ស្វែងយល់ពីប្រភេទឥណទាននៅមីក្រូហិរញ្ញវត្ថុចម្រើន

Posted on

ស្វែងយល់ពីប្រភេទឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការផ្នែកហិរញ្ញវត្ថុរបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។ តើអ្នកតែងតែមានចម្ងល់ពីចំនួនទឹកប្រាក់កម្ចី អត្រាការប្រាក់ រយៈពេលនៃការសងត្រលប់ទៅស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុវិញមែនទេ? តើអ្នកបានដឹងហើយឬនៅថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនទើបតែក្លាយជាដៃគូសហការជាមួយស្ពានក្នុងរយៈពេលថ្មីៗនេះ។ ឥឡូវ ស្ពានសួមធ្វើការណែនាំដល់អ្នកនូវផលិតផល និងសេវាកម្ម ដែលចម្រើនបានផ្ដល់អោយអតិថិជនខ្លួន។   ១.ឥណទានចម្រើន ជាប្រភេទកម្ចីឯកត្តជន សម្រាប់ប្រជាជនក្រីក្រត្រូវការដើមទុនខ្នាតតូច ។ ផលិតផលនេះផ្ដល់ភាពងាយស្រួលដល់ដៃគូ ដែលមានបញ្ហាប្រឈមក្នុងការដាក់ទ្រព្យបញ្ចាំ។ អ្នកអាចស្នើបានចាប់ពី១០០,០០០រៀលដល់៤,០០០,០០០រៀល (២៥$ ដល់ ១,០០០$) រយៈពេលចាប់ពី៣ខែរហូតដល់១៨ខែ ក្នុងអត្រាការប្រាក់១.៥%ប៉ុណ្ណោះ។    ២.ឥណទានសហគ្រិន ជាប្រភេទកម្ចីឯកត្តជន ដែលមានទិសដៅសំខាន់សម្រាប់គាំពារដល់ដៃគូ ដើម្បីបង្កើតឬពង្រីក អាជីវកម្មខា្នតតូចឬមធ្យម ហើយអ្នកអាចទទួលកម្ចីបានរហូតដល់៥,០០០$ ឬ ២០,០០០,០០០លានរៀល ក្នុងអត្រាការប្រាក់១.៤% ទៅ១.៥% រយៈពេលពី៣ខែដល់៣៦ខែ។  

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 6 – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន Interview with our partner 6 –Chamroeun Microfinance PLC

Posted on

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។ សម្រាប់ថ្ងៃនេះ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន   សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?   ចាប់តាំងពីឆ្នាំ ២០០៦ មក ចម្រើន បានជួយក្រុមគ្រួសារក្រីក្រដែលសកម្មភាពផ្នែកសេដ្ឋកិច្ចជាមួយសេវាហិរញ្ញវត្ថុ ើងប្តេជ្ញាផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយការទទួលខុសត្រូវ ភាពជឿជាក់ មានតម្លាភាព និងគុណភាពផលិតផល និងសេវាកម្ម ។   និយាយពីការផ្ដល់សេវាមីក្រូហិរញ្ញវត្ថុវិញ តើអ្នកអាចប្រាប់យើងពីប្រភេទកម្ចីដែលអ្នកផ្តល់ឱ្យបានទេ? ឥណទាន និងសេវាកម្មរបស់យើង ផ្តោតទៅលើប្រជាជនដែលចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ និងពង្រីកអាជីវកម្មខ្នាតតូចបំផុតនិង ខ្នាតតូចរបស់ពួកគេ ៉ុន្តែក៏មានបំណងចង់កែលម្អបរិស្ថានរស់នៅរបស់ពួកគេឱ្យមានភាពប្រសើរឡើងផងដែរ ្រើន កំពុងប្រតិបត្តិការជាមួយសាខាចំនួន ២១ នៅក្នុង ១៦ ខេត្ត/រាជធានី ។ ើម្បីទទួលបានព័ត៌មានបន្ថែមទៀត ថាតើយើងជានរណា និងអ្វីដែលយើងផ្តល់ជូន ។  

ធនាគារ ស្ថាបនា ចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាថ្មីរបស់ខ្លួន

Posted on

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ ស្ថាបនា ចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា ថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១៧ នេះតទៅ។ ស្លាកសញ្ញាថ្មី នេះឆ្លុះបញ្ចាំង អំពីការបន្តរីកចម្រើន ក៏ដូចជាការប្តេជ្ញានាពេល អនាគតរបស់ធនាគារក្នុងការកម្លាយខ្លួន ទៅជាធនាគារពាណិជ្ជដែលឈានមុខគេមួយ នៅក្នុង ប្រទេសកម្ពុជា។   ស្លាកសញ្ញាថ្មី​នេះតំណាងឲ្យគុណតម្លៃសំខាន់ៗរបស់ធនាគារ ស្ថាបនា ដែលរួមមាន ភាពរឹងមាំ សុវត្ថិភាព​ ស្ថេរភាព ភាពជឿជាក់ តម្លាភាព និងការប្តេជ្ញាក្នុងការផ្តល់ជូនអតិថិជន នូវសេវាប្រកបដោយ គុណភាព និងស្តង់ដាខ្ពស់។   ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា លោក Kato Norihiko មាន ប្រសាសន៍ថា “ការដាក់ឲ្យ ប្រើប្រាស់ ស្លាកសញ្ញាថ្មីរបស់យើង គឺជាសញ្ញា បង្ហាញអំពីដំណាក់កាល ដ៏សំខាន់ក្នុងផ្លាស់ប្តូរថ្មីមួយ របស់ធនាគារ ស្ថាបនា ក្នុងការបម្រើជូនអតិថិជន ឱ្យកាន់តែមានភាព ទូលំទូលាយ ជាងមុនតាមរយៈ ការប្តេជ្ញាចិត្តផ្តល់ជូន នូវសេវាធនាគារ ដែលប្រកប […]

ធនាគារ ស្ថាបនា គាំទ្រមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈការបរិច្ចាគឈាម ពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់

Posted on

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ – ជាមួយនឹងពាក្យស្លោក “បរិច្ចាគ ឈាម គឺចែករំលែកក្តីស្រលាញ់” ធនាគារ ស្ថាបនា រួមសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្នុង ការរៀបចំកម្មវិធីបរិច្ចាគឈាមដែលមានការចូលរួមពីសំណាក់បុគ្គលិករបស់ ខ្លួនមកពីគ្រប់សាខា ទាំងអស់។ ​កម្មវិធីបរិច្ចាគឈាមនេះត្រូវបានប្រារព្ធឡើងនៅបួនទីតាំង ផ្សេងៗគ្នា គឺនៅការិយាល័យ កណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង​នៃធនាគារ ស្ថាបនា។ គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះ គឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យ សុខាភិបាល នៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។   ឆ្នាំនេះ បុគ្គលិកសរុបចំនួនប្រមាណជាង ៣០០នាក់ មកពីសាខាទាំង ១៦៨ របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម។ បើយោងតាម ការសិក្សាស្រាវ ជ្រាវ ឈាមមូយផ្លោកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្រ្គោះអាយុ ជីវិតមនុស្សបានចំនួនបី នាក់។   គួរបញ្ជាក់ផងដែរថាធនាគារ ស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ។​ ដោយឡែក ឆ្នាំនេះគឺជាការចូលរួមបរិច្ចាគឈាមលើកទី […]

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី Interview with our partner 5 – Phillip Bank Plc

Posted on

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី (English in Page 4)   នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។   ជួបគ្នាជាថ្មីម្ដងទៀតជាមួយស្ពាន! សម្រាប់ថ្ងៃនេះដែរ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ ធនាគារហ្វីលីពភីអិលស៊ី   សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ? ធនាគារហ្វីលីពភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ ។ ក្រុមហ៊ុននេះ គឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះអាស៊ីមួយ ដែលផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទដោយមានវត្តមាននៅក្នុងប្រទេសចំនួន ១៧​ ជាមួយនិងការិយាល័យនៅក្នុងប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង ចិន ជប៉ុន ស្រីលង្កា អង់គ្លេស បារាំង តួគី ឥណ្ឌា អូស្រ្តាលី សហរដ្ឋអាមេរិក កម្ពុជា​ និង វៀតណាម ។ ទ្រព្យសម្បត្តិសរុបក្រោម ការគ្រប់គ្រងមានចំនួន ៣០ […]