វិធីសន្សំប្រាក់ដ៏ល្អបំផុត

Posted on

អ្នកតែងរអ៊ូថា ប្រាក់ខែចាយមិនគ្រប់ លុយចាយមិនគ្រាន់ ចាយលុយសល់ថ្ងៃ ចុះទម្រាំតែឲសន្សំលុយទៀតនោះមិនដាច់ផ្ងារទេអី? ពិតណាស់! ការសន្សំប្រាក់មិនងាយស្រួលដូចការចាយប្រាក់នោះទេ តែយ៉ាងណាមិញប្រាក់សន្សំក៏មានប្រយោជន៍អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរក៏ដោយ។ យ៉ាងណាមិញបើអ្នកមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលមិនអាចធ្វើបានទេ។ ខាងក្រោមនេះជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក៖   ១ ញ៉ាត់កូនជ្រូក វិធីនេះប្រហែលជាហួសសមយ័ប៉ុន្ដែក៏ជាយុទ្ធសាស្រ្តននេះអាចជួយសន្សំអ្នកផងដែរ។ មានអ្វីពិបាកគ្រាន់តែយកលុយក្បាលកាក់ដែលសល់ពីលុយអាប់  ដូចជា ១០០៛ ៥០០៛ ១០០០៛ មកដាក់ក្នុងកូនជ្រូក។ ភ្លេចៗខ្លូនបានគ្រាន់រួចទិញខោអាវមួយកំប្លេ ឬរួចបាយមួយពេលផងក៏ថាបាន។ ត្រូវចាំថាខ្វះ១០០៛ក៏មិនបាន១០០០០៛ដែរ ដូចនេះហើយអ្នកត្រូវចេះឲតម្លៃវា។ រៀងរាល់ចុងសប្ដាហ៍អ្នកគួរតែយកលុយរាយទាំងនោះដាក់ចូលក្នុងក្រឡសន្សំ ថាមិនត្រូវពេលចាក់មកវិញក៏ហោចណាស់សន្សំបាន ២០០០០៛ ៣០០០០៛ ដែរ។ ២ កំណត់ត្រាចាយវាយប្រចាំសប្ដាហ៍ឬខែ សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយប្រចាំសប្ដាហ៍ឬខែដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះល្អ សម្រាប់ជាការក្រើនរំលឹកថាអ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងបានលុយទៅណា។ កត់ចូលទាំងអស់តាំងពីចំណាយតូចដល់ធំ។   ៣ កុំចាយលើសកំណត់ អ្នកត្រូវចេះបែងចែកនិងដាក់កម្រិតលើខ្លួនឯងចំពោះការចាយវាយ កុំចេះតែចាយពេលមានលុយក្នុងដៃ ហើយមិនបានសន្សំទុក។ ការចាយវាយធំពេកអាចនាំអ្នកទៅរកការជំពាក់បំណុលបាន ដោយសារតែភ្លេចគិត និងធ្វើតាមចំណង់ចិត្ត។ ៤ កន្លែងទុកដាក់ប្រាក់សន្សំ បើសិនអ្នកទុកដាក់ប្រាក់សន្សំធំឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ […]

