ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ចំណុចដែលត្រូវពិចារណាមុនទិញផ្ទះ ផ្ទះគឺជាទ្រព្យសម្បត្តិដែលអ្នកត្រូវចំណាយប្រាក់រាប់មុឺនដុល្លារទៅទិញ ហើយវាមិនមែនជារបស់ដែលចង់លក់ដោះដូរថ្មីតាមអំពើចិត្តដូចរបស់ទូទៅទេ។ ហេតុនេះហើយមុនពេលសម្រេចចិត្តទិញនិងក្លាយជាម្ចាស់របស់វាអ្នកត្រូវពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន ចៀសវាងទិញមក ហើយបែរជានៅមិនបានសុខរវល់ខូចនេះខូចនោះដែលនាំឲ្យខាតបង់ធនធាន។ ដូចនេះចំណុចខាងក្រោមនេះជាអ្វីដែលបងប្អូនខ្មែរទាំងអស់គួរពិចារណាមុនទិញផ្ទះ៖ ១ ខាងក្នុងផ្ទះ ពិនិត្យមើលចំណុចដែលជាបញ្ហានាំទៅរកការចំនាយថ្លៃក្នុងការជួសជុលដូចជា៖ – សើមឬជ្រៀបទឹក – បំពង់បង្ហូរទឹកបែក – ដំបូលផ្ទះមានប្រហោង – បង្គន់មិនដំណើរការ – ស៊ុមបង្អួចបាក់បែក បើអ្នកពុំទាន់មានបទពិសោធន៏ក្នុងការទិញផ្ទះទេ នោះយើងណែនាំឲ្យយកមិត្តភក្តិឬសមាជិកគ្រួសារណាម្នាក់ដែលមានចំណេះដឹងខ្លះពីការជួសជុលអចលនទ្រព្យដែលអ្នកទុកចិត្តទៅជាមួយដើម្បីជួយត្រួតពិនិត្យចន្លោះខ្វះខាតដែលអ្នកមើលមិនដឹង។ កាលណាផ្ទះនេះមានកន្លែងត្រូវជួសជុលច្រើន នោះអ្នកអាចយកវាធ្វើជានុយសម្រាប់សុំឲ្យអ្នកលក់បញ្ចុះតម្លៃដើម្បីឲ្យសមស្របនឹងថ្លៃចំណាយ។ ២ នៅខាងក្រៅផ្ទះ -ពិនិត្យមើលតំបន់ដែលនៅជុំវិញ: មើលថាម្ដុំផ្ទះអ្នកមានផ្សារ មានមន្ទីរពេទ្យ និងជាទីប្រជុំជនដែលអាចប្រកបរបររកស៊ីបានដែរឬទេថ្ងៃមុខ ចំណុចនេះសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរមុននឹងសម្រេចចិត្តទិញផ្ទះ។ តើតាមផ្លូវទៅផ្ទះរបស់អ្នកស្ងាត់នៅពេលណា ឬអ៊ូអរក្នុងម៉ោងណា?ដើម្បីជាការក្រើនរំលឹកពីសុវត្ថិភាពនិងការធ្វើដំណើររបស់អ្នកពេលរើចូលមកនៅ។ -កន្លែងស្នាក់នៅ: ដោយសារនៅកម្ពុជា ជាពិសេសភ្នំពេញជានិច្ចជាកាលតាមផ្លូវឬខាងមុខផ្ទះតែងមានសសរដងគោមដែលមានខ្សែភ្លើង ខ្សែកាបខ្វាត់ខ្វែង តចូលខាងក្នុងផ្ទះ […]

