៣ ចំណុចដែលគួរដឹងមុនទៅរកហាងបញ្ចាំ

Posted on

ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។ តើហាងបញ្ចាំស្របច្បាប់ដែរឬទេ? ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។ ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។ តើមានរបស់អ្វីខ្លះទៅដែលអ្នកអាចយកទៅបញ្ចាំបាន? អ្នកអាចបញ្ចាំទ្រព្យសកម្មអ្វីក៏បាន ដូចជា គ្រឿងអលង្កា ឡាន ម៉ូតូ ប្លង់ដី ទូរស័ព្ទ ឬមួយក៏កាតអត្តសញ្ញាណ្ណប័ណ្ណក៏បានដែរ និងមានច្រើនទៀត។ ហាងបញ្ចាំជួយឲ្យប្រជាជនណាដែលត្រូវការប្រាក់សុទ្ធភ្លាមៗ ដែលធនាគារមិនអាចផ្ដល់ជូនបាន។ តើអ្នកមានលទ្ធភាពក្នុងការរំលោះមកវិញនូវរបស់បញ្ចាំដែរឬទេ? ជាការពិតណាស់ មនុស្សម្នាក់មានតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។ ស្របគ្នាដែរមុននឹងដាក់បញ្ចាំរបស់អ្វីមួយអ្នកត្រូវគិតឲបានវែងឆ្ងាយ ជាពិសេសពីលទ្ធភាពក្នុងការប្រាក់រំលោះមកវិញនូវវត្ថុបញ្ចាំដែរឬទេ? បើមើលទៅមិនស្រួលទេ គួរដកថយជាការល្អ។ ម្ចាស់ហាងបញ្ចាំ ផ្ដល់ជាសាច់ប្រាក់ដោយមិនមានផ្ដល់ជាប្រាក់ឥណទាននោះទេ។ អ្វីដែលល្អនោះគឺវាមិនអាចឲ្យមានកំណើនកម្ចីឬមួយក៏ក្ស័យធននោះឡើយ។ ប៉ុន្តែអ្វីដែលអាក្រក់វិញគឺ អ្នកត្រូវតែទៅរំលោះរបស់ដែលអ្នកបានបញ្ចាំឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេ របស់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធរបស់ម្ចាស់ហាងបញ្ចាំហើយ។

ហេតុអ្វីអ្នកចាំបាច់មានធានារ៉ាប់រងរថយន្ដ?

Posted on

ហេតុអ្វីអ្នកចាំបាច់មានធានារ៉ាប់រងរថយន្ដ? វាជាការល្អប្រសើរមួយសម្រាប់អ្នកនិងគ្រួសារសម្រាប់កាន់កាប់ធានារ៉ាប់រងរថយន្ដដែលជានិច្ចជាកាលអាចជួយសម្រួលបញ្ហាអ្នកបាន ម៉្យាងវិញទៀតអត្រានៃអ្នកកាន់កាប់ធានារ៉ាប់រងនៅកម្ពុជាមានច្រើនគួរសម អាស្រយ័ហេតុនេះទើបស្ពានលើកយកអត្ថបទនិយាយពីធានារ៉ាប់រងមកនិយាយ៖   ១ ជួយបន្ថយបន្ទុកហិរញ្ញវត្ថុអ្នក ជាការពិតណាស់ដែលអ្នកត្រូវបង់ថ្លៃកញ្ចប់សេវាកម្មធានារ៉ាប់រងជារៀងរាល់ខែ សម្រាប់ជាទីពឹងពាក់ពេលមានឧបទ្វេវហេតុណាមួយកើតឡើងចំពោះអ្នកនិងរថយន្ដរបស់អ្នក។ ឧទាហរណ៍ បើអ្នកជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយបង្ករបួសស្នាមនិងការខូចខាតចំពោះរថយន្ដ នោះអ្នកប្រាកដជាចេញអ្នកត្រូវចេញប្រាក់ហោប៉ៅផ្ទាល់ខ្លួននិងចូលខ្លួនដោះស្រាយតាមច្បាប់ យ៉ាងណាមិញបើអ្នកមានធានារ៉ាប់រងនោះក្រុមហ៊ុននឹងចេញមុខដោះស្រាយជំនួសមួយស្អាត។   ២ ជួយការពាររថយន្តរបស់អ្នក ក្នុងករណីណាមួយដែលរថយន្តរបស់អ្នកត្រូវបានបំផ្លេចបំផ្លាញដោយការប៉ះពារ ឬ ឆេះខូចខាតដោយអចេតនា នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចេញមុខដោះស្រាយថែមទាំងធានាយករថយន្តរបស់អ្នកទៅជួសជុលតាមទំហំខូចខាត។   ៣ ជួយការពារអ្នក ជួនកាលពេលអ្នកជួបគ្រោះថ្នាក់ដោយចៃដន្យកំឡុងពេលបើកបរ រួចបញ្ជូនទៅមន្ទីរពេទ្យនោះ ក្រុមហ៊ុនធានារ៉ាប់រងអាចនឹងជួយចេញថ្លៃខូចខាត និងថ្លៃសេវាកម្មមន្ទីរពេទ្យតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។