កូនជ្រូកមានប្រយោជន៍

Posted on

មិនថាគេមិនថាខ្ញុំ សុទ្ធតែធ្លាប់សន្សំលុយក្នុងកូនជ្រូកទាំងអស់ហ្នឹង ទាល់តែធំបន្ដិចទើបប្ដូរទៅដាក់នៅធនាគារវិញ។ ការដែលញាត់លុយក្នុងកូនជ្រូកជាវិធីសន្សំដ៏ល្អ ជាពិសេសសម្រាប់ឪពុកម្ដាយនៅកម្ពុជាទាំងអស់ក្នុងការបង្រៀនឲកូនៗរបស់ពួកគេរៀនសន្សំតាំងពីក្មេងទៅ។ ខាងក្រោមជាអត្ថប្រយោជន៍របស់កូនជ្រូក៖   ១ កូនជ្រូកជួយដាស់តឿនអ្នក ការទុកកូនជ្រូកមួយនៅផ្ទះដូចជាការចិញ្ចឹមសត្វមួយដែលស៊ីលុយជាចំណី កូនជ្រូកក៏ជួយដាស់តឿនអ្នកដែរថា អ្នកបានចាយអ្វីខ្លះបានជាសល់បន្ដិចបន្ដួចឬច្រើនសម្រាប់ញ៉ាត់ក្នុងពោះវា។ កូនជ្រូកគឺជាធនាគារមួយដែលអ្នកដាក់ប៉ុន្មានក៏បាន ហើយភ្លេចៗខ្លួនក៏ពេញ។   ២ កូនជ្រូកគឺជាឧបករណ៍សន្សំ មានអ្វីមិនល្អ ពេលដែលអ្នកសល់លុយរាយ ឬ លុយអាប់ផ្សេងៗ អ្នកគួរញាត់ចូលកូនជ្រូកនោះទៅ ថាមិនត្រូវដល់ចុងខែសល់លុយម៉ាល្មមគ្រាន់ដើរលេង មើលកុនឬទិញអាហារដែលឆ្ងាញ់មួយពេលញាុំសម្រាប់ខ្លួនឯង ឬ ទិញរបស់ប្រើប្រាស់។ ដូចសុភាសិតខ្មែរពោលថា តក់ៗពេញបំពង់។ ហើយសម្រាប់ខែចូលឆ្នាំចិនវិញ អ្នកអាចយកអាំងប៉ាវដែលទទួលបានមកញ៉ាត់សន្សំក្នុងកូនជ្រូកបានដូចគ្នា។   ៣ ជាកូនធនាគារសម្រាប់មនុស្សធំ បច្ចុប្បន្នកូនជ្រូកលែងសូវនិយមហើយសម្រាប់យុវជនខ្មែរព្រោះភាគច្រើនយើងទុកលុយនៅធនាគារ។ យ៉ាងណាមិញ លុយក្បាលកាក់ដែលសល់ដាក់ក្នុងកូនជ្រូកហ្នឹង អាចជួយដោះទាល់បានម្ដងៗដែរតើ។ នេះហើយជាផលប្រយោជន៍របស់កូនជ្រូក។

ចំណុចទាំង៣ដែលជួយអ្នកសន្សំបានលឿន

Posted on

ប្រជាជនខ្មែរជាច្រើនចង់មានអ្វីមួយក្នុងជិវិតរបស់គេ ប៉ុន្តែវាពិតជាមានការពិបាកខ្លាំងណាស់ដើម្បីមានគ្រោងមួយដែលត្រឹមត្រូវក្នុងការប្ដេជ្ញាចិត្តធ្វើវា។​ ថ្ងៃនេះយើងនាំមកនូវវិធី ដែលអាចជួយអ្នកក្នុងការសន្សំប្រាក់ដើម្បីទិញអ្វីដែលអ្នកចង់បានដោយងាយៗនិងលឿនជាងមុន។   អនុវត្តតាមផែនការសន្សំប្រាក់របស់អ្នក ចាប់ផ្ដើមដោយស្វែករកមើលអំពីចំនួនប្រាក់ដែលអ្នកចង់បាន។ ថាតើវាជាឡានថ្មីឬមួយក៏ជាដំណើរកំសាន្ដ សូមចងចាំថាការប្រែប្រួលតម្លៃគឺមានតាមរដូវ។ អ្នកដឹងថាតើអ្នកត្រូវការអ្វីខ្លះដើម្បីសន្សំហើយដល់ពេលដែលបង្កើតដឲផែនការថ្មីដើម្បីឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតហើយ។​   បែងចែកគណនីសន្សំប្រាក់របស់អ្នក អ្នកគួតែបង្កើតគណនីសន្សំប្រាក់ដោយដាច់ដោយឡែកពីគ្នា។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការរក្សាទុកប្រាក់ទាំងអស់របស់អ្នកនៅក្នុងគណនីតែមួយហើយតែងតែបញ្ចប់ដោយការចាយប្រាក់លើសពីការកំណត់។ ឧទាហរណ៏អ្នកអាចបើកបើកគណនីមួយសម្រាប់ការចំណាយបប្រចាំថ្ងៃនិងមួយទៀតសម្រាប់សន្សំរក្សាទុក។ វាអាចធ្វើឲ្យប្រាក់របស់អ្នកមានសុវត្តិភាពហើយអាចធានាបានថាប្រាកដជាមិនមានពេលដែលអ្នកមានបញ្ហាមើលមិនឃើញណាមួយបានកើតឡើង។   ធ្វើប្រាក់របស់អ្នកមិនអាចដកបាន អ្វីដែលជាការពិបាកជាងគេនៅក្នុងការសន្សំប្រាក់បំផុតនោះគឺមិនអាចចាយប្រាក់ដែលអ្នកមាន។ ដោយអ្នកគ្រាន់តែបើកគណនីមួយដែលមិនងាយក្នុងការដកប្រាក់ ដូចជាដាក់ប្រាក់របស់អ្នកនៅក្នុងគណនីថេរ។ អ្នកនឹងបានឃើញប្រាក់របស់អ្នករីកចម្រើនពីមួយខែទៅមួយខែរហូតទាល់តែដល់គោលដៅរបស់អ្នក។   ភាគច្រើនប្រជាជនកម្ពុជាយើងមិនចូលចិត្តដាក់ប្រាក់នៅក្នុងធនាគារទេប៉ុន្តែតាមពិតការទុកប្រាក់នៅក្នុងផ្ទះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងនេះក៏អាចជួយឲ្យអ្នកបានគេងលក់ស្រួលតាមរយៈការផ្ដល់អ្នកនូវការមើលថែរប្រាក់របស់អ្នកដោយសុវត្តិភាពបំផុត។