ហេតុអ្វីបានជាវាសំខាន់ម្ល៉េះសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងយល់អំពីផ្សារមូលបត្រ?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ផ្សារភាគហ៊ុនមិនមែនលក់ភាគហ៊ុនផ្ទាល់ខ្លួនទេ។ តែវាដើរតួជាផ្សារមួយដែលអ្នកទិញភាគហ៊ុនភ្ជាប់ជាមួយអ្នកលក់ហ៊ុន។ ទីផ្សារហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលប្រាក់តាមរយៈការផ្ដល់ភាគហ៊ុននិងសញ្ញាប័ណ្ណសាជីវកម្ម។ ហើយវាក៏អនុញ្ញាត្តិឲ្យវិនិយោគគិនចូលរួមក្នុងសមិទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយរកប្រាក់តាមរយៈការបែងចែកភាគលាភ។ ប្រជាជនកម្ពុជាជាច្រើននៅតែភ័យខ្លាចក្នុងទីផ្សារភាគហ៊ុន។ ដូចដែលគេគិតថា កុំលេងជាមួយភ្លើងឬអ្នកនឹងដុត!។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាដើម្បីដឹងអំពីផ្សារហ៊ុនពីព្រោះនៅពេលដែលអ្នកទិញ អ្នកកំពុងតែទិញនូវម្ចាស់កម្មសិទ្ធដែលប្រែក្លាយទៅជាការសហការដ៏ល្អមួយ។ ទីផ្សារមូលបត្រនិងកំណើនសេដ្ឋកិច្ច ទីផ្សាមូលបត្រអនុញ្ញាត្តឲ្យមនុស្សធ្វើការបន្ថែមទៀតជាមួយការសន្សំនិងគំនិតព្រមទាំងទេពកោសល្យរបស់ពួកគេផងដែរ។ មូលហេតុដែលប្រជាជកម្ពុជាគួតែរៀនសូត្រនិងធ្វើការវិនិយោគទុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាពីព្រោះវាល្អខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ វាមានការល្អណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជាពីព្រោះថានៅពេលដែលផ្សារភាគហ៊ុនដំណើរការគឺបានផ្ដល់ឱកាសដល់ក្រុមហ៊ុនធំឬតូចនៅប្រទេសកម្ពុជាប្រមូលដើមទុនផ្ដល់ឲ្យក្រុមហ៊ុនបានបោះផ្សាយភាគហ៊ុនលក់នៅក្នុងទីផ្សារ។ ក្រុមហ៊ុនបានទទួលធនធានពីវិនិយោគគិនដើម្បីយកទៅប្រើប្រាស់ពង្រីកឧស្សាហកម្មគាត់ឬអាជីវកម្មគាត់ដើម្បីឲ្យបានរឹងពឹងព្រមទាំងបង្កើតការងារកាន់តែច្រើនដើម្បីលើកតំកើនជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។ ទីផ្សារហ៊ុនគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចនៃប្រទេសមួយ។ តួនាទីរបស់វានៅក្នុងកំណើននៃឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសមួយ។​ ហេតុដូចនេះហើយបានជារដ្ឋាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រមទាំងធនាគារជាតិនៃកម្ពុជាគួតែផ្ដោតនិងឃ្លាំមើលយ៉ាងដិតដល់អំពីផ្សារភាគហ៊ុននៅប្រទេសកម្ពុជា។

តើអ្វីទៅដែលហៅថាផ្សារមូលបត្រកម្ពុជា(ផ.ម.ក)?

Posted on

ផ.ម.ក ដែលពាក្យពេញហៅថាផ្សារមូលបត្រកម្ពុជាគឺជាប្រធានបទថ្មីសម្រាប់ប្រជាជនកម្ពុជា។ មានប្រជាជនខ្មែរវ័យក្មេងជាច្រើនចង់ដឹងនិងចាប់អារម្មណ៏ក្នុងការវិនិយោគប៉ុន្តែមិនដឹងពីរបៀបក្នុងការចាប់ផ្ដើម។ ថ្ងៃនេះស្ពាននឹងបញ្ចប់នូវចម្ងល់របស់អ្នកអំពីផ.ម.ក.ហើយយើងនឹងរៀនអំពីវាជាមួយគ្នា។ ផ្សារហ៊ុនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ផ.ម.ក គឺជាអ្វី? ផ.ម.ក. គឺជាសហគ្រាសរួមគ្នាមួយដែលធ្វើប្រតិបត្តិការផ្សាហ៊ុនរបស់រដ្ឋាភិបាលប្រទេសកម្ពុជា ៥៥% និងភាគហ៊ុន ៤៥% ដែលគ្រប់គ្រងដោយកូរ៉េ។ ផ្សារមូលបត្រកម្ពុជាដែលគ្រប់គ្នាហៅថាផ.ម.ក គឺជាផ្សារហ៊ុន ដែលបង្កើតឡើងដើម្បីផ្តល់នូវប្រព័ន្ធសម្រាប់ធ្វើការជួញដូរមូលបត្រ។វាគឺជាឱកាសសម្រាប់អ្នកក្នុងការចូលរួមក្នុងការវិនិយោគ ហើយអ្នកក៏អាចរកប្រាក់ចំណេញបានច្រើនជាងការរសន្សំប្រាក់នៅក្នុងធនាគារផងដែរ។ តើមានការស្នើរអ្វីខ្លះទៅដើម្បីបើកគណនីនេះបាន? ដើម្បីចុះឈ្មោះប្រើប្រាស់គណនីជួញដូរមូលបត្រអ្នកចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណនាំទៅជាមួយ។ ហើយអតិថិជនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនដែលមានតម្លៃ $៥។ ជាមួយនឹងគណនីជួញដូរមូលបត្រ អតិថិជនអាចទិញនិងលក់ភាគហ៊ុនបានហើយ។ បន្ទាប់ពីពេលដែលទិញលក់ភាគហ៊ុនអតិថិជនគឺត្រូវបង់កម្រៃជើងសារមូលបត្រអោយទៅក្រុមហ៊ុនមូលបត្រ ដែលកម្រៃជើងសារនោះ អាស្រ័យតាមក្រុមហ៊ុនbroker ដែលយើងបើកគណនីជួញដូរជាមួយ។ តើអ្នកណាៗក៏អាចទិញវាបានដែរមែនទេ? មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំទៅអាចវិនិយោគប្រាក់របស់ពួកគេនៅក្នុងផ្សារហ៊ុនបាន។ ដំបូងពួកគេត្រូវចុះឈ្មោះដើម្បីបើកគណនីជួញដូរមូលបត្រ មួយជាមួយ broker មិនតម្រូវថាត្រូវតែមានគណនីធនាគារនោះទេ។ហើយអ្នកអាចចុះឈ្មោះប្រើប្រាស់គណនីជាមួយឈ្មួញកណ្ដាលដោយឥតគិតថ្លៃ។   មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ 