ធានារ៉ាប់រង៤ប្រភេទដែលអ្នកគួរប្រើប្រាស់

Posted on

ធានារ៉ាប់រង៤ប្រភេទដែលអ្នកគួរប្រើប្រាស់ អ្នកប្រឹងប្រែងធ្វើការស្ទើពេញមួយជីវិត ដើម្បីកសាងទ្រព្យសម្បត្តិនិងចង់រស់នៅសុខស្រួលប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសាររបស់អ្នក ហើយដើម្បីធានាបាននូវសេ្ថរភាពនៃសុភមង្គលមួយនេះ អ្នកគួរជ្រើសរើសការធានារ៉ាប់រងដែលផ្តល់ការការពារដល់ប្រាក់ចំណូល ទ្រព្យសម្បត្តិ និងសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។ ស្ពានសូមធ្វើការណែនាំនូវ សេវាធានារ៉ាប់រង បួនប្រភេទខាងក្រោមនេះ ដែលអ្នកគួរតែប្រើប្រាស់ដើម្បីធានាបាននូវអនាគតដែលល្អប្រសើរសម្រាប់គ្រួសារអ្នក។ ធានារ៉ាប់រងសុខភាព វាជាធានារ៉ាប់រង១ប្រភេទដែលអ្នកគួរតែទទួលបានពីកន្លែងការងារ ឬអ្នកទិញសម្រាប់ខ្លួនឯង។ នៅពេលអ្នកមានសុខភាពល្អវាអំណោយផលអោយអ្នកធ្វើការងារបានរលូន រកលុយបានច្រើននិងរីករាយជាមួយជីវិត។ ហើយបើអ្នកគិតតែពីធ្វើការរកលុយ ប៉ុន្ដែមិនបានគិតគួរសន្សំសម្រាប់ថែរក្សាដល់សុខភាពរបស់អ្នកក៏មិនល្អដែរ ប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរឬមានគ្រោះថ្នាក់ដោយយថាហេតុ ហើយអ្នកគ្មានការធានារ៉ាប់រង អ្នកប្រហែលជាមិនអាចទទួលការព្យាបាលនៅមន្ទីរពេទ្យឡើយ។ វាពិតជាមានហានិភ័យខ្លាំងណាស់ ប្រសិនបើអ្នកមើលរំលងចំណុចនេះ។ ធានារ៉ាប់រងអាយុជីវិត វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកទើបមានគ្រួសារ ឬអ្នកមានកូន ព្រោះក្នុងនាមអ្នកជាមេគ្រួសារអ្នកត្រូវរ៉ាប់រងនូវរាល់ការចំណាយក្នុងគ្រួសារទាំងមូល គឺពឹងផ្អែកលើអ្នក។​ចុះប្រសិនបើអ្នកមានបញ្ហារហូតដល់បាត់បង់ជីវិត តើស្ថានភាពគ្រួសាររបស់អ្នកនឹងទៅជាយ៉ាងណា?ការធានារ៉ាប់រងអាយុជីវិតអាចបំពេញនូវតម្រូវការហិរញ្ញវត្ថុជាយ៉ាងច្រើន។ ក្នុងករណីអ្នកបានរៀបការមានគ្រួសារ ប្រាក់សំណងបន្ទាប់ពីការទិញធានារ៉ាប់រងនេះ វាអាចជំនួសផ្គត់ផ្គង់នូវជីវភាពគ្រួសាររបស់អ្នក ជួយបង់បំណុលយូរអង្វែងបន្ទាប់ពីការស្លាប់របស់អ្នកឬបង់ប្រាក់សម្រាប់ការអប់រំនៅមហាវិទ្យាល័យរបស់កូនអ្នកជាដើម។

