គន្លឹះរកលុយលើអ៊ិនធឺណិតដែលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! អ៊ិនធឺណិតត្រូវបានទទួលស្គាល់លក្ខណៈជាសាកលថា ជាបច្ចេកវិទ្យាដែលបានផ្លាស់ប្តូរពិភពលោកយ៉ាងច្រើន។ជាមួយនឹងអ៊ិនធឺណិតមនុស្សហាក់បីដូចជាមានពិភពលោកមួយនៅក្នុងដៃ។  បច្ចុប្បន្ននេះយើងឃើញថាមាន​មនុស្សមួយចំនួនបានទាញយកនូវអត្ថប្រយោជន៍យ៉ាងច្រើនពីវារហូតដល់អ្នកខ្លះបានផ្លាស់ប្តូរជីវិតពួកគេសឹងតែ ១៨០ដឺក្រេដោយគ្រាន់តែចេះប្រើអ៊ិនធឺណិតនេះ។  វា​មិន​មែន​ជា​ផ្លូវ​កាត់​អ្វី​ទេ​ជាមួយ​វិធី​នេះ ប៉ុន្ដែ​បើ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​និង​ចំណាយ​ពេល​វេលា​ខ្លះ​នោះ​អ្នក​នឹង​អាច​រក​ប្រាក់​បាន​ ជាមួយ​​វិធី​ដែល​ស្រប​ច្បាប់​មួយ​ចំនួន​ និង ខ្លីៗ​នេះ​​​លើ​ប្រព័ន្ធ​អ៊ឺនធឺណែត។ អ្នកអាច​បង្កើត​ គេហទំព័រ (Website)ឬ ប្លុក (Blog) កំណត់​បណ្ដាញ​ជាមួយ​នឹង​ការ​រក​ចំណូល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជា Google AdSense និង​ BuySellAds ជាដើម។ អ្នក​អាច​លក់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ផ្ទាល់​តាម​រយៈ Google DFP (Advertisement Software As a Service) ។ ចូលជា​សមាជិក​វ៉េបសាយ​សាក​ល្បង​នៅ​ឯ UserTesting បន្ទាប់​មក​អ្នក​អាច​ចំណាយ​សាកល្បង​សម្រាប់​វ៉េបសាយ​ដែល​អ្នក​រំពឹង​ទុក​។ ដាក់​ដំណើរ​ការ​អ៊ីម៉ែល​មួយ​ដែល​អាច​ប្រើប្រាស់​ និង​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បាន​ដូចជា​ MailChimp (Email Marketing Service) ឬ​ក៏​ប្រើ​ប្រាស់​កម្មវីធី​សេវាកម្ម​​ដែល​មនុស្ស​អាច​បង់​ថ្លៃ​ឲ្យ​អ្នក​បាន​ដូចជា Subsciption Model។ បង្កើត​ប៉ុស្ដិ៍​ YouTube Channel និង​ចូល​ជា​សមាជិក​របស់​ […]

ការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! ស្ទើរតែមនុស្សគ្រប់រូប ជាពិសេសអ្នកដែលទើបតែចាប់ផ្តើមបង្កើតគ្រួសារថ្មោងថ្មីតែងតែគិត និងមានបំណងប្រាថ្មាចង់បានផ្ទះមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាដែលតែងតែកើតមានសម្រាប់ពួកគេគឺថវិកាសម្រាប់ទិញ។អញ្ចឹងអ្វីដែលពួកគេអាចធ្វើបានគឺការសន្សំប្រាក់ឬក៏កម្ចីតាមមធ្យោបាយផ្សេងៗដូចជាខ្ចីពីធនាគារ និងមធ្យបាយផ្សេងទៀត។ដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ។ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។ ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក។ ១. គន្លឹះទី១៖  អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា​ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។ ២. គន្លឹះទី២៖  អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ។ល។​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់“កុំចំណាយបើមិនចាំបាច់”។   ៣. គន្លឹះទី៣ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។ ប្រសិនបើចង់បានកម្ចីឆាប់រហ័សទាន់ចិត្តដើម្បីដោះស្រាយអាជីវកម្ម និងតម្រូវការរបស់អ្នក កុំភ្លេចទាញយកកម្មវិធីស្ពាន ដោយគ្រាន់តែចុចត្រង់នេះ។ ៤. គន្លឹះទី៤៖ អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួចយកចំណូលសរុបទាំងអស់ដកប្រាក់ចំណាយសរុបចេញបន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា […]

តើអ្វីខ្លះដែលអ្នកត្រូវដឹងពីបញ្ហានៃលំហូរសាច់ប្រាក់?

