អាជីវកម្ម

ចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអាជីវកម្មរបស់អ្នកជោគជ័យ

Posted on

ចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអាជីវកម្មរបស់អ្នកជោគជ័យ អាជីវកម្មដែលទទួលបានជោគជ័យ បានមកពីការលក់ផលិតផល ឬ សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន ដើម្បីទទួលបានប្រាក់ចំនេញ។ ទោះបីយ៉ាងណាក៏ដោយ កម្រិតរីកចំរើនរបស់អាជីវកម្មរបស់អ្នក ដែលធ្វើអោយអ្នកត្រូវបន្ថែមដើមទុន ដើម្បីពង្រីកដើមទុនបន្ថែមទៀត។ វិធីមានច្រើនក្នុងការរកលុយមកពង្រីកអាជីវកម្មរបស់អ្នក បើអ្នកមានចំនេះដឹងផ្នែកហរិញ្ញវត្ថុ។ ដោយអ្នកយល់ដឹងពីរបៀបដែលប្រើ ប្រាក់ធ្វើការអោយអ្នក និងបង្កើតឲកាសអោយអ្នក។ ស្ពានសូមណែនាំលោកអ្នកដើម្បីយល់ពីគន្លឹះនៃហរិញ្ញវត្ថុ   ១. ធ្វើការខ្ចីប្រាក់ ម្ចាស់អាជីវកម្មនីមួយៗ មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើអោយអាជីវកម្មរបស់ពួកគេលូតលាស់បានទេ បើមិនមានការខ្ចីបុលពីធនាគាខ្លះនោះ។ ការដែលអ្នកមានចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអ្នកយល់ដឹងពីរបៀបស្នើរកម្ចីពីធនាគា ដើម្បីជួយអ្នកពង្រីកអាជីវកម្មបន្ថែមទៀត។ បើកាលណាអ្នកយល់ដឹងពីហិរញ្ញវត្ថុ អ្នកអាចស្វែងរកធនាគាដែលជាដៃគូល្អសម្រាប់អាជីវកម្មរបស់អ្នក ដែលមានផ្ដល់អោយអ្នកនូវអត្រាការប្រាក់ទាប។ ហើយអ្នកត្រូវយល់ដឹងពីតម្លៃទ្រព្យបញ្ចាំដែលអ្នកដាក់ធានាជាមួយធនាគានោះផងដែរ។   ២. គ្រប់គ្រងគណនី បើអ្នកមិនចេះគ្រប់គ្រងគណនីទេ ហាក់ដូចអ្នកមិនដឹងពីចំណូលចំណាយនៃអាជីវកម្មរបស់អ្នកចឹងដែរ។ គណនីជាផ្នែកមួយដ៏សំខាន់សម្រាប់អាជីវកម្មរបស់អ្នក អ្នកអាចដឹងពីចំនួនអ្នកដែលជំពាក់ប្រាក់អ្នកយូរ ឬឆាប់។ ការដែលអ្នកមានចំណេះដឹងផ្នែកគណនី ធ្វើអោយអ្នកអាចគ្រប់គ្រងចំណូល និង ធ្វើអោយអាជីវកម្មរបសរីកលូតលាស់បានឆាប់រហ័ស។   ៣. ពន្ធ ពន្ធដែលអ្នកបង់ជារៀងរាល់ខែ ឬ ឆ្នាំ បើអ្នកយកមកបន្ថែមជាដើមទុនក្នុងអាជីវកម្មរបស់អ្នក ថាអ្នកនឹងអាចទទួលបានចំណូលបន្ថែមប៉ុន្មាន? ក្នុងន័យនេះ មិនមែនមានន័យថាអោយអ្នកគេចពន្ធនោះទេ។ សម្រាប់ការបង់ពន្ធ គឺអាស្រ័យទំហំនៃក្រុមហ៊ុន ឬ អាជីវកម្មរបស់អ្នក ដូច្នេះអ្នកអាចមានវិធីក្នុងការរៀបចំអាជីវកម្មរបស់អ្នកដើម្បីបង់ពន្ធតិច […]

