តើអ្វីទៅជាប្រាក់កម្ចី? What are loans?

Posted on

តើអ្វីទៅជាប្រាក់កម្ចី?   តើធនាគារចំណេញប្រាក់ដូចម្តេចទៅ?   ក) ការលក់ត្រី ខ) ការជួញដូរទំនិញ គ) ម៉ាស្សា ឃ) ផ្តល់នូវការបង្វិលពេលវេលា ងាយស្រួលពេកសម្រាប់អ្នកមែនទេ?   ប៉ុន្តែតើអ្នកអាចពន្យល់លម្អិតបានទេ?   តើអ្នកចំណេញប្រាក់យា៉ងម្តេចទៅ?   អ្នកទិញផលិតផលក្នុងតំលៃទាប និងលក់វិញក្នុងតំលៃខ្ពស់ ត្រូវទេ?   ធនាគារក៏ធ្វើដូចគ្នាដែរ។   ពួកគេបានលុយពីដាក់ប្រាក់ ឬខ្ចីប្រាក់ពីធនាគារឬវិនិយោគិនផ្សេងៗដោយការប្រាក់ទាបនិងការផ្តល់ប្រាក់កម្ចីទៅវិញដោយការប្រាក់ខ្ពស់។   លើសពីនេះទៀត ពួកគេបានគិតប្រាក់ថ្លៃសេវាមួយចំនួននៅពេលទូទាត់បំំណុល។   ក៏អាចនិយាយបានថា ពួកគេបានប្រើលុយរបស់យើងសម្រាប់មនុស្សដទៃទៀត។   នេះជារបៀបដែលធនាគារធ្វើអោយមាន “ចរន្តឈាម” រត់នៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់យើង។   ប្រាក់កម្ចីប្រភេទណាដែលយើងអាចទទួលបាន?  

តើលុយជាអ្វី? What is money?

Posted on

តើលុយជាអ្វី?   តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ?   កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។   ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។   ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?   តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?   ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?   វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។   ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?   លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។