្រឹងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានបង្កើតក្រុមការងារពាំនាំអតិថិជន និងបានរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទពីសាធារណជនដែលមានចម្ងល់ ឬ បញ្ហាទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងនោះ។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី គេហទំព័រ Facebook របស់ ធនាគារជាតិ នៃកម្ពុជា – […]