អត់លុយ! តែចង់ដើរលេង ធ្វើយ៉ាងណា?

Posted on

ដូចពាក្យចាស់បុរាណខ្មែរពោលថា ធ្វើអ្វីធ្វើឲហើយទាន់ខ្លួននៅក្មេង អាស្រយ័ហេតុនេះហើយអ្នកគួរតែដើរឲបានច្រើន សន្សំបទពិសោធន៍ សាកល្បងអ្វីដែលថ្មីតាមកន្លែងផ្សេងៗ មិនថាក្នុងស្រុកឬក្រៅស្រុក។ យ៉ាងណាមិញអ្វីដែលជាឧបសគ្គចម្បងនោះគឺ ថវិការ កាលណាថវិការមិនគ្រប់ឱកាសក៏មិនអំណោយផលដែរ។ ធ្វើយ៉ាងណាទើបអាចសន្សំប្រាក់បានគ្រប់សម្រាប់ដើរលេង ខាងក្រោមនេះជាតិចនិកខ្លះដែលជួយអ្នកបាន៖ ១ បង្កើតគណនីសន្សំសម្រាប់ដំណើរកម្សាន្ដពេលវិសម្សកាល បង្កើតគណនីដាច់ដោយឡែក ជារៀងរាល់ខែអ្នកអាចលួចរិះថាំ ដកប្រាក់ខ្លះពីប្រាក់ខែទាំងអស់ ម្ដង ២០ ឬ ៣០ដុល្លារដាក់ក្នុងកុងមួយខែម្ដង យ៉ាងហោចណាស់ក៏បាន ៣៦០ដុល្លារជាងដែរក្នុងមួយឆ្នាំបើគិតទាំងការប្រាក់ គ្រប់គ្រាន់សម្រាប់ថ្លៃធ្វើដំណើរទៅកាន់ខេត្តនានា ឬប្រទេសជិតខាងបានយ៉ាងងាយ។ ២ កាត់បន្ថយការចាយវាយ  ធម្មតាទេយុវជនខ្មែរភាគច្រើនចូលចិត្តជួបជុំមិត្តភក្តិនៅតាមហាងកាហ្វេប្រ៊េនៗ ញាុំអាហារក្រៅផ្ទះ មើលកុន ទិញឥវ៉ាន់ជាដើម ដែលសុទ្ធសឹងតែជាចំណាយដែលមិនសូវចាំបាច់។ អាស្រយ័ហេតុនេះហើយ បើសិនជាដាក់គោលដៅហើយអ្នកត្រូវលះបង់ខ្លះសម្រាប់គោលដៅមួយទៀត។ ៣ រកការងារក្រៅម៉ោងបន្ថែម ការងារក្រៅម៉ោងប្រហែលជាមិនអាចផ្គត់ផ្គងអ្នកគ្រប់គ្រាន់នោះទេ តែយ៉ាងណាមិញវាអាចជួយឲអ្នករកចំណូលបានបន្ថែមបានខ្លះ ក្នុងករណីប្រាក់ខែនៅស្ទើរ ហើយកន្លែងដែលអ្នកប្រាថ្នាទាមទារឲមានការចំណាយច្រើន។ អ្នកអាចធ្វើការក្រៅម៉ោងតាមហាងកាហ្វេ ហាងលក់ខោអាវ ឬធ្វើជាអ្នកបកប្រែភាសា។ ជម្រើសម៉្យាងទៀត អ្នកអាចលក់របស់របរចាស់ៗ ដូចជាខោអាវ ឬសៀវភៅមួយទឹកក្នុងតម្លៃសមរម្យ យ៉ាងហោចណាស់ក៏បានក្រែលគ្រាន់ដាក់កុងដែរ។

