ការវិនិយោគអាជីវកម្ម

៧ចំណុចសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្នាតតូច និងមធ្យម

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!!

មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅ​តើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។ ក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ ដូចនេះយើងត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។

កត់សម្គាល់ឃើញថាមានការពិភាក្សាគ្នាយ៉ាងច្រើនខុសៗគ្នាអំពីរបៀបនៃការបង្កើតអាជីវកម្ម។បន្ទាប់ពីបានពិភាក្សារួច ​ខាងក្រោមនេះគឺជាគំនិតនិងគោលការណ៍ជាមូលដ្ឋាន មួយចំនួនដែលអាចជួយសំរួលដល់ការបង្កើត អាជីវកម្មរបស់យើង។

១. ការចេះគិតមុនគូរ

ត្រូវចាប់ផ្តើមពីការគិត​ មុននឹងចេញសកម្មភាពអ្វីមួយ។ក្នុងរបរដែលយើងប្រាថ្នា យើងត្រូវចាប់ផ្តើមដោយ គំនិតគិតដល់របរនោះជាមុន។ ចង់ប្រកបរបរអី្វក៏ដោយ គឺត្រូវផ្តើមចេញពីការស្រលាញ់ ព្រោះអាជីវកម្មថ្មីនោះវានឹងត្រូវប្រើប្រាស់ ពេលវេលា ប្រាក់កាក់ និងកំលាំងញើសឈាម របស់យើងជាច្រើន។ គំនិតអាជីវកម្មរបស់យើង គឺត្រូវកំណត់ទៅលើអ្វី (ទំនិញ ឬសេវាកម្ម) ដែលគេត្រូវការ ហើយគេហ៊ានធ្វើការ ចំណាយ ដែលទំនិញ ឬ សេវាកម្មទាំងនោះ មិនទាន់ មានផ្គត់ផ្គត់នៅឡើយក្នុងតំបន់របស់យើង ឬបើមានការ ផ្គត់ផ្គង់ហើយក៏ពិតមែន តែយើងអាចផ្គត់ផ្គង់បានល្អ ប្រសើរជាង។បន្ទាប់ពីគិតនូវអ្វីដែលយើង ស្រលាញ់ហើយ យើងត្រូវពិចារណាថា តើអ្វីដែលយើង ស្រលាញ់នោះវា ជារឿងល្អ ជាផ្លូវត្រូវ ដែរឬទេ។ មុនពេលធ្វើដំណើរដ៏វែងឆ្ងាយ ត្រូវសិក្សាពីផ្លូវដ៏វែងនេះជាមុនសិន។ តើទំនិញនោះពិតជាអាចធ្វើឲ្យគេហ៊ានចំណាយលើវាយ៉ាងពិតប្រាកដទេ និងជាប្រចាំទេ? តើរបរនោះវានឹងផ្តល់ប្រាក់ចំណេញសមរម្យ និងការចំណាយពេលវេលា និងដើមទុនទេ?តើយើងមានពេលវេលាគ្រប់គ្រាន់សំរាប់របរនេះទេ? បើទោះបីរបរយើងនេះវាមិនមែនជារបរថ្មីក៏ដោយ តែយើងត្រូវរកលក្ខណៈមួយយ៉ាងតិច ដែលដៃគូររបស់យើងគ្មាន ហើយលក្ខណៈនេះត្រូវតែល្អ។