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!!   នៅក្នុងការធ្វើអាជីវកម្មមួយលំហូរសាច់ប្រាក់បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាអំពីដំណើរការនៃអាជីវកម្មមួយ។ជាក់ស្ដែងប្រសិនបើប្រាក់ចំណូលជាប្រចាំដែលមានច្រើនជាងការចំណាយនោះ​វាជាអ្វីដែលជួយយើងនៅក្នុងអាជីវកម្ម ហើយក៏វាជាអ្វីដែលធ្វើឱ្យមុខជំនួញរបស់យើងចាប់ផ្តើមដំណើរការល្អ។ នៅពេលសាច់ប្រាក់ហូរចូលកាន់តែច្រើនវាគឺពិតជាល្អសម្រាប់អាជីវករ។ នៅពេលដែលអតិថិជនបង់លុយទាន់វេលា​ គ្មានការចំណាយទៅលើអ្វីដែលមិនបានរំពឹងទុក វាគឺជាពេលវេលាល្អសម្រាប់អាជីវករ​ និងមិនសូវមានភាពតានតឹងដល់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនទំនងជាដឹងថាចន្លោះប្រហោងនៃលំហូរសាច់ប្រាក់នៅតែកើតមានឡើង។ ជួនកាលប្រាក់ចំណូលដែលព្យាករអាចនឹងយឺតយ៉ាវ ឬមានការកកស្ទះ នៅពេលនោះវិក័យប័ត្រនឹងគរទៅជាគំនរឡើងដែលតម្រូវអោយម្ចាស់អាជីវកម្មត្រូវចាត់វិធានការទាន់ពេល​ឬក៏ត្រូវមានការកែទម្រង់គោលនយោបាយថ្មីសម្រាប់អាជីវកម្មថ្ងៃអនាគត។ 1.   តើអ្វីបណ្តាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់ -ការទូទាត់ដែលមិនអាចទាយទុកជាមុន​​  អាជីវកម្មខ្នាតតូចខ្លះអាចជួនកាលមិនដឹងច្បាស់នៅពេលដែលការទូទាត់របស់អតិថិជននឹងមកដល់ឬសូម្បីតែនៅពេលខ្លះហាក់មិនមានបញ្ហាក្នុងដំណើរការទូទាត់ក៏ដោយ។ វាពិបាកក្នុងការសម្រេចថាពេលណាត្រូវទិញវត្ថុធាតុដើមឬឥវ៉ាន់សម្រាប់លក់រាយដោយសារអ្នកមិនអាចកំណត់ពេលវេលាដែលសាច់ប្រាក់នឹងមកដល់ពីអតិថិជនធំបំផុតរបស់អ្នក។ ក្រុមហ៊ុនមួយចំនួនចំណាយ 30 ថ្ងៃ​ ប៉ុន្តែជាក់ស្តែងច្រើនតែ 45 ឬ 60 ថ្ងៃមុនពេលបញ្ជីត្រូវបានបិទ។គម្លាតលំហូរសាច់ប្រាក់កើតមានឡើងចំពោះអាជីវកម្មទាំងអស់ប៉ុន្តែវាកើតឡើងភាគច្រើននៅក្នុងការបណ្តាក់ទុនដែលផ្អែកលើផលិតផល(product-based ventures) ដែលអាជីវករត្រូវការទិញទំនិញដើម្បីលក់។ នៅស្រុកខ្មែរភាគច្រើនយើងឃើញថា​មានអាជីវករខ្លះបានបិទទ្វារដោយសារកង្វះសាច់ប្រាក់ដើម្បីធ្វើអាជីវកម្មដែលនេះអាចមកពីការពន្យារពេលរវាងផលិតផលបញ្ជាទិញ និងការលក់។ បញ្ហាប្រឈមមួយទៀតគឺថាអាជីវកម្មខ្នាតតូចជាទូទៅមិនមានឥទ្ធិពលឬអានុភាពដើម្បីបង្ខំអតិថិជនឱ្យបង់ប្រាក់នៅពេលវិក័យប័ត្ររបស់អតិថិជនកាន់តែច្រើន។ តែទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជាអ្នកផ្តល់សេវាកម្មដែលមានអតិថិជនជាច្រើនត្រូវការសេវាកម្មរបស់អ្នកនោះអ្នកអាចនឹងមានឥទ្ធិពលច្រើនក្នុងការជ្រើសរើសមិនប្រគល់ទំនិញរបស់អ្នករហូតដល់ពេលអតិថិជនបង់ប្រាក់ចុងក្រោយ -ឧបករណ៍ថ្មី មិនថាក្រុមហ៊ុនរបស់អ្នកពឹងផ្អែកលើកុំព្យូទ័រ យានយន្ត ឬគ្រឿងម៉ាស៊ីនក៏ដោយ ឧបករណ៍មួយចំនួនរបស់អ្នកអាចនឺងបែកបាក់នៅពេលអ្នកត្រូវការប្រើវាច្រើនបំផុត។ដើម្បីជៀសវាងការរំខានក្នុងការធ្វើជំនួញរបស់អ្នកដោយសារឧបករណ៍ចាស់ៗ អ្នកនឹងចង់ជំនួសឧបករណ៍ឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយវាជាពេលដែលអ្នកត្រូវតែកាត់លុយពីគណនីណាមួយរបស់អ្នក។ ការចំណាយដើម្បីជំនួសឧបករណ៍សំខាន់ៗជាញឹកញាប់អាចបណ្តាលឱ្យមានគម្លាតនៃលំហូរសាច់ប្រាក់ផងដែរ។ -ការបង្កើនកិច្ចសន្យា ដើម្បីពង្រីកមុខជំនួញរបស់អ្នក អ្នកអាចមាននឹងមានចេតនាតិចតួច ឬច្រើនក្នុងការបណ្តាក់ទុនថ្មីៗ។ ប្រសិនបើអ្នកចង់ធ្វើឱ្យកើនពីគម្រោងតូចៗ ទៅជាធំអ្នកត្រូវចំនាយប្រាក់ខ្លះដើម្បីបង្កើនល្បឿន។ ដើម្បីដាក់ឈ្មោះរបស់អ្នកសម្រាប់ប្រភេទកិច្ចសន្យាថ្មីអ្នកអាចនឹងត្រូវការបុគ្គលិកច្រើននាក់ដែលមានជំនាញផ្សេងៗ។ វាអាចមានតម្រូវការឧបករណ៍ថ្មីៗ ឬតម្រូវការសន្តិសុខដែលនឹងកាត់បន្ថយសាច់ប្រាក់របស់អ្នក។ ប្រភេទនៃការចំណាយនេះត្រូវបានគេចាត់ទុកថាជាការវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នក […]

