ការសន្

បង្រៀនកូនរបស់អ្នកអំពីលុយ

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ

គេតែងនិយាយថា ក្មេងប្រៀបដូចជាក្រណាត់ដែលសស្អាត គ្មានស្នាមប្រលាក់ ប៉ុន្តែបើសិនជាក្រណាត់សនោះត្រូវបានលាបពណ៌អីហើយ នោះវានឹងចេញពណ៌នោះ។​ សង្គម​គ្រួសារ​ គឺបានដើរតួយ៉ាងសំខាន់ក្នុងការអប់រំកូនៗដែលប្រៀបបានជា​សាលារៀន​ដំបូង​ និង​សំខាន់​ជាងគេ​បង្អស់​ក្នុង​ការ​តម្រង់​ទិស​ក្មេងៗ។ ក្មេងៗជាវ័យមួយដែលងាយនឹងទទួលយកអ្វីៗពីការណែនាំពីមនុស្សចាស់ជុំវិញខ្លួនគេ។ ​ក្នុង​អំឡុង​វ័យ​ក្មេង​ខ្ចី​នៅ​ឡើយ មិន​ថា​ជា​គំរូ​ល្អ​ ឬ​អាក្រក់ វាអាចនឹង​មាន​ឥទ្ធិពល​ទៅលើ​ដំណាក់កាល​ជីវិត​របស់​ពួកគេ​នៅ​ពេល​ពេញវ័យ​។​ សង្គម​គ្រួសារ​នេះ​ឯង​ដែល​ក្មេងៗ​រៀន​សូត្រ​បាន​ច្រើន​ជាងគេ​លើស​ពី​សង្គម​ដទៃ នេះ​មានន័យ​ថា​នៅ​ពេល​កូន​តូចៗ​របស់​អ្នក​នៅ​មាន​ភាព​ទន់ជ្រាយ​ទៅលើ​ការ​យល់ដឹង​ពី​ពិភព​ជុំវិញ​ពួកគេ​នេះ ការ​បង្រៀន​ពី​អ្នក​ក្នុង​នាម​ជា​ឪពុក​ម្ដាយ អាច​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅលើ​ផ្នត់​គំនិត​កូនៗ​របស់​អ្នក​នៅ​ពេល​អនាគត។ នៅក្នុងអត្ថបទនេះយើងគ្រាន់តែយកផ្នែកមួយនៃបំណិនជីវិតនៃការអប់រំកូនតូចៗរបស់អ្នកតែប៉ុណ្ណោះ នោះគឺការបង្រៀនរបៀបនៃការប្រើប្រាស់លុយនៅពេលពួកគេនៅក្មេង។​ តើមានវិធីបែបណាខ្លះសម្រាប់ការបង្រៀននេះ តោះទៅដឹងពីគន្លឹះទាំងអស់គ្នា៖

១) បង្រៀន​ថា​តើ​លុយ​រក​បាន​ដោយ​របៀប​ណា?

ជាដំបូងអ្នកត្រូវប្រាប់ពួកគេថា លុយគឺមានសារៈសំខាន់ណាស់រហូតធ្វើអោយមនុស្សមួយចំនួនមានទំនាស់ដោយសារលុយ ប្រសិនបើការប្រើប្រាស់របស់ពួកមិនត្រឹមត្រូវ។មួយវិញទៀត ទោះបី​អ្នក​មាន​លុយ​ច្រើន​ដែល​អាច​បន្សល់​ទុក​ជា​មរតក​សម្រាប់​កូនៗ​អ្នក​ក៏​ដោយ ប៉ុន្តែ​ពួកគេ​មិន​អាច​ពឹងផ្អែក​ទៅលើ​អ្នក​ពេញ​មួយ​ជីវិត​បាន​នោះ​ឡើយ។ ពួកគេ​មិន​អាច​បើក​ភ្នែក​មក​ចាំ​តែ​លា​ដៃ​សុំ​លុយ​ពី​ឪពុក​ម្ដាយ​ពួកគេ ដោយ​មិន​ដែល​ដឹង​សោះ​ថា​តើ​លុយ​ដែល​ពួកគេ​កំពុង​ចាយវាយ​យ៉ាង​ខ្ជះខ្ជាយ​នេះ រក​បាន​ដោយ​លំបាក​យ៉ាង​ដូចម្ដេច​នោះ​ទេ។ ដូច្នេះ អ្នក​គួរ​តែ​បង្រៀន​ពួកគេ​តាំង​តែ​ពី​អាយុ​៥​ឆ្នាំ​ឡើង​ទៅ​ពី​លុយ​ដែល​ទទួល​បាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​នៅ​ក្នុង​ក្រម​សីលធម៌​ការងារ។ អ្នក​អាច​ធ្វើ​បែប​នេះ​ដោយ​ឲ្យ​គេ​ធ្វើ​ការងារ​ផ្ទះ​មួយ​ចំនួន ដោយ​ផ្ដល់​រង្វាន់​ជា​ប្រាក់​ដល់​ពួកគេ​វិញ​តបស្នង​ចំពោះ​ការ​ខិតខំ​ធ្វើការ​របស់​ពួកគេ។ 

២) តើ​លុយ​ដែល​ទទួល​បាន​មក​ត្រូវ​សន្សំ​វា​យ៉ាង​ដូចម្ដេច?

វាជាវិធីសាស្រ្តសាមញ្ញ ប៉ុន្តែពិបាកក្នុងការអនុវត្ត ពីព្រោះវាត្រូវការអត់ធ្មត់ និងប្តេជ្ញាខ្ពស់បន្តិច។ ប៉ុន្តែអ្នកអាចសាកល្បងជាមួយវិធីមួយនេះ ដោយអ្នក​អាច​បង្កើត​គណនេយ្យ​សន្សំ​ប្រាក់​សម្រាប់​ពួកគេ​រៀន​សន្សំ​ប្រាក់​ដែល​ទទួល​បាន​មក មុន​នឹង​គិតគូរ​ទៅលើ​ការ​ចំណាយ។ បង្រៀន​ឲ្យ​ពួកគេ​យល់​ពី​តម្លៃ​នៃ​ការ​សន្សំ​ប្រាក់ ដែល​តបស្នង​ប្រយោជន៍​នៅ​ក្នុង​រយៈពេល​វែង​មក​ឲ្យ​ពួកគេ​វិញ។

ប៉ុន្តែប្រសិនបើគ្រួសាររបស់អ្នកត្រូវការកម្ចីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារភ្លាមៗ អ្នកអាចសាកល្បងទាញយកជាមួយកម្ចីរហ័សរបស់ កម្មវិធីស្ពាន ដោយគ្រាន់តែទាញយកនៅទីនេះ!!!

៣) តើ​ពួកគេ​គួរ​ចាយ​លុយ​យ៉ាង​ដូចម្ដេច?

នៅ​ពេល​ពួកគេ​យល់​ពី​តម្លៃ​នៃ​ការ​សន្សំ​បន្តិច​ម្ដងៗ ដែល​ប្រៀប​បាន​នឹង​ដំណក់​ទឹក​ដែល​តក់ៗ​គង់​តែ​ពេញ​បំពង់ ពួកគេ​នឹង​ចេះ​គិតគូរ​ថា​តើ​លុយ​ដែល​ពួកគេ​ខំ​សន្សំ​បាន​មក​គួរ​តែ​ចាយ​វាយ​ទៅលើ​អ្វីខ្លះ ចេះ​បែងចែក​ដាច់​ពី​គ្នា​នូវ​អ្វី​ដែល​ជា​តម្រូវការ​មាន​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​រយៈពេល​វែង ហើយ​អ្វី​គ្រាន់​តែ​ជា​ការ​ចង់​បាន​ក្នុង​រយៈពេល​ខ្លី។ អ្នក​អាច​នាំ​គេ​ទៅ​ផ្សារ​ដើម្បី​ឲ្យ​ពួកគេ​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា តើ​លុយ​ក្រដាស​ប៉ុន្មាន​ប្ដូរ​យក​អ្វី​បាន​មក​វិញ។

៣)បង្រៀនពីរបៀបនៃការចែករំលែក

វប្បធម៌នៃការចែករំលែក ជាមេរៀនដែលឪពុក​ម្ដាយគ្រប់រូបគួរតែបង្រៀនកូនតាំងតែពីពួកគេនៅតូចក្រូចឆ្មា។ អ្នកត្រូវ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ចែក​រំលែក​អ្វី​ដែល​ខ្លួន​មាន​ទៅ​កាន់​មនុស្សជុំវិញពួកគេ និងនៅ​ក្នុង​សហគមន៍​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ។ តាម​របៀប​នេះ នៅ​ពេល​ដែល​ពួកគេ​ជោគជ័យ​ក្លាយ​ជា​អ្នក​មាន​ហើយ ទោះ​កំពុង​ឈរ​នៅ​លើ​ទី​ខ្ពស់​ក៏​ដោយ ក៏​ពួកគេ​មិន​ភ្លេច​សម្លឹង​មើល​ចុះ​ក្រោម​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​នៅ​ក្រោម​ខ្លួន​នោះ​ដែរ៕