គន្លឹះដែលជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការរស់នៅជាមួយការសងពីបំណុលមួយទៅបំណុលមួយគឺជាបទពិសោធដ៏មួយដ៏អាក្រក់ដែលយើងគ្រប់គ្នាមិនចង់ជួបប្រទះ ហើយរឹតតែអាក្រក់ទៀតនោះគឺការចំណាយប្រាក់ច្រើនជាងចំណូលរបស់អ្នក។ វាហាក់បីដូចជាអ្នកចង់បានរបស់មិនចេះចប់ វាអាចជាបង្កើតជាភាពតានតឹងដែលតែងតែបណ្ដាលឲ្យអ្នកមានវិបត្តិហិរញ្ញវត្ថុ។ ប្រសិនបើការចំណាយលើសប្រាក់ចំណូលគឺជាបញ្ហាមួយនៅក្នុងជិវិតរបស់អ្នក ឥលូវនេះមកដល់ពេលដែលបញ្ឈប់វាហើយ។ ទាំងនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក។ យល់ថា​ហេតុអ្វីបានជាការលៃលកការចំណាយប្រាក់ជាមូលហេតុសំខាន់ បង្កើតនិងធ្វើតាមអ្វីដែលអ្នកកំណត់ដែលអាចជួយឲ្យអ្នកកាត់បន្ថយចំនួនបំណុលដែលអ្នកមាន ហើយវាក៏ជួយអ្នកក្នុងការសន្សំប្រាក់ទុកទៀតផង។ មុននឹងអ្នកចំណាយប្រាក់ទៅលើរបស់អ្វីមួយអ្នកត្រូវតែស្រមៃជាមុនសិនថាតើអ្នកមានការលំបាកប៉ុនណាក្នុងការរកប្រាក់ទាំងនោះ។​ បញ្ឈប់ការដើរទិញឥវ៉ាន់ដែលមិនចាំបាច់ ការចំណាយរបស់អ្នកគួតែជាអ្វីដែលអ្នកមានការគ្រោងទុក។ ព្យាយាមមិនទិញទំនិញនិងសេវាណាដែលផ្ដល់ការបញ្ចុះតម្លៃច្រើនប៉ុនណាក្ដី។ ហើយក៏កុំទិញឥវ៉ាន់លើសពីប្រាក់នៅក្នុងការតារាងដែលអ្នករៀបចំត្រូវចំណាយដែរ។ អ្នកត្រូវតែទៅឲ្យឆ្ងាយពីហេតុការនេះហើយទប់អារម្មណ៏របស់អ្នកឲ្យបាន។​ រាយបញ្ជីនៅពេលដែលអ្នកទៅផ្សារទិញម្ហូប នៅពេលដែលអ្នកចូលទៅផ្សារលក់គ្រឿងទេស អ្នកត្រូវដឹងថាអ្នកគួតែទិញអ្វី។ មនុស្សភាគច្រើនតែងតែទិញរបស់ដែលមិនចាំបាច់ហើយមិនត្រូវការនៅពេលដែលគេមិនបានគិតទុកមុនថាពួកគេត្រូវការទិញអ្វីឲ្យប្រាកដ។ ដូច្នេះដំណោះស្រាយដើម្បីកុំឲ្យហេតុការណ៏នេះកើតឡើងអ្នកគួតែបង្កើតនូវតារាងមួយដែលរាយនូវអ្វីដែលអ្នកត្រូវការទិញ។ ព្យាយាមកុំទិញនៅផ្សារទំនើប ដោយសារតែតម្លៃខុសគ្នាពីផ្សារត្រីដែលនៅជិតផ្ទះរបស់អ្នកច្រើនល្មមដែរ។

ទម្លាប់មិនល្អដែលធ្វើអោយការសន្សំរបស់អ្នកមិនបានជោគជ័យ

Posted on

ទម្លាប់មិនល្អដែលធ្វើអោយការសន្សំរបស់អ្នកមិនបានជោគជ័យ តើអ្នកធ្លាប់មានអារម្មណ៏ទេថា មិនថាអ្នកមានលុយច្រើនប៉ុណ្ណា ក៏ចាយមិនគ្រប់ដែរ? មិនថាអ្នកមានប្រាក់ចំនូលប៉ុន្មានទេ តែពេលខ្លះ អ្នកនៅតែជួបនូវបញ្ហាខ្វះប្រាក់ចាយ មែនទេ? ធ្លាប់មែនទេដែលថា មិនថាអ្នកខំរក ខំសន្សំយ៉ាងណាក៏មិនដែលសល់យ៉ាងម៉េច? តើអ្នកដឹងទេថា បញ្ហាទាំងនេះកើតឡើងដោយសារអ្វី? មូលហេតុចំបងដែលនាំអោយអ្នកមានបញ្ហាទាំងនេះគឹ ដោយសារតែអ្នកមិនដឹងថា អ្នកបានចាយលុយរបស់អ្នកទៅលើអ្វីខ្លះទេ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មុនដំបូងអ្នកគួរស្វែងយល់ពីបង្ហូរហិរញ្ញវត្ថុរបស់អ្នកជាមុនសិន។ ជៀសវាងការចំណាយដែលមិនចាំបាច់ទើបជាការសំខាន់បំផុត បន្ទាប់ពីអ្នកបំបាត់ទម្លាប់មិនល្អនៃការចាយប្រាក់ ទើបអ្នកអាចរក្សាប្រាក់សម្រាប់សន្សំបាន។ ថ្ងៃនេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ទម្លាប់មួយចំនួនដែលអ្នកគួរបំបាត់ ដើម្បីពង្រឹងស្ថានភាពហិរញវត្ថុរបស់អ្នកអោយកាន់តែប្រសើរ។

មូលហេតុនិងគន្លឹះសំខាន់ៗដើម្បីកុំឲ្យអ្នកដាច់លុយនៅចុងខែទាន់

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0 សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/ Smart 0969009292 Cellcard 077712053 Metfone 0882169742 តើអ្នកដឹងទេថាការទំលាប់ចាយច្រើនដែលអ្នកមានគឺជាមូលហេតុដែលធ្វើឲ្យអ្នកខ្វះខាត។ វាគឺជាបញ្ហាមួយដែលប្រជាជនក្នុងប្រទេសកម្ពុជាយើងកំពុងជួបប្រទះ។ វាកើតឡើងមកស្ទើតែគ្រប់គ្នាទៅហើយ ជាពិសេសយុវវ័យតែម្ដង។ ឥលូវនេះដល់ពេលហើយដោះស្រាយបញ្ហានេះហើយ។ វាមិនមានការពិបាកអ្វីច្រើនទេ។ អារម្មណ៏នៅពេលដែលអ្នកដាច់លុយនៅចុងខែពិតជាមិនងាយស្រួលទេ វាប្រហែលជាអារម្មណ៏មួយដែលពិបាកបំផុតដែលអ្នកបានជួបប្រទះនៅចុងខែជាមិនខាន។ កុំភ័យអី ពួកយើងគ្រប់គ្នាសុទ្ធតែជួបបញ្ហាមួយនេះដូចគ្នា។ នេះគឺជាបញ្ហាមួយដែលយើងគួតែដោះស្រាយហើយត្រូវតែផ្លាស់ប្ដូវាទំលាប់នេះជាមួយគ្នា។ អ្នកប្រហែលជាគិតថាវាមិនមែនជាញ្ហាធំដុំទេ ប៉ុន្តែដោយសារតែអ្នកគិតដូច្នេះហើយបានជាអ្នកមានវិបាត់រឿងលុយកាក់តែរហូតដូចច្នេះ។ប្រសិនបើអ្នកមានការពិបាកក្នុងការស្វែងរកពីមូលហេតុថាម៉េចបានជាអ្នកចេះតែដាច់លុយនៅចុងខែអញ្ចឹង? នេះហើយគឺជាមូលហេតុនិងកំហុសដែលអ្នកបានប្រព្រឹត្ត៖ អ្នកដាក់ភាពសប្បាយមុនប្រាក់ដែលអ្នកទុកប្រើនៅពេលអនាគត: អ្នកភ្លេចគិតអំពីគោលដៅនៅថ្ងៃខាងមុខដែលអ្នកបានដាក់ ប៉ុន្តែអ្នកសម្រេចភាពសប្បាយរបស់អ្នកជាមុនសិន។ ការសម្រេចចិត្តរបស់អ្នកនៅពេលនេះមិនមែនជាប្រាក់ទុកសម្រាប់ការតម្រូវការនៅថ្ងៃអនាគតនោះទេ។ អ្នកមិនបានទុកការសន្សំប្រាក់ជាចាំបាច់: ដោយសារតែអ្នកត្រូវចំណាយប្រាក់ជាច្រើនដែលអ្នកមាន លើសប្រាកើដែលអ្នកបានសន្សំ។ ក្រោយមកអ្នកតែងតែបញ្ចប់ដោយមិនមានប្រាក់សល់ទុកសម្រាប់សន្សំ។

វិធីងាយៗដើម្បីជួយឲ្យមនុស្សវ័យជំទង់ត្រៀមសម្រាប់ចំណាយដែលមិនបានគ្រោងទុក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0 សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/ Smart 0969009292 Cellcard 077712053 Metfone 0882169742 ចំណាយដែលមិនមានការគ្រោងទុក គឺរាល់ចំណាយទាំងឡាយណាដែលអ្នកអាចយកមកប្រើប្រាស់​ឬក៏យកមកដោះស្រាយបានភ្លាមៗ។ យុវវ័យភាគច្រើននៅប្រទេសកម្ពុជាបានចំណាយប្រាក់ទៅលើរបស់ជាច្រើនដូចជា៖ ម្ហូប, ខោអាវ, ទៅមើលកុន, និងជាច្រើនទៀត។ បញ្ហានោះគឺគាត់មិនបានទុកប្រាក់ត្រៀមសម្រាប់ពេលអាសន្នដូចជា៖ អស់សាំង, កង់បែកនៅពេលដែលអ្នកកំពុងធ្វើដំណើរ, ប៉ូលីសផាក, បង់ប្រាក់សំណងនៅពេលដែលអ្នកជិះបុកគេ។ល។​  ទាំងនេះគឺអាចកើតឡើងបានគ្រប់ពេលវេលាជាពិសេសនោះវាតែងតែកើតនៅពេលដែលអ្នកមិនបានត្រៀមខ្លួនជាមុន។​ យើងមិនអាចមិនឲ្យវាកើតឡើងមកលើយើងទៀតបានទេ​ ប៉ុន្តែយើងអាចត្រៀមខ្លួនមុនពេលដែលវាកើតឡើង។ នៅពេលដែលពួកគេជួបបញ្ហាទាំងនេះ យុវជនភាគច្រើន តែងតែហៅបងប្អូនឬក៏មិត្តភក្ដិមកជួយដោះស្រាយ ប៉ុន្តែធ្វើដូចច្នេះមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។ អញ្ចឹងថ្ងៃនេះស្ពាននៅទីនេះដើម្បីជួយអ្នកដើម្បីត្រៀមខ្លួនសម្រាប់ការចំណាយដែលមិនបានព្រៀងទុក។ 

តើធ្វើយ៉ាងម៉េចដើម្បីបែងចែករវាងតម្រូវការចាំបាច់និងតម្រូវការដែលអ្នកចង់បានបានទៅ?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0 សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/ Smart 0969009292 Cellcard 077712053 Metfone 0882169742 តើអ្នកដែលឆ្ងល់ទេថាអ្នកបានចំណាយលុយរបស់អ្នកអស់យ៉ាងច្រើនតែមិនដឹងថាលុយទាំងនោះបានទៅទីណា។ ប្រសិនបើអ្នកធ្លាប់គិតដូចនេះ កុំបារម្មណ៏ ពីព្រោះអ្នកមិនមែនជាមែនជួបបញ្ហានេះតែម្នាក់ឯងនោះទេ។ ដោយសារតែប្រជាជនខ្មែរជួបនៅបញ្ហានេះច្រើន​ ជាពិសេសនោះគឺក្មេងវ័យជំទង់តែម្ដង អញ្ចឹងហើយថ្ងៃនេះស្ពាននិងប្រាប់ពីវិធី បែងចែករវាង តម្រូវការដែលអ្នកចង់បាននិងតម្រូវការដែលចាំបាច់។ គន្លឹះនោះគឺអ្នកត្រូវដឹងអំពីតម្រូវការដែលអ្នកចង់បាន និងតម្រូវការដែលចាំបាច់របស់អ្នក។ វាស្តាប់ទៅរៀងស្រួលមែន តែវាក៏អាចជាពិបាកក្នុងការសម្រេចចិត្តថាតើអ្វីជាតម្រូវការចាំបាច់ ហើយមួយណាជាតម្រូវការដែលអ្នកចង់បាន របស់អ្នកឲ្យពិតប្រាកដ។ នេះគឺជាវិធីដើម្បីសម្រេចចិត្តបានដូចជា: វាពិតជាសំខាន់ណាស់ក្នុងការសួរខ្លួនឯងថា តើអ្វីទៅជាតម្រូវការណាដែល​ចាំបាច់ហើយអ្វីទៅជាតម្រូវការដែលអ្នកចង់បាន ហើយវាទាំងពីរនេះខុសគ្នាត្រង់ណា?​ តើខ្ញុំអាចនឹងស្លាប់បានទេបើគ្មានរបស់ទាំងនេះ?​