តើអ្វីជាប្រព័ន្ធផ្សព្វផ្សាយសង្គម?

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយសង្គម បានដើរតួយ៉ាងសំខាន់អាចនិយាយបានថា វាក្លាយទៅជាផ្នែកមួយនៃជីវិតរបស់មនុស្សសព្វថ្ងៃនេះទៅហើយ។​ វាមានសក្តានុពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្ស ពីព្រោះពួកគេបានយកប្រព័ន្ធផ្សព្វផ្សាយនេះទៅប្រើតាមមធ្យោបាយផ្សេងៗគ្នា។ ជាឧទាហរណ៍ អ្នកខ្លះទុកវាជាកម្សាន្ត អ្នកខ្លះប្រើជាមធ្យោបាយអាជីវកម្ម និងខ្លះទៀតប្រើសម្រាប់ចែករំលែកព័ត៌មានទៅកាន់គ្នាទៅវិញទៅមក។ ដោយសារតែប្រព័ន្ធសង្គមនេះវាមានឥទ្ធិពលទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស ទើបវាបានក្លាយទៅជាប្រធានបទដែលយកមកធ្វើជាចំណេះដឹង។មុន​នឹង​ឈាន​ចូល​​ដល់​ការ​និយាយ​អំពី​​ប្រព័ន្ធបណ្តាញ​សង្គម ជាដំបូង​​យើង​គួរ​ស្វែង​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​​”ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬភាសាអង់គ្លេសហៅថា social media” ជាមុន​សិន​។​ តើ​ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺ​ជា​អ្វី? ហើយ​តើ​ញឹក​ញយ​ដល់​កម្រិត​ណា​ដែល​យើង​បាន​លឺ​និង​ឃើញ​សារ​ទាំង​នោះ? ​​”ប្រព័ន្ធផ្សព្វផ្សាយ​ (Media)” គឺ​ជា​ច្រក​ឬ​វិធី​ផ្សេងៗ​នៃ​ព័ត៌មាន​ កម្មវិធីកម្សាន្ត​ ការ​ធ្វើ​ទី​ផ្សារ​ ឬ​មាតិកា​​ផ្សេង​ៗទៀត​ត្រូវ​បាន​ចែក​ចាយ​ ហើយ​ប្រភេទ​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​មាន​ច្រើន​។​ ប្រភេទ​ដែល​ចាស់​ជាង​គេ​ គឺ​ប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ព​ដូច​ជា​ទស្សនាវដ្តី​ កាសែត​ និង​ផ្ទាំង​បដាជាដើម​។​ នា​សម័យ​ថ្មី​ដែល​អប​ជាមួយ​តិណូឡូជី​ទំនើប​ ប្រព័ន្ធផ្សព្វ​ផ្សាយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​តាម​នោះ​ដែរ។​ ទម្រង់ធម្មតា​​នៃ​”ប្រព័ន្ធផ្សព្វផ្សាយ” បាន​ផ្លាស់​ប្តូរ​ពី​វិទ្យុ​និង​ទូរទស្សន៍​មក​លើ​​​អ៊ីនធឺណិត​។ សព្វ​ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ដូច​ជា​ហ្វេស​ប៊ុក​ដើម្បី​ចែក​ចាយ​គំនិត​និង​សារ​ផ្សេង។​ ដូច្នេះ​តើអ្វីគឺ​ជា​​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម ឬ Social Media? ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Social Media គឺ​ជា​វ៉េប​សាយ​ឬ​កម្ម​វិធី​ដែល​អនុញ្ញាត​ឲ្យ​បង​ប្អូនបង្កើត​និង​ចែក​រំលែក​​សារ​ជាមួយ​នឹង​អ្នក​ដទៃ។​ មាតិកា​នៃ​សារ​របស់​បង​ប្អូន​អាច​មាន​ទម្រង់​ជារូប​ភាព​ អក្សរ​ ឬជាវីដេអូ […]