ចំណុចទាំង៥សម្រាប់និយោជកវ័យក្មេងធ្វើការវិនិយោគជាលើកដំបូង

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0 សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការវិនិយោគគឺជាជម្រើសសម្រាប់មនុស្សណាដែលចង់ក្លាយជាអ្នកមាននៅរយៈពេលយូរខាងមុខ។ ប្រជាជនខ្មែរជាច្រើនបរាជ័យក្នុងការចាប់គ្រប់គ្រងប្រាក់របស់អ្នកដោយសារតែត្រូវបានគេបំភ័យឬមិនដឹងថាត្រូវចាប់ផ្ដើមពីណាមក។ ការវិនិយោគអាស្រ័យទៅលើវិធីផ្សេងៗគ្នា ​ថាតើគួរតែដាក់ប្រាក់របស់អ្នកនៅទីណា។ ទាំងនេះគឺជាចំណុចទាំង៥ដែលនិយោជកវ័យក្មេងទើបតែចាប់ផ្ដើមធ្វើការវិនិយោគតំបូង៖ អ្នកមិនចាំបាច់ពូកែនឹងជំនាញខាងវិនិយោគទេ អ្នកមិនចាំបាច់គិតវាតែម្នាក់ឯងនោះទេ ពីព្រោះអ្នកមានអ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកប្រឹក្សាយោបល់ទ្រព្យសម្បត្តិ ដើម្បីណែនាំនិងរងចាំផ្ដល់យោបល់ជូនអ្នក។ ចាប់ផ្ដើមវិនិយោគកាន់តែឆាប់គឺជាអត្ថប្រយោជន៏មួយដ៏សំខាន់ អាយុដែលល្អបំផុតគឺនៅកំឡុងអាយុ២០ឆ្នាំ ពីព្រោះអ្នកមិនអាចត្រលប់វិលទៅក្មេងវិញបានទេ។ គេនិយាយថា “អ្នកហួសពេលក្នងការចាប់ផ្ដើមវិនិយោគហើយ” នេះមិនមែនជាលេសដ៏ល្អនោះទេ។ ប៉ុន្តែការវិនិយោគយឺត ប្រសើរមិនធ្វើសោះតែម្ដង។ ឲ្យតែអ្នកមិនធ្វើវាឲ្យមានហានិភ័យ នោះនឹងមិនមានអ្វីអាក្រក់កើតឡើងនោះទេ ហើយប្រសិនបើអ្នកបានបាត់បង់ប្រាក់នៅក្នុងទីផ្សារ នោះអ្នកនៅមានពេលច្រើនទៀតដើម្បីប្រមូលប្រាក់ទាំងនោះមកវិញមុនពេលដែលអ្នកត្រូវការវានៅពេលចាស់ទៅ។