ការវិនិយោគ

ក្បួនច្បាប់ទាំងបីដែលសហគ្រិនគួរយល់ដឹង

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

សហគ្រិនម្នាក់ដែលចេញប្រឡូកក្នុងវិសយ័ជំនួញមិនមែនសុទ្ធសឹងតែជោគជយ័នោះទេ ហើយអ្នកដែលជោគជយ័ក៏មិនប្រាកដជាសហគ្រិនវយ័ឆ្លាតដែរ បើសិនជាអ្នកមិនចេះរៀបចំគម្រោងហិរញ្ញវត្ថុ និងយល់ពីការគ្រប់គ្រងវា។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

 

១ ផ្ដល់ប្រាក់ខែឲ្យខ្លួនឯង

ជាការពិតណាស់ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុនឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខនិងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹង និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួននិងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។

 

២ បែងចែកឲ្យដាច់នូវប្រាក់ផ្ទាល់ខ្លួននិងប្រាក់សម្រាប់វិនិយោគ

ជាទូទៅ សហគ្រិនខ្មែររមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លូននិងសម្រាប់ជំនួញ។ ពេលខ្លះពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរពេលខ្លះពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះគឺខុសហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អពួកគាត់គួរ បង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។

 

៣ ការយកឈ្នះបំណុល

ពេលខ្លះបន្ទាប់ពីបញ្ចប់មហាវិទ្យាលយ័ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុលឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុនឬចាប់ផ្ដើមមុខជំនួញ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាធំណាស់ណានោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំនិងបញ្ជីថវិការឲច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើន ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់។x