ការវិនិយោគលុយ

រៀនផង ធ្វើការផងមានប្រយោជន៍ច្រើន ចុះគុណវិបត្តិវិញមានអត់?

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!

តាំងពីថ្ងៃមុនយើងបានធ្វើការចុះផ្សាយម្ដងរួចហើយអំពីអត្ថប្រយោជន៍ដែលនិស្សិតទទួលបានពីការរៀនផង និងធ្វើការផងក្នុងពេលដំណាលគ្នា។ យើងឃើញថានៅក្នុងអត្ថបទមុន គឺមានការលើកឡើងយ៉ាងក្បោះក្បាយពីគុណតម្លៃនៃការរៀនផង និងធ្វើការផងដូចជានិស្សិតអាចទទួលបានបទពិសោធយ៉ាងច្រើនមុនពេលពួកគេរៀ​នចប់ មានឳកាសយល់ដឹងពីការងារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្តែដំណាលគ្នានឹងការទទួលបានអត្ថប្រយោជន៍នេះ ភាពអវិជ្ជមាននៅតែមានកើតឡើងទៅលើនិស្សិតមួយចំនួន។ បើចង់ដឹងថាមានគុណវិបត្តិអ្វីខ្លះ តោះទៅមើលទាំងគ្នានូវគុណវិបត្តិដូចខាងក្រោមនេះ៖

  • ពិតណាស់និស្សិតមួយចំនួននឹងមានបញ្ហាទៅលើការបែងចែកពេលវេលាមិនច្បាស់លាស់ និងគ្រប់គ្រងពេលវេលា​មិនបាន​ត្រឹម​ត្រូវ។ បើ​មាន​ការ​ងារ​​ធ្វើ​ នោះគេ​ប្រាកដ​ជា​មាន​ពេល​វេលា​តិច​ណាស់ស​ម្រាប់​រៀន​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ធ្វើ​។​ នេះ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។
  • លទ្ធផលនៃការសិក្សានឹងភាពធ្លាក់ចុះជាងមុន ដោយសារតែពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារសាលា ​ ជា​ពិសេស​ ពេល​ដែលពួកគេ​មាន​ការ​ងារ​ធ្វើ​ពេញ​ម៉ោង​។ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ពាល់​បែប​នេះ​ និស្សិត​គួរ​តែ​ទៅ​ធ្វើ​ការ​តែ​ពេល​អ្នក​ទំ​នេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ​។
  • ដោយសារតែការធ្វើការពីពេលថ្ងៃហត់រួចទៅហើយ ហើយត្រូវទៅរៀនពេលល្ងាច ឬយប់ទៀត នោះពួកគេនឹងគ្មាន​ពេល​វេលា​សម្រាប់​រៀន​សូត្រនៅពេលយប់ទេ​។ បន្ទាប់​ពី​​ធ្វើ​ការ​ពេល​ថ្ងៃ​នឿយ​ហត់​ និងអស់​កម្លាំង​ លុះ​ពេល​យប់​ គឺ​មិន​មានថាមពល​នឹ​ង​រៀន​នោះ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​គេ​មិន​​បាន​ប្រ​មូល​អារម្មណ៍​ក្នុង​ការ​សិក្សា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​សារ​តែ ​គេ​គិត​តែ​ចង់​មាន​ពេល​សម្រាក​ខ្លះ ហើយ​ពេល​ខ្លះ​គេ​អាច​ និង​គេង​លក់​ក្នុង​ថ្នាក់​​ក៏​មាន​។
  • ប្រាក់ គឺនៅតែជាតួអង្គឯកមិនអាចខ្វះបានសម្រាប់ជីវិតមនុស្សម្នាក់ៗ អញ្ចឹងចង់មិនចង់ត្រូវតែធ្វើការ។ ប៉ុន្តែប្រាក់​ដែល​និស្សិត​រក​បាន ​គឺ​វា​មិន​​បាន​ច្រើន​ប៉ុន្មាន​ឡើយ​ ដោយ​សារ​តែ​គេ​មិន​មានពេល​គ្រប់​គ្រាន់​ក្នុងការ​បំ​ពេញ​ការ​ងារ​ឲ្យ​គេ​ ហើយ​ប្រាក់​កម្រៃ​ដែលរក​បាន ​គឺ​អាស្រ័យ​លើ​​ពេល​វេលា​ធ្វើ​ការ​ឲ្យ​គេ​។ តែកម្មវិធី ស្ពានអាចជួយអ្នកបានប្រសិនបើអ្នកត្រូវការលុយដើម្បីធ្វើការប្រើប្រាស់ ដោយធ្វើការខ្ចីក្នុងរយៈពេលតែ​ ១០នាទីតែប៉ុណ្ណោះ។ តោះចាំអង្កាលទៀត ទាញយកកម្មវិធីនេះប្រើម្តងមើលថាអស្ចារ្យប៉ុណ្ណា ដោយអ្នកគ្រាន់តែចូលតាមតំណរភ្ជាប់នេះទៅ Link   រួចជាការស្រេច។
  • ជាក់ស្តែង ភាគច្រើនសិស្ស និស្សិតដែលគិតតែរៀនមួយមុខ គេនឹងទទួលបានលទ្ធផលល្អជាងអ្នកដែលរៀនផង ធ្វើការផង។ ការ​សិក្សា​ដែលគិត​តែ​សិក្សា​តែ​មួយ​មុខ ​  នឹង​ទទួល​បាន​លទ្ធផល​ល្អ​ ជាង​ការ​ដែល​ធ្វើ​ការ ​បណ្តើរ​ និងសិក្សា​បណ្តើរ​។
  • ចំណុចចុងក្រោយ គឺផលប៉ះពាល់សុខភាពផ្ទាល់ខ្លួន។ ពិតណាស់រៀនផង ធ្វើការផងពិតជាមិនស្រួលប៉ុន្មានទេ ព្រោះត្រូវចំណាយពេលវេលា និងថាមពលយ៉ាងច្រើនដើម្បីធ្វើវា។ ជួនកាលត្រូវឈឺក្បាល វិលមុខ ឬក៏អាចតានតឹងខ្លាំងប្រសិនបើមានសម្ពាធខ្លាំងពេកពីការងារ ហើយត្រូវមកថែមសម្ពាធនៅសាលាទៀតនោះ។ កត្តានេះ អាចបណ្តាលឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជាឧស្សាហ៍ឈឺក្បាល គេងមិនគ្រប់គ្រាន់ បណ្តាលឲ្យមានបញ្ហាផ្លូវអារម្មណ៍ និងផ្សេងៗទៀត។​ នេះសមនឹងសុភាសិតខ្មែរលើកឡើងថា  “ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច​”។

មួយណាក៏បាន រៀនតែមួយមុខ ហើយចាំធ្វើការតាមក្រោយក៏បាន ឬក៏ធ្វើការផង រៀនផងក៏បាន វាអាស្រ័យលើបុគ្គលខ្លួនឯង ថាតើគេអាចធ្វើវាបាននៅកាលៈទេសៈណា ហើយគេពេញចិត្តនឹងធ្វើវា ឬអត់។ ចុងក្រោយវាជាជម្រើស តែឳកាសក៏មិនចេះតែមានរហូតដែរ បើចាប់បានគួរតែចាប់ តែបើប៉ះពាល់ខ្លាំងគួរតែគិតឡើងវិញ៕