ធ្វើយ៉ាងណាបានឈប់ចាយលុយច្រើន?

Posted on

ពិបាកណាស់មែនទេក្នុងការអត់ទ្រាំមិនចាយលុយផ្ដេសផ្ដាសពេលឃើញរបស់ចង់បាន? តើអ្នកជាមនុស្សម្នាក់ដែលមានលុយក្នុងដៃតែទុកមិនបានយូរ ចង់តែទិញរបស់នេះរបស់នោះដូចគោដាច់កន្លុះដែរឬទេ? ថ្ងៃនេះស្ពាននឹងណែនាំអ្នកពីយុទ្ធសាស្រ្តហាត់ពត់ផ្លូវចិត្ត៖ នៅផ្ទះឲបានច្រើនបើមិនចង់ចាយលុយ។ ស្ដាប់ទៅមានម៉្យាងដែរ តែវាមិនមែនជាវិធីសាស្រ្តល្អនោះទេ ព្រោះអ្នកអាចនឹងស្ទះខ្យល់ ស្មុកស្មាញក្នុងចិត្តបើមិនបានចេញក្រៅ។ ជាធម្មតាទេនៅក្នុងសង្គមខាងក្រៅអ្នករមែងមានមិត្តភក្តិហៅទៅនេះ ទៅនោះដើម្បីជួបជុំគ្នា យ៉ាងហោចណាស់ក៏ពីរឬបីដងដែរក្នុងមួយអាទិត្យ។ ដូច្នេះដើម្បីចៀសវាងការចំណាយច្រើនអ្នកគួរហាត់ពត់លត់ដំចិត្តខ្លួនឯង និងរៀនច្រានចោលនូវការអញ្ជើញខ្លះហើយងាកមកសោយសុខនៅក្នុងផ្ទះ ជំនួសដោយការអានសៀវភៅ ធ្វើកិច្ចការផ្ទះ មើលទូរទស្សន៏ឬចំណាយពេលជាមួយគ្រួសារ។ បង្កើត “តារាងបញ្ជី៣០ថ្ងៃ” រាល់ពេលដែលឃើញអ្វីដែលចង់បាន អ្នកគួរកត់វាទុកក្នុងបញ្ជីខាងលើ ហើយពិសោធន៏ខ្លួនឯងមើលថា តើអ្នកអត់វាឬត្រូវការវាចាំបាច់ដែរឬទេក្នុងរយៈពេល៣០ថ្ងៃនេះ? បើចាំបាច់ម្ល៉េះត្រូវត្បិតត្បៀតសន្សំខ្លះដើម្បីវា តែបើជារឿងតូចតាចម្ល៉េះត្រូវចាត់ការចំណង់ខុសរបៀបនេះចោលតាមការគួរ។ ការធ្វើបែបនេះជួយឲអ្នកស្វែងយល់ពីខ្លួនបានច្រើន ថែមទាំងបង្កើនការអត់ធ្មត់។ កុំទិញរបស់ណាដែលមិនចាំបាច់។ តម្រូវការសម្រាប់ពួកយើងដែលយុវវយ័គឺមិនចេះចប់មិនចេះហើយនោះទេ ពេលមានលុយឃើញអ្វីក៏ចង់បាន។ ការដែលតែងតែធ្វើតាមអំពើចិត្តនឹងបង្កើតបានជាទម្លាប់អាក្រក់មួយ។ អាស្រយ័ហេតុនេះហើយ អ្នកគួររៀនឃុំគ្រងចិត្តមានៈរបស់ខ្លួន។