ចំណុចត្រូវជៀស បើមិនចង់សម្ភាស៍ធ្លាក់

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ជាទូទៅមុននឹងក្លាយជាបុគ្គលិកឯកជនក្រុមហ៊ុនការងារណាមួយ បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ជាមួយនឹងអ្នកពាក់ពន្ធ័ក្នុងក្រុមហ៊ុន។ យ៉ាងណាមិញជំនាញ បទពិសោធន៍ និងភាពឆ្លាតវៃមួយមុខមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវផ្សំផ្គុំជាមួយនឹងរូបសម្បត្តិ អត្តចរិក ពាក្យសម្ដីនិងកាយវិការ។ អត្ថបទថ្ងៃនេះនឹងរៀបរាប់ពីចំណុចអវិជ្ជមានទាំង៤យ៉ាងដល់យុវជនខ្មែរដែលពុំទាន់មានបទពិសោធន៍ក្នុងការប្រឡូកក្នុងសង្គមការងារពីអ្វីដែលគួរចៀសវាងកំឡុងពេលសម្ភាសន៍។   ១ ឆែកទូរសព្ទ័ពេលសម្ភាសន៍ កំឡុងពេលសម្ភាសន៍អ្នកចាំបាច់ត្រូវផ្ដោតចំណាប់អារម្មណ៌មួយរយភាគរយចំពោះការឆ្លើយសំណួររបស់អ្នកសម្ភាសន៍ និងធ្វើឲបានល្អបំផុតដើម្បីកុំឲបាត់បង់ឱកាស។ មុនពេលសម្ភាសន៍អ្នកគួរតែបិទទូរសព្ទ័ ឬនិងបិទសម្លេងញរ័ហើយទុកវាក្នុងកាបូបដើម្បីចៀសវាងការរំខាន។ ក្នុងករណីទូរសព្ទ័បន្លឺសម្លេង ឬមានការហៅចូល ហាមលើកទូរសព្ទ័ជាដាច់ខាត អ្នកត្រូវចុចបិទហើយសូមអភយ័ទោស។ ការដែលលើកឬឆែកទូរសព្ទ័កំឡុងពេលជជែក វាជាការមិនសមគួរព្រោះវាបង្ហាញឲដឹងថាអ្នកមិនបានផ្ដល់អាទិភាពដល់ឱកាសការងារ។   ២ មកសម្ភាសន៍យឺត មិនមែនបង្អាប់បង្អោនជាតិយើងនោះទេ តែអ្នកគួរតែដឹងហើយថាប្រជាជនខ្មែរមួយចំនួនមានទម្លាប់មិនគោរពពេលវេលានិងយឺតយ៉ាវក្នុងការណាត់ជួប។ អាស្រយ័ហេតុនេះហើយវាបានជះជាផលអវិជ្ជមានដល់ឥរិយាបទប្រចាំថ្ងៃ។ ដូចនេះ បេក្ខជនគ្រប់រូបដែលត្រៀមចូលសម្ភាសន៍គួរណាតែចៀសវាងការមកយឺតឬឲគេរងចាំ។ អ្នកចាំបាច់ដឹងពីពេលសម្ភាសន៍របស់ខ្លួន និងធ្វើដំណើរចេញពីផ្ទះមុនម៉ោង និងមកដល់ទីតាំងសម្ភាសន៍យ៉ាងហោចណាស់មុន ១៥នាទី។ ករណីខ្លះបើអ្នកវង្វេងផ្លូវ ស្ទះផ្លូវឬមានធុរៈផ្សេងៗដែលបណ្ដាលឲយឺត ម្ល៉េះអ្នកត្រូវផ្ដល់ដំណឹងដល់អ្នកសម្ភាសន៍ ការធ្វើបែបនេះបង្ហាញពីទំនួលខុសត្រូវនិងការគោរព។   ៣ ការស្លៀកពាក់និងអនាមយ័ ការសម្ភាសន៍ការងារមិនមែនរង្វាយតម្លៃត្រឹមតែសមត្ថភាពរបស់អ្នកតែប៉ុណ្ណោះទេ ប៉ុន្ដែការបង្ហាញវត្តមានតំបូងជាមួយនឹងរូបសម្បត្តិសមរម្យក៏ជាកត្តាមួយដែរ។ ដូចនេះមុនពេលសម្ភាសន៍អ្នកត្រូវរៀបចំខ្លូនឲបានសមរម្យនិងស្អាតបាតដើម្បីបង្កើនការជឿជាក់ឲសមនឹងចំណេះដឹង។ កុំស្លៀកពាក់ធម្មតាពេកឬឆើតឆាយពេក […]

