ការចំនាយ

តើអ្វីខ្លះដែលអ្នកត្រូវដឹងពីបញ្ហានៃលំហូរសាច់ប្រាក់?

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!!

 

នៅក្នុងការធ្វើអាជីវកម្មមួយលំហូរសាច់ប្រាក់បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាអំពីដំណើរការនៃអាជីវកម្មមួយ។ជាក់ស្ដែងប្រសិនបើប្រាក់ចំណូលជាប្រចាំដែលមានច្រើនជាងការចំណាយនោះ​វាជាអ្វីដែលជួយយើងនៅក្នុងអាជីវកម្ម ហើយក៏វាជាអ្វីដែលធ្វើឱ្យមុខជំនួញរបស់យើងចាប់ផ្តើមដំណើរការល្អ។ នៅពេលសាច់ប្រាក់ហូរចូលកាន់តែច្រើនវាគឺពិតជាល្អសម្រាប់អាជីវករ។ នៅពេលដែលអតិថិជនបង់លុយទាន់វេលា​ គ្មានការចំណាយទៅលើអ្វីដែលមិនបានរំពឹងទុក វាគឺជាពេលវេលាល្អសម្រាប់អាជីវករ​ និងមិនសូវមានភាពតានតឹងដល់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនទំនងជាដឹងថាចន្លោះប្រហោងនៃលំហូរសាច់ប្រាក់នៅតែកើតមានឡើង។ ជួនកាលប្រាក់ចំណូលដែលព្យាករអាចនឹងយឺតយ៉ាវ ឬមានការកកស្ទះ នៅពេលនោះវិក័យប័ត្រនឹងគរទៅជាគំនរឡើងដែលតម្រូវអោយម្ចាស់អាជីវកម្មត្រូវចាត់វិធានការទាន់ពេល​ឬក៏ត្រូវមានការកែទម្រង់គោលនយោបាយថ្មីសម្រាប់អាជីវកម្មថ្ងៃអនាគត។

1.   តើអ្វីបណ្តាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់

-ការទូទាត់ដែលមិនអាចទាយទុកជាមុន​​  អាជីវកម្មខ្នាតតូចខ្លះអាចជួនកាលមិនដឹងច្បាស់នៅពេលដែលការទូទាត់របស់អតិថិជននឹងមកដល់ឬសូម្បីតែនៅពេលខ្លះហាក់មិនមានបញ្ហាក្នុងដំណើរការទូទាត់ក៏ដោយ។ វាពិបាកក្នុងការសម្រេចថាពេលណាត្រូវទិញវត្ថុធាតុដើមឬឥវ៉ាន់សម្រាប់លក់រាយដោយសារអ្នកមិនអាចកំណត់ពេលវេលាដែលសាច់ប្រាក់នឹងមកដល់ពីអតិថិជនធំបំផុតរបស់អ្នក។ ក្រុមហ៊ុនមួយចំនួនចំណាយ 30 ថ្ងៃ​ ប៉ុន្តែជាក់ស្តែងច្រើនតែ 45 ឬ 60 ថ្ងៃមុនពេលបញ្ជីត្រូវបានបិទ។គម្លាតលំហូរសាច់ប្រាក់កើតមានឡើងចំពោះអាជីវកម្មទាំងអស់ប៉ុន្តែវាកើតឡើងភាគច្រើននៅក្នុងការបណ្តាក់ទុនដែលផ្អែកលើផលិតផល(product-based ventures) ដែលអាជីវករត្រូវការទិញទំនិញដើម្បីលក់។ នៅស្រុកខ្មែរភាគច្រើនយើងឃើញថា​មានអាជីវករខ្លះបានបិទទ្វារដោយសារកង្វះសាច់ប្រាក់ដើម្បីធ្វើអាជីវកម្មដែលនេះអាចមកពីការពន្យារពេលរវាងផលិតផលបញ្ជាទិញ និងការលក់។ បញ្ហាប្រឈមមួយទៀតគឺថាអាជីវកម្មខ្នាតតូចជាទូទៅមិនមានឥទ្ធិពលឬអានុភាពដើម្បីបង្ខំអតិថិជនឱ្យបង់ប្រាក់នៅពេលវិក័យប័ត្ររបស់អតិថិជនកាន់តែច្រើន។ តែទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជាអ្នកផ្តល់សេវាកម្មដែលមានអតិថិជនជាច្រើនត្រូវការសេវាកម្មរបស់អ្នកនោះអ្នកអាចនឹងមានឥទ្ធិពលច្រើនក្នុងការជ្រើសរើសមិនប្រគល់ទំនិញរបស់អ្នករហូតដល់ពេលអតិថិជនបង់ប្រាក់ចុងក្រោយ

