ធានារ៉ាប់រង

អត្ថប្រយោជន៍នៃធានារ៉ាប់រង

Posted on

ថ្ងៃមុខយ៉ាងណាគ្មានអ្នកណាមើលដឹងនោះទេ មានលាភ មានសំណាង គ្រោះថ្នាក់ ឈឺថ្កាត់ ជួបអាសន្ន គឺសុទ្ធតែជារៀងដែលមិនអាចព្រៀងទុក។ នៅពេលដែលអ្នកទិញធានារ៉ាប់រងមានន័យថាអ្នកផ្ទេរថ្លៃដែលអ្នកបាត់បង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជិវិតបង់ជូនថ្លៃដែលបាត់បង់នោះ ជំនួសអ្នកវិញ។ ក្រុមហ៊ុនធានារ៉ាប់រងជិវិតវិនិយោគទៅលើកញ្ចប់សុវត្ដិភាព ព្រមទាំងបង់ជូនអ្នកវិញនៅពេលដែលមានការតទៀមទារ។ អាស្រយ័ហេតុនេះហើយ អ្នកពុំគួររំពឹងទាំងស្រុងទៅលើខ្លួនអ្នក ឬអ្នកជុំវិញពេកនោះទេ ព្រោះនៅពេលដែលអ្នកបាត់បង់សមត្ថភាពក្នុងការរកលុយ អ្នកប្រាកដជាទុក្ខលំបាក។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ធានារ៉ាប់រង៖ មានផ្ទះផ្ទាល់ខ្លួន ពីព្រោះម្ចាស់ផ្ទះត្រូវការដឹងថាផ្ទះរបស់អ្នកត្រូវបានការពារ ជិះយានជំនីស ពីព្រោះមានមនុស្សចំនួនតិចណាស់ដែលមានលទ្ធភាពសម្រាប់ថ្លៃជួសជុល ថ្លៃថែទាំសុខភាព និងចំណាយដែលទាក់ទងទៅនឹងរបួសផ្សេងៗ ថែទាំជីវភាពរស់នៅរបស់អ្នកប្រសិនបើអ្នកធ្វើការលែងកើតឬក៏មានជំងឺធ្ងន់ធ្ងរ ផ្ដល់ជូនគ្រួសារអ្នកដូចជាលុយបុណ្យនៅថ្ងៃបុណ្យសពរបស់អ្នក រ៉ាប់រងហានិភ័យ​ចំពោះការបើកជំនួញខ្នាតតូចឬក៏ជាកសិដ្ឋានលក្ខណះគ្រួសារ ធ្វើដំណើរកំសាន្តដោយគ្មានការបារម្ភដោយការរំសាយថ្លៃសំបុត្រយន្តហោះឬក៏បញ្ហាអ្វីមួយ។

ធានារ៉ាប់រង

ធានារ៉ាប់រងឡានជួយបានអ្វីខ្លះ?

Posted on

វាជាការល្អប្រសើរមួយសម្រាប់អ្នកនិងគ្រួសារសម្រាប់កាន់កាប់ធានារ៉ាប់រងរថយន្ដដែលជានិច្ចជាកាលអាចជួយសម្រួលបញ្ហាអ្នកបាន ម៉្យាងវិញទៀតអត្រានៃអ្នកកាន់កាប់ធានារ៉ាប់រងនៅកម្ពុជាមានច្រើនគួរសម អាស្រយ័ហេតុនេះទើបស្ពានលើកយកអត្ថបទនិយាយពីធានារ៉ាប់រងមកនិយាយ៖ ១ ជួយបន្ថយបន្ទុកហិរញ្ញវត្ថុអ្នក ជាការពិតណាស់ដែលអ្នកត្រូវបង់ថ្លៃកញ្ចប់សេវាកម្មធានារ៉ាប់រងជារៀងរាល់ខែ សម្រាប់ជាទីពឹងពាក់ពេលមានឧបទ្វេវហេតុណាមួយកើតឡើងចំពោះអ្នកនិងរថយន្ដរបស់អ្នក។ ឧទាហរណ៍ បើអ្នកជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយបង្ករបួសស្នាមនិងការខូចខាតចំពោះរថយន្ដ នោះអ្នកប្រាកដជាចេញអ្នកត្រូវចេញប្រាក់ហោប៉ៅផ្ទាល់ខ្លួននិងចូលខ្លួនដោះស្រាយតាមច្បាប់ យ៉ាងណាមិញបើអ្នកមានធានារ៉ាប់រងនោះក្រុមហ៊ុននឹងចេញមុខដោះស្រាយជំនួសមួយស្អាត។ ២ ជួយការពាររថយន្តរបស់អ្នក ក្នុងករណីណាមួយដែលរថយន្តរបស់អ្នកត្រូវបានបំផ្លេចបំផ្លាញដោយការប៉ះពារ ឬ ឆេះខូចខាតដោយអចេតនា នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចេញមុខដោះស្រាយថែមទាំងធានាយករថយន្តរបស់អ្នកទៅជួសជុលតាមទំហំខូចខាត។ ៣ ជួយសន្សំពេលវេលារបស់អ្នក ពេលដែលមានបញ្ហា ឬគ្រោះថ្នាក់អ្វីមួយកំឡុងពេលបើកបរ។ អ្នករមែងរយៈពេលយូរ ដើម្បីចូលខ្លូនដោះស្រាយចរចារវែកញែកខុសត្រូវឬគិតគូថ្លៃសំណង។ ដើម្បីសន្សំពេលវេលា អ្នកអាចអនុញ្ញាតឲខាងក្រុមហ៊ុនចូលមកដោះស្រាយតាមច្បាប់ជាធរមាន ដោយមិនចាំបាច់ហត់នឿយជជែកច្រើន។