ចំណុចដែលអ្នកគួរត្រៀមចិត្តបន្ទាប់ពីចូលនិវត្តន៍

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! បន្ទាប់ពីបញ្ចប់មហាវិទ្យាលយ័ អ្នកចាប់ផ្ដើមចូលដល់វយ័ដែលមានការងារឬមុខរបរផ្ទាល់ខ្លួន និងមានគ្រួសារ។ ជីវិតបន្ទាប់របស់អ្នកគឺត្រូវធ្វើការដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ ពេលវយ័កាន់តែចាស់អ្នកកាន់តែទ្រុឌទ្រោមនិងលែងសូវសកម្មដូចមុន រោគគាពាធនានាក៏ចាប់ផ្ដើមចោមរោម បង្ហាញថាអ្នកដល់ពេលចូលនិវត្តន៍ហើយ។ អ្នកនឹងមានពេលសម្រាកច្រើនតែ ក៏មានចំណុច៣យ៉ាងដែលអ្នកត្រូវត្រៀមខ្លួនបន្ទាប់ពីនេះ៖   ១ សុខភាពរបស់អ្នកទ្រុឌទ្រោម មិនអាចប្រឆាំងនឹងធម្មជាតិបាននោះទេ ដូចព្រះពុទ្ធលោកពោលថា កើត ចាស់ ឈឺ ស្លាប់ គឺជាវាលវដ្ដសង្សាររបស់មនុស្សលោកដែលមិនអាចគេចផុត។ ទោះបីពីក្មេងអ្នកមានសុខភាពល្អ សកម្ម កម្លាំងមាំមួន មិនចេះឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏ពេលចាស់ទៅអ្នកនៅតែត្រូវប្រឈមនឹងរោគាពាធនានា។ ពេលចូលនិវត្តន៍ហើយ អ្នកមានពេលសម្រាក ធ្វើអ្វីដែលអ្នកចង់ នៅផ្ទះមើលទូរទស្សន៍ អានសៀវភៅ គេងពេញមួយថ្ងៃបាន។ ប៉ុន្ដែទម្លាប់ទាំងនេះអាចនឹងធ្វើឲអ្នកកាន់តែទ្រុឌទ្រោមមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវបែងចែកពេលវេលាខ្លះសម្រាប់ហាត់ប្រាណ និងពិសាររបបអាហារដែលត្រឺមត្រូវដើម្បីសុខភាព។   ២ ភ្លេចភ្លាំងច្រើន ជាធម្មតានៅពេលដែលសុខភាពទ្រុឌទ្រោម ខួរក្បាលក៏ចុះខ្សោយ ចំណែកប្រពន្ធ័ការចងចាំក៏អន់ថយមិនដូចមុន។ អាស្រយ័ហេតុនេះហើយ មានរឿងជាច្រើនដែលអ្នកអាចភ្លេចភ្លាំង វង្វេងនេះ វង្វេងនោះ ការគិតក៏មានសភាពស្ពឹកស្រពន់ […]

អ្នកដឹកនាំខុសអ្វីពីមេដឹកនាំ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ជាទូទៅអ្នករមែងសម្គាល់ឃើញថា មេដឹកនាំ និង អ្នកដឹកនាំមានភាសាស្រដៀង ប៉ុន្ដែបើយើងពិនិត្យទៅលើនយ័វិញគឺខុសគ្នាស្រលះ ព្រមទាំងអត្តចរិតផងដែរ។ សម្រាប់អ្នកដឹកនាំគាត់ជាបុគ្គលម្នាក់ដែលតែងមានទំនោរបង្ហាញនូវចំណុចលេចធ្លោរបស់គាត់ ជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ជាមនុស្សដែល