-ឧបករណ៍ថ្មី មិនថាក្រុមហ៊ុនរបស់អ្នកពឹងផ្អែកលើកុំព្យូទ័រ យានយន្ត ឬគ្រឿងម៉ាស៊ីនក៏ដោយ ឧបករណ៍មួយចំនួនរបស់អ្នកអាចនឺងបែកបាក់នៅពេលអ្នកត្រូវការប្រើវាច្រើនបំផុត។ដើម្បីជៀសវាងការរំខានក្នុងការធ្វើជំនួញរបស់អ្នកដោយសារឧបករណ៍ចាស់ៗ អ្នកនឹងចង់ជំនួសឧបករណ៍ឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយវាជាពេលដែលអ្នកត្រូវតែកាត់លុយពីគណនីណាមួយរបស់អ្នក។ ការចំណាយដើម្បីជំនួសឧបករណ៍សំខាន់ៗជាញឹកញាប់អាចបណ្តាលឱ្យមានគម្លាតនៃលំហូរសាច់ប្រាក់ផងដែរ។

-ការបង្កើនកិច្ចសន្យា ដើម្បីពង្រីកមុខជំនួញរបស់អ្នក អ្នកអាចមាននឹងមានចេតនាតិចតួច ឬច្រើនក្នុងការបណ្តាក់ទុនថ្មីៗ។ ប្រសិនបើអ្នកចង់ធ្វើឱ្យកើនពីគម្រោងតូចៗ ទៅជាធំអ្នកត្រូវចំនាយប្រាក់ខ្លះដើម្បីបង្កើនល្បឿន។ ដើម្បីដាក់ឈ្មោះរបស់អ្នកសម្រាប់ប្រភេទកិច្ចសន្យាថ្មីអ្នកអាចនឹងត្រូវការបុគ្គលិកច្រើននាក់ដែលមានជំនាញផ្សេងៗ។ វាអាចមានតម្រូវការឧបករណ៍ថ្មីៗ ឬតម្រូវការសន្តិសុខដែលនឹងកាត់បន្ថយសាច់ប្រាក់របស់អ្នក។ ប្រភេទនៃការចំណាយនេះត្រូវបានគេចាត់ទុកថាជាការវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នក ដូចគេនិយាយថា​ “ចំណាយលុយ ដើម្បីរកលុយ” ហើយនេះហើយគឺជាមូលហេតុទូទៅនៃគម្លាតលំហូរសាច់ប្រាក់”។

2.    ដូច្នេះតើអ្នកអាចធ្វើអ្វីខ្លះដើម្បីបញ្ជៀសគម្លាតនៃលំហូរសាច់ប្រាក់? រឿងដំបូងដែលអ្នកអាចធ្វើបាន គឺត្រូវចេញវិក័យប័ត្រអោយបានឆាប់ស្របនឹងពេលវេលាដែលអ្នកអាចប្រគល់ផលិតផលឬសេវាកម្មរបស់អ្នកទៅអោយអតិថិជន។ នៅពេលដែលវិក័យប័ត្រនោះបានទៅក្នុងដៃគណនេយ្យករហើយ​ អ្នកទំនងជាអាចនឹងទទួលបានការត្រួតពិនិត្យបានឆាប់ៗ។ដូចគ្នាផងដែរអ្នកត្រូវប្រាកដថាអ្នកបានដាក់បញ្ចូលកាលបរិច្ឆេទបង់ប្រាក់នៅលើវិក្កយបត្ររបស់អ្នក។ជាឧទាហរណ៍ក្រុមហ៊ុនមួយចំនួនកំណត់អាទិភាពវិក័យប័ត្រតាមកាលបរិច្ឆេទដោយកំណត់ស្នើឱ្យបង់ប្រាក់ក្នុងរយៈពេល 15 ថ្ងៃ។យុទ្ធសាស្រ្តនៃអាជីវកម្មខ្នាតតូចមួយចំនួនគឺការផ្តល់ជូនការបញ្ចុះតម្លៃ។ឧទាហរណ៍ដំបូងគេបញ្ចុះពី 1 ទៅ 3 ភាគរយបើសិនការត្រួតពិនិត្យត្រូវបានទទួលក្នុងរយៈពេល 10 ឬ 15 ថ្ងៃ។ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនទាំងអស់អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនបែបនេះទេ ប៉ុន្តែវាក៏មិនអាចមានផលប៉ះពាល់ខ្លាំងណាស់ណាដល់ការធ្វើអាជីវកម្មទាំងស្រុងដែរ។ នៅក្នុងករណីខ្លះប្រសិនបើយយទ្ធសាស្រ្តខាងលើមិនបានជោគជ័យ អ្នកប្រហែលជាត្រូវពិចារណាលើប្រាក់កម្ចី ឬឥណទានដើម្បីជួយអ្នកពីបន្តចរន្តសាច់ប្រាក់ចេញចូលឡើងវិញ។ ការមានប្រាក់បំរុងជាសាច់ប្រាក់អាចជួយអ្នកបានដើម្បីធានាថា អ្នកនឹងតែងតែមានផលិតផលដែលអាចលក់បាន​ និងមានបុគ្គលិកនៅក្នុងដៃរបស់អ្នកដើម្បីផ្តល់សេវាកម្ម។

3.    តើអ្នកអាចចេញពីគម្លាតលំហូរសាច់ប្រាក់ដោយរបៀបណា? អ្នកដឹងរួចហើយថាអ្នកពិតជាចង់ជៀសពីបញ្ហានៃលំហូរសាច់ប្រាក់នៅពេលណាដែលអ្នកអាចធ្វើទៅបាន។ ប៉ុន្តែដើម្បីជៀសវាងពីវា វាពិតជាត្រូវការការខិតខំប្រឹងប្រែងរបស់អ្នក ដោយរួមផ្សំជាមួយវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ:

  • និយាយជាមួយអ្នកផ្គត់ផ្គង់របស់អ្នកអំពីការពន្យារពេលការទូទាត់របស់អ្នកដើម្បីកាត់បន្ថយសម្ពាធដែលអ្នកកំពុងមានអារម្មណ៍ថាអ្នកមិនមានលុយ។ មួយវិញទៀតអ្នកគួរតែមានការចរចារ​ថ្មីៗជាមួយអ្នកផ្គត់ផ្គង់ និងដៃគូរបស់អ្នកដើម្បីមានការកែសម្រួលខ្លះសម្រាប់ការទូទាត់ពេលក្រោយ។
  • ដាក់ពាក្យស្នើសុំកម្ចីពីអ្នកផ្តល់កម្ចីធុរកិច្ចខ្នាតតូចក្នុងរយៈពេលខ្លី ដើម្បីទទួលបានទុនទុកបំរុងពេលមានការខ្វះខាត។ កាន់តែល្អថែមទៀត ប្រសិនបើចង់បានកម្ចីឆាប់រហ័សទាន់ចិត្តដើម្បីដោះស្រាយអាជីវកម្មអ្នក កុំភ្លេចទាញយកកម្មវិធីស្ពាន ដោយគ្រាន់តែចុចត្រង់នេះ។
  • ធ្វើបច្ចុប្បន្នភាពវិក័យប័ត្ររបស់អ្នកដោយកាត់បន្ថយបញ្ហាខុសឆ្គងចាស់ៗ ផ្តល់វិក័យប័ត្រទៅអោយអតិថិជនអោយបានលឿនតាមដែលអាចធ្វើបាន។​​ ជាងនេះទៅទៀតគឺត្រូវមានទិន្នន័យថាតើអ្នកណាទូទាត់ទាន់ពេល​ និងអ្នកណាដែលយឺត។​ចំពោះវិក័យប័ត្រដែលផុតកំណត់ត្រូវរៀបចំអោយស្រួលដើម្បីទុកជាឯកសារ។
  • កាត់បន្ថយការចំណាយរាល់អ្វីដែលមិនមែនជាតម្រូវការ។ អាជីវកម្មតូចៗស្ទើរតែទាំងអស់ប្រឈមនឹងចន្លោះប្រហោងនៃលំហូរសាច់ប្រាក់នៅចំណុចមួយចំនួន។ វាជាការពិតហើយជារឿយៗ បុន្តែអ្នកត្រូវចាំថានេះហើយជាបុព្វហេតុដ៏ល្អមួយដើម្បី ការរីកចម្រើន និងបង្កើនមុខជំនួញរបស់អ្នក។
  • “ការចេះត្រៀមខ្លួនកាន់តែច្រើនសម្រាប់អាជីវកម្មរបស់អ្នក​ ភាពផលប៉ះពាល់នៅលើប្រតិបត្តិការនៃអាជីវកម្មរបស់អ្នកកាន់តែតិច” ៕