គន្លឹះរកលុយលើអ៊ិនធឺណិតដែលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! អ៊ិនធឺណិតត្រូវបានទទួលស្គាល់លក្ខណៈជាសាកលថា ជាបច្ចេកវិទ្យាដែលបានផ្លាស់ប្តូរពិភពលោកយ៉ាងច្រើន។ជាមួយនឹងអ៊ិនធឺណិតមនុស្សហាក់បីដូចជាមានពិភពលោកមួយនៅក្នុងដៃ។  បច្ចុប្បន្ននេះយើងឃើញថាមាន​មនុស្សមួយចំនួនបានទាញយកនូវអត្ថប្រយោជន៍យ៉ាងច្រើនពីវារហូតដល់អ្នកខ្លះបានផ្លាស់ប្តូរជីវិតពួកគេសឹងតែ ១៨០ដឺក្រេដោយគ្រាន់តែចេះប្រើអ៊ិនធឺណិតនេះ។  វា​មិន​មែន​ជា​ផ្លូវ​កាត់​អ្វី​ទេ​ជាមួយ​វិធី​នេះ ប៉ុន្ដែ​បើ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​និង​ចំណាយ​ពេល​វេលា​ខ្លះ​នោះ​អ្នក​នឹង​អាច​រក​ប្រាក់​បាន​ ជាមួយ​​វិធី​ដែល​ស្រប​ច្បាប់​មួយ​ចំនួន​ និង ខ្លីៗ​នេះ​​​លើ​ប្រព័ន្ធ​អ៊ឺនធឺណែត។ អ្នកអាច​បង្កើត​ គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់​បណ្ដាញ​ជាមួយ​នឹង​ការ​រក​ចំណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជា Google AdSense និង​ BuySellAds ជាដើម។ អ្នក​អាច​លក់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ផ្ទាល់​តាម​រយៈ Google DFP (Advertisement Software As a Service) ។ ចូលជា​សមាជិក​វ៉េបសាយ​សាក​ល្បង​នៅ​ឯ UserTesting បន្ទាប់​មក​អ្នក​អាច​ចំណាយ​សាកល្បង​សម្រាប់​វ៉េបសាយ​ដែល​អ្នក​រំពឹង​ទុក​។ ដាក់​ដំណើរ​ការ​អ៊ីម៉ែល​មួយ​ដែល​អាច​ប្រើប្រាស់​ និង​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បាន​ដូចជា​ MailChimp (Email Marketing Service) ឬ​ក៏​ប្រើ​ប្រាស់​កម្មវីធី​សេវាកម្ម​​ដែល​មនុស្ស​អាច​បង់​ថ្លៃ​ឲ្យ​អ្នក​បាន​ដូចជា Subsciption Model។ បង្កើត​ប៉ុស្ដិ៍​ YouTube Channel និង​ចូល​ជា​សមាជិក​របស់​ […]

៧ចំណុចសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្នាតតូច និងមធ្យម

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅ​តើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។ ក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ ដូចនេះយើងត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។ កត់សម្គាល់ឃើញថាមានការពិភាក្សាគ្នាយ៉ាងច្រើនខុសៗគ្នាអំពីរបៀបនៃការបង្កើតអាជីវកម្ម។បន្ទាប់ពីបានពិភាក្សារួច ​ខាងក្រោមនេះគឺជាគំនិតនិងគោលការណ៍ជាមូលដ្ឋាន មួយចំនួនដែលអាចជួយសំរួលដល់ការបង្កើត អាជីវកម្មរបស់យើង។ ១. ការចេះគិតមុនគូរ ត្រូវចាប់ផ្តើមពីការគិត​ មុននឹងចេញសកម្មភាពអ្វីមួយ។ក្នុងរបរដែលយើងប្រាថ្នា យើងត្រូវចាប់ផ្តើមដោយ គំនិតគិតដល់របរនោះជាមុន។ ចង់ប្រកបរបរអី្វក៏ដោយ គឺត្រូវផ្តើមចេញពីការស្រលាញ់ ព្រោះអាជីវកម្មថ្មីនោះវានឹងត្រូវប្រើប្រាស់ ពេលវេលា ប្រាក់កាក់ និងកំលាំងញើសឈាម របស់យើងជាច្រើន។ គំនិតអាជីវកម្មរបស់យើង គឺត្រូវកំណត់ទៅលើអ្វី (ទំនិញ ឬសេវាកម្ម) ដែលគេត្រូវការ ហើយគេហ៊ានធ្វើការ ចំណាយ ដែលទំនិញ ឬ សេវាកម្មទាំងនោះ មិនទាន់ មានផ្គត់ផ្គត់នៅឡើយក្នុងតំបន់របស់យើង ឬបើមានការ ផ្គត់ផ្គង់ហើយក៏ពិតមែន តែយើងអាចផ្គត់ផ្គង់បានល្អ ប្រសើរជាង។បន្ទាប់ពីគិតនូវអ្វីដែលយើង ស្រលាញ់ហើយ […]

រៀនផង ធ្វើការផងមានប្រយោជន៍ច្រើន ចុះគុណវិបត្តិវិញមានអត់?