ពោរពេញដោយទេពកោសល្យក្នុងការដឹកនាំការងារ ពូកែក្នុងការជំរុញលើកទឹកចិត្ដចំពោះបុគ្គលិក មានគំនិតវិជ្ជមានច្រើនហើយចូលចិត្ដឱបក្រសោបមនុស្សដែលនៅជុំវិញខ្លួនពួកគេអោយទទួលបានជោគជ័យដូចគេដែរ។ អ្នកដឹកនាំដ៏ពូកែគាត់នឹងប្រកាន់ខ្ជាប់នូវ៥ចំណុចនេះ៖ ចូលចិត្តស្តាប់កាន់តែច្រើនហើយនិយាយតិច មានទិសដៅនិងការសំរេចចិត្តបង្កើតជាសកម្មភាព(គិតទុកមុន) នរណាក៏អាចកំណត់បញ្ហាបានដែរ តែអ្នកដឹកនាំគឺជាផ្នែកមួយនៃដំណោះស្រាយនូវបញ្ហា មានទំនូលខុសត្រូវខ្ពស់ ហ៊ានសុំទោសនិងទទួលកំហុសជាសាធារណៈ តែងតែផ្ដល់នូវគំនិតនិងពាក្យសម្ដីដ៏មានខ្លឹមសារទៅបុគ្គលិក ចំណែកឯមេដឹកនាំឬអ្នកគ្រប់គ្រងវិញគាត់ជាមនុស្សដែលមាននិន្នាការមានចក្ខុវិស័យហើយប្រាប់មនុស្សឱ្យយល់ស្របជាមួយវានិងអនុវត្ដតាមអ្វីដែលគាត់បានគិតគូររួចមកហើយ។ គាត់ជា មនុស្សដែលពូកែក្នុងការបង្គាប់បញ្ជាអោយបុគ្គលិកធ្វើតាមដោយគ្មានលក្ខខណ្ឌទាំងអស់។ ជាទូទៅគាត់ បំពេញការងារដែលកើតឡើងចំពោះមុខ ធ្វើតាមតម្រូវការដែលថ្នាក់លើដាក់អោយ។ គាត់មានតូនាទី គ្រប់គ្រងការងារនិងដំណើរការវាអោយបានល្អ។   អ្នកអាចជាអ្នកគ្រប់គ្រងនិងក៏អាចជាអ្នកដឹកនាំបានដែរ។ នៅពេលអ្នកស្ថិតនៅក្នុង “របៀបគ្រប់គ្រង” អ្នកកំពុងធ្វើការឆ្ពោះទៅគោលដៅនិងគោលបំណងរយៈពេលខ្លី។ នៅពេលដែល “របៀបនៃការដឹកនាំ” អ្នកកំពុងមើលឃើញពីចក្ខុវិស័យនៃអនាគតនិងការដាក់មូលដ្ឋានគ្រឹះនៃឥទ្ធិពលអ្នកដទៃដើម្បីចូលរួមជាមួយអ្នកក្នុងការឆ្ពោះទៅរកអនាគតនោះ។យោងតាមអត្ថន័យភាសាអង់គ្លេសដើមនៃពាក្យគ្រប់គ្រងនិងដឹកនាំ ការគ្រប់គ្រងមានន័យថាមធ្យោបាយដើម្បីដោះស្រាយដោយការចូលរួមដោយផ្ទាល់។ការដឹកនាំមានន័យ ថាទៅមុនហើយរៀបចំផ្លូវ។ ដូច្នេះអ្នកគ្រប់គ្រងមើលការខុសត្រូវបុគ្គលិកខណៈដែលអ្នកដឹកនាំបង្កើតការផ្លាស់ប្តូរនៅក្នុងអង្គការនិងជំរុញអ្នកដទៃឱ្យឆ្ពោះទៅរកភាពអស្ចារ្យ។

ធ្វើការរួមគ្នាមានប្រយោជន៍អ្វីខ្លះ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! កន្លែងធ្វើការរួម ឬ Coworking space កំពុងទទួលបានប្រជាប្រិយភាព នៅជុំវិញពិភពលោក។ តើមូលហេតុអ្វីបានជាកន្លែងធ្វើការរួម ទាក់ទាញប្រជាប្រិយភាព ជាពិសេសពីសំណាក់សហគ្រិននិងអ្នកធ្វើការឯករាជ្យ?   ១. ភាពបត់បែន  អត្ថប្រយោជន៍ដ៏ចំបងនៃកន្លែងធ្វើការរួម គឺភាពបត់បែនរបស់វា។ អ្នកអាចចំណាយពេលធ្វើការ ទៅតាមពេលវេលាដែលអ្នកចង់់។ ជាទូទៅ ម៉ោងធ្វើការនៅឯការិយាល័យ មានខ្ទង់ ៧ ទៅ ៨ ម៉ោង តែសម្រាប់កន្លែងធ្វើការរួម អ្នកអាចកំណត់ម៉ោងធ្វើការតាមចិត្តរបស់អ្នក។ ក្រៅពីនេះ កន្លែងធ្វើការរួម មានជម្រើសការិយាល័យជាច្រើន សម្រាប់ឱ្យអ្នកជ្រើសរើសដូចជា ប្រភេទ Hot Desks (ជម្រើសដែលមានតម្លៃសមរម្យ មានភាពបត់បែន ងាយស្រួលប្ដូរទីតាំង និងជួបមនុស្សថ្មីៗ) Private Office (ជម្រើសសម្រាប់អ្នក ដែលចង់បានភាពស្ងប់ស្ងាត់បន្តិច) Team Tables (ជម្រើសសម្រាប់អ្នកធ្វើការជាក្រុម) និងផ្សេងៗទៀត។  ២. ការកសាងបណ្ដាញ  ជាការពិតណាស់ ការកសាងបណ្ដាញមានសារៈសំខាន់ សម្រាប់ការប្រកបអាជីវកម្ម។ ជាមួយនឹងកន្លែងធ្វើការរួមគ្នា អ្នកអាចបង្កើតបណ្ដាញបានយ៉ាងងាយស្រួល ព្រោះអ្នកមានលទ្ធភាពជួបមនុស្សប្លែកៗ ជាមួយនឹងគំនិតផ្សេងៗ ដែលអាចជួយបណ្ដុះគំនិតរបស់អ្នក។  ៣ ផលិតភាពខ្ពស់ នៅពេលដែលអ្នកធ្វើការក្នុងបរិស្ថានរួមគ្នា អ្នកនឹងមានអារម្មណ៍ថា ការងារនិងផលិតភាពខ្ពស់ជាងមុន ព្រោះបុគ្គលិកធ្វើការរួមគ្នា បង្កើតបានជាបរិស្ថានមួយដែលមានភាពប្រកួតប្រជែង។ អ្នកនឹងមានភាពសកម្មជាងមុន ម្យ៉ាងវិញទៀត នៅពេលដែលធ្វើការរួមគ្នា អ្នកនឹងមិនសូវមានអារម្មណ៌ធុញថប់ ស្មុគស្មាញ ព្រោះអាចឆ្លៀតពេលជជែកគ្នាលេងឬរំលែកការងារគ្នា។ ៤. ការផ្ចង់ស្មារតីនឹងធឹងជាងធ្វើការពីផ្ទះ  មនុស្សមួយចំនួនចូលចិត្តធ្វើការងារពីផ្ទះតែម្ដង ជាពិសេសសម្រាប់អ្នកធ្វើការបែបឯករាជ្យ ព្រោះពួកគេគិតថា វាមានភាពងាយស្រួល អាចធ្វើអ្វីបានតាមចិត្ត។ ប៉ុន្តែវាពិបាកត្រង់ថា ពួកគេអាចជួបបញ្ហារំខានផ្សេងៗ ដូចជា ក្មេងៗឡូឡា អារម្មណ៍ចង់មើលទូរទស្សន៍ ការរំខានពីសត្វចិញ្ចឹម -ល-។ កន្លែងធ្វើការរួម ជាដំណោះស្រាយដ៏ល្អ ព្រោះវាមានសមតុល្យរវាងការកម្សាន្តនិងការធ្វើការ ហើយអ្នកនឹងមិនខាតពេលវេលាឡើយ។   នៅប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្ដង កន្លែងធ្វើការរួមមាននៅ Impact Hub Phnom Penh, Emerald Hub, The Green Penthouse, The Desk Coworking Space, Tek Hub និងផ្សេងៗទៀត។ តើអ្នកយល់យ៉ាងណាដែរ ចំពោះកន្លែងធ្វើការរួម?  

