ការវិនិយោគ

រៀនផង ធ្វើការផង ពិតជាមានប្រយោជន៍ច្រើនមែនអត់?

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

គេនិយាយថា​រៀនផង​ និងធ្វើការផងវាពិតជាល្អសម្រាប់និស្សិតដើម្បីកសាងអនាគត តើនេះជាការពិតអត់? វាពិតជាបែបហ្នឹងមែន ពីព្រោះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីពួកគេបញ្ចប់ការសិក្សានាពេលអនាគតដ៏ខ្លីខាងមុខ។ជាឧទាហណ៍ជាក់ស្តែង ខណៈពេលពួកគេកំពុងរៀន គេរៀនពីទ្រស្ដីយ៉ាងច្រើនពីសាលា អញ្ចឹងបើពួកគេអាចធ្វើការទៀត នោះគេអាចមានឱកាសអនុវត្តកាន់តែស៊ីជម្រៅពីរបៀបការធ្វើការងារ ការកសាងសមត្ថភាពដោយមិនមែនចេះតែទ្រឹស្តីប៉ុណ្ណោះទេ។

ការធ្វើការងារក្នុងពេលកំពុងរៀន​ វាបានផ្ដល់ប្រាក់ចំណូល និងអាចទទួលបាននូវបទពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។​ទាំងនេះគឺជាគុណសម្បត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។ មាននិស្សិតជាច្រើនបានលើកឡើងថា ការធ្វើការងារ និងការសិក្សានៅក្នុងថា្នក់ វាពិតជាខុសមែន។ ហើយពេលដែលបានចូលមកធ្វើការទើបដឹងថា អ្វីជាជំនាញនៃការអនុវត្តពិតប្រាកដ។ អញ្ចឹងទៅដឹងពី គឺជាគុណតម្លៃខាងក្រោមនេះ ថាវាបានផ្តល់ផលប្រយោជន៍អ្វីខ្លះ៖

  1. ទទួលបានបទពិសោធន៏

និស្សិតពិតជាមានអារម្មណ៍តឹងតែងនៅពេលដែលពួកគេគ្មានបទពិសោធនៅពេលដែលពួករៀនចប់ ហើយគ្មានបទពិសោធការងារ។​​ ប៉ុន្តែប្រសិនបើកំឡុងពេលរៀន គេបានធ្វើការផងនោះគេនឹងបានយល់ពីដំណើរការនៃការសំភាសន៍ដែលនេះ គឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយគេឲ្យយល់កាន់តែច្បាស់អំពីរបៀបនៃសង្គមការងាររបស់យើងសព្វថ្ងៃ។

  1. មានទំនួលទទួលខុសត្រូវបានច្រើន

ពិតណាស់ទំនួលខុសត្រូវពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗនៅពេលដែលពួកគេកាន់តែធំ។ប៉ុន្តែទំនួលខុសត្រូវមិនមែនចេះតែមានគ្រប់មនុស្សទេ។ នៅពេលដែលនិស្សិតមានការងារធ្វើ​ នោះគេនឹងទទួលបានបទពិសោធន៍ជាក់ស្ដែង និងភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។ ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់គេផងដែរ។​

  1. ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ

“គ្មានលុយមិនសំខាន់ ប៉ុន្តែបើអត់លុយអាចធ្វើឲ្យមនុស្សដាច់បាយជាយថាហេតុ” នេះជាឃ្លាដ៏ពេញនិយមសម្រាប់មនុស្សបច្ចុប្បន្ន។ហើយវាកាន់តែពិបាក នៅពេលដែលនិស្សិតក្រីក្រត្រូវាបង់លុយថ្លៃសិក្សាមិនថាគ្រួសារបង់ឲ្យ​ ឬបង់ដោយខ្លួនឯង។ប៉ុន្តែអាចនឹងមានភាពប្រសើរខ្លះបើ និសិ្សតអាចបង់ថ្លៃសាកលវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេពេលដែលគេរៀនផង ធ្វើការផង។

តែបើគិតថាទៅមិនរួចមែនទែន អ្នកគួរតែសាកល្បងជាមួយនឹង កម្មវិធី ស្ពាន ដើម្បីធ្វើការខ្ចីក្នុងរយៈពេលតែ​ ១០នាទីតែប៉ុណ្ណោះ។ ដើម្បីទាញយកកម្មវិធីនេះអ្នកគ្រាន់តែចូលតាមតំណរភ្ជាប់នេះ  http://digicro.net/referral.html?code=h2l2AJ   រួចជាការស្រេច។

  1. រៀនអំពីជំនាញផ្ទាល់ខ្លួន

ជាងនេះទៅទៀត និស្សិតមិនត្រឹមតែអាចមានឱកាសពង្រឹងជំនាញការងារប៉ុននោះទេ តែពួកគេអាចសិក្សាឱ្យកាន់តែស៊ីជម្រៅជាមួយនឹងមុខវិជ្ជារៀនពីសាលាផងដែរ ។ ជាពិសេស ពួកគេនឹងបានអនុវត្តផ្ទាល់ចេញពីមុខជំនាញដែលពួកគេកំពុងរៀនកាន់តែច្បាស់ថែមទៀត។

  1. មានឱកាសបង្កើតបណ្តាញ​ (Network)កាន់តែច្រើន

បើគ្មានបណ្តាញ វាពិតជាពិបាកដូចដែលអ្នកកំពុងអានបានដឹងចឹងដែរ។ អញ្ចឹងការចេះបង្កើតបណ្តាញ វាគឺជាភាពឆ្លាតវៃរបស់បុគ្គលម្នាក់ៗ ពីព្រោះមិនប្រាកដថានឹងមានការងារល្អដែរ។ ជាធម្មតានៅកន្លែងធ្វើការនៅតាមបណ្តាក្រុមហ៊ុន យើងងាយនឹងបានជួបជាមួយមនុស្សមកពីស្ថាប័នផ្សេងៗ​ មានបទពិសោធន៍ផ្សេងៗ និងជំនាញផ្សេងៗ ដែលជាឱកាសយើងអាចរៀនសូត្របានច្រើនពីពួកគាត់​ ដែលនេះហើយដែលគេថា “បណ្តាញ”។

  1. មើលឃើញពីតម្រូវការទីផ្សារពេលអនាគត

រៀនមើលពីគេ យកជំនាញដែលចេះប្រើសម្រាប់អនាគតខ្លួនឯង។មាននិស្សិតច្រើនដែរហើយ ពេលដែលពួកគាត់រៀនចប់ ក៏ចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារគាត់បានប្រឡូកក្នុងវិស័យការងារនៅពេលកំពុងរៀន ដូច្នេះពេលរៀនចប់ ពួកគាត់មានឱកាសចាប់ផ្តើមការរកស៊ីដោយបានដឹងពីទីផ្សារមុន។

“ចេះចាប់ឱកាស រៀនពីឱកាស​ សាងការងារល្អ មានសមត្ថភាព និងសាងអនាគតដើរបានលឿន គួរតែ​ រៀនផង ធ្វើការផង“៕