៣ ចំណុចដែលត្រូវដឹងមុនជួលផ្ទះ

Posted on

បើអ្នកមានគំនិតចង់ជួលទីលំនៅស្នាក់នៅបណ្ដោះអាសន្ននោះ អ្នកចាំបាច់ត្រូវដឹងពីចំនុចនានាឲ្យបានច្រើនដើម្បីចៀសវាងកំហុសឬការលំបាកនាពេលក្រោយដែលពិបាកកែប្រែ។ ខាងក្រោមគឺជាបីចំណុចសម្រាប់អ្នក មុននឹងសម្រេចចិត្តជួលផ្ទះលើកតំបូង៖ ១. ស្វែងយល់អោយច្បាស់ពីលទ្ធភាពដែលអ្នកមាន នៅពេលដែលអ្នកស្វែងរកផ្ទះជួល អ្នកមិនគួរមើលតែលើតម្លៃជួលតែមួយមុខនោះទេ គេគួរគិតបញ្ចូលនូវផងដែរចំនាយផ្សេងៗដែលអ្នកនឹងត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែជាដើម។ អ្នកត្រូវចាំថា បន្ថែមពីលើថ្លៃផ្ទះដែលអ្នកត្រូវបង់ជូនម្ចាស់ផ្ទះរៀងរាល់ខែហើយនោះ អ្នកនៅត្រូវចំនាយលើការញ៉ាំអាហារ ការធ្វើដំណើរ និងចំណាយផ្សេងៗទៀតជាច្រើន។ ម្យ៉ាងទៀត លើសពីនេះទៅទៀត ផ្ទះជួលមួយចំនួន មិនមានរួមបញ្ចូលនូវថ្លៃទឹកភ្លើង និងថ្លៃសេវាផ្សេងៗដូចជា ថ្លៃសេវាអ៊ីនធឺណែតនោះទេ ដូចនេះហើយវាជាកាតព្វកិច្ចរបស់អ្នកដែលត្រូវចំណាយលើសេវាទាំងនេះ។ ដូចនេះ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងគណនាត្រួសៗពីចំណាយដែលអ្នកនឹងត្រូវចាយ ដើម្បីស្វែងរកចំណាយដែលអ្នកអាចរ៉ាប់រងរួច ជ្រើសរើសយកតែផ្ទះជួលណាដែលអ្នកគិតថា អ្នកសាកសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់កិច្ច។   ២. ស្វែងរក និងធ្វើការប្រៀបធៀបផ្ទះជួលដែលសាកសមនឹងអ្នកបំផុត បន្ទាប់ពីអ្នកកំណត់តម្លៃផ្ទះដែលអ្នកចង់ជួលបានហើយនោះ សូមចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មាន ទាក់ទងនឹងផ្ទះដែលអ្នកត្រូវការ។ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងដើរមើលផ្ទះអោយបានពីរ បីកន្លែងយ៉ាងតិច ដើម្បីធ្វើការប្រៀបធៀបពីតម្លៃ សភាពផ្ទះ ទីតាំង ក៏ដួចជាបរិស្ថានជុំវិញផ្ទះជាដើម។   ៣. ពិនិត្យកិច្ចសន្យាឲ្យបានត្រឹមត្រូវ សូមធ្វើការអាន និងស្វែងយល់អោយច្បាស់ អំពីលក្ខខណ្ឌ ព្រមទាំងកាតព្វកិច្ចទាំងអស់របស់អ្នក និងម្ចាស់ផ្ទះ មុននឹងអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួល។ សូមមើលអោយប្រាកដថា អ្វីដែលអ្នក […]

ធ្វើយ៉ាងណាដើម្បីដឹងពីការចំណាយរបស់ខ្លួន?

Posted on

នៅពេលដែលអ្នកមានលុយច្រើននៅក្នុងដៃ វាពិតជាមិនមានបញ្ហាអ្វីទេតើមែនទេ? ប៉ុន្ដែនៅពេលដែលអ្នកត្រូវការលុយបន្ទាន់ឬសម្រាប់តម្រូវការចាំបាច់វិញ អ្នកហាក់ដូចជាខ្វះលុយគ្រប់ពេលតែម្ដង? តើអ្នកដឹងទេថាការចំណាយលុយរបស់អ្នកក្នុងការទិញទំនិញបានត្រឹមត្រូវដែរឬទេ? តើចំណូលដែលអ្នករកបានសមាមាត្រនឹងការដែលអ្នកចំណាយដែរឬទេ?តើអ្នកបានគ្រប់គ្រងចំណូលចំណាយរបស់អ្នកល្អហើយឬនៅ?​​ ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាទេ អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖ ដើម្បីអោយការគ្រប់គ្រងចំណូលចំណាយអោយបានល្អ អ្នកគួរតែធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ អ្នកអាចទិញកូនសៀវភៅកំណត់ហេតុមួយសម្រាប់កត់ត្រាទុកការចាយវាយ និងចំណូលជាប្រចាំរបស់អ្នក រួចបូកសរុបកាត់កងម្ដងជារៀងរាល់ចុងខែ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកដឹងច្បាស់ពីសកម្មភាព ព្រមទាំងបង្កើតបានជាទំលាប់ល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព។ ជាឧទាហរណ៍ចំណូលចំណាយ​នៅក្នុងខែមករា ចំណូលបានមកពី៖ ការងារក្រៅម៉ោង=៥០$ លក់ដូរទំនិញ=៣០០$ ប្រាក់គេសង=៥០$ ប្រាក់ចំណេញពីការចូលហ៊ុន=២០០$ ចំណាយទៅលើ៖   សំលៀកបំពាក់=៣០$ ការកំសាន្ដ=២០$ ចំណីអាហារ=១០០$ កាតទូរស័ព្ទ=១០$ សន្សំ=៥០$     

តថ្លៃយ៉ាងណាបានថោក?

Posted on

នៅពេលអ្នកដើរកំសាន្តនៅតាមរមណីយដ្ឋាននានា អ្នកប្រាកដជាមានអារម្មណ៍ចង់ទិញនេះទិញនោះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍និងការចងចាំនៃតំបន់ដែលអ្នកដើរលំហែ។ តែជួនកាលការទិញទំនិញ នៅក្នុងអំឡុងដំណើរកំសាន្ត អាចធ្វើឱ្យអ្នកចំណាយលើសពីការព្រាងទុក។ ដូចនេះ អ្នកប្រហែលជាចង់ត្រូវការតថ្លៃជាមួយអ្នកលក់  ដើម្បីទុកលុយកាក់ខ្លះទៅផ្ទះវិញ។ សូមអានវិធីខ្លីៗខាងក្រោមនេះ។  ១. ញញឹមក្នុងពេលចរចារ  អ្នកមិនគួរគិតថា ការតថ្លៃរបស់របរជាមួយអ្នកលក់ ជាការឈ្លោះប្រកែកគ្នាដាច់អហង្ការឡើយ។ ផ្ទុយទៅវិញ អ្នកគួរចរចារតម្លៃ ដោយស្នាមញញឹមនិងសម្ដីផ្អែមត្រជាក់ ដើម្បីឱ្យអ្នកលក់អាចទន់ចិត្ត ក៏ដូចជា ប្រាប់ហេតុផលសមរម្យដល់ពួកគាត់ផងដែរ ថាហេតុអ្វីបានជាអ្នកចង់បញ្ចុះតម្លៃដូចនេះ?   ២. កុំបង្ហាញលុយរបស់អ្នក មុនពេលត្រូវរ៉ូវតម្លៃគ្នា  ឧបមាថា អ្នកដកលុយចេញពីហោប៉ាវ ហើយរាប់លុយនៅនឹងមុខអ្នកលក់។ បើសិនអ្នកលក់ឃើញអ្នកមានលុយច្រើន ភាគរយនៃការបញ្ចុះតម្លៃជូនអ្នក ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរត្រៀមទុកដាក់លុយឱ្យបានសមគួរ។  ៣. អត់ធ្មត់  ពាក្យចាស់ពោលថា “សន្សឹមៗ កុំបំបោល”។ តថ្លៃក៏អ៊ីចឹង។ អ្នកមិនគួរប្រញ៉ាប់ប្រញាល់ឈប់តថ្លៃភ្លាមៗនោះទេ។ អ្នកគួររង់ចាំមើលស្ថានភាព និងធ្វើការចរចារដោយកាយវិការទន់ភ្លន់។  ៤. សរសើរអ្នកលក់  “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់”…ការសរសើរមនុស្សធ្វើឱ្យពួកគេរីករាយ។ អ្នកអាចនិយាយថា “បងចិត្តល្អណាស់។ ជួយបញ្ចុះថ្លៃតិចម៉ោណា!”   ៥. តថ្លៃហើយធ្វើជាដើរចេញ វិធីសាស្ត្រអ្នកប្រាកដជាធ្លាប់ជួប រាល់ពេលដើរផ្សារជាមួយអ្នកម្ដាយជាទីស្រលាញ់។ ពេលខ្លះគាត់តថ្លៃហើយ តែអ្នកលក់នៅមិនព្រមលក់ឲ គាត់ក៏ធ្វើដើរចេញ។ ភ្លាមៗនោះ អ្នកលក់ក៏ហើយមកវិញ លក់ឲក្នុងតម្លៃដែលបានតដូចបំណង។ កុំភ្លេចសាកល្បងវិធីតថ្លៃទាំង ៥ នេះ ទាំងអស់គ្នាណា! ខ្ញុំក៏នឹងសាកដែរ នៅពេលដំណើរកំសាន្តលើកក្រោយ។

សំណួរដែលគួរសួរខ្លួនឯងមុនទិញអ្វីមួយ

Posted on

ការដើរទិញទំនិញក៏ជាវិធីដែលអាចកាត់បន្ថយភាពតានតឹងពីការងារ បញ្ហាប្រឈមដែលអ្នកជួបរាល់ថ្ងៃបានខ្លះដែរ។ តើអ្នកចូលចិត្តក្នុងការដើរទិញទំនិញដែររឺទេ? ចុះប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុ តើអ្នកគូរប្រើប្រាស់សាច់ប្រាក់របស់អ្នកដោយរបៀបណា ដើម្បីអោយការទិញប្រកបដោយប្រសិទ្ធភាពនោះ? ស្ពានបានយកអត្ថបទមួយមកបង្ហាញអោយអ្នកបានដឹងអំពីការសម្រេចចិត្តក្នុងការទិញប្រកបដោយប្រសិទ្ធភាព ដោយអ្នកគ្រាន់តែសួរខ្លួនឯងនូវសំណួរទាំងនេះមុននឹងសម្រេចចិត្តទិញអ្វីមួយ:      ១.តើខ្ញុំពិតជាត្រូវការរបស់នេះមែនទេ?     ២. ប្រសិនបើខ្ញុំមិនត្រូវការវា​ តើហេតុអ្វីបានជាខ្ញុំពិតជាចង់បានវា?      ៣.តើខ្ញុំប្រាកដថាខ្ញុំនឹងប្រើវាទេ? ស្លៀក​ពាក់​វាទេបន្ទាប់ពីទិញរួច?      ៤. បើខ្ញុំចំណាយប្រាក់ទាំងអស់លើវា តើខ្ញុំមានប្រាក់ដើម្បីធ្វើអ្វីផ្សេងដែរទេ?      ៥.តើការទិញនេះនឹងប៉ះពាល់ដល់លុយត្រូវសងបំណុលដែលខ្ញុំបានជំពាក់គេដែរឬទេ?      ៦.តើខ្ញុំមានលទ្ធភាពក្នុងការទិញដែរឬទេ?      ៧.តើវាបានផ្ដល់ប្រដយោជន៏អ្វីខ្លះដល់ខ្ញុំបន្ទាប់ពីទិញវា?      ៨.តើខ្ញុំអាចរកវត្ថុនេះបាននៅកន្លែងណាផ្សេងទៀតទេ? នៅពេលដែលអ្នកបានសួរខ្លួនឯងនូវសំណួរទាំងអស់នេះរួចហើយ អ្នកប្រហែលជាសម្រេចចិត្តឈប់ទិញរបស់នោះទៀតក៏ថាបាន តែប្រសិនបើអ្នកទិញមានន័យថារបស់នោះពិតជាតម្រូវចាំបាច់សម្រាប់អ្នកខ្លាំងណាស់ វាក៏បានបង្ហាញអ្នកថា អ្នកបានធ្វើការសម្រេចចិត្តល្អិតល្អន់ណាស់ ហើយការសម្រេចរបស់អ្នកក៏មានប្រសិទ្ធភាពបំផុតហើយដែរ។

ចំណុចដែលគួរគិតគូរមុនទិញទូរសព្ទ័ស៊េរី ២០១៩

Posted on

ប្រទេសកាន់តែរីកចម្រើន ការបង្កើតថ្មីនិងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗក៏មានការកើនឡើងនៅប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗ នេះទូរសព្ទ័សេរ៊ីថ្មីឆ្នាំ២០១៨ដែលទើបតែចេញមកក្ដៅៗ បានដណ្ដើមយកទីផ្សារទូរសព្ទ័សេរ៊ីចាស់ ជាមួយរូបរាង សមត្ថភាព និងបច្ចេកវិទ្យាថ្មីស្រឡាងដើម្បីទាក់ចិត្តអ្នកប្រើប្រាស់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តវិនិយោគលើរបស់ទាំងនេះអ្នកគួរស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖ ១ តើអ្នកជាអ្នកគាំទ្រប្រពន្ធ័ប្រតិបត្តិការIOSឬ Andriod?  បើអ្នកជាអ្នកគាំទ្រប្រពន្ធ័នោះអ្នកត្រូវត្រៀមខ្លូន ក្នុងការទទួលយកប្រតិបត្តិការដែលមានលក្ខណៈសាុំញាុំបន្ដិច ម៉្យាងវិញទៀតអ្វីៗនៅក្នុងប្រតិបត្តិការនេះគឺសុទ្ធតែត្រូវការចំណាយលុយ តាំងពីការស្ដាប់ចម្រៀងក្នុង រហូតដល់ការបញ្ជាទិញមួយចំនួនសម្រាប់ប្រើប្រាស់។ ២ តម្លៃ តម្លៃទូរសព្ទ័ខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬម៉ាកយីមួយទៅម៉ាកយីហោមួយទៀត។ អាស្រយ័ហេតុនេះហើយ បើអ្នកប្រាថ្នាអាទំនើបទើបចេញនោះ ក៏ត្រូវចំណាយថ្លៃកប់ពពកតាមហ្នឹងដែរ។ បើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកមកប្រើមិនជាអ្វីនោះទេ តែសម្រាប់អ្នកដែលពុំសូវមានលទ្ធភាពគួរកុំសូវហក់លោតតាមគេពេកអី។ ទូរសព្ទ័ដូចជាiPhoneXs Max អាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅ រីឯSamsung វិញក៏មិនក្រោម៥០០ដុល្លារដែរក្នុងមួយគ្រឿង។ ៣ តើវាខុសគ្នាពីម៉ាកមុនប៉ុណ្ណា? ប្រសិនបើរាល់ថ្ងៃអ្នកមានទូរសព្ទ័Iphone 8+ ក្នុងដៃហើយ តើវាចាំបាច់ទេដែលត្រូវទិញiPhone Xs ថ្មីដែលមានប្រពន្ធ័ប្រតិបត្តិការដូចគ្នាទាំងស្រុង ដែលមានរូបរាងខុសគ្នាបន្ដិចបន្ដួច? ការចំណាយទៅលើទូរសព្ទ័ដែលគ្រាន់តែខុសគ្នាត្រង់រូបរាង ពិតជាខ្ជះខ្ជាយណាស់។ ស៊ូប្រើរបស់ទាំងនោះឲអស់លទ្ធភាព ពីលុយពិបាករកណាស់។