វិកយ័បត្រ័ ប្លែកពី បង្កាន់ដៃយ៉ាងដូចម្ដេច?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ‘វិក័យប័ត្រ’ និង ‘បង្កាន់ដៃ’ សុទ្ធតែជាឯកសារសំខាន់សម្រាប់ផ្នែកគណនេយ្យ ហើយវាស្ទើតែគ្មានភាពខុសគ្នាអ្វីឡើយ។ វាត្រូវបានគេប្រើរាល់ថ្ងៃក្នុងការកត់ត្រាការទូទាត់ទំនិញរវាងអ្នកលក់និងអ្នកទិញដូចគ្នា ប៉ុន្ដែគ្រាន់តែគោលបំណងអ្នកផ្គត់ផ្គង់ចេញវាអោយទៅអោយអតិថិជនតាមលក្ខខណ្ឌខុសគ្នា។ ចំណុចមួយចំនួនដូចខាងក្រោមនេះនឹងបង្ហាញថារវាងវិក័យបត្រនិង​បង្កាន់ដៃគឺមិនដូចគ្នានោះទេ៖           វិក័យប័ត្រ(invoice)គឺជាការស្នើសុំឬវិក័យប័ត្រ(bill)សម្រាប់ការទូទាត់ក្នុងប្រតិបត្តិការ។ វាត្រូវបានចេញដោយបុគ្គលដែលលក់ទំនិញឬសេវាកម្មឬអ្នកលក់ទៅឱ្យបុគ្គលដែលទិញទំនិញឬសេវាកម្មទាំងនេះឬអតិថិជន។វាជាឯកសារយោងស្របច្បាប់ដែលអ្នកផ្គត់ផ្គង់បានសរសេរបញ្ជាក់ទៅអ្នកទិញនូវទំនិញដែលខ្លូនពិតជាបានទិញពីអ្នកផ្គត់ផ្គង់ប្រាកដមែន។នៅលើវិក័យបត្រមានពត៌មានលំអិតជាច្រើនដូចជាឈ្មោះរបស់អ្នកលក់និងអតិថិជន អាស័យដ្ឋាន លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីម៉ែលនិងលេខទូរសាររបស់អ្នកលក់សេវាឬទំនិញ ថ្លៃទំនិញ បរិមាណទំនិញដែលបានទិញ កាលបរិច្ឆេទដែលវិក័យប័ត្រត្រូវបានចេញ​ និងមានហត្ថលេខាអ្នកលក់ អ្នកទិញជាដើម។ នៅពេលដែលអ្នកលក់ចេញវិក័យបត្រអោយអ្នកទិញមានន័យថាប្រតិបត្ដិការមិនទាន់បានទូទាត់នោះទេ។ជាធម្មតាការទូទាត់ត្រូវបានធ្វើឡើងនៅមួយសប្តាហ៍ក្រោយឬមួយខែក្រោយការទិញ អាស្រ័យលើការចរចាររវាងអ្នកទិញជាមូយអ្នកលក់។ បង្កាន់ដៃ(Receipt) ជាលិខិតដែលបានបញ្ជាក់ពីការលក់ទំនិញរបស់អ្នកលក់ អោយទៅអ្នកទិញដែលជាភស្តុតាងបញ្ជាក់ពីប្រតិបត្តិការទិញលក់ដែលបានទូទាត់រួចរាល់។ ឧទាហរណ៍នៅពេលអ្នកទិញទំនិញផ្សេងៗដូចជានៅផ្សារទំនើប ហាងកាហ្វេ ហាងអាហារ…នៅពេលអ្នកទទួលបានបង្កាន់មានន័យថាអ្នកបានទូទាត់ប្រាក់រូចរាល់។ ក្នុងបង្កាន់ដៃក៏បានរៀបរាប់នូវពត៌មានជាច្រើនដូចជាអ្នកលក់ ឈ្មោះអតិថិជន តំលៃការបង់ពន្ធ ការបញ្ចុះតម្លៃ កាលបរិច្ឆេទនៃការទូទាត់ លេខបង្កាន់ដៃអ្នកចុះហត្ថលេខារបស់អ្នកលក់និងចំនួនទឹកប្រាក់សរុបដែលត្រូវបង់ ហើយប្រាក់ទទួល ប្រាក់អាប់ជាដើម។