អាជីវកម្ម

គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក

Posted on

អត្ថបទព័ត៌មានរបស់ PPCBank: “គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក” បញ្ហាប្រឈមធំបំផុតរបស់អ្នកគឺ ការស្វែងរក និងចាប់យកអតិថិជនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក ហ្កេមសម្រាប់ អាជីវកម្មខ្នាតតូចតែងតែមានភាពប្រែប្រួលាជីវកម្មនឹងមានការរីកចំរើនក្នុងរយៈពេលពីរបីខែ ប៉ុណ្ណោះ បន្ទាប់មកអតិថិជនបានបញ្ឈប់ការគាំទ្រវិញដោយគ្មានហេតុផលច្បាស់លាស់។ នៅពេលអតិថិជនឈប់គាំទ្រដូចនេះ រឿងចុងក្រោយដែលសហគ្រិនគួរធ្វើគឺ គ្មានអ្វីក្រៅពីនៅស្ងៀមតែប៉ុណ្ណោះ។ មិនមានរូបមន្តងាយស្រួលសម្រាប់ភាពជោគជ័យក្នុងអាជីវកម្មខ្នាតតូចនោះទេប៉ុន្តែមានមធ្យោបាយជាច្រើនដើម្បីបំផុសគំនិតឱ្យទទួលបានអតិថិជនថ្មីៗ និងរៀនបន្ថែមអំពីក្រុមហ៊ុនព្រមទាំងមនុស្សដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនអ្នក។ ត្រូវដឹងអំពីភាពទៀងទាត់របស់អ្នក អាជីវកម្មតែងតែត្រូវស្វែងរកអតិថិជនថ្មីដើម្បីណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនពួកគេ ប៉ុន្តែជារឿយៗពួកគេ ក៏មានអតិថិជនដែលគាំទ្រពួកគេយ៉ាងពេញទំហឹងរួចមកហើយដែរ។ អតិថិជនទាំងនោះអាចផ្តល់នូវការយល់ដឹងដើម្បីជួយអ្នកក្នុងការរីកចម្រើន។ សហគ្រិនអាជីវកម្មខ្នាតតូចអាចរៀនបានច្រើនអំពីក្រុមហ៊ុនរបស់ពួកគេដោយសួរទៅអតិថិជនថាហេតុអ្វីបានជាពួកគេពេញចិត្ត និងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនខ្លួន។អ្នកត្រូវធ្វើការស្វែងយល់ថា តើពួកគេជានរណា ហើយមើលទៅថាតើមានភាពស្រដៀងគ្នាក្នុងចំណោមអតិថិជនដែលធ្លាប់គាំទ្រផលិតផល ឬសេវាកម្មរបស់លោកអ្នកកន្លងមកដែលអាចជួយអ្នករកអតិថិជនថ្មីបានដែរឬទេ។ អ្នកអាចរៀនអ្វីមួយអំពីការត្អូញត្អែរ ឬការព្រួយបារម្ភរបស់អតិថិជន អំពីអាជីវកម្មរបស់អ្នកដែលអាចជួយអ្នករកដំណោះស្រាយ បញ្ហា ដើម្បីទាក់ចិត្តរបស់អតិថិជន អោយបានមុនពេលពួកគេទៅជ្រើសយកការប្រើប្រាស់ផលិតផល ឬសេវាកម្មនៅកន្លែងផ្សេងទៀត។ រក្សាបុគ្គលិករបស់អ្នកឱ្យបានរឹងមាំ និងស្មោះត្រង់ ម្ចាស់អាជីវកម្មខ្នាតតូចអាចធ្វើអី្វគ្រប់យ៉ាង ប៉ុន្តែពួកគេមិនអាចធ្វើវាបានទាំងអស់នោះទេ។ ដើម្បីធានាថាអាជីវកម្មទទួលបានជោគជ័យសហគ្រិនត្រូវជួលនិយោជិក ដែលមានការតាំងចិត្តតាំងតែពីដើមដំបូងហើយត្រូវប្រាកដដែរថាពួកគេ មានអារម្មណ៍សប្បាយរីករាយក្នុងការធ្វើការ ដរាបណាពួកគេនៅជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះ។ នៅក្នុងឧស្សាហកម្មសេវាកម្មពួកគេមានទំនាក់ទំនងជាមួយអតិថិជនជានិច្ចហើយពួកគេថែមទាំងមានគំនិតអំពីរបៀបទទួលបានអតិថិជនបន្ថែម ឬហេតុអ្វីអតិថិជនមិនអាចត្រឡប់មកវិញមានន័យថាអតិថិជនឈប់ប្រើប្រាស់សេវាកម្មរបស់ពួកគេតទៀត។ ទោះបីជាអាជីវកម្មនៅក្រៅវិស័យឧស្សាហកម្មសេវាកម្មក៏ដោយ ក៏បុគ្គលិកក្រុមហ៊ុនគួរតែមានអារម្មណ៍ពេញចិត្ត និងរីករាយក្នុងការបំពេញការងាររបស់ គេផងដែរ។ បុគ្គលិកនឹងមិនធ្វើការល្អទេប្រសិនបើពួកគេខកចិត្តនឹងបទពិសោធន៍ការងារ។ អ្នកអាចសាកសួរបុគ្គលិកអំពីទស្សនៈរបស់ពួកគេចំពោះអ្វីដែលពួកគេគិតថាអាចបង្កើនអតិថិជនថ្មីបាន ហើយពិនិត្យមើលដើម្បីឱ្យប្រាកដថាពួកគេបានធ្វើការចូលរួមក្នុងភាពជោគជ័យរបស់អាជីវកម្មរបស់អ្នកផងដែរ។

