ការវិនិយោគ

មុខរបរងាយៗដែលអាចរកចំណូលបាន

លុយឥឡូវពិបាករកណាស់ ធ្វើការមