ក្បួនច្បាប់ទាំងបីដែលសហគ្រិនគួរយល់ដឹង

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! សហគ្រិនម្នាក់ដែលចេញប្រឡូកក្នុងវិសយ័ជំនួញមិនមែនសុទ្ធសឹងតែជោគជយ័នោះទេ ហើយអ្នកដែលជោគជយ័ក៏មិនប្រាកដជាសហគ្រិនវយ័ឆ្លាតដែរ បើសិនជាអ្នកមិនចេះរៀបចំគម្រោងហិរញ្ញវត្ថុ និងយល់ពីការគ្រប់គ្រងវា។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖   ១ ផ្ដល់ប្រាក់ខែឲ្យខ្លួនឯង ជាការពិតណាស់ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុនឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខនិងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹង និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួននិងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។   ២ បែងចែកឲ្យដាច់នូវប្រាក់ផ្ទាល់ខ្លួននិងប្រាក់សម្រាប់វិនិយោគ ជាទូទៅ សហគ្រិនខ្មែររមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លូននិងសម្រាប់ជំនួញ។ ពេលខ្លះពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរពេលខ្លះពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះគឺខុសហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អពួកគាត់គួរ បង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។   ៣ ការយកឈ្នះបំណុល ពេលខ្លះបន្ទាប់ពីបញ្ចប់មហាវិទ្យាលយ័ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុលឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុនឬចាប់ផ្ដើមមុខជំនួញ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាធំណាស់ណានោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំនិងបញ្ជីថវិការឲច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើន ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់។x

ចំណុចដែលអ្នកគួរត្រៀមមុននឹងសម្រេចចិត្តទិញបុរី

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! បច្ចុប្បន្ននេះយើងសង្កេតឃើញពីកំណើននៃសំណង់បុរី ដែលជាហេតុមានអតិថិជនជាច្រើនភ្លូកទឹកភ្លូកដីទៅទិញបុរីសម្រាប់ស្នាក់នៅ ឬធ្វើជាអចលនទ្រព្យសម្រាប់ទុកលក់ដូរតាមក្រោយ។ យ៉ាងណាមិញគុណភាព និងទំនុកចិត្តដែលម្ចាស់បុរីនីមួយៗផ្ដល់ឲ្យមកកាន់អតិថិជន។ អ្នកខ្លះទិញហើយជួបការលំបាកជាមួយនឹងគុណភាពសំណង់ ខ្លះទៀតជួបបញ្ហាទាក់ទងនឹងកម្មសិទ្ធបញ្ញាជាដើម។ អាស្រយ័ហេតុនេះហើយទើបស្ពានលើកយកអត្ថបទនេះមកបរិយាយពីចំណុចដែលលោកអ្នកគួរដឹងឮមុនសម្រេចចិត្តទិញបុរី៖ ១. ពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ តើម្ចាស់គម្រោង មានប្លង់រឹង សម្រាប់ផ្តល់ជូនអ្នកដែរឬទេ? ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះ ដើម្បីសុវត្ថិភាព អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ដែលអ្នកម្ចាស់គម្រោងនឹងផ្ដល់ជូនអ្នក។ ជាធម្មតា ប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។ ហើយប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នា សម្រាប់លំនៅដ្ខាននីមួយៗនៅក្នុងគម្រោង។ ហេតុតអ្វីបានជាត្រូវសួររកប្លង់មេដែរ? 1. ការពិនិត្យប្លង់មេ អាចជួយអ្នកអោយប្រាកដថា ម្ចាស់គម្រោងជាម្ចាស់កម្មសិទ្ធិស្របច្បាប់ របស់ដីនៃគម្រោងអភិវឌ្ឍន៍ទាំងមូល ដើម្បីធានាថា គេមានប្លង់ កាត់ជូនអ្នក នៅពេលអ្នកទិញរួចរាល់។ 2. អ្នកគួរពិនិត្យមើលប្លង់មេ ដើម្បីធានាថា ដីដែលកំពុងអភិវឌ្ឍន៍នេះ មិនបានជាប់ប្លង់នៅធនាគារ។ ការពារកុំអោយមានបញ្ហានៅពេលក្រោយ។ ដូចនេះហើយ […]

មុខរបរងាយៗដែលអាចរកចំណូលបាន

Posted on

លុយឥឡូវពិបាករកណាស់ ធ្វើការមួយខែគ្រប់មួយខែ មិនសូវជាឃើញសល់ប៉ុន្មានទេ អ្នកខ្លះទប់ចំណាយសឹងតែមិនជាប់ផងបានត្រឹមតែរួចមួយគ្រាៗ។ អាស្រយ័ហេតុនេះហើយទើបស្ពានលើកយកមុខរបរទាំងប៉ុន្មាននេះមកជាយោបល់និងគំនិតខ្លះក្រែងល លោកអ្នកអាចប្រកបជារបររកស៊ីបានចំណូលបន្ថែមនាពេលទំនេរឬក៏ចាប់ជាអាជីពធំដុំតែម្ដង។   ១ អ្នកជួសជុលកង់ មុខរបរនេះអ្នកប្រាកដជាឃើញមានតាមផ្លូវជាហូរហែរ ជាប់រដឹក។ អ្នកប្រាកដជាគិតថាវាមិនជោគជយ័នោះទេ យ៉ាងណាមិញបើអ្នកមានចំណេះពិតប្រាកដ រកទីតាំងមួយឲ្យត្រឹមត្រូវ និងទទួលយកបុគ្គលិកដែលមានជំនាញច្បាស់លាស់នោះអ្នកប្រាកដជាអាចរកចំនូលបាន។ ដូចពាក្យចាស់ពោកថា ចេះ១០មិនស្មើរប្រសព្វមួយ។   ២ សេវាកម្មបោសសម្អាត មិនពិបាកឲតែមានសម្ភារៈ បុគ្គលិក ព្រមទាំងសេវាកម្មល្អ ដែលមានគុណភាពនិងតម្លៃសមរម្យនោះមុខរបរនេះអាចដំណើរការបានយ៉ាងរលូន និងបន្ដបង្កើនទំនុកចិត្តពីអតិថិជន។   ៣ ជួសជុលកុំព្យូរទរ័ ហាងកុំព្យូរទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាងសម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជយ័ក៏ច្រើនដែរ។   ៤ ទីប្រឹក្សា បើអ្នកមានបទពិសោធន៍និងជំនាញក្នុងវិសយ័ណាមួយច្បាស់ អ្នកអាចវិវត្តខ្លួនទៅជាអ្នកប្រឹក្សាយោបល់ទៅកាន់អតិថិជនដែលមានតម្រូវការ។ ប្រឹក្សាយោបល់ និងផ្ដល់គំនិតថ្មីៗដល់ពួកគេ។   ៥ បកប្រែ ឬសរសេរអត្ថបទ មិនខុសពីមុខរបរដទៃ មុខរបរនេះគឺត្រូវផ្ដល់សេវាកម្មដល់អតិថិជន។ បើអ្នកពូកែនិងចេះច្រើនភាសា នោះអ្នកអាចធ្វើជាអ្នកបកប្រែអត្ថបទ ឬ ទទួលសរសេរលិខិតស្នាមនានាតាមតម្រូវការអតិថិជន។   ៦ ជាងអគ្គិសនី ឬជាងភ្លើង អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី […]

វិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ការបង្កើតអាជីវកម្មមួយឲ្យមានប្រសិទ្ធភាព និងដំណើរការល្អ ទាមទារឲ្យម្ចាស់អាជីវកម្មមានការយល់ដឹង និងចេះគ្រប់គ្រងហិរញ្ញវត្ថុ បើពុំដូច្នេះទេប្រាកដជាជួបការលំបាកមិនខាន។ អាស្រយ័ហេតុនេះហើយ អ្នកគប្បីយល់ដឹងពីចំណុចទាំង៥ខាងក្រោមនេះក្នុងការបែងចែកនិងគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឲ្យបានសមស្រប៖ ១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។   ២. តុល្យភាពបំណុល ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។   ៣. វដ្តនៃអាជីវកម្ម មិនថាអាជីវកម្មរបស់អ្នក មានដំណើរការយ៉ាងណានោះទេ អ្នកត្រូវត្រៀមខ្លួនជានិច្ចជាមួយបញ្ហានៅថ្ងៃខាងមុខ។ អ្នកមិនអាចទស្សន៍ទាយពីសេដ្ឋកិច្ចនៃប្រទេសមួយបានច្បាស់លាស់នោះទេ ជូនកាលមានធ្លាក់ មានឡើង។ អ្នកគួរមានហិរញ្ញវត្ថុបម្រុងទុកពេលអាជីវកម្មរបស់អ្នកធ្លាក់ចុះ ដើម្បីជៀសវាងការក្ស័យធុន។   […]

អ្នកមានគេធ្វើយ៉ាងម៉េចបានមាន?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ប្រជាជនខ្មែរមួយចំនួនធំតែងរអ៊ូថា   អ្នកមានគេកាន់តែមាន ចំណែកអ្នកក្រកាន់តែក្រ។ ស្ដាប់ទៅត្រូវដែរ តែអ្នកភ្លេចគិតហើយថា អ្នកមានមួយចំនួនមានមុខមាត់ទ្រព្យសម្បិត្តមកដល់ថ្ងៃនេះ សុទ្ធសឹងតែចេញពីការខំប្រឹងដូចគ្នា។ អ្នកមិនចាំបាច់ខំលោតហក់តាមពួកគេនោះទេ តែអ្នកគួរតែអនុវត្តតាមទម្លាប់របស់ពួកគេតាមលទ្ធភាពដែលអ្នកមាន ខាងក្រោមនេះជាអ្វីដែលអ្នកមានតែងធ្វើ៖   ១ វិនិយោគក្នុងរយៈពេលវែង ខុសពីមនុស្សធម្មតាដែលតែងតែរកប្រាក់មកត្រឹមមួយគ្រប់ៗចាយ និងថ្លៃកូនៗទៅសាលាប៉ុណ្ណោះ ដោយឡែកពួកគេសម្រេចចិត្តវិនិយោគទៅលើអ្វីដែលហុចផលប្រយោជន៍ក្នុងរយៈពេលយូរនាពេលអនាគត។ ឧទាហរណ៍ អ្នកមានមួយចំនួនយកប្រាក់សាងសង់អាផាតមិនរាប់ជាន់ អស់លុយរាប់លានសម្រាប់ដាក់ជួល អ្វីដែលពួកគេទទួលបានគឺប្រាក់ប្រចាំខែក្នុងរយៈពេលយូរ ទោះបីពួកគេចូលនិវត្តន៍ក៏មិនបារម្មណ៌រឿងមានលុយចាយឬក៏អត់។   ២ វិនិយោគលើភាគហ៊ុននិងមូលបត្រ័ ចំណុចនេះរាងមិនសូវប្រជាប្រិយប៉ុន្មានទេនៅកម្ពុជា យ៉ាងណាមិញអ្នកមានមួយចំនួនពួកគេបានក្ដោបក្ដាប់ឱកាសនេះ ដោយទិញយកភាគហ៊ុនឬមូលបត្រ័មួយចំនួនធំទុកនៅតម្លៃថោក ហើយលក់ចេញទៅវិញពេលមានទីផ្សារឡើងថ្លៃ។ នេះជាវិធីសាស្រ្តលុយបង្កើតលុយ។   ៣ វិនិយោគលើទ្រព្យរូបី ជាសាមញ្ញទ្រព្យរូបី គឺជាអចលទ្រព្យដែលកាន់កាប់ពោលគឺ ផ្ទះ ដីស្រែ ដីចំការ។ នៅពេលមានលុយច្រើន ពួកគេតែងទិញផ្ទះទុកជួល ឬ ដីរាប់រយហិចតាដើម្បីធ្វើកសិកម្មដាំដុះនានា ចៀសវាងទុកដីទំនេរចោល ហើយឆ្លៀតរកចំនូលបន្ថែម។ ម៉្យាងវិញទៀត អចលនទ្រព្យទាំងនេះកាន់យូរកាន់តែឡើងថ្លៃ […]