លុយ

តើលុយជាអ្វី?

បុរសម្នាក់នោះអាចទិញផ្លែប៉ោមមួយបានយ៉ាងងាយ ប្រសិនជាគាត់បានផ្លាស់ប្តូរប៊ិចរបស់គាត់ទៅជាលុយ ដែលអ្នករាល់គ្នាបានប្រើសម្រាប់អាជីវកម្មផ្សេងៗ។

លុយ ក៏មានប្រយោជន៍ផងដែរដើម្បីវាស់តម្លៃនៃទំនិញ ព្រោះថាវាមិនមែនប្រាកដថា  ប៊ិច ១០ ស្មើផ្លែប៉ោម១ ឬ ប៊ិច ៥ ស្មើផ្លែប៉ោម១ នោះទេ។ ដូច្នេះ វាមានភាពងាយស្រួលជាង បើយើងប្រើរូបិយប័ណ្ណដើម្បីកំណត់ថ្លៃប៊ិច និងថ្លៃរបស់ផ្លែប៉ោម។ នៅពេលនោះ តម្លៃទំនិញនឹងមានលំនឹង ហើយមនុស្សគ្រប់រូបនឹងអាចប្រកបអាជីវកម្មដោយស្មើភាពគ្នា។

នៅក្នុងអាជីវកម្មបែបនេះ មិនត្រឹមតែប៊ិចនិងផ្លែម្នាស់ទេដែលត្រូវបានគេយកមកផ្លាស់ប្តូរ  ក្នុងនោះក៏មានត្រី សត្វចិញ្ចឹម បន្លែ និងរបស់ផ្សេងៗជាច្រើនផងដែរ។

ចុះប្រសិនបើមានអាហារខ្លះឆាប់ខូច ឬទំនិញខ្លះឆាប់បែកបាក់?

អ្នកអាចរក្សាតម្លៃរបស់អាហារនិងទំនិញទាំងនោះបាន ប្រសិនបើអ្នកបានផ្លាស់ប្តូរវាទៅជារូបិយប័ណ្ណ។

ឧទាហរណ៍ៈ បុរសម្នាក់មានម្នាស់ចំនួន 1000។ គាត់មិនអាចបរិភោគផ្លែម្នាស់នោះទាំងអស់បានទេ។ បើទុកយូរ ជាការពិតណាស់ម្នាស់នឹងទៅជាស្អុយរលួយ ហើយគាត់នឹងត្រូវខាតបង់ទាំងស្រុង។

ជាសង្ខេប លុយអាចត្រូវបានប្រើជា (1) មធ្យមបាយនៃការផ្លាស់ប្តូរ, (2) ឯកតារង្វាស់, និង (3) រក្សាតម្លៃមុខទំនិញ។