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ! តាំងពីថ្ងៃមុនយើងបានធ្វើការចុះផ្សាយម្ដងរួចហើយអំពីអត្ថប្រយោជន៍ដែលនិស្សិតទទួលបានពីការរៀនផង និងធ្វើការផងក្នុងពេលដំណាលគ្នា។ យើងឃើញថានៅក្នុងអត្ថបទមុន គឺមានការលើកឡើងយ៉ាងក្បោះក្បាយពីគុណតម្លៃនៃការរៀនផង និងធ្វើការផងដូចជានិស្សិតអាចទទួលបានបទពិសោធយ៉ាងច្រើនមុនពេលពួកគេរៀ​នចប់ មានឳកាសយល់ដឹងពីការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្តែដំណាលគ្នានឹងការទទួលបានអត្ថប្រយោជន៍នេះ ភាពអវិជ្ជមាននៅតែមានកើតឡើងទៅលើនិស្សិតមួយចំនួន។ បើចង់ដឹងថាមានគុណវិបត្តិអ្វីខ្លះ តោះទៅមើលទាំងគ្នានូវគុណវិបត្តិដូចខាងក្រោមនេះ៖ ពិតណាស់និស្សិតមួយចំនួននឹងមានបញ្ហាទៅលើការបែងចែកពេលវេលាមិនច្បាស់លាស់ និងគ្រប់គ្រងពេលវេលា​មិនបាន​ត្រឹម​ត្រូវ។ បើ​មាន​ការ​ងារ​​ធ្វើ​ នោះគេ​ប្រាកដ​ជា​មាន​ពេល​វេលា​តិច​ណាស់ស​ម្រាប់​រៀន​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ធ្វើ​។​ នេះ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ លទ្ធផលនៃការសិក្សានឹងភាពធ្លាក់ចុះជាងមុន ដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារសាលា ​ ជា​ពិសេស​ ពេល​ដែលពួកគេ​មាន​ការ​ងារ​ធ្វើ​ពេញ​ម៉ោង​។ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ពាល់​បែប​នេះ​ និស្សិត​គួរ​តែ​ទៅ​ធ្វើ​ការ​តែ​ពេល​អ្នក​ទំ​នេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ​។ ដោយសារតែការធ្វើការពីពេលថ្ងៃហត់រួចទៅហើយ ហើយត្រូវទៅរៀនពេលល្ងាច ឬយប់ទៀត នោះពួកគេនឹងគ្មាន​ពេល​វេលា​សម្រាប់​រៀន​សូត្រនៅពេលយប់ទេ​។ បន្ទាប់​ពី​​ធ្វើ​ការ​ពេល​ថ្ងៃ​នឿយ​ហត់​ និងអស់​កម្លាំង​ លុះ​ពេល​យប់​ គឺ​មិន​មានថាមពល​នឹ​ង​រៀន​នោះ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​គេ​មិន​​បាន​ប្រ​មូល​អារម្មណ៍​ក្នុង​ការ​សិក្សា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​សារ​តែ ​គេ​គិត​តែ​ចង់​មាន​ពេល​សម្រាក​ខ្លះ ហើយ​ពេល​ខ្លះ​គេ​អាច​ និង​គេង​លក់​ក្នុង​ថ្នាក់​​ក៏​មាន​។ ប្រាក់ គឺនៅតែជាតួអង្គឯកមិនអាចខ្វះបានសម្រាប់ជីវិតមនុស្សម្នាក់ៗ អញ្ចឹងចង់មិនចង់ត្រូវតែធ្វើការ។ ប៉ុន្តែប្រាក់​ដែល​និស្សិត​រក​បាន ​គឺ​វា​មិន​​បាន​ច្រើន​ប៉ុន្មាន​ឡើយ​ ដោយ​សារ​តែ​គេ​មិន​មានពេល​គ្រប់​គ្រាន់​ក្នុងការ​បំ​ពេញ​ការ​ងារ​ឲ្យ​គេ​ […]