៣ ដំណាក់កាលដែលអ្នកគួរប្រើសេវាធានារ៉ាប់រង

Posted on

ដំណាក់កាល​ ៣​ ធំៗ ដែលអ្នកគួរសម្រេចចិត្តប្រើប្រាស់សេវាធានារ៉ាប់រង ដើម្បីធានាបាននូវទំនុកចិត្តនិងទំនុកបម្រុងផ្នែកហិរញ្ញវត្ថុជូនដល់មនុស្សជាទីស្រលាញ់របស់អ្នក។ ១.​ នៅពេលអ្នកមានបញ្ហាបំណុល អ្នកគួរស្វែងរកសេវាធា​នារ៉ាប់រងក្នុងលក្ខណៈការពារការរំដោះបំណុលរបស់អ្នក ដើម្បីជៀសវាងគ្រោះថ្នាក់ជាអកុសល ការបាត់បង់ការងារ ឬពិការភាពដែលអាចកើតឡើងលើខ្លូនអ្នក ធ្វើឱ្យអ្នកលែងមានសមត្ថភាពសងបំណុលទៀតបាន។ ជាងនេះទៅទៀត​ អ្នករឹតតែមិនចង់ឱ្យបំណុលនោះធ្លាក់ទៅលើសមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់របស់អ្នកឡើយ។ ២.​​ នៅពេលអ្នកមានកូន កូនៗពឹងផ្អែកទាំងស្រុងទៅលើឱពុកម្ដាយរបស់ពួកគេខាងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្ដប់លើតាំងពីការហូបចុក សំលៀកបំពាក់ និងការសិក្សាជាដើម។ ឪពុកម្ដាយគួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត​ ដើម្បីធានាអនាគតរបស់កូនៗ​ ក្នុងករណីអពមង្គលណាមួយកើតមានឡើងលើឱពុកម្ដាយ។ ៣​. នៅពេលដៃគូរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នក វាអាចជារឿងចាំបាច់ដែលអ្នកគួរប្រើសេវាធានារ៉ាប់រងអាយុជីវិត ប្រសិនបើដៃគូរបស់អ្នកសង្ឃឹមលើការរកចំណូលរបស់អ្នកសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាពិការភាពឬស្លាប់នោះ អ្នកពិតជាមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់អ្នក រស់នៅដោយគ្មានទីពឹងពំនាក់នោះទេ។ មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/   

ប្រភេទធានារ៉ាប់រងដែលមាននៅប្រទេសកម្ពុជា

Posted on

នៅក្នុងប្រទេសកម្ពុជា ពួកយើងបានចែកការធានារ៉ាប់រងជា២ផ្នែក ការធានារ៉ាប់រងជីវិត និង ការធានារ៉ាប់រងទូទៅ។ ថ្ងៃនេះអត្ដបទរបស់យើងនឹងផ្ដល់គំនិតមួយចំនួនថាតើមានធានារ៉ាប់រងអ្វីខ្លះដែលយើងរាល់គ្នាអាចទិញបាននៅប្រទេសកម្ពុជា៖   ការធានារ៉ាប់រងលើជីវិត ការធានារ៉ាប់រងលើជីវិតបង្កើតឡើងដើម្បីផ្ដល់ជូនប្រាក់ដ៏មានសុវត្ដិភាពបំផុតទៅកាន់ក្រុមគ្រួសាររបស់អ្នកណានៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅមួយកន្លែង។ ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងលើជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវារ៉ាប់រងចំពោះបុគ្គលនោះក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ធានារ៉ាប់រងជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែវាផ្ដល់នូវការរ៉ាប់រងគ្រប់ទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយមានសុវត្តិភាពក្នុងមួយជីវិតរបស់អ្នក។    ធានារ៉ាប់រងទូទៅ នៅប្រទេសយើងមានធានារ៉ាប់រងទូទៅចំនួន៤ប្រភេទ៖   ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសុខភាពជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយះពេលកំឡុងមួយឆ្នាំពេញហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុនោះ។