ការចំនាយ

បែបនេះដឹងតែមិនងាយមានទេ!

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន? ១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។ ២. អ្នកមិនទទួលស្គាល់ភាពបរាជយ័ អ្នកមើលរំលងភាពបរាជ័យថា ជាមេរៀនហើយ បោះបង់ចោលនូវអ្វីដែលអ្នកកំពុងធ្វើ។ ការដែលបោះបង់ចោលនេះហើយគឺជាភាពបរាជយ័ពិតប្រាកដ ព្រោះអ្នកមិនបានផ្ដល់ឱកាសដល់ខ្លួនឯងសារជាថ្មី និងចាត់ទុកអ្វីទាំងនោះជាមេរៀនជីវិត។ ៣. អ្នកមានគោលដៅមិនត្រឹមត្រូវ គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។” ៤. អ្នកមិនសូវមានការអត់ធ្មត់ ជាការពិតណាស់ គ្មានអ្នកមានណាម្នាក់កើតមកមានដោយឯកឯងនោះទេ អ្នកមានពិតប្រាកដមិនសំដៅទៅលើទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យនោះទេ គឺជាបុគ្គលម្នាក់ដែលខំពីបាតដៃទទេរ។ […]

ការចំនាយ

ខ្ញុំគួរធ្វើយ៉ាងណាដើម្បីកុំឲ្យជាប់បំណុល?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! គ្មាននរណាម្នាក់ចង់អោយជីវិតគេធ្លាក់ទៅក្នុងបំណុលនោះទេ ប៉ុន្តែបើអ្នកហ៊ានតែធ្វេសប្រហែសមួយភ្លេត អ្នកអាចនឹងធ្លាក់ទៅក្នុងបំណុលដោយមិនដឹងខ្លួន។ ស្ពានសូមណែនាំនូវចំណុចមួយចំនួនដែលជួយអោយអ្នកជៀសឆ្ងាយពីបំណុលបាន៖ ១.មានផែនការច្បាស់លាស់ ផែនការនៅត្រង់នេះមិនសំដៅទៅលើការរៀបចំអនាគតជីវិតគ្រួសារឡើយ ប៉ុន្តែវាសំដៅដល់ផែនការសម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួររៀបចំបែងចែកខ្ទង់ចំណាយអោយបានត្រឹមត្រូវ។ កុំមានគំនិតថាពេលរកបានច្រើន អ្នកបានខំធ្វើការហត់នឿយហើយ ដូច្នេះត្រូវចាយច្រើនដែរដើម្បីអោយស្មើការដែលបានខំប្រឹងប្រែងនោះ។ ផ្ទុយទៅវិញ អ្នកត្រូវអ្នកត្រូវសន្សំអោយបានច្រើនទុកថ្ងៃក្រោយ ក្រែងមានបញ្ហាអ្វីមួយត្រូវការលុយបន្ទាន់ អ្នកមានលុយខ្លួនឯងស្រាប់ មិនចាំបាច់ខ្ចីលុយគេឡើយ។ ២.ចំណាយលើអ្វីដែលចាំបាច់ ជារៀងរាល់ខែអ្នកទទួលបានប្រាក់ខែថេរឬអាចលើសបន្តិចបន្តួច ប៉ុន្តែការចំណាយនិងតម្រូវការរបស់អ្នកវិញ វាច្បាស់ជាមិនថេរដូចបា្រក់ខែដែលអ្នកទទួលបានឡើយ។ ដូចនេះអ្នកត្រូវច្បាស់លាស់រឿងចំណាយបន្តិច ជាពិសេសចំពោះស្រីៗ ពេលទៅផ្សារគួរកត់ត្រានូវអ្វីដែលត្រូវទិញចាំបាច់ ជៀសវាងទិញនូវអ្វីដែលមិនមែនជាតម្រូវការចំបាច់នាំអោយការចំណាយកើនឡើងលើសពីចំណូលដែលបានមក។ ៣.រៀនហាមចិត្តខ្លួនឯង ការដែលរៀនហាមចិត្តរបស់ខ្លួនឯងក្នុងការជាចាយវាយ ជាវិធីសាស្រ្តល្អបំផុតក្នុងការរារាំងខ្លួនឯងពីការទិញនេះទិញនេះដែលជួយឲ្យអ្នកជៀសឆ្ងាយពីបំណុល។ ប្រសិនបើអ្នកចង់ទិញអ្វីសម្រាប់ខ្លួនឯង អ្នកគួរសួរខ្លួនឯងអោយបាន១០ដងសិន មុននឹងសម្រេចចិត្តទិញវា។ បើអ្នកចង់បានរបស់ណាមួយខ្លាំងឧទាហរណ៍ដូចជាចង់បានទូរស័ព្ទទំនើបស៊េរីថ្មីមួយ ប៉ុន្តែអ្នកមានលុយមិនគ្រប់ អ្នកត្រូវហាមចិត្តខ្លួនឯង អ្នកត្រូវគិតថាតើអ្នកត្រូវធ្វើការសន្សំប្រាក់ប៉ុន្មានខែឬឆ្នាំដើម្បីគ្រប់លុយទិញវា? ក្រោយទិញមករួចតើវាធ្វើឲ្យអ្នកមានជីវភាពប្រសើរជាងមុននឬយ៉ាងណា? ចូរកុំធ្វើអ្វីតាមចិត្តដោយគ្មានការពិចារណាអោយបានល្អិតល្អន់នោះ ព្រោះវានឹងនាំអោយអ្នកអន្តរាយទៅថ្ងៃក្រោយ។  

