ចំណេះដែលត្រូវចេះពេលរស់នៅឯករាជ្យម្នាក់ឯង

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 សព្វថ្ងៃ មនុស្សមិនតិចនាក់ទេ មិនថាក្មេងឬពេញវ័យ កំពុងរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួន ហើយពួកគាត់បានផ្គត់ផ្គង់កូនៗតាំងពី សម្ភារៈ ការហូបចុក សំលៀកបំពាក់ ការសិក្សា លំហែកាយ ។ល។ ប៉ុន្តែទោះយ៉ាងណា ក៏គង់ដល់ពេលវេលាមួយ ដែលអ្នកត្រូវឈានចេញពីលំនៅដ្ឋានដ៏កក់ក្ដៅ មករស់នៅដោយឯករាជ្យ ដោយសារកត្តាផ្សេងៗ។ នៅពេលអ្នកសម្រេចចិត្តជ្រើសរើស ជីវិតរស់នៅដោយឯករាជ្យ អ្នកគួរចេះបំណិនជីវិតទាំងនេះ៖ ១. ចម្អិនម្ហូបអាហារ  អ្នកមិនចាំបាច់មានជំនាញចម្អិនដូចចុងភៅអាជីពនោះទេ។ អ្នកគ្រាន់តែយល់ដឹងពីវិធីចម្អិនងាយៗក៏បានដែរដូចជា ឆា ចៀន ចំហុយ ជាដើម។ ការរៀនធ្វើម្ហូបពីកម្មិវធី YouTube ឬ Facebook កំពុងមានការពេញនិយមផងដែរ ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់អ្នកដែលនៅតែឯង និងមមាញឹកជាមួយការងារ។  ២. បោកគក់សំលៀកបំពាក់  តើឪពុកម្ដាយរបស់អ្នក បោកគក់សំលៀកបំពាក់ឱ្យអ្នក រាល់ថ្ងៃមែនទេ? បើអ្នកសម្រេចចិត្តរស់នៅដោយឯករាជ្យ អ្នកគួរចេះពីរបៀបបោកគក់ខោអាវរបស់អ្នក ឱ្យបានស្អាតល្អ។ អ្នកត្រូវចេះពីរបៀបបែងចែកខោអាវសម្រាប់បោក ការយកស្នាមប្រលាក់ដែលលំបាកចេញ និងការអ៊ុតសំលៀកបំពាក់។  ៣. បោសសម្អាតនិងថែទាំផ្ទះ  ទំនួលខុសត្រូវចម្បងនៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួន អ្នកត្រូវចេះថែទាំនិងសម្អាតលំនៅដ្ឋានរបស់អ្នក ឱ្យមានអនាម័យនិងផាសុខភាព។ លើសពីនេះផងដែរ អ្នកគួរចេះប្រកបកិច្ចការជួសជុលងាយៗ ដូចជា ដូរអំពូលភ្លើង ជួសជុលបង្គន់ហូរទឹក និងផ្សេងៗទៀត។   ៤. សន្សំ គ្រប់គ្រង និងទូទាត់ហិរញ្ញវត្ថុ  អ្នកគួរមានបញ្ជីចំណូលនិងចំណាយ ដើម្បីកត់ត្រាចំណាំនូវលំហូរហិរញ្ញវត្ថុរបស់អ្នក។ បើសិនជាចំណាយលើសចំណូល អ្នកគួររៀនកាត់បន្ថយនិងសន្សំឡើងវិញ។ មួយវិញទៀត នៅពេលអ្នកទូទាត់លុយកាក់ ដូចជាថ្លៃទឹកនិងអគ្គិសនី អ្នកគួរធ្វើវាឱ្យបានទៀងទាត់តាមកាលកំណត់ ដើម្បីជៀសវាងការផាកពិន័យជាទឹកប្រាក់ ដែលធ្វើឱ្យអ្នកចំណាយលើសមួយកម្រិតទៀត។  ជាចុងក្រោយ សូមអ្នកកុំភ្លេចជំនាញទំនាក់ទំនង។ នៅពេលអ្នករស់នៅដោយឯករាជ្យ អ្នកគួរចេះប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាង បង្កើតមិត្តឱ្យបានច្រើន និងជួយយកអាសារអ្នកដទៃ។ ហើយជាពិសេស កុំភ្លេចឧស្សាហ៍សួរសុខទុក្ខឪពុកម្ដាយរបស់អ្នកផង! 

