ចំណុចដែលគួរពិចារណាមុនប្ដូរការងារ

Posted on

តើអ្នកធ្វើការ ក្នុងមុខតំណែងបច្ចុប្បន្ន រយះពេលប៉ុន្មានឆ្នាំមកហើយ? តើឥឡូវនេះ អ្នកកំពុងស្រេ្តសខ្លាំង ជាមួយការងារ ដែលកំពុងធ្វើនេះដែររឺទេ?​ ការផ្លាស់ប្តូរការងារ អាចជួយអោយអ្នកទទួលបានប្រាក់ខែខ្ពស់ ជាងមុន កន្លែងការងារប្រសើរជាងមុន និង មុខតំណែងខ្ពស់ជាងមុន។ ប៉ុន្តែ ប្រសិនបើអ្នកផ្លាស់ប្តូរការងារ ញឹកញាប់ពេក អាចធ្វើអោយគេសម្លឹងមកថា អ្នកមិនមានភាពស្មោះត្រង់ក្នុងការងារ ហើយអ្នកផ្ទាល់ក៏មិនទទួលបានបទពិសោធន៏ពីការងារ ដែលអ្នកបានធ្វើ។ចំណែកក្រុមហ៊ុនវិញ ខាតបង់ប្រាក់ដើម្បីជួល និងបណ្តុះបណ្តាលអ្នក។ ប្រជាជនខ្មែរភាគច្រើន ផ្លាស់ប្តូរការងារច្រើន ហើយក្នុងចំណោមនោះ ពួកគេមានផ្លាស់ប្តូរកន្លែងធ្វើការ រាល់៦ខែម្តង។ ប្រាកដណាស់ មានមុខតំណែងជាច្រើនដែលទំនេរ ហើយអ្នកអាចរកបានដោយងាយ ក៏ប៉ុន្តែ តើការធ្វើបែបនេះជាការល្អ ដែររឺទេ? ហេតុអ្វី? ក្នុងជីវិតការងារ អ្នកតែងតែជួបនៅភាពស្មុគស្មាញជាច្រើន ដែលធ្វើអោយអ្នកចង់ផ្លាស់ប្តូរកន្លែងធ្វើការ។ ចូរអ្នកកុំសម្រេចចិត្តលឿនពេក ព្រោះការសម្រេចចិត្តនេះ អាចនឹងធ្វើអោយអ្នកស្តាយក្រោយ។ មុនផ្ញើរ CV របស់អ្នក ទៅកន្លែងមួយទៀត អ្នកគួរពិចារណាលើចំណុចខាងក្រោម ជាមុនសិន៖​ ជីវិតផ្ទាល់ខ្លួនរបស់អ្នក៖ តើជីវភាពរបស់គ្រួសារអ្នកនឹងទៅជាយ៉ាងណា ក្រោយពេលអ្នកផ្លាស់ប្តូរការងារ?​ តើអ្នកនឹងមានជីវភាល្អប្រសើរ ឬលំបាកជាងមុន?​ តើធានារ៉ាប់រងដែលក្រុមហ៊ុនថ្មី ផ្តល់អោយមាន លក្ខណៈប្រសើរជាងមុនដែររឺទេ?​ អ្នកត្រូវតែប្រាកដថា […]

វិធីសាស្រ្តអ្វីដែលធ្វើឲអ្នកពូកែក្នុងការចរចារ?

