ជម្រើសរវាងការជួលឡាននិងទិញឡាន

Posted on

នៅប្រទេសកម្ពុជា ប្រជាជនយើងភាគច្រើនចូលចិត្តទិញឡានជាជាងជួលឡាន ហើយការទិញឡានតែងតែធ្វើឲ្យគាត់បានជំពាក់ប្រាក់នៅធនាគារជាច្រើន ប៉ុន្តែនៅប្រទេសយើងក៏មានសេវាកម្មមួយដែលអាចឲ្យអ្នកជួលឡានដូចគ្នាដែរ។  ការសម្រេចចិត្តថាតើអ្នកគួរតែទិញឬមួយក៏ជួលឡានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឡានគឺជារបស់ដែលមានរយៈកាលកំណត់ នេះគឺជាមូលហេតុដែលនាំឲ្យអ្នកគិតថាការជួលឡានគឺជាជម្រើសដ៏ល្អ។ តែប្រសិនបើអ្នកបានឃើញថាតម្លៃឡានដែលអ្នកចង់បានមានតម្លៃថ្លៃខ្លាំងនោះ អ្នកនឹងមានចិត្តចង់ជួលឡានជាមិនខាន។ថ្ងៃនេះស្ពាននឹងជួយអ្នកធ្វើការប្រៀបធៀបបានរវាងការទិញឡាននិងការជួលឡាននៅប្រទេសកម្ពុជា។ តោះយើងអានជាមួយគ្នា។ ម្ចាស់កម្មសិទ្ធ នៅពេលដែលអ្នកបានទិញឡាន អ្នកបានក្លាយជាម្ចាស់កម្មសិទ្ធឡាននោះ។ ទោះបីជាអ្នកបានខ្ចីប្រាក់ពីធនាគារក្ដី ប៉ុន្តែចុងក្រោយឡាននោះនៅតែជាកម្មសិទ្ធរបស់អ្នកដដែល។ វាមានការងាយស្រួលក្នុងការទិញឡានណាដែលអ្នកមានសមត្តភាពទិញ។​ ប៉ុន្តែនៅពេលដែលអ្នកជួលឡានវិញអ្នកគ្រាន់តែក្លាយជាម្ចាស់កម្មសិទ្ធឡាននោះតែរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ ក្រោយពីអ្នកប្រើវាហើយដល់ពេលកំណត់ កិច្ចសន្យា​ (ជាទូទៅមានរយៈពេល១ឆ្នាំក្នុងការជួលឡាននៅប្រទេសកម្ពុជា)។ ប្រសិនបើអ្នកមិនចង់ជួលឡាននោះម្ដងទៀត នោះគ្រាន់តែប្រគល់កូនសោវិញទៅអ្នកជួលរថយន្ដហើយ បក់ដៃលាទៅឡានដែលអ្នកបានជួលទៅជាការស្រេច។​ ការចំណាយប្រចាំខែ ប្រសិនបើអ្នកខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្ដ។​ ជាប្រាកដណាស់ វាមានតម្លៃថ្លៃជាងជួលឡាន ពីព្រោះតែអ្នកត្រូវទូទាត់និងគិតតម្លៃទិញឡានទាំងអស់ និងបូកបន្ថែមថ្លៃផ្សេងៗដូចជាថ្លៃបង់ពន្ធនិងថ្លៃសេវាផ្សេងៗ។​ ប៉ុន្តែក្នុងការបង់ថ្លៃជួលឡានវិញច្បាស់ណាស់គឺមានតម្លៃថោកជាងការទិញឡាន ពីព្រោះអ្នកបង់ត្រឹមតែការរំលោះយានយន្ដក្នុងកំឡុងពេលជួលតែប៉ុណ្ណោះ។ ការបង់ប្រចាំខែរបស់អ្នកប្រហែលជាមានតម្លៃតិចជាងប្រសិនបើអ្នក​សម្រេចចិត្តទិញឡាន។ នៅពេលដែលប្ដូរឡាន ប្រសិនបើអ្នកសម្រេចចិត្តថាចង់ដូរឡានថ្មី អ្នកត្រូវតែរ៉ាបរងជាមួយការលក់ព្រមទាំងពិបាកក្នុងការរកអ្នកទិញ។ ប្រសិនបើអ្នកទិញទិញឡាន អ្នកត្រូវការដោះស្រាយគ្រប់យ៉ាងទៅលើឡានរបស់អ្នក ហើយប្រសិនបើអ្នកចង់លក់ឡាន ពីព្រោះតម្លៃឡាននឹងមានការធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជួលឡានវិញអ្នកអាចប្រគល់យានយន្ដត្រឡប់ទៅវិញនៅពេលដែលចប់កុងត្រាទៅជាការស្រេច ហើយដើរចេញដោយមិនភាពសាំញាំច្រើន។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/Smart 0969009292Cellcard 077712053Metfone 0882169742