មុខសញ្ញាជនបោកប្រាស់

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់​​ និងមានគ្រប់ទម្រង់ដូចជា​ ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ករណីនេះក៏ធ្លាប់កើតឡើងជាច្រើនដងមកហើយ ជាពិសេសចំពោះបងប្អូនខ្មែរដែលពុំសូវបានយល់ដឹងនិងរស់នៅដាច់ស្រយាល អាស្រយ័ហេតុនេះហើយក្នុងនាមជាខ្មែរដូចគ្នាយើងគួរចូលរួមចែករំលែកពត៌មានទាំងនេះ និងផ្សព្វផ្សាយតាមដែលអាចធ្វើបានដើម្បីឲ្យប្រជាជនយើងបានដឹងឮ។ ខាងក្រោមនេះជាមុខសញ្ញាដែលអ្នកគួរប្រុងប្រយត្ន័៖ ១. ការទាក់ទងដែលមិនទំនង ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទ​មកអ្នកថា​ អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។​ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង​​ គឺមានលេខមួយបានខលចូលមកខ្ញុំ​ ហើយប្រាប់ខ្ញុំថា​ ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់​ ២​ ពាន់ដុល្លារ​ ហើយដើម្បីទទួលរង្វាន់នេះ​ ខ្ញុំត្រូវវេរលុយចំនួន​ ២​ រយដុល្លារ​មកកាន់គណនីក្រុមហ៊ុន។​ នេះជាការក្លែងបន្លំសុទ្ធសាធ។ ២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់ ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។​​ មានពេលមួយនោះ​ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់​ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។​ នៅពេលដែលរូបគេចុចទៅលើ​តំណភ្ជាប់ក្នុងអ៊ីម៉ែល​ […]

ចំណុចល្អៗដែលជួយអ្នកយកឈ្នះក្នុងការចរចា

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុ Smart 0969009292 Cellcard 077712053 Metfone 0882169742 ជំនាញក្នុងការចរចារពិតជាមានសារៈសំខាន់ស្ទើគ្រប់ផ្នែកទាំងអស់ក្នុងឆាកជីវិតរបស់អ្នក ទាំងក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ អ្នកខ្លះមានទេពកោសល្យក្នុងការចរចារនេះពីកំណើត អ្នកខ្លះទៀតត្រូវសិក្សារៀនសូត្រទើបទទួលបានជំនាញនេះ។ តើអ្នកចង់ដឹងទេថាត្រូវធ្វើដូចម្ដេចខ្លះដើម្បីអោយក្លាយជាអ្នកពូកែក្នុងការចរចា? ថ្ងៃនេះស្ពានសូមលើកយកអត្ថបទមួយដែលជួយអោយអ្នកបានដឹងពីចំណុចអ្វីខ្លះដើម្បីក្លាយជាអ្នកពូកែក្នុងការចរចារមួយរូប៖ ១.ការត្រៀមទុកជាមុន មុននឹងចូលរូមក្នុងការពិភាក្សាអ្វីមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវស្វែងយល់អោយច្បាស់ពីប្រធានបទដែលអ្នកនឹងត្រូវពិភាក្សាគ្នា អ្វីដែលដៃគូអ្នកចង់បាន អ្វីដែលអ្នកអាចអោយគេ ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែមានភាពច្បាស់លាស់លើបញ្ហាទាំងនេះជាមុនសិន មុននឹងឈានចូលដល់ការពិភាក្សាគ្នា ដើម្បីអោយអ្នកបានត្រៀមខ្លូនទុកជាមុននូវសំណួរព្រមទាំងចម្លើយទៅដៃគូអ្នក។ នៅពេលដែលអ្នកបានត្រៀមទុកដូចនេះ វាជួយអោយអ្នកមានអាទិភាពក្នុងការចរចារជាមួយដៃគូបានយ៉ាងមានប្រសិទ្ធភាព។ ២.សមត្ថភាពក្នុងការបត់បែន ការចរចារមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាការដែលមនុស្សពីរនាក់ឬមនុស្សមួយក្រុមពិភាក្សាគ្នាដើម្បីរកចំណុចសមមូលមួយដែលទទួលយកបានទាំងអស់គ្នា។ ដូច្នេះហើយអ្នកតែងជួបការលំបាកក្នុងការសម្រេចចិត្ត ទទួលរងសម្ពាធពីដៃគូពិភាក្សា ប៉ុន្តែអ្នកត្រូវប្រាកដថាខ្លួនអ្នកអាចទទួលរងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អបើទោះបីអ្នកមានសម្ពាធក៏ដោយ។ មួយវិញទៀត អ្នកក៏ត្រូវចេះបត់បែនទៅតាមកាលៈទេសៈផងដែរ បើទោះបីជាអ្នកបានគិតទុកមុនរួចហើយ ប៉ុន្តែរឿងខ្លះកើតឡើងខុសពីការដែលអ្នកបានរំពឹងទុក វាទាមទារអោយអ្នកមានការសម្រេចភ្លាមៗស្របតាមកាលៈទេសៈដែរ។ ៣ និយាយម៉ាត់ណាម៉ាត់ហ្នឹង ចូរកុំព្យាយាមនិយាយអ្វីដែលវែងឆ្ងាយគ្មានប្រសិទ្ធភាព អ្នកគួរតែលើកចំណុចណាដែលសំខាន់មកនិយាយឲ្យបានច្បាស់លាស់ជាជាងបែកអូរហូរស្ទឹង។ បើសិនជាបោះសម្ដីហើយអ្នកត្រូវធ្វើតាមនិងគោរពពាក្យសន្យារបស់ខ្លូនឲ្យបានមុឹងម៉ាត់ ដូចពាក្យចាស់ពោលថា មនុស្សគេយកសម្ដី […]

នេះជាអ្វីដែលរារាំងអ្នកពីការក្លាយជាអ្នកមាន

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន? ១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។ ២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។ ៣. អ្នកមានគោលដៅមិនត្រឹមត្រូវ គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន […]

បើបាត់កាបូប ធ្វើយ៉ាងម៉េច?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 កាបូបលុយជារបស់សំខាន់ព្រោះវាមានផ្ទុកលុយ អត្តសញ្ញាណបណ្ណ កាតធនាគារ បណ្ណបើកបរ និងឯកសារផ្សេងៗដែលអាចយកតាមខ្លួនបាន។ យ៉ាងណាមិញទោះប្រយត្ន័យ៉ាងណាក៏អាចមានការភ្លាត់ស្នៀត ឬចោរលួចបានដែរ ជាពិសេសចំពោះស្រ្តីកម្ពុជាទន់ខ្សោយដែលងាយរងគ្រោះ។ អ្វីទាំង4នេះគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើភ្លាមៗបន្ទាប់ពីបាត់កាបូប៖ ១ ទីមួយ តើអ្នកភ្លេច ត្រូវគេលួច ឬ ច្រឡំដៃ ពេលខ្លះអ្នកអាចមកធ្វើការហើយភ្លេចយកកាបូបលុយមក ឬ ចូលហាងទិញឥវ៉ាន់ហើយភ្លេចកាន់ចេញ ឬ ច្រឡំដៃទុកចោល។ តែបើមិនមែនទាំងពីរនេះទេ អ្នកប្រហែលជាអាចត្រូវចោរលួច។ ដូចនេះសូមស្វែងរកឲ្យអស់លទ្ធភាព និងប្រាកដក្នុងចិត្តសិនសឹមប្ដឹងប៉ូលីសជាជាងធ្វើឲពួកគេខាតពេល។ ២ ខលទៅធនាគារដើម្បីឲពួកគេបិទបណ្ណឥណទានរបស់អ្នកជាប្រញ៉ាប់ បើអ្នកយឺតក្នុងការផ្ដល់ដំណឹងដល់ធនាគារនោះអ្នកអាចនឹងមានគ្រោះធំព្រោះ ពួកចោរ ឬអ្នកដែលរើសបានកាបូបលុយរបស់អ្នកអាចយកកាតនោះទៅដកលុយចាយវាយបានយ៉ាងងាយ។ ៣ រាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់ បើសិនជាអ្នកបាត់បង់ឬត្រូវចោរលួច អ្នកពុំគួរនៅស្ងៀមនោះទេ គួរប្ដឹងប៉ូលីស ឬដាក់ពាក្យបណ្ដឹងតាមចាប់ចោរកុំឲ្យវាហ៊ានធ្វើបែបនេះម្ដងទៀតនៅថ្ងៃក្រោយចំពោះអ្នកដទៃ។ មិនថានៅកម្ពុជាឬនៅទីណានោះទេ ចោរតែងតែមាន ដូចនេះហើយឲ្យច្បាប់ជាអ្នកចាត់ការ។ […]