ការចំនាយ

ធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃចំណាយលើពលកម្មការងារ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖   ការហ្វឹកហ្វឺនឆ្លងការងារ ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។ ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។   មួយខែធ្វើការពីផ្ទះ មួយសប្ដាហ៍ ចំណុចនេះប្រហែលមិនសូវពេញនិយមប៉ុន្មានទេ នៅក្នុងបរិបទសង្គមការងារនៅកម្ពុជា ព្រោះនិយោជកអាចគិតថាបុគ្គលធ្វើការពីផ្ទះអាចនឹងខ្ជិល ឬពន្យារការងាររបស់ពួកគេទុកនៅពេលក្រោយ។ យ៉ាងណាមិញ មិនមែនបុគ្គលិកគ្រប់រូបសុទ្ធតែមានទម្លាប់មិនល្អបែបនេះនោះទេ។ បើយើងប្រៀបធៀបពីថ្លៃចំណូលចំណាយសម្រាប់បុគ្គលិកធ្វើការនៅក្រុមហ៊ុននិងនៅផ្ទះមានលក្ខណៈខុសគ្នាត្រង់ថា៖​ រាល់ថ្ងៃពេលដែលក្រុមហ៊ុនរបស់អ្នកបើកអ្នកចាំបាច់ត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការដូចជា ទឹក ភ្លើង​​ ជាដើម។ ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយខែ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការពីផ្ទះមួយសប្ដាហ៍ក្នុងមួយខែជំនួសវិញ​នោះបុគ្គលិកនិងមានពេលសម្រាកព្រមទាំងជួយជម្រុញផលិតផលការងាររបស់បុគ្គលិកផងដែរ។   ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រយ័ហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲបានល្អ ដោយផ្តល់ឲពួកគេនូវ (1) […]