ធ្វើយ៉ាងម៉េចគ្រប់លុយការប្រពន្ធ?

Posted on

ប្លែកពីប្រទេសដទៃ សម្រាប់មង្គលការនៅកម្ពុជាគឺពិតជាត្រូវចំណាយធនធានច្រើន ពោលគឺធ្វើឲ្យគគ្រឹកគគ្រេងនិងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អាស្រយ័ហេតុនេះហើយថ្លៃបណ្ដារការឬថ្លៃទឹកដោះភាគច្រើនគឺជាបន្ទុករបស់មនុស្សប្រុស។ យ៉ាងណាមិញអត្ថបទនេះមិនមែនសម្រាប់តែបុរសៗនោះទេ ប៉ុន្ដែក៏សម្រាប់នារីៗ ឬគូរស្នេហ៍ណាដែលមានបំណងចង់ជួយចែករំលែកគ្នាក្នុងការរៀបចំមង្គលការផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖ ១ សន្សំសម្រាប់ថ្លៃបណ្ដារការ ចៀសមិនផុតនោះទេ ដល់វយ័គង់តែដល់គូរ អាស្រយ័ហេតុនេះហើយនៅពេលចេញធ្វើការអ្នកត្រូវចេះទុកដាក់លុយសន្សំទុកសម្រាប់ចូលដណ្ដឹងកូនស្រីគេ។ អ្នកត្រូវចេះគុណគូរពីហាងឆេងថ្លៃទឹកដោះ ពីព្រោះបច្ចុប្បន្ននេះមានការឡើងថ្លៃ ដូចនេះអ្នកត្រូវមានគំនិតចេះបែងចែកប្រាក់ខ្លះដើម្បីសន្សំឬយកទៅរកស៊ីដើម្បីបង្កើតលុយ។ ២ ចំណាយសម្រាប់មង្គលការ  ត្រង់ចំណុចនេះ បើដៃគូអ្នកមានគំនិតចង់ជួយចែករំលែក នោះអ្នកទាំងពីរត្រូវសិក្សាស្វែងយល់ពីការចំណាយសម្រាប់ពិធីមង្គលការមួយជាមុនសិន និងធ្វើគម្រោងថវិការឲ្យបានត្រឹមត្រូវដើម្បីកំណត់គោលដៅក្នុងការសន្សំ។ គិតឲ្យអស់តាំងពីថ្លៃរោង ថ្លៃសម្អាងការ ថ្លៃម្ហូបអាហារ សម្លៀកបំពាក់ ថតរូបជាដើម។ ជាការល្អ គូស្នេហ៍អាចពិភាក្សាបើកគណនីសន្សំមួយរួមគ្នាដើម្បីមង្គលការរបស់ពួកគេ។ ៣ គិតពីចំនួនដែលត្រូវសន្សំ បើសិនជាអ្នកច្បាស់លាស់ក្នុងការសម្រេចចិត្តហើយ នោះអ្នកត្រូវកំណត់គោលដៅនិងរយៈពេលសន្សំ ឧទាហរណ៍៖ ២ ទៅ ៣ឆ្នាំ។ កំឡុងពេលនេះដែរអ្នកគួរសម្រេចអំពីចំនួនប្រាក់ដែលគួរដាក់បញ្ចូលក្នុងគណនីប្រចាំខែផងដែរ ដើម្បីឲ្យសមស្របតាមគម្រោង។

