កម្ចី

កុំខ្ចីលុយគេដោយសារតែរបស់ទាំង៤នេះ

Posted on

ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួនតូច ពួកគេបានប្រើប្រាស់ប្រាក់កម្ចី មិនថាតិចឬច្រើន គ្រាន់តែបំពេញបំណងឬតណ្ហារបស់ខ្លួនប៉ុណ្ណោះ ដោយមិនបានគិតគូរវែងឆ្ងាយ។ ដូចនេះ ស្ពានសូមលើកពី របស់របរ ៤ យ៉ាងដែលអ្នកគួរជៀសវាងខ្ចីលុយ ដើម្បីគ្រាន់តែបានរបស់ទាំងនេះ។ ១. យាន្តជំនិះ សូមកុំខ្ចីលុយអ្នកដទៃ ដើម្បីល្អហឹរហារទិញឡាន ទិញម៉ូតូជិះអួតអ្នកស្រុក ប៉ុន្ដែតាមពិតខ្ចីលុយគេមកទិញសោះ។ របស់ទាំងនេះមិនបានផ្ដល់ផលចំណេញដូចអចលនទ្រព្យទេ ទិញទុកយូរកាន់តែខាតបង់ច្រើន ហើយពេលមានគ្រោះថ្នាក់ប៉ះពារអ្វីកើតឡើងអ្នកត្រូវចំណាយលើវាច្រើន លើសពីនេះទៅទៀតអ្នកត្រូវការចំណាយលុយសម្រាប់ថែទាំជាប្រចាំ។ ២. ដំណើរកំសាន្តសម្រាកលំហែកាយ សូមចងចាំថា អ្នកមិនគួរជំពាក់លុយគេ ដើម្បីដំណើរកំសាន្តរបស់អ្នកនោះទេ។ អ្នកមិនគួរខ្ចីលុយគេ ព្រោះតែអ្នកចង់ទៅលេងក្រៅប្រទេស ឬដើរលេងនៅកន្លែងថ្លៃៗ។ ផ្ទុយទៅវិញ អ្នកអាចងាកមកទិញកញ្ចប់ដើរកំសាន្ត ជាលក្ខណៈក្នុងស្រុកនិងមានតម្លៃសមរម្យ សមទៅនឹងលទ្ធភាពរបស់អ្នក។ ៣. របស់របរប្រេនៗ ជាការពិតណាស់ អ្នកណាមិនចង់ស៊ីវីល័យ ទាន់សម័យនិយមនឹងគេ។ ប៉ុន្តែអ្នកមានដែលធ្លាប់គិតទេថា ការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ? អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ […]

កម្ចី

ភាពងាយស្រួលនៃការប្រើសេវាកម្មធនាគារអនឡាញ

Posted on

ឥឡូវនេះ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យ ដែលទាមទារតម្រូវការអ៊ីនធឺណេតច្រើន សូម្បីតែធនាគារសព្វថ្ងៃនេះ ក៏មានតាមប្រ​ព័ន្ធអ៊ីនធឺណេតឬអនឡាញដែរ។ ខាងក្រោមនេះជាហេតុផលទាំង ៣ ដែលអ្នកគួរប្រើប្រាស់សេវាធនាគារអនឡាញ។ ១. គ្រប់គ្រងលំហូរហិរញ្ញវត្ថុរបស់អ្នក កាន់តែមានប្រសិទ្ធិភាព សេវាធនាគារអនឡាញធ្វើឱ្យអ្នក មានភាពងាយស្រួលក្នុងការគ្រប់គ្រង ចំណាយនិងចំណូលរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចទទួលបានការផ្ដល់ដំណឹង ក្នុងករណីថ្លៃទូទាត់សេវាដល់ពេលកំណត់ និងនៅពេលអ្នកដកប្រាក់ឬដាក់ប្រាក់ក្នុងគណនីជាដើម។ ២. ចូលកាន់កាប់គណនីរបស់អ្នក​​ បានគ្រប់ពេលគ្រប់ទីកន្លែង ឆែកមើលគណនីរបស់អ្នក និងធ្វើប្រតិបត្តិការទូទាត់ប្រាក់ នៅគ្រប់ទីកន្លែងនិងពេលវេលា មិនថាពេលល្ងាច ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ របៀបនេះ អ្នកនឹងពេញចិត្តប្រើប្រាស់ សេវាធនាគារអនឡាញ។ ៣. ងាយស្រួលក្នុងការផ្ដល់និងទទួលប្រាក់បៀវត្សន៍ អ្នកងាយស្រួលផ្ដល់ប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់អ្នក តាមរយៈសេវាធនាគារអនឡាញ។ ប្រសិនបើអ្នកជាបុគ្គលិកវិញ អ្នកក៏មានភាពងាយស្រួលដែរ ក្នុងការទទួកយកប្រាក់ខែយ៉ាងមានសុវត្ថិភាព ដោយមិនចាំបាច់ទទួលដោយផ្ទាល់ពីកន្លែងធ្វើការរបស់អ្នក ឬទៅដល់ធនាគារដោយផ្ទាល់ ។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរ​ ប្រើប្រាស់សេវាធនាគារអនឡាញ​​ ពីព្រោះវាសន្សំពេលវេលានិងកម្លាំងថាមពលរបស់អ្នក។ មានធនាគារអនឡាញនៅក្នុងដៃ ដូចជាមានធនាគារមួយដែលដំណើរការ ២៤​ ម៉ោង ក្នុងមួយថ្ងៃ និង​ ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍។

កម្ចី

តើវត្ថុបញ្ចាំអ្វីខ្លះដែលអាចដាក់តម្កល់សម្រាប់ស្នើរប្រាក់កម្ចីបាន?

Posted on

តើវត្ថុបញ្ចាំអ្វីខ្លះដែលដាក់តម្កល់សម្រាប់ស្នើរប្រាក់កម្ចីបាន? គ្មាននរណាម្នាក់ចង់ខ្ចីលុយពីធនាគារឬយករបស់ទ្រព្យផ្ទាល់ខ្លួនយកទៅបញ្ចាមដើម្បីយកប្រាក់មកដោះទុកលំបាកនោះទេ។ ខាងក្រោមនេះជាអត្ថបទសម្រាប់អ្នកអានខ្មែរដែលឆ្ងល់ថា តើវត្ថុអ្វីខ្លះដែលអាចទុកជាវត្ថុបញ្ចាំសុវត្ថិភាពសម្រាប់ស្នើរកម្ចី   ១ ប្លង់ផ្ទះ ប្លង់ដីដែលមានតម្លៃនិងឯកសារពិតប្រាកដថាជាកម្មសិទ្ធរបស់អ្នកដើម្បីជាថ្នូរដោះដូរក្នុងករណីអ្នកមិនមានលទ្ធភាពសងនោះធនាគារនឹងរឹបអូស។   ២ ឡាន ឬម៉ូតូ ក្រៅពីផ្ទះនិងដី​ អ្នកក៏អាចដាក់បញ្ចាំឡានឬម៉ូតូរបស់អ្នកបានដែរ ក្នុងតម្លៃសមរម្យណាមួយដែលអ្នកអាចមានសមត្ថភាពលោះយកមកវិញបាន។   ៣ ប្រាក់បញ្ញើមានកាលកំណត់ វត្ថុបញ្ចាំមួយនេះប្រហែលជាមិនសូវនិយមទេ នៅកម្ពុជា យ៉ាងណាមិញវាក៏អាចប្រើជាវត្ថុបញ្ចាំដែលមានសុវត្ថិភាពក្នុងការស្នើរកម្ចីបានដែរ។   ៤ ចំណូលពេលអនាគត អ្នកអាចចុះកិច្ចសន្យាជាមួយធនាគារថា យកប្រាក់ចំណូលនាពេលអនាគតដែលអ្នករកបានមកបញ្ចាំ ឬបង់ជាសំណងនៅពេលដែលអ្នករកបាន។ ប៉ុន្ដែជម្រើសនេះរាងមានគ្រោះថ្នាក់បន្ដិច ព្រោះអនាគតមើលមិនឃើញទេ។

កម្ចី

ភាពខុសគ្នារវាងកម្ចីរយៈពេលខ្លីនិងកម្ចីរយៈពេលវែង

Posted on

ភាពខុសគ្នារវាងកម្ចីរយៈពេលខ្លីនិងកម្ចីរយៈពេលវែង ការស្នើរសុំប្រាក់កម្ចីកើតឡើងជាទូទៅ មិនថានៅស្រុកគេឬនៅកម្ពុជា។ មួយវិញទៀត រយៈពេលកម្ចីត្រូវបានបែងចែកជាពីរគឺ រយៈពេលវែងនិងរយៈពេលខ្លី។ ខាងក្រោមនេះជាចំណុចខុសគ្នា៖   កម្ចីរយៈពេលខ្លី កម្ចីរយៈពេលខ្លីគឺត្រូវបានកំណត់ដោយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ថាជាកម្ចីដែលមានរយៈមិនលើសពី ១២ខែ។ ប្រភេទកម្ចីនេះផ្ដល់ប្រយោជន៍ដល់អតិថិជនទាំងឡាយដែលត្រូវការប្រាក់ជាបន្ទាន់ដើម្បីទៅដោះទាល់ ឬបង្កើតអាជីវកម្ម បង់ថ្លៃសេវាកម្ម ឬយកទៅបង្វិលលុយជាបណ្ដោះអាសន្នសម្រាប់ជំនួញរបស់ពួកគេសម្រាប់ក្នុងរយៈពេលខ្លី។ ជាទូទៅកម្ចីប្រភេទនេះមានការប្រាក់ខ្ពស់ជាង កម្ចីរយៈពេលវែង។ លក្ខណៈដែលគួរដឹងសម្រាប់កម្ចីរយៈពេលខ្លីគឺ អាចខ្ចីបានចំនួនសមរម្យ មិនទាមទារឯកសារច្រើន រយៈពេលកំណត់ក្នុងការសងខ្លី ឆាប់ទទួលបានកម្ចី អាចមានសុវត្ថិភាពឬមិនសុវត្ថិភាព។   កម្ចីរយៈេពលវែង មិនខុសពីកម្ចីរយៈពេលខ្លីនោះទេ គឺវាសុទ្ធតែត្រូវបានកំណត់ដោយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ។ យ៉ាងណាមិញចំណុចដែលខុសគ្នានោះគឺ វាជាកម្ចីដែលមានរយៈពេលវែងលើសពី១២ ខែ ពោលគឺអាចពី១ឆ្នាំ ទៅ ២០ឆ្នាំ ឬ៣០ឆ្នាំដែលមានដូចជា កម្ចីសម្រាប់ឡាន កម្ចីទិញផ្ទះ ទិញដី ឬផ្ទាល់ខ្លួន។ លក្ខណៈខុសគ្នានោះគឺ អ្នកអាចស្នើរសុំចំនួននៃទឹកប្រាក់កម្ចីបានច្រើន ទាមទារឲមានវត្ថុបញ្ចាំ ត្រូវការឯកសារច្រើន មានរយៈពេលយូរតែការប្រាក់ទាប។

កម្ចី

វីធីសាស្រ្តក្នុងការទទួលប្រាក់កម្ចី

Posted on

វីធីសាស្រ្តក្នុងការទទួលប្រាក់កម្ចី យុវជនខ្មែរខ្លះមានគំនិតបង្កើតថ្មី និងចូលចិត្តសាកល្បងក្នុងបណ្ដាក់ទុននានាដើម្បីទទួលបានបទពិសោធន៍និងការរីកចម្រើន។ យ៉ាងណាមិញ ហិរញ្ញវត្ថុគឺជាឧបសគ្គចម្បងសម្រាប់សហគ្រិនវយ័ក្មេងទាំងនោះ។ ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការស្វែងរកប្រាក់កម្ចីនិងដើមទុនសម្រាប់មុខជំនួញ៖   ១ ការផ្តល់ហិរញ្ញប្បទានដោយខ្លួនឯង ប្រាក់សន្សំក្នុងកូនជ្រូកប្រចាំខែ ការលក់ទ្រព្យសម្បិត្តផ្ទាល់ខ្លួនអ្នក (ផ្ទះ ឡាន ម៉ូតូ គ្រឿងអលង្ការ) ប្រាក់សន្សំក្នុងគណនីប្រចាំ និងការស្នើសុំប្រាក់កម្ចីពីធនាគារសុទ្ធសឹងតែជាវិធីសាស្រ្តក្នុងការទទួលបានថវិការសម្រាប់ចាប់ផ្ដើមមុខជំនួញរបស់អ្នក។   ២ មិត្តភក្តិឬគ្រួសារ បើអ្នកមិនចង់ស្នើរប្រាក់កម្ចីពីធនាគារទេ ដោយសារការប្រាក់ខ្ពស់និងមានរយៈពេលវែងពេកឬខ្លីពេក នោះអ្នកអាចស្វែងរកជំនួយពីមិត្តជិតស្និទ្ធឬក្រុមគ្រួសារ និងខ្ចីប្រាក់ក្នុងចំនួនណាមួយ ដោយធ្វើក្រដាសស្នាមនិងកិច្ចសន្យាត្រឹមត្រូវជាមួយពួកគេដើម្បីបង្កើតទំនុកចិត្ត និងសន្យាសងតាមកាលកំណត់។ នេះជាជម្រើសល្អបំផុតព្រោះ មនុស្សទាំងនោះមានការយោគយល់ច្រើនដល់ពួកយើងថ្មីថ្មោង។   ៣ វិនិយោគគិនទេវតា បើអ្នកមិនមានប្រាក់គ្រប់គ្រាន់ឬទ្រព្យសម្បិត្តសម្រាប់លក់ ឬក៏មានបងប្អូនជាអ្នកមាននោះទេ។ យុវជនដែលមានគំនិតចង់វិនិយោគ អាចស្វែងរកជំនួញបានពីវិនិយោគគិនទេវតាដែលមានភាពជោគជយ័និងទ្រព្យសម្បត្តិហូរហារ ដែលពួកគេទាំងនោះរមែងផ្ដល់ឱកាសយ៉ាងទូលំទូលាយដល់យុវជនជំនាន់ក្រោយឲសាកល្បងដើរលើវិថីនេះ។