២.រៀបចំផែនការអាជីវកម្ម

ត្រូវធ្វើការសិក្សាពីដើមទុនឲ្យបានល្អិតល្អន់បំផុត ដើម្បីបង្ហាញដល់អ្នកវិនិយោគទាំងអស់រួមទាំងយើងខ្លួនឯងដែរ។ទីមួយកំណត់ទីផ្សារគោលដៅច្បាស់លាស់។ តើមានមនុស្ស ប៉ុន្មាននាក់ នឹងទទួលយកទំនិញរបស់យើង?តើអ្នកទាំងនោះនឹងចំណាយប៉ុន្មានលើទំនិញយើង? បើការសិក្សាបង្ហាញថា លទ្ធភាពទទួលបានប្រាក់ចំនេញតិចពេកបើធៀបនឹងការចំណាយ នោះយើងគួរតែពិចារណាឡើងវិញ ឬក៏ដូរផែនការហើយ។ទីពីរកំណត់ឧបសគ្គ។ ត្រូវរៀបចំផែនការទុកជាមុនសម្រាប់បញ្ហាទាំងអស់ដែលអាចកើតមាននៅក្នុងដំណើរការអាជីវកម្ម។ វាយតម្លៃលើការប្រកួតប្រជែងរបស់យើង ឲ្យបានមុនពេលការប្រកួតប្រជែងមកដល់។ ប្រសិនបើចំណែកទីផ្សាររបស់គេ ឬការផ្គត់ផ្គង់រស់គេមានភាពខ្លាំងក្លា និងមានស្ថេរភាពទៀតនោះ យើងនឹងយ៉ាប់ខ្លួនហើយ។ ត្រូវដឹងថា គ្មានអ្នកណាចង់ដូរទៅទិញទំនិញដែលមានតំលៃស្មើ​​​​​​​​​​រឬថ្លៃជាង ទំនិញដែលគេកំពុងតែប្រើប្រាស់ក្នុងកំរិតគុណភាពដូចគ្នានោះទេ។ មួយទៀតដែលយើងត្រូវ គិតដែរនោះគឺ ប្រព័ន្ធច្បាប់ មានន័យថារកអីក៏រកទៅតែត្រូវស្របនឹងច្បាប់។

៣.ផែនការទីផ្សារ

រឿងមួយដែលយើងត្រូវធ្វើក្នុងផែនការទីផ្សារនេះ គឺការសរសេរពីគំរោង កញ្ចប់ថរិការ ដែលត្រូវចំណាយលើការផ្សព្វផ្សាយ។ ប៉ុន្តែត្រង់នេះមានម្ចាស់អាជីវកម្មខ្លះមិនយកមកប្រើទេ វាមិនទាស់ខុសអីដែរ ព្រោះវាជាជម្រើសក្នុងការចាប់ផ្តើម។រឿងបន្ទាប់គឺជ្រើសរើសវិធីផ្សព្វផ្សាយ ឲ្យស្របនឹងកញ្ចប់ថវិការដែលយើងបានគ្រោងទុក។ មិនខ្វល់ថាកញ្ចប់ថវិការយើងតូច ឬធំត្រូវផ្សព្វផ្សាយតាមបណ្តាញសង្គម ឬកញ្ចក់ទូរទស្សន៍នោះទេ តែត្រូវប្រាកដថា ត្រូវតែធ្វើឲ្យមានប្រសិទ្ធិភាព។ធ្វើផែនការផ្សព្វផ្សាយ ដោយរើសពេលវេលា និង ទីតាំងដែលត្រូវផ្សព្វផ្សាយ។ តើគួរយកសាច់ជ្រូកទៅផ្សព្វផ្សាយលក់នៅភូមិចាមទេ? តើគួរផ្សព្វផ្សាយលក់ផលិតផលជីដាក់ស្រូវនៅរដូវច្រូតកាត់ទេ?

៤.ផែនការហិរញ្ញវត្ថុ (លុយយកមកវិនិយោគ)

លុយគឺជាដួងប្រលឹងធំ នៅក្នុងអាវីវកម្ម។ ដើម្បីឲ្យគ្រប់យ៉ាងអាចដំណើរការទៅបានយើងត្រូវការលុយ បើមិនដូចនេះទេអាជីវកម្មយើងនឹងក្លាយជាអាជីវកម្មមួយដែលមានតែសំបកខ្លួន ឬមានតែគំរោង។ ចុះបើអត់លុយ?

“ខ្ចីសព្វ បញ្ចូលព្រលឹង ជាក្បួនសឹកសង្គ្រាមមួយដែលអាចយកមកអនុវត្ត ក្នុងសមរភូមិជំនួញបាន។” 

មានព្រលឹងតែគ្មានរូប ធ្វើអីកើត។ ដូចនេះត្រូវរករូបមួយឲ្យព្រលឹងជ្រក ដើម្បីឲ្យវាមានឱកាសបញ្ចេញសមត្ថភាព។កម្ចីពីធនាគារ ដើម្បីធ្វើអាជីវកម្មជាវិធីដ៏សាមញ្ញ ក្នុងការក្នុងការរំលេចអាជីវកម្មយើងឡើង។ តែត្រូវចេះស្វែងរកធនាគារដែលផ្តល់លក្ខខណ្ឌឲ្យយើងល្អបំផុត។មិនខុសអីពីការជ្រើសរើសរូបកាយដើម្បីផ្តល់ឲ្យព្រលឹងចូលទេ គឺត្រូវចេះរករូបកាយណាដែលល្អ រឹងមាំ និងសាកសម្យ បើរូបកាយចាស់ជរា យកមកធ្វើអី? បើអត្រាការប្រាក់ខ្ពស់ ខ្ចីយកមកធ្វើអី?ទីពីរទទួលយកវិនិយោគិនក្នុងតំបន់។ ប្រសិនបើប្រាក់កម្ចីរបស់ធនាគារមិនគ្រប់គ្រាន់ទេសូមមើលវិនិយោគិនក្នុងតំបន់។វាអាចមានមហាសេដ្ឋីពាណិជ្ជកម្មក្នុងស្រុកឬអ្នកមានទ្រព្យសម្បត្តិស្រដៀងគ្នាផ្សេងទៀតដែលមានចំណាប់អារម្មណ៍ក្នុងការឃើញយើងទទួលបានជោគជ័យ។ស្រាវជ្រាវមនុស្សនៅក្នុងតំបន់របស់យើងដែលអាចមានមូលនិធិ និងការលើកទឹកចិត្តដើម្បីជួយ។ទីបីទាក់ទងមិត្តភក្តិ និងសាច់ញាតិ។ មនុស្សដែលស្គាល់យូរហើយទំនងជាមានជំនឿលើសមត្ថភាព និងចេតនារបស់យើង។ ទាំងនេះក៏ជាមនុស្សដែលទំនងជាឈរនៅក្បែរយើងដែរបើសិនជាយើងមានភាពរឹងមាំនៅក្នុងដំណាក់កាលដំបូងនៃការផ្សងព្រេង។

ប៉ុន្តែប្រសិនបើចង់បានកម្ចីឆាប់រហ័សទាន់ចិត្តដើម្បីដោះស្រាយអាជីវកម្មអ្នក កុំភ្លេចទាញយកកម្មវិធីស្ពាន ដោយគ្រាន់តែចុចត្រង់នេះ។