ធានារ៉ាប់រង

ប្រភេទធានារ៉ាប់រង

Posted on

នៅក្នុងប្រទេសកម្ពុជា ពួកយើងបានចែកការធានារ៉ាប់រងជា២ផ្នែក ការធានារ៉ាប់រងជីវិត និង ការធានារ៉ាប់រងទូទៅ។ ថ្ងៃនេះអត្ដបទរបស់យើងនឹងផ្ដល់គំនិតមួយចំនួនថាតើមានធានារ៉ាប់រងអ្វីខ្លះដែលយើងរាល់គ្នាអាចទិញបាននៅប្រទេសកម្ពុជា៖ ការធានារ៉ាប់រងលើជីវិត ការធានារ៉ាប់រងលើជីវិតបង្កើតឡើងដើម្បីផ្ដល់ជូនប្រាក់ដ៏មានសុវត្ដិភាពបំផុតទៅកាន់ក្រុមគ្រួសាររបស់អ្នកណានៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅមួយកន្លែង។ ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងលើជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវារ៉ាប់រងចំពោះបុគ្គលនោះក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ធានារ៉ាប់រងជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែវាផ្ដល់នូវការរ៉ាប់រងគ្រប់ទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយមានសុវត្តិភាពក្នុងមួយជីវិតរបស់អ្នក។ ធានារ៉ាប់រងទូទៅ នៅប្រទេសយើងមានធានារ៉ាប់រងទូទៅចំនួន៤ប្រភេទ៖ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសុខភាពជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយះពេលកំឡុងមួយឆ្នាំពេញហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុណ្ណោះ។ ធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ ធានារ៉ាប់រងប្រភេទនេះរ៉ាប់រងចំពោះ ទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានខ្ទិចខ្ទី ដោយសារឆេះ ទឹកលិច ចោរគាស់ ។ល។ ជាទូទៅម្ចាស់អាគារតែងតែទិញវា​ មុនពេលដែលគេរើមកនៅ។ នៅកម្ពុជា ម្ចាស់អាគារទិញនូវធានារ៉ាប់រងប្រភេទនេះដើម្បីការពារទ្រព្យសម្បត្តិរបស់គេ។   ធានារ៉ាប់រងឡាន ធានារ៉ាប់រងឡាន គឺមានការពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ដូចជាពួកយើងបានឃើញហើយថាគ្រោះថ្នាក់ចរាចរណ៏នៅប្រទេសកម្ពុជាកើតឡើងជារាងរាល់ថ្ងៃ ឡានជារបស់ដែលថ្លៃ។ ប្រសិនបើឡានរបស់អ្នកត្រូវបានគេលួច ឬមួយក៏ខ្ទិចខ្ទី នៅក្នុងគ្រោះថ្នាក់ចរាចរណ៏ វាអាចជាថ្លៃនៅក្នុងការជួសជុល ។ ធានារ៉ាប់រងឡាន នឹងរ៉ាប់រងនឹងជំនួសនូវឡានថ្មីជូនអ្នកវិញនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៏។

ធានារ៉ាប់រង

តើអ្នកគួរទិញធានារ៉ាប់រងនៅពេលណា?

Posted on

ដំណាក់កាល​ ៣​ ធំៗ ដែលអ្នកគួរសម្រេចចិត្តប្រើប្រាស់សេវាធានារ៉ាប់រង ដើម្បីធានាបាននូវទំនុកចិត្តនិងទំនុកបម្រុងផ្នែកហិរញ្ញវត្ថុជូនដល់មនុស្សជាទីស្រលាញ់របស់អ្នក។ ១.​ នៅពេលអ្នកជិតចូលនិវត្តន៍ ពេលអ្នកចូលនិវត្តន៍ ធានារ៉ាប់រងនឹងមានតួនាទីសំខាន់សម្រាប់ជួយសម្របសម្រួលជីវិតរបស់អ្នក ជាពិសេសនៅពេលដែលមានជម្ងឺឈឺថ្ងាត់ដែលត្រូវការប្រាក់ចាំបាច់សម្រាប់ចំណាយ។ ទោះបីជាអ្នកសម្បូរកូនចៅក៏ដោយ ក៏អ្នកមិនអាចរំពឹងលើពួកគេទាំងស្រុងដែរ។ អាស្រយ័ហេតុនេះហើយ ធានារ៉ាប់រងជាជម្រើសល្អ។ ២.​​ នៅពេលអ្នកមានកូន កូនៗពឹងផ្អែកទាំងស្រុងទៅលើឱពុកម្ដាយរបស់ពួកគេខាងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្ដប់លើតាំងពីការហូបចុក សំលៀកបំពាក់ និងការសិក្សាជាដើម។ ឪពុកម្ដាយគួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត​ ដើម្បីធានាអនាគតរបស់កូនៗ​ ក្នុងករណីអពមង្គលណាមួយកើតមានឡើងលើឱពុកម្ដាយ។ ៣​. នៅពេលដៃគូរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នក វាអាចជារឿងចាំបាច់ដែលអ្នកគួរប្រើសេវាធានារ៉ាប់រងអាយុជីវិត ប្រសិនបើដៃគូរបស់អ្នកសង្ឃឹមលើការរកចំណូលរបស់អ្នកសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាពិការភាពឬស្លាប់នោះ អ្នកពិតជាមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់អ្នក រស់នៅដោយគ្មានទីពឹងពំនាក់នោះទេ។

ធានារ៉ាប់រង

៣ ចំណុចដែលគួរដឹងមុនទៅរកហាងបញ្ចាំ

Posted on

ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។ តើហាងបញ្ចាំស្របច្បាប់ដែរឬទេ? ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។ ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។ តើមានរបស់អ្វីខ្លះទៅដែលអ្នកអាចយកទៅបញ្ចាំបាន? អ្នកអាចបញ្ចាំទ្រព្យសកម្មអ្វីក៏បាន ដូចជា គ្រឿងអលង្កា ឡាន ម៉ូតូ ប្លង់ដី ទូរស័ព្ទ ឬមួយក៏កាតអត្តសញ្ញាណ្ណប័ណ្ណក៏បានដែរ និងមានច្រើនទៀត។ ហាងបញ្ចាំជួយឲ្យប្រជាជនណាដែលត្រូវការប្រាក់សុទ្ធភ្លាមៗ ដែលធនាគារមិនអាចផ្ដល់ជូនបាន។ តើអ្នកមានលទ្ធភាពក្នុងការរំលោះមកវិញនូវរបស់បញ្ចាំដែរឬទេ? ជាការពិតណាស់ មនុស្សម្នាក់មានតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។ ស្របគ្នាដែរមុននឹងដាក់បញ្ចាំរបស់អ្វីមួយអ្នកត្រូវគិតឲបានវែងឆ្ងាយ ជាពិសេសពីលទ្ធភាពក្នុងការប្រាក់រំលោះមកវិញនូវវត្ថុបញ្ចាំដែរឬទេ? បើមើលទៅមិនស្រួលទេ គួរដកថយជាការល្អ។ ម្ចាស់ហាងបញ្ចាំ ផ្ដល់ជាសាច់ប្រាក់ដោយមិនមានផ្ដល់ជាប្រាក់ឥណទាននោះទេ។ អ្វីដែលល្អនោះគឺវាមិនអាចឲ្យមានកំណើនកម្ចីឬមួយក៏ក្ស័យធននោះឡើយ។ ប៉ុន្តែអ្វីដែលអាក្រក់វិញគឺ អ្នកត្រូវតែទៅរំលោះរបស់ដែលអ្នកបានបញ្ចាំឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេ របស់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធរបស់ម្ចាស់ហាងបញ្ចាំហើយ។