ហេតុអ្វីការសន្សំប្រាក់មានសារៈសំខាន់សម្រាប់និសិ្សត?

Posted on

ចូលមកដល់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីនៃជីវិតរបស់យើងរាល់គ្នា។ វាពិតជាពិបាកសម្រាប់យើងរាល់គ្នាក្នុងការយល់ដឹងអំពីប្រាក់។ ប៉ុន្តែកុំព្រួយអី ថ្ងៃនេះស្ពាននឹងចែកចាយគំនិតខ្លះៗ៖ កាន់តែឆាប់គ្រប់គ្រងប្រាក់កាន់តែឆាប់មាន នៅពេលអ្នកនៅក្មេងវាស្រួលទេក្នុងការគិត មិនចាំបាច់ចាប់ផ្ដើមគ្រប់គ្រងប្រាក់ក៏បាន អ្នកប្រហែលជាគិតហើយថាអ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំវា ប៉ុន្ដែសូមចងចាំថា វាមិនចេះយឺតទេក្នុងការឆាប់ធ្វើវា។ ចំណាយឲ្យបានតិចជាងចំណូល នៅប្រទេសកម្ពុជាយើង និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែបញ្ចប់ការសិក្សាជាមុនសិន។​ បើអញ្ចឹង ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក $20 នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ​ $10 ទៅ $15 ទៅបានហើយ ជាជាង​ចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើក្នុងពេលរៀនសូត្រ អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។​ ចាប់ផ្ដើមធ្វើការសន្សំប្រាក់ឲ្យក្លាយទៅជាទម្លាប់ ដំបូងអ្នកនឹងជួបការលំបាកនៅពេលសន្សំ ពីព្រោះអ្នកមានរបស់ជាច្រើនដែលអ្នកចង់ទិញ ប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ជ្ញាចិត្តធ្វើវាលុះត្រាតែតែវាក្លាយជាទម្លាប់ទៅនោះអ្នកនឹងបានជោគជ័យ មិនត្រឹមតែប៉ុនោះទេ អ្នកនឹងសល់ប្រាក់មួយចំនួនធំបន្ទាប់ពីបញ្ចប់ការសិក្សា។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292Cellcard 077712053Metfone 0882169742

ធ្វើយ៉ាងណាទើបកូនខ្ញុំចេះសន្សំប្រាក់?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292Cellcard 077712053Metfone 0882169742 អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​ ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។ បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា យានជំនិះ, អង្គរក្ស, គ្រឿងអលង្ការជាដើម។ កំណត់គោលដៅសន្សំជាមូយកូនរបស់អ្នក៖ អ្នកអាចជួយកូនអ្នក ដើម្បីកំណត់អ្វីដែលគេចង់បាន […]

ហេតុអ្វីមនុស្សចូលចិត្តហឺរហារ?

Posted on

អ្នកណាមិនចង់ហ៊ឺហា ពេញនិយម ទាន់សម័យ? តែជាក់ស្ដែង ជីវភាពមិនអំណោយផលសោះ សម្រាប់ជីវិតហាយសូ។ អ្នកខ្លះសុខចិត្តជំពាក់គេជុំទិស ដើម្បីមានឡានទំនើបជិះ ទូរស័ព្ទដៃទាន់ស៊េរី សំលៀកបំពាក់ ស្បែកជើងថ្លៃៗ។ តើហេតុផលអ្វីខ្លះ ជំរុញឱ្យពួកគេធ្វើខ្លួនដូចអ្នកមាន ដែលផ្ទុយនឹងជីវភាពជាក់ស្ដែងរបស់ខ្លួន?    ១ គិតថាលុយអាចរកបាន ​ជាការពិតណាស់ អ្នកខ្លះគិតថាលុយអាចរកបាន ម្ល៉េះហើយត្រឹមចំណាយលុយទិញរបស់ខ្លួនចូលចិត្តមិនអស់ប៉ុន្មាននោះទេ។ នៅពេលដែលអ្នកប្រកាន់យកគំនិតនេះ នោះអ្នកប្រាកដជាធ្វើតាមអំពើចិត្តរបស់ខ្លួនម្ដងជាពីរដង យូរទៅក្លាយជាទម្លាប់ដ៏អាក្រក់និងចាយវាយផ្ដេសផ្ដាស។ ២. អ្នកជិតខាងឬមិត្តភក្ដិមានអ្វីល្អជាងខ្លួន  យើងគួរបែងចែកឱ្យដាច់រវាង របស់របរដែលយើងត្រូវការ និងរបស់របរដែលយើងចង់បាន។ ជួនកាល មិត្តភក្ដិឬអ្នកជិតខាងមានរបស់ល្អជាងយើង ដូចជា ផ្ទះធំជាង ឡានម៉ូតូទំនើបជាង -ល- តែយើងមិនគួរហក់លោតតាមពួកគេឡើយ។ យើងគួរសួរខ្លួនឯងថា តើជារឿងចាំបាច់ទេ ដែលយើងត្រូវប្រណាំងប្រជែងរឿងទ្រព្យរបស់នេះ? អ្នកនឹងមិនសប្បាយចិត្តឡើយ បើអ្នកគិតតែពីការចង់ឱ្យមានលើសគេនោះ។  ៣. ចង់បានចំណាប់អារម្មណ៍  អ្នកធ្វើខ្លួនដូចអ្នកមានភាគច្រើនចង់បានចំណាប់អារម្មណ៍ពីគេឯង ចង់ឱ្យគេសរសើរ ឬមើលមកថាខ្លួនឡូយឆាយ។ ចំណុចនេះអាចជារឿងគ្រោះថ្នាក់ ព្រោះចុងក្រោយ ពួកគេមិនចំណេញអ្វីនោះទេ បានត្រឹមតែខ្វះខាតលុយមុខក្រោយ ហើយអាចមានមនុស្សផ្សេងទៀតសើចចំអក ដែលជារឿងមួយគួរឱ្យអាម៉ាស់។  ៤. ជាមនុស្សដែលមិនចេះសម្លឹងវែងឆ្ងាយ  ពួកគេមិនគិតគូរដល់អនាគតរបស់ពួកគេឡើយ។ អ្វីដែលសំខាន់គឺបច្ចុប្បន្ន ពួកគេឡូយឆាយ មានរបស់ទំនើបប្រើ។ ជាជាងខិតខំធ្វើការរកស៊ី រកលុយចាយវាយដោយខ្លួនឯង ពួកគេច្រើនខ្វល់និងតាមដានអ្វីដែលកំពុងពេញនិយម ដើម្បីធ្វើខ្លួនឱ្យទាន់សម័យនឹងគេ។  ការរកលុយមិនមែនជារឿងងាយស្រួលទេ។ យើងមិនគួរចង់សប្បាយភ្លើតភ្លើនមួយពេល ដើម្បីផ្គាប់ចិត្តបរិស្ថានជុំវិញខ្លួនយើងនោះទេ។ យើងគួរងាកមកធ្វើអ្វីដែលមានប្រយោជន៍ សម្រាប់ខ្លួនយើងនិងសង្គមរបស់យើង។ នោះទើបជាអ្វីដែលមានតម្លៃ។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292Cellcard 077712053Metfone 0882169742