អាជីវកម្ម

ការគ្រប់គ្រងនិងការរីកចំរើនអាជីវកម្មរបស់អ្នក

Posted on

ការគ្រប់គ្រងនិងការរីកចំរើនអាជីវកម្មរបស់អ្នក ការធ្វើអាជីវកម្ម ឬ បើកក្រុមហ៊ុនអ្វីមួយ តែងតែចង់ទទួលបានប្រាក់ចំនេញច្រើន ?បើកាលណាក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកមានការរីកចំរើន លំហូរចំណូលការរីកទៅតាមហ្នឹងដូចគ្នាចឹងដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ធ្វើយ៉ាងម៉េចទើបធ្វើអោយអាជីវកម្មរបស់មានការរីកចំរើន? ខាងក្រោមនេះជាគន្លឹះនៃការគ្រប់គ្រងដើម្បីជួយអោយក្រុមហ៊ុនរបស់អ្នកមានការរីកចំរើន៖ ១. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីការចំណាយ និង ចំណូលរបស់អាជីវកម្មរបស់អ្នក។ បីទោះអាជីវម្មរបស់អ្នកមានប្រព័ន្ធគ្រប់គ្រងចំណូលដ៏ដោយ ក៏អ្នកមិនអាចប្រហែសបានដែរ។ ២. ត្រួតពិនិត្យការចំណាយ ត្រួតពិនិត្យការចំណាយគ្រប់ពេលវេលាដើម្បីដឹងថា ការចំណាយរបស់អាជីកម្មរបស់អ្នកត្រូវគោលដៅ។ ការចំណាយដើម្បីបង្កើតចំណូលមិនមានអ្វីចម្លែកទេ តែអ្នកត្រូវការត្រួតពិនិត្យការចំណាយរបស់អ្នកបានគ្រប់គ្រាន់ដែរទេ? ជៀសវាងការខ្វះខាតនូវចំណុចណាមួយដែល ធ្វើអោយមានការខាតបង់ប្រាក់ចំនេញនៅពេលក្រោយ។   ៣. ផ្ដល់អ្វីដែលអ្នកអាចធ្វើបានកេរ្តិ៍ឈ្មោះអាជីវកម្មជារឿងសំខាន់ណាស់។អ្នកមិនត្រូវចុះកិច្ចសន្យាណាមួយដែលអ្នកមិនអាចធ្វើបាននោះទេ ដូចជាការងារណាដែលហួសពីសម្ថតកិច្ចក្រុមហ៊ុនរបស់អ្នកនោះទេ។ ហើយបើអ្នកបានចុះកិច្ចព្រមព្រៀមហើយ អ្នកធ្វើមិនបាន នឹងមិនទាន់ពេលវេលាទេ អាចធ្វើអោយកេរ្តិ៍ក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះ។ ទោះបីជាអ្នកត្រូវការប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែវាត្រូវការមានគុណភាពស្របជាមួយនឹងតម្លៃនៃទំនិញរបស់អ្នកដូចគ្នាចឹងដែរ។   ៤. ប្រើប្រាស់បំណុលសម្រាប់ទុនបង្វិល វាជារឿងសំខាន់ណាស់ដែលអ្នកជៀសវាងការប្រើប្រាស់ដើមទុនរបស់សម្រាប់ការចំណាយលើការទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់អ្នកនោះ។ ជៀសវាងការទិញដែលត្រូវចំណាយប្រាក់ច្រើន