Posted on

ជំនាញក្នុងការចរចារពិតជាមានសារៈសំខាន់ស្ទើគ្រប់ផ្នែកទាំងអស់ក្នុងឆាកជីវិតរបស់អ្នក ទាំងក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ អ្នកខ្លះមានទេពកោសល្យក្នុងការចរចារនេះពីកំណើត អ្នកខ្លះទៀតត្រូវសិក្សារៀនសូត្រទើបទទួលបានជំនាញនេះ។ តើអ្នកចង់ដឹងទេថាត្រូវធ្វើដូចម្ដេចខ្លះដើម្បីអោយក្លាយជាអ្នកពូកែក្នុងការចរចារ? ថ្ងៃនេះស្ពានសូមលើកយកអត្ថបទមួយដែលជួយអោយអ្នកបានដឹងពីចំណុចអ្វីខ្លះដើម្បីក្លាយជាអ្នកពូកែក្នុងការចរចារមួយរូប៖ ១.ការត្រៀមទុកជាមុន មុននឹងចូលរូមក្នុងការពិភាក្សាអ្វីមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវស្វែងយល់អោយច្បាស់ពីប្រធានបទដែលអ្នកនឹងត្រូវពិភាក្សាគ្នា អ្វីដែលដៃគូអ្នកចង់បាន អ្វីដែលអ្នកអាចអោយគេ ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែមានភាពច្បាស់លាស់លើបញ្ហាទាំងនេះជាមុនសិន មុននឹងឈានចូលដល់ការពិភាក្សាគ្នា ដើម្បីអោយអ្នកបានត្រៀមខ្លូនទុកជាមុននូវសំណួរព្រមទាំងចម្លើយទៅដៃគូអ្នក។ នៅពេលដែលអ្នកបានត្រៀមទុកដូចនេះ វាជួយអោយអ្នកមានអាទិភាពក្នុងការចរចារជាមួយដៃគូបានយ៉ាងមានប្រសិទ្ធភាព។ ២.សមត្ថភាពក្នុងការបត់បែន ការចរចារមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាការដែលមនុស្សពីរនាក់ឬមនុស្សមួយក្រុមពិភាក្សាគ្នាដើម្បីរកចំណុចសមមូលមួយដែលទទួលយកបានទាំងអស់គ្នា។ ដូច្នេះហើយអ្នកតែងជួបការលំបាកក្នុងការសម្រេចចិត្ត ទទួលរងសម្ពាធពីដៃគូពិភាក្សា ប៉ុន្តែអ្នកត្រូវប្រាកដថាខ្លួនអ្នកអាចទទួលរងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អបើទោះបីអ្នកមានសម្ពាធក៏ដោយ។ មួយវិញទៀត អ្នកក៏ត្រូវចេះបត់បែនទៅតាមកាលៈទេសៈផងដែរ បើទោះបីជាអ្នកបានគិតទុកមុនរួចហើយ ប៉ុន្តែរឿងខ្លះកើតឡើងខុសពីការដែលអ្នកបានរំពឹងទុក វាទាមទារអោយអ្នកមានការសម្រេចភ្លាមៗស្របតាមកាលៈទេសៈដែរ។ ៣ និយាយម៉ាត់ណាម៉ាត់ហ្នឹង ចូរកុំព្យាយាមនិយាយអ្វីដែលវែងឆ្ងាយគ្មានប្រសិទ្ធភាព អ្នកគួរតែលើកចំណុចណាដែលសំខាន់មកនិយាយឲបានច្បាស់លាស់ជាជាងបែកអូរហូរស្ទឹង។ បើសិនជាបោះសម្ដីហើយអ្នកត្រូវធ្វើតាមនិងគោរពពាក្យសន្យារបស់ខ្លូនឲបានមុឹងម៉ាត់ ដូចពាក្យចាស់ពោលថា មនុស្សគេយកសម្ដី ដំរីគេយកភ្លុក។ ដើម្បីអោយការចរចារមិនចំណាយពេលច្រើនក្នុងការពិភាក្សាគ្នា អ្នកត្រូវជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ និយាយទៀងត្រង់ ហ៊ាននិយាយត្រូវហ៊ានធ្វើ មានទំនួលខុសត្រូវលើពាក្យសំដីខ្លួនឯងជាដើម។ ចំណុចទាំងអស់នេះជួយអោយអ្នកមានអទិភាពក្នុងការចរចារ ហើយការចរចាររបស់អ្នកប្រព្រឹត្តទៅយ៉ាងរលូន។

ភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ច

Posted on

ភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ច អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងឮពីពាក្យគន្លឹះទាំងពីរនេះ ជាពិសេសចំពោះសិស្សានុសិស្សឬនិសិត្សដែលបានសិក្សាមុខជំនាញហិរញ្ញវត្ថុ សេដ្ឋកិច្ចឬមុខវិជ្ជាតម្រង់ទិសនៅថ្នាក់មូលដ្ឋាន។ យ៉ាងណាមិញក៏ប្រជាជនខ្មែរភាគច្រើននៅតែមានការភន្ដ័ច្រឡំអំពីភាពខុសគ្នានិងអត្ថនយ័របស់ពាក្យទាំងពីរនេះ។ ខាងក្រោមនេះគឺជានិយមនយ័៖   ° មីក្រូសេដ្ឋកិច្ច (Microeconomics) : សិក្សាពីអត្តចរឹតរបស់សហគ្រាស គ្រួសារ ក្នុងការប្រើប្រាស់និងជ្រើសរើសធនធានកម្រ ការសិក្សានេះមានដូចជា : គោលនយោបាយកំណត់តម្លៃរបស់សហគ្រាស តម្រូវការនិងការផ្គត់ផ្គង់ ការសំរេចចិត្តរបស់គ្រួសារទៅលើអ្វីដែលត្រូវទិញ និង របៀបទីផ្សារបែងចែកធនធាន។   ° ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) : សិក្សាពីដំណើរការ និង បញ្ហា សេដ្ឋកិច្ចទាំងមូល ដូចជា ការរីកលូតលាស់សេដ្ឋកិច្ចអតិផរណា ភាពគ្មានការងារធ្វើ និង បំរែបំរួល នៃសេដ្ឋកិច្ច ។   ចំណុច​ដែល​ទទួល​ការចាប់អារម្មណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​មាន៖​ ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និង​​​ការប្រកួតប្រជែង​។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវ​បានយក​ទៅ​ប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយ​បញ្ហា​ទាំងឡាយដែល​ទាក់ទង​ទៅនឹង​ជម្រើស​នៅក្រោម​ភាពកំរ ឬការកំណត់​តម្លៃ​សេដ្ឋកិច្ចនៅកម្ពុជា​។      

រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ

Posted on

រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ កាបូបលុយជារបស់សំខាន់ព្រោះវាមានផ្ទុកលុយ អត្តសញ្ញាណបណ្ណ័ កាតធនាគារ បណ្ណ័បើកបរ និងឯកសារផ្សេងៗដែលអាចយកតាមខ្លួនបាន។ យ៉ាងណាមិញទោះប្រយត្ន័យ៉ាងណាក៏អាចមានការភ្លាត់ស្នៀត ឬចោរលួចបានដែរ ជាពិសេសចំពោះស្រ្តីកម្ពុជាទន់ខ្សោយដែលងាយរងគ្រោះ។ អ្វីទាំង១០នេះគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើភ្លាមៗបន្ទាប់ពីបាត់កាបូប៖   ១ ទីមួយ តើអ្នកភ្លេច ត្រូវគេលួច ឬ ច្រឡំដៃ ពេលខ្លះអ្នកអាចមកធ្វើការហើយភ្លេចយកកាបូបលុយមក ឬ ចូលហាងទិញឥវ៉ាន់ហើយភ្លេចកាន់ចេញ ឬ ច្រឡំដៃទុកចោល។ តែបើមិនមែនទាំងពីរនេះទេ អ្នកប្រហែលជាអាចត្រូវចោរលួច។ ដូចនេះសូមស្វែងរកឲអស់លទ្ធភាព និងប្រាកដក្នុងចិត្តសិនសឹមប្ដឹងប៉ូលីសជាជាងធ្វើឲពួកគេខាតពេល។   ២ ខលទៅធនាគារដើម្បីឲពួកគេបិទបណ្ណ័ឥណទានរបស់អ្នកជាប្រញ៉ាប់ បើអ្នកយឺតក្នុងការផ្ដល់ដំណឹងដល់ធនាគារនោះអ្នកអាចនឹងមានគ្រោះធំព្រោះ ពួកចោរ ឬអ្នកដែលរើសបានកាបូបលុយរបស់អ្នកអាចយកកាតនោះទៅដកលុយចាយវាយបានយ៉ាងងាយ។   ៣ រាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់ បើសិនជាអ្នកបាត់បង់ឬត្រូវចោរលួច អ្នកពុំគួរនៅស្ងៀមនោះទេ គួរប្ដឹងប៉ូលីស ឬដាក់ពាក្យបណ្ដឹងតាមចាប់ចោរកុំឲវាហ៊ានធ្វើបែបនេះម្ដងទៀតនៅថ្ងៃក្រោយចំពោះអ្នកដទៃ។ មិនថានៅកម្ពុជាឬនៅទីណានោះទេ ចោរតែងតែមាន ដូចនេះហើយឲច្បាប់ជាអ្នកចាត់ការ។   ៤ ទៅទីស្នាក់ការបណ្ណ័បើកបរ ធម្មតាទេ បណ្ណ័បើកបរជារបស់ដែលត្រូវការយកតាមខ្លួន ដូចនេះហើយបើរបាត់អ្នកត្រូវប្រញ៉ាប់ទៅធ្វើថ្មី នៅមន្ទីរស្នាក់ការសាធារណៈនិងដឹកជញ្ជូននៅម្ដុំទួលគោក។   ៥ បើបាត់សោរ គួរធ្វើថ្មី ចៃដន្យបើអ្នកបានទុកសោរផ្ទះក្នុងកាបូបនោះអ្នកគួររួសរាន់ធ្វើថ្មី ព្រោះថាចោរអាចតាមរកអ្នកបានតាមអាសយដ្ឋានដែលមានក្នុងបណ្ណ័សម្គាល់ខ្លួន […]

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ SMEs get support to go public

Posted on

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ (English in Next Page)   ភ្នំពេញ ថ្ងៃទី 25 សីហា 2017: គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) នៅ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME) នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​ពង្រឹង​គំនិត​អាជីវកម្ម និង​ការ​រៀបចំ​អភិបាលកិច្ច​អាជីវកម្ម ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​បើក​ផ្លូវ​ឲ្យ​មាន SME អាច​ឡើង​ផ្សារ​ហ៊ុន​នៅ​ឆ្នាំ​ក្រោយ​។ លោក ស៊ូ សុជាតិ ប្រធាន SECC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា «​កម្មវិធី​ល្អ​ឥត​ខ្ចោះ​» មាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​អ្នក​ចូលរួម​ដោយ​ណែនាំ​ស្ដីពី​ការ​បង្កើត​ក្រុមហ៊ុន​ស្ដង់ដារ ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ និង​ការ​ទទួល​ហិរញ្ញប្បទាន​ដែល​រួម​ចំណែក​ដល់​កំណើន​អាជីវកម្ម​។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Post Khmer)