ធ្វើយ៉ាងណាទើបអាចសន្សំពេលវេលាបានច្រើន?
Posted onពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។ ៩ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖ ១. ធ្វើផែនការណ៍ មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ? ២. តាមដានពេលវេលារបស់អ្នក បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។ ៣. ធ្វើកិច្ចការសំខាន់មុនគេ មនុស្សជាញឹកញាប់បាត់បង់ការងារដែលមានសារៈសំខាន់ ព្រោះពួកគេមិនបែងចែក ការងារណាដែលសំខាន់ ចាប់ផ្ដើមធ្វើមុនគេនោះទេ។ អ្នកចំណាយពេល ២នាទីដើម្បីធ្វើការរំលឹកថាអ្នកត្រូវធ្វើអ្វីមុនគេ ? ៤. ធ្វើកាលវិភាគការងារប្រចាំថ្ងៃ បើអ្នកមិនមានកាលវិភាគទេ អ្នកមិនអាចកំណត់ថាអ្នកមានអ្វីដែលនឹងធ្វើសម្រាប់ថ្ងៃនេះ […]