អ្នកអាចជ្រើសរើសវិធីជួលវិញ ឬ អ្នកអាចធ្វើការខ្ចីប្រាក់ពីធនាគាដើម្បីទិញរបស់ទាំងនោះ។   ដូច្នេះ វាជារឿងល្អដែលអ្នកងាយមើលផែនការអាជីវកម្មរបស់ ដើម្បីដឹងថាអ្នកកំពុងដើរដល់ដំណាក់ណានៃគំរោងរបស់អ្នកហើយ និង ដើម្បីដឹងថាមានចំណុចណាខ្លះដែលអ្នកទទួលបានជោគជ័យ និង ចំណុចណាដែលអ្នកត្រូវកែប្រែខ្លះជាដើម៕   មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? […]

ការសន្

សម្រេចគោលដៅនៃការសន្សំរបស់អ្នក

Posted on

សម្រេចគោលដៅនៃការសន្សំរបស់អ្នក   តើអ្នកមិនចង់មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់ដែលអ្នកចង់បានទេឬ? ដោយលោកអ្នកមិនបាច់បារម្ភរឿងបំណុល អ្នកគ្រាន់តែធ្វើការសន្សំដោយមានប្រសិទ្ធភាពបំផុត។ លោកអ្នកមិនចាំបាច់ទាល់តែមានប្រាក់ចំណូលខ្ពស់នោះទេ ទើបអាចធ្វើការសន្សំបាននោះ សំខាន់លោកអ្នកត្រូវមានផែនការសន្សំច្បាស់់លាស់មួយទៅបានហើយ។ ទាំងនេះជាជាវិធីធ្វើអោយការសន្សំរបស់អ្នកមានប្រសិទ្ធភាព៖ ១. ចូលប្រាប់ខ្លួនឯងពីហេតុផលដែលអ្នកត្រូវសន្សំ តើអ្នកកកំពុងធ្វើការសន្សំដើម្បីអ្វី? ចូលអ្នកធ្វើការរៀបរាប់ពីគោលបំណងរបស់អ្នក ដោយការសរសេរពីហេតុផលដាក់លើក្រដាសរបស់អ្នក មានដូចជាចំណាយសម្រាប់សំរាកលំហែកាយ ចុងសប្ដាហ៍ ទិញឡានថ្មី ទិញផ្ទះ និង សម្រាប់ពេលអ្នកចូលនិវត្តន៍ជាដើម។ ពិតណាស់អ្នកប្រាកដជាមានគោលដៅច្រើន ដូច្នេះអ្នកត្រូវធ្វើការសង្ខេបឡើងវិញនៃគោលដៅរបស់អ្នក ដោយអ្នកធ្វើការកំណត់ពីគោលដៅមួយណាដែរអ្នកត្រូវធ្វើការសន្សំមុនគេ? ២. តើអ្នកត្រូវធ្វើការសន្សំចំនួន និង រយៈពេលប៉ុន្មានទើបទៅដល់គោលដៅរបស់អ្នក? សម្រាប់ចំនួន និង រយៈពេល វាអាស្រ័យលើគោលដៅរបស់អ្នកមានតម្លៃកម្រិតណាដែរ? បើអ្នកអាចកំណត់តម្លៃនៃគោលដៅរបស់អ្នកហើយនោះ អ្នកអាចធ្វើការគណនាជារយៈពេល ថាអ្នកត្រូវចំណាយពេលប៉ុន្មាន? ដូចជាអ្នកធ្វើការសន្សំដើម្បីទិញផ្ទះ ដែលមានតម្លៃ ៥០,០០០ ដុល្លារ ហើយអ្នកធ្វើការសន្សំ មួយខែ ៥០០ ដុល្លារ ដូច្នេះអ្នកត្រូវចំណាយពេលជិត ១០ឆ្នាំទើបអ្នកសម្រេចគោលដៅរបស់អ្នក។  

