បែបនេះដឹងតែមិនងាយមានទេ!

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន? ១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។ ២. អ្នកមិនទទួលស្គាល់ភាពបរាជយ័ អ្នកមើលរំលងភាពបរាជ័យថា ជាមេរៀនហើយ បោះបង់ចោលនូវអ្វីដែលអ្នកកំពុងធ្វើ។ ការដែលបោះបង់ចោលនេះហើយគឺជាភាពបរាជយ័ពិតប្រាកដ ព្រោះអ្នកមិនបានផ្ដល់ឱកាសដល់ខ្លួនឯងសារជាថ្មី និងចាត់ទុកអ្វីទាំងនោះជាមេរៀនជីវិត។ ៣. អ្នកមានគោលដៅមិនត្រឹមត្រូវ គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ […]

ចំណេះដែលត្រូវចេះពេលរស់នៅឯករាជ្យម្នាក់ឯង

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 សព្វថ្ងៃ មនុស្សមិនតិចនាក់ទេ មិនថាក្មេងឬពេញវ័យ កំពុងរស់នៅជាមួយឪពុកម្ដាយរបស់ខ្លួន ហើយពួកគាត់បានផ្គត់ផ្គង់កូនៗតាំងពី សម្ភារៈ ការហូបចុក សំលៀកបំពាក់ ការសិក្សា លំហែកាយ ។ល។ ប៉ុន្តែទោះយ៉ាងណា ក៏គង់ដល់ពេលវេលាមួយ ដែលអ្នកត្រូវឈានចេញពីលំនៅដ្ឋានដ៏កក់ក្ដៅ មករស់នៅដោយឯករាជ្យ ដោយសារកត្តាផ្សេងៗ។ នៅពេលអ្នកសម្រេចចិត្តជ្រើសរើស ជីវិតរស់នៅដោយឯករាជ្យ អ្នកគួរចេះបំណិនជីវិតទាំងនេះ៖ ១. ចម្អិនម្ហូបអាហារ  អ្នកមិនចាំបាច់មានជំនាញចម្អិនដូចចុងភៅអាជីពនោះទេ។ អ្នកគ្រាន់តែយល់ដឹងពីវិធីចម្អិនងាយៗក៏បានដែរដូចជា ឆា ចៀន ចំហុយ ជាដើម។ ការរៀនធ្វើម្ហូបពីកម្មិវធី YouTube ឬ Facebook កំពុងមានការពេញនិយមផងដែរ ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់អ្នកដែលនៅតែឯង និងមមាញឹកជាមួយការងារ។  ២. បោកគក់សំលៀកបំពាក់  តើឪពុកម្ដាយរបស់អ្នក បោកគក់សំលៀកបំពាក់ឱ្យអ្នក រាល់ថ្ងៃមែនទេ? បើអ្នកសម្រេចចិត្តរស់នៅដោយឯករាជ្យ អ្នកគួរចេះពីរបៀបបោកគក់ខោអាវរបស់អ្នក ឱ្យបានស្អាតល្អ។ អ្នកត្រូវចេះពីរបៀបបែងចែកខោអាវសម្រាប់បោក ការយកស្នាមប្រលាក់ដែលលំបាកចេញ និងការអ៊ុតសំលៀកបំពាក់។  ៣. បោសសម្អាតនិងថែទាំផ្ទះ  ទំនួលខុសត្រូវចម្បងនៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួន អ្នកត្រូវចេះថែទាំនិងសម្អាតលំនៅដ្ឋានរបស់អ្នក ឱ្យមានអនាម័យនិងផាសុខភាព។ លើសពីនេះផងដែរ អ្នកគួរចេះប្រកបកិច្ចការជួសជុលងាយៗ ដូចជា ដូរអំពូលភ្លើង ជួសជុលបង្គន់ហូរទឹក និងផ្សេងៗទៀត។   ៤. សន្សំ គ្រប់គ្រង និងទូទាត់ហិរញ្ញវត្ថុ  អ្នកគួរមានបញ្ជីចំណូលនិងចំណាយ ដើម្បីកត់ត្រាចំណាំនូវលំហូរហិរញ្ញវត្ថុរបស់អ្នក។ បើសិនជាចំណាយលើសចំណូល អ្នកគួររៀនកាត់បន្ថយនិងសន្សំឡើងវិញ។ មួយវិញទៀត នៅពេលអ្នកទូទាត់លុយកាក់ ដូចជាថ្លៃទឹកនិងអគ្គិសនី អ្នកគួរធ្វើវាឱ្យបានទៀងទាត់តាមកាលកំណត់ ដើម្បីជៀសវាងការផាកពិន័យជាទឹកប្រាក់ ដែលធ្វើឱ្យអ្នកចំណាយលើសមួយកម្រិតទៀត។  ជាចុងក្រោយ សូមអ្នកកុំភ្លេចជំនាញទំនាក់ទំនង។ នៅពេលអ្នករស់នៅដោយឯករាជ្យ អ្នកគួរចេះប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាង បង្កើតមិត្តឱ្យបានច្រើន និងជួយយកអាសារអ្នកដទៃ។ ហើយជាពិសេស កុំភ្លេចឧស្សាហ៍សួរសុខទុក្ខឪពុកម្ដាយរបស់អ្នកផង! 

