ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ចំណេះដឹងពីប្រាក់ដែលនិសិត្សគួរយល់ដឹង!

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

ចូលមកដល់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីនៃជីវិតរបស់យើងរាល់គ្នា។ វាពិតជាពិបាកសម្រាប់យើងរាល់គ្នាក្នុងការយល់ដឹងអំពីប្រាក់។ ប៉ុន្តែកុំព្រួយអី ថ្ងៃនេះស្ពាននឹងចែកចាយគំនិតខ្លះៗ៖

 

  • យកលុយបង្កើតលុយ

សម្រាប់វយ័នេះអ្នកប្រាកដជាមិនមានដើមទុនធំដុំសម្រាប់យកទៅវិនិយោគខ្នាតធំដូចសហគ្រិនដែលមានបទពិសោធន៍នោះទេ យ៉ាងណាមិញអ្នកអាចចាប់ផ្ដើមពីចំណុចតូចតាច ដោយគ្រាន់តែលក់របស់តាមអនឡាញ លក់ម្ហូបអាហារ ឬបង្កើតទៀមកាហ្វេមួយផ្ទាល់ខ្លួន។ ស្រួលមិនស្រួលអ្នកអាចពង្រីកមុខរបរនេះឲ្យធំជាងមុនផងក៏ថាបាន។

 

  • ចំណាយឲ្យបានតិចជាងចំណូល

នៅប្រទេសកម្ពុជាយើង និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែបញ្ចប់ការសិក្សាជាមុនសិន។​ បើអញ្ចឹង ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក $20 នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ​ $10 ទៅ $15 ទៅបានហើយ ជាជាង​ចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើក្នុងពេលរៀនសូត្រ អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។​

 

  • ចាប់ផ្ដើមធ្វើការសន្សំប្រាក់ឲ្យក្លាយទៅជាទម្លាប់

តំបូងអ្នកនឹងជួបការលំបាកនៅពេលសន្សំ ពីព្រោះអ្នកមានរបស់ជាច្រើនដែលអ្នកចង់ទិញ ប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ជ្ញាចិត្តធ្វើវាលុះត្រាតែតែវាក្លាយជាទម្លាប់ទៅនោះអ្នកនឹងបានជោគជ័យ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកនឹងសល់ប្រាក់មួយចំនួនធំបន្ទាប់ពីបញ្ចប់ការសិក្សា។ នេះគឺជាអត្តបទដែលទាក់ទងទៅនឹងការសន្សំប្រាក់នៅសាលាលុយ