អាជីវកម្ម

ភាពខុសគ្នារវាងគំរូអាជីវកម្មនិងផែនការអាជីវកម្ម

Posted on

ភាពខុសគ្នារវាងគំរូអាជីវកម្មនិងផែនការអាជីវកម្ម នៅពេលអ្នកចង់បង្កើតអាជីវកម្មមូយ អ្នកប្រាកដជាត្រូវសម្រេចថាអ្នកគួរធ្វើផែនការអាជីវកម្មឬគំរូអាជីវកម្មសម្រាប់មុខជំនួញរបស់អ្នក តើមានអ្វីខុសគ្នារវាងផែនការអាជីវកម្មឬគំរូអាជីវកម្ម? តោះមកអានអត្ថបទដែលស្ពានបានយកមកបកស្រាយដូចខាងក្រោមនេះ៖ គំរូអាជីវកម្ម គំរូអាជីវកម្មគឺជាប្លង់ដែលរៀបរាប់ពីរបៀបនៃដំណើរការអាជីវកម្ម និង របៀបក្នុងការរកលុយរបស់អ្នក។មានធាតុផ្សំប្រាំប្រភេទនៃគំរូអាជីវកម្មមួយ:  គំនិតអាជីវកម្ម(Business Concept): ការពិពណ៌នាខ្លីអំពីឱកាស និង អតិថិជនគោលដៅរបស់អ្នក។ មិនតែប៉ុណ្ណោះអ្នកនឹងបានដឹងពីអត្ថប្រយោជន៍នៃផលិតផលឬសេវាកម្មរបស់អ្នកចំពោះអតិថិជន ហើយដឹងពីវិធីដែលផលិតផលឬសេវាកម្មរបស់អ្នកត្រូវបានចែកចាយដល់អតិថិជនតាមរបៀបផ្សេងៗ។    អត្ថប្រយោជន៍ប្រកួតប្រជែង(Competitive advantages): អ្នកត្រូវរកយុទ្ធសាស្ត្រដែលធ្វើអោយផលិតផលអ្នកមានភាពខុសប្លែកពីគូប្រកួត ពោលគឺធ្វើអោយអតិថិជនយល់ថាផលិតផលឬសេវាកម្មរបស់អ្នកមានភាពប្រសើរជាងការប្រកួតប្រជែងរបស់អ្នក។    ទីតាំងខ្សែសង្វាក់តម្លៃ(Value Chain position): ខ្សែសង្វាក់ផលិតកម្មនៃអាជីវកម្មអ្នក តើផលិតផលនិងសេវាកម្មអ្នក ត្រូវបានផ្ទេរពីអ្នកផលិតអោយទៅអ្នកប្រើប្រាស់ចុងក្រោយដោយវិធីសាស្ត្រណាខ្លះ។