រៀនផង ធ្វើការផង ពិតជាមានប្រយោជន៍ច្រើនមែនអត់?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! គេនិយាយថា​រៀនផង​ និងធ្វើការផងវាពិតជាល្អសម្រាប់និស្សិតដើម្បីកសាងអនាគត តើនេះជាការពិតអត់? វាពិតជាបែបហ្នឹងមែន ពីព្រោះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីពួកគេបញ្ចប់ការសិក្សានាពេលអនាគតដ៏ខ្លីខាងមុខ។ជាឧទាហណ៍ជាក់ស្តែង ខណៈពេលពួកគេកំពុងរៀន គេរៀនពីទ្រស្ដីយ៉ាងច្រើនពីសាលា អញ្ចឹងបើពួកគេអាចធ្វើការទៀត នោះគេអាចមានឱកាសអនុវត្តកាន់តែស៊ីជម្រៅពីរបៀបការធ្វើការងារ ការកសាងសមត្ថភាពដោយមិនមែនចេះតែទ្រឹស្តីប៉ុណ្ណោះទេ។ ការធ្វើការងារក្នុងពេលកំពុងរៀន​ វាបានផ្ដល់ប្រាក់ចំណូល និងអាចទទួលបាននូវបទពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។​ទាំងនេះគឺជាគុណសម្បត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។ មាននិស្សិតជាច្រើនបានលើកឡើងថា ការធ្វើការងារ និងការសិក្សានៅក្នុងថា្នក់ វាពិតជាខុសមែន។ ហើយពេលដែលបានចូលមកធ្វើការទើបដឹងថា អ្វីជាជំនាញនៃការអនុវត្តពិតប្រាកដ។ អញ្ចឹងទៅដឹងពី គឺជាគុណតម្លៃខាងក្រោមនេះ ថាវាបានផ្តល់ផលប្រយោជន៍អ្វីខ្លះ៖ ទទួលបានបទពិសោធន៏ និស្សិតពិតជាមានអារម្មណ៍តឹងតែងនៅពេលដែលពួកគេគ្មានបទពិសោធនៅពេលដែលពួករៀនចប់ ហើយគ្មានបទពិសោធការងារ។​​ ប៉ុន្តែប្រសិនបើកំឡុងពេលរៀន គេបានធ្វើការផងនោះគេនឹងបានយល់ពីដំណើរការនៃការសំភាសន៍ដែលនេះ គឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយគេឲ្យយល់កាន់តែច្បាស់អំពីរបៀបនៃសង្គមការងាររបស់យើងសព្វថ្ងៃ។ មានទំនួលទទួលខុសត្រូវបានច្រើន ពិតណាស់ទំនួលខុសត្រូវពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗនៅពេលដែលពួកគេកាន់តែធំ។ប៉ុន្តែទំនួលខុសត្រូវមិនមែនចេះតែមានគ្រប់មនុស្សទេ។ នៅពេលដែលនិស្សិតមានការងារធ្វើ​ នោះគេនឹងទទួលបានបទពិសោធន៍ជាក់ស្ដែង និងភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។ ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់គេផងដែរ។​ ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ “គ្មានលុយមិនសំខាន់ ប៉ុន្តែបើអត់លុយអាចធ្វើឲ្យមនុស្សដាច់បាយជាយថាហេតុ” នេះជាឃ្លាដ៏ពេញនិយមសម្រាប់មនុស្សបច្ចុប្បន្ន។ហើយវាកាន់តែពិបាក នៅពេលដែលនិស្សិតក្រីក្រត្រូវាបង់លុយថ្លៃសិក្សាមិនថាគ្រួសារបង់ឲ្យ​ ឬបង់ដោយខ្លួនឯង។ប៉ុន្តែអាចនឹងមានភាពប្រសើរខ្លះបើ និសិ្សតអាចបង់ថ្លៃសាកលវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេពេលដែលគេរៀនផង ធ្វើការផង។ […]

យល់ដឹងអ្វីជាការដេញថ្លៃ

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ការដេញថ្លៃ គឺជាព្រឹត្តិការណ៍មួយដែលទំនិញ ឬទ្រព្យសម្បត្តិត្រូវបានលក់ទៅអោយអ្នកដែលបានដេញថ្លៃខ្ពស់បំផុត។ ដោយបើកទូលាយដល់សាធារណៈ ការលក់ដេញថ្លៃធានានូវការដេញថ្លៃដ៏ធំទូលាយ​ ហើយជួនកាលវត្ថុនៅកន្លែងដេញថ្លៃអាចនាំមកនូវតម្លៃខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ អ្នកដេញថ្លៃក៏បង្កើតទីផ្សារផ្ទាល់ខ្លួនរបស់ពួកគេដោយកំណត់ ថាតើបុគ្គលម្នាក់មួយណាហ៊ានចំណាយលុយសម្រាប់ទំនិញដែលដាក់បង្ហាញនូវតម្លៃខ្ពស់ជាងតម្លៃត្រូវបានកំណត់ដោយអ្នកលក់។ មានការដេញថ្លៃជាច្រើនប្រភេទដែលបានធ្វើឡើងនៅជុំវិញពិភពលោក។  នៅក្នុងការដេញថ្លៃជាភាសាអង់គ្លេស​ ហៅថា Auction វាជារបៀបមួយត្រូវបានណែនាំដល់ហ្វូងមនុស្ស និងសមាជិកនៃការដេញថ្លៃជាសាធារណៈនៅលើវត្ថុមួយនោះដោយបង្កើនតម្លៃយឺតៗ រហូតដល់អ្នកទាំងអស់គ្នាចេញទៅក្រៅដោយទុកតែអ្នកឈ្នះនៃការលក់ដេញថ្លៃណាដែលហ៊ានបង់តម្លៃខ្ពស់ជាងគេ។ ការដេញថ្លៃនេះត្រូវបានគ្រប់គ្រងដោយអ្នកដេញថ្លៃម្នាក់ ដែលជាអ្នករក្សាការដេញថ្លៃ និងកំណត់អ្នកឈ្នះចុងក្រោយ។ ក្នុងករណីខ្លះអ្នកលក់អាចកំណត់ការដេញថ្លៃអប្បបរមាដើម្បីធានាថាវត្ថុនឹងមិនលក់នៅខាងក្រោមតម្លៃជាក់លាក់ណាមួយ។ មានក្រុមហ៊ុនដេញថ្លៃល្បីៗ ដូចជាក្រុមហ៊ុន Sotheby មានជំនាញខាងដេញថ្លៃដូចជាផ្ទះ គ្រឿងអលង្ការជាដើម។ នៅក្នុងការដេញថ្លៃមួយផ្សេងទៀត គេហៅថា ការដេញថ្លៃបែបហូឡង់។ អ្នកលក់ដេញថ្លៃចាប់ផ្តើម កំណត់តម្លៃហើយបន្ទាប់មកបន្ថយវា។ សមាជិកនៃក្រុមមនុស្សដែលដេញថ្លៃ គឺត្រូវស្ដាប់ពីតម្លៃរហូតដល់តម្លៃដែលពួកគេចូលចិត្ត។ ការដេញថ្លៃបែបហូឡង់ក៏អាចត្រូវបានប្រើដើម្បីលក់គ្រឿងច្រើនប្រភេទនៃវត្ថុដូចគ្នាទៅហ្វូងមនុស្សដ៏ធំមួយ។ ឧទាហរណ៍មនុស្សម្នាក់ដែលលក់វត្ថុជាច្រើន អាចអនុញ្ញាតឱ្យសមាជិកទាំងអស់ក្នុងហ្វូងមនុស្សបង់ថ្លៃដូចគ្នា នៅពេលដែលការដេញថ្លៃមានភាពយុត្តិធម៌ស្មើរគ្នា។  ក្នុងករណីខ្លះមនុស្សនៅឯការដេញថ្លៃមួយអាចដាក់ដេញថ្លៃដែលមានលក្ខណៈ​បិទជិត និងត្រូវបានបើកបង្ហាញអ្នកឈ្នះក្នុងពេលដំណាលគ្នា។ អ្នកឈ្នះនៃការលក់ដេញថ្លៃ គឺជាអ្នកដែលមានការដេញថ្លៃខ្ពស់បំផុត។ នៅក្នុងការផ្លាស់ប្តូរមួយផ្សេងទៀតនៅពេលដេញថ្លៃ វាជាទូទៅជាការដេញថ្លៃដោយសម្ងាត់ មនុស្សក្នុងបន្ទប់សម្លឹងមើលវត្ថុដែលដាក់តាំង ហើយពួកគេសរសេរដេញថ្លៃរបស់ពួកគេនៅលើក្រដាស។ អ្នកចូលរួមអាចមើលឃើញការដេញថ្លៃរបស់អ្នកដទៃហើយពួកគេអាចជ្រើសរើសដើម្បីព្យាយាមប្រឆាំងនឹងការដេញថ្លៃរបស់អ្នកដទៃប្រសិនបើពួកគេចង់ទិញវត្ថុនោះ។ នៅចុងបញ្ចប់នៃកំឡុងពេលកំណត់ អ្នកដែលមានការដេញថ្លៃខ្ពស់បំផុតត្រូវបានដាក់ឈ្មោះជាអ្នកឈ្នះ។ នៅក្នុងការដេញថ្លៃភាគច្រើនមនុស្សអាចដេញថ្លៃពីចម្ងាយដោយផ្តល់ឱ្យអ្នកដេញថ្លៃនូវសំបុត្របញ្ជាក់ពីចេតនាដេញថ្លៃ […]