៥.រៀបចំរចនាសម្ព័ន្ធ

ដំបូង រៀបចំការិយាល័យ។ គួរមានកន្លែងដ៏សម្យស្របមួយក្នុងការបំពេញការងារអាជីវកម្មរបស់យើង។ មិនជាខុសអីពីការស្លៀកពាក់ប៉ុន្មានទេ បើចង់ស្អាតចាយច្រើនបន្តិចទៅ តែបើយើងមិនគិតលើរឿងនឹងទេ ល្មមៗទៅបានហើយ។ តែការរៀបចំត្រូវតែមាន។ប៉ុន្តែយ៉ាងហោចណាស់ក៏មានប៊ិច បន្ទាត់ សៀវភៅដែរដើម្បីធ្វើកំណត់ត្រាចំណាយ ចំណូល។ តែកាន់តែល្អនោះគឺ ត្រូវមានវិក័្កយប័ត្រ នែមខាតកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនកូពី ទូរស័ព្ទ រថយន្ត ។ល។ តែសម្ភារះទាំងនេះក៏អាស្រ័យលើប្រភេទអាជីវកម្មយើងដែរ។ការបង្កើតប្រព័ន្ធកត់ត្រា។ ចំនុចនេះមិនអាចលេងសើចបានទេ ត្បិតតែវាមើលទៅតូចតែវាពិតជាមានឥទ្ធិពលខ្លាំងណាស់លើលទ្ធផលចាញ់ ឈ្នះរបស់យើង។ត្រូវតាមដាន ដើមទុនប៉ុន្មាន ចាយទៅលើអ្វីខ្លះ ជំពាក់គេប៉ុន្មានហើយ គេជំពាក់យើងប៉ុន្មានដែរ សាច់ប្រាក់នៅសល់ប៉ុន្មានដែរ ហើយទំនិញយើងគិតជាប្រាក់មានប៉ុន្មាន លក់ចេញបានប៉ុន្មាន ទិញចូលអស់ប៉ុន្មាន ចំណេញខាតប៉ុន្មាន។ ទាំងនេះសុទ្ធតែអ្វីដែលត្រូវកត់ទាំងអស់។

៦.កសាងអតិថិជនមូលដ្ឋាន

ចូរកុំច្រឡំណាអតិថិជនមូលដ្ឋាននិងអតិថិជនគោលដៅមិនដូចគ្នាទេ។ការកសាងអតិថិជនមូលដ្ឋាន គឺយើងត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ ឬអាចនិយាយបានថាផ្សព្វផ្សាយដោយផ្ទាល់ មិនដូចអតិថិជនគោលដៅទេ ដែលត្រូវផ្សព្វផ្សាយដោយប្រយោល។ អតិថិជនមូលដ្ឋាន បង្កើតឡើងដើម្បីយកពួកគាត់មកធ្វើជាមូលដ្ឋានឈរជើងក្នុងទីផ្សារដូចនេះអតិថិជនមូលដ្ឋានគួរទទួលបានលក្ខខណ្ឌពិសេស ឬប្រយោជន៍ពិសេសណាមួយពីអាជីវកម្មរបស់យើង តែការផ្តល់ឲ្យនេះត្រូវមានអាថ៌កំបាំងជាទីបំផុត សំរាប់ពត៌មានទៅខាងក្រៅជាពិសេសគឺគូរប្រជែងរបស់យើង មួយវិញទៀតយើងមិនត្រូវឲ្យពួកគាត់ដឹងថា ពួគគាត់ជាអតិថិជនមូលដ្ឋាន (តួអង្គឯក) របស់យើងទេ។

៧. ចាប់ផ្តើមអនុវត្តផែនការ

បន្ទាប់ពីបិទបញ្ចប់នៅទំព័រគ្រោងការ វាត្រូវចូលមកជំនួសវិញនូវការអនុវត្ត។ ត្រូវមានភាពច្បាស់លាស់ជាទីបំផុតនូវគ្រប់ចំនុចទាំង៦ខាងលើ។ ប្រសិនជាអាចមិនគួររំលងចំនុចណាមួយឡើង ជាពិសេសចំនុចទី៤ ហិរញ្ញវត្ថុ។ ត្រូវចាំថាលុយ ជាដួងប្រលឹងធំនៃអាជីវកម្មរបស់យើង អាជីវកម្មជោគជ័យក៏ព្រោះលុយ បរាជ័យក៏ព្រោះលុយ។ លុយអាចឲ្យយើងជោគជ័យ ហើយក៏អាចឲ្យយើងបរាជ័យបានដែរ។ ទឹកអាចបណ្តែតទូក ក៏អាចពន្លិចទូកបានដែរ។ ដូចនេះសូមប្រើប្រាស់លុយដោយប្រុងប្រយ័ត្នជាទីបំផុត៕