៧ចំណុចសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្នាតតូច និងមធ្យម

Posted on

ត្រូវការកម្ចីសម្រាប់អាជីវកម្ម ឬក៏ចំណាយផ្ទាល់ខ្លួនប្រញាប់មែនទេ សូមទាញយកកម្មវិធីនេះពី Play Store និង App Store​​​ ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន នៅទីនេះ!!! មានគំនិតចង់ធ្វើអាជីវកម្មមានអីទៅពិបាកតែបើគិតមែនទែនទៅ​តើនឹងត្រូវប្រកបរបរអីនោះ ទើបជារឿងដែលឈឺក្បាលបំផុត។ វាត្រូវការពេលវេលាបន្តិច ដើម្បីគិតដល់របរដែលខ្លួនចង់បង្កើត។ ក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ ដូចនេះយើងត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។ កត់សម្គាល់ឃើញថាមានការពិភាក្សាគ្នាយ៉ាងច្រើនខុសៗគ្នាអំពីរបៀបនៃការបង្កើតអាជីវកម្ម។បន្ទាប់ពីបានពិភាក្សារួច ​ខាងក្រោមនេះគឺជាគំនិតនិងគោលការណ៍ជាមូលដ្ឋាន មួយចំនួនដែលអាចជួយសំរួលដល់ការបង្កើត អាជីវកម្មរបស់យើង។ ១. ការចេះគិតមុនគូរ ត្រូវចាប់ផ្តើមពីការគិត​ មុននឹងចេញសកម្មភាពអ្វីមួយ។ក្នុងរបរដែលយើងប្រាថ្នា យើងត្រូវចាប់ផ្តើមដោយ គំនិតគិតដល់របរនោះជាមុន។ ចង់ប្រកបរបរអី្វក៏ដោយ គឺត្រូវផ្តើមចេញពីការស្រលាញ់ ព្រោះអាជីវកម្មថ្មីនោះវានឹងត្រូវប្រើប្រាស់ ពេលវេលា ប្រាក់កាក់ និងកំលាំងញើសឈាម របស់យើងជាច្រើន។ គំនិតអាជីវកម្មរបស់យើង គឺត្រូវកំណត់ទៅលើអ្វី (ទំនិញ ឬសេវាកម្ម) ដែលគេត្រូវការ ហើយគេហ៊ានធ្វើការ ចំណាយ ដែលទំនិញ ឬ សេវាកម្មទាំងនោះ មិនទាន់ មានផ្គត់ផ្គត់នៅឡើយក្នុងតំបន់របស់យើង ឬបើមានការ ផ្គត់ផ្គង់ហើយក៏ពិតមែន តែយើងអាចផ្គត់ផ្គង់បានល្អ ប្រសើរជាង។បន្ទាប់ពីគិតនូវអ្វីដែលយើង ស្រលាញ់ហើយ […]