៣ចំណុចធ្វើឲ្យថវិកាក្នុងគ្រួសារមានស្ថេរភាព

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ជាធម្មតានៅពេលដែលអ្នកមានគ្រួសារក្នុងបន្ទុកនោះវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីរបៀបរៀបចំទុកដាក់ថវិកាហិរញ្ញវត្ថុឲ្យបានត្រឹមសម្រាប់បច្ចុប្បន្ន នឹងនាពេលអនាគត ព្រោះអ្នកមិនមែនខ្លួនមួយទៀតឡើយ។  ថ្ងៃនេះស្ពាននឹងនាំយករបៀបនៃការគ្រប់ប្រាក់នៅក្នុងគ្រួសាររបស់អ្នកឲ្យមានភាពជោគជ័យ៖   ដាក់គោលដៅ នៅពេលដែលអ្នករៀបចំការចំណាយឲ្យមានភាពប្រសើរ។ ឧទាហរណ៏ ប្រសិនបើគ្រួសារមួយមានគម្រោងចង់បានផ្ទះផ្ទាល់ ឬក៏ទិញផ្ទះថ្មី នោះពួកគេនឹងមានការកំណត់គោលដៅច្បាស់លាស់ក្នុងការចាយវាយនិងសន្សំប្រាក់។ ចាប់ផ្ដើមធ្វើការលៃលកប្រាក់ ការលៃលក អាចជួយឲ្យអ្នកមានគម្រោងក្នុងការចំណាយប្រចាំខែក្នុងគ្រួសារ ឧទាហរណ៏ចាយក្រោយ$1,000 ក្នុងមួយខែ។ វាពិតជាអាចជួយអ្នកបានច្រើនខ្លាំងណាស់។ ប្រសិនបើចំណាយច្រើនជាងចំនូល នោះអ្នកត្រូវតែកាត់បន្ថយចំណាយណាដែលឥតប្រយោជន៏ដូចជា បាយល្ងាចនៅហាង​រាល់ថ្ងៃជាដើម។ រាយបញ្ជីការចំណាយ រាយគ្រប់រាល់ការចំណាយប្រចាំខែរបស់អ្នកដូចជា បំណុល ការថែទាំសុខភាព ចំណីអាហារ​ ធានារ៉ាប់រង ថ្លៃទឹកភ្លើងទូរស័ព្ទ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះ។ នៅពេលដែលអ្នកមានការរៀបចំការចំណាយរបស់អ្នក បានច្បាស់លាស់​ នោះអ្នកនឹងមិនជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ។

មុខសញ្ញាជនបោកប្រាស់

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់​​ និងមានគ្រប់ទម្រង់ដូចជា​ ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ករណីនេះក៏ធ្លាប់កើតឡើងជាច្រើនដងមកហើយ ជាពិសេសចំពោះបងប្អូនខ្មែរដែលពុំសូវបានយល់ដឹងនិងរស់នៅដាច់ស្រយាល អាស្រយ័ហេតុនេះហើយក្នុងនាមជាខ្មែរដូចគ្នាយើងគួរចូលរួមចែករំលែកពត៌មានទាំងនេះ និងផ្សព្វផ្សាយតាមដែលអាចធ្វើបានដើម្បីឲ្យប្រជាជនយើងបានដឹងឮ។ ខាងក្រោមនេះជាមុខសញ្ញាដែលអ្នកគួរប្រុងប្រយត្ន័៖ ១. ការទាក់ទងដែលមិនទំនង ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទ​មកអ្នកថា​ អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។​ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង​​ គឺមានលេខមួយបានខលចូលមកខ្ញុំ​ ហើយប្រាប់ខ្ញុំថា​ ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់​ ២​ ពាន់ដុល្លារ​ ហើយដើម្បីទទួលរង្វាន់នេះ​ ខ្ញុំត្រូវវេរលុយចំនួន​ ២​ រយដុល្លារ​មកកាន់គណនីក្រុមហ៊ុន។​ នេះជាការក្លែងបន្លំសុទ្ធសាធ។ ២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់ ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។​​ មានពេលមួយនោះ​ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់​ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។​ នៅពេលដែលរូបគេចុចទៅលើ​តំណភ្ជាប់ក្នុងអ៊ីម៉ែល​ […]