ការចំនាយ

៣ ចំណុចដែលត្រូវដឹងមុនជួលផ្ទះ

Posted on

បើអ្នកមានគំនិតចង់ជួលទីលំនៅស្នាក់នៅបណ្ដោះអាសន្ននោះ អ្នកចាំបាច់ត្រូវដឹងពីចំនុចនានាឲ្យបានច្រើនដើម្បីចៀសវាងកំហុសឬការលំបាកនាពេលក្រោយដែលពិបាកកែប្រែ។ ខាងក្រោមគឺជាបីចំណុចសម្រាប់អ្នក មុននឹងសម្រេចចិត្តជួលផ្ទះលើកតំបូង៖ ១. ស្វែងយល់អោយច្បាស់ពីលទ្ធភាពដែលអ្នកមាន នៅពេលដែលអ្នកស្វែងរកផ្ទះជួល អ្នកមិនគួរមើលតែលើតម្លៃជួលតែមួយមុខនោះទេ គេគួរគិតបញ្ចូលនូវផងដែរចំនាយផ្សេងៗដែលអ្នកនឹងត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែជាដើម។ អ្នកត្រូវចាំថា បន្ថែមពីលើថ្លៃផ្ទះដែលអ្នកត្រូវបង់ជូនម្ចាស់ផ្ទះរៀងរាល់ខែហើយនោះ អ្នកនៅត្រូវចំនាយលើការញ៉ាំអាហារ ការធ្វើដំណើរ និងចំណាយផ្សេងៗទៀតជាច្រើន។ ម្យ៉ាងទៀត លើសពីនេះទៅទៀត ផ្ទះជួលមួយចំនួន មិនមានរួមបញ្ចូលនូវថ្លៃទឹកភ្លើង និងថ្លៃសេវាផ្សេងៗដូចជា ថ្លៃសេវាអ៊ីនធឺណែតនោះទេ ដូចនេះហើយវាជាកាតព្វកិច្ចរបស់អ្នកដែលត្រូវចំណាយលើសេវាទាំងនេះ។ ដូចនេះ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងគណនាត្រួសៗពីចំណាយដែលអ្នកនឹងត្រូវចាយ ដើម្បីស្វែងរកចំណាយដែលអ្នកអាចរ៉ាប់រងរួច ជ្រើសរើសយកតែផ្ទះជួលណាដែលអ្នកគិតថា អ្នកសាកសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់កិច្ច។   ២. ស្វែងរក និងធ្វើការប្រៀបធៀបផ្ទះជួលដែលសាកសមនឹងអ្នកបំផុត បន្ទាប់ពីអ្នកកំណត់តម្លៃផ្ទះដែលអ្នកចង់ជួលបានហើយនោះ សូមចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មាន ទាក់ទងនឹងផ្ទះដែលអ្នកត្រូវការ។ មុននឹងអ្នកសម្រេចចិត្តជួលផ្ទះណាមួយ អ្នកគួរសាកល្បងដើរមើលផ្ទះអោយបានពីរ បីកន្លែងយ៉ាងតិច ដើម្បីធ្វើការប្រៀបធៀបពីតម្លៃ សភាពផ្ទះ ទីតាំង ក៏ដួចជាបរិស្ថានជុំវិញផ្ទះជាដើម។   ៣. ពិនិត្យកិច្ចសន្យាឲ្យបានត្រឹមត្រូវ សូមធ្វើការអាន និងស្វែងយល់អោយច្បាស់ អំពីលក្ខខណ្ឌ ព្រមទាំងកាតព្វកិច្ចទាំងអស់របស់អ្នក និងម្ចាស់ផ្ទះ មុននឹងអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួល។ សូមមើលអោយប្រាកដថា អ្វីដែលអ្នក […]

ការចំនាយ

ធ្វើយ៉ាងណាដើម្បីដឹងពីការចំណាយរបស់ខ្លួន?

Posted on

នៅពេលដែលអ្នកមានលុយច្រើននៅក្នុងដៃ វាពិតជាមិនមានបញ្ហាអ្វីទេតើមែនទេ? ប៉ុន្ដែនៅពេលដែលអ្នកត្រូវការលុយបន្ទាន់ឬសម្រាប់តម្រូវការចាំបាច់វិញ អ្នកហាក់ដូចជាខ្វះលុយគ្រប់ពេលតែម្ដង? តើអ្នកដឹងទេថាការចំណាយលុយរបស់អ្នកក្នុងការទិញទំនិញបានត្រឹមត្រូវដែរឬទេ? តើចំណូលដែលអ្នករកបានសមាមាត្រនឹងការដែលអ្នកចំណាយដែរឬទេ?តើអ្នកបានគ្រប់គ្រងចំណូលចំណាយរបស់អ្នកល្អហើយឬនៅ?​​ ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាទេ អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖ ដើម្បីអោយការគ្រប់គ្រងចំណូលចំណាយអោយបានល្អ អ្នកគួរតែធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ អ្នកអាចទិញកូនសៀវភៅកំណត់ហេតុមួយសម្រាប់កត់ត្រាទុកការចាយវាយ និងចំណូលជាប្រចាំរបស់អ្នក រួចបូកសរុបកាត់កងម្ដងជារៀងរាល់ចុងខែ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកដឹងច្បាស់ពីសកម្មភាព ព្រមទាំងបង្កើតបានជាទំលាប់ល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព។ ជាឧទាហរណ៍ចំណូលចំណាយ​នៅក្នុងខែមករា ចំណូលបានមកពី៖ ការងារក្រៅម៉ោង=៥០$ លក់ដូរទំនិញ=៣០០$ ប្រាក់គេសង=៥០$ ប្រាក់ចំណេញពីការចូលហ៊ុន=២០០$ ចំណាយទៅលើ៖   សំលៀកបំពាក់=៣០$ ការកំសាន្ដ=២០$ ចំណីអាហារ=១០០$ កាតទូរស័ព្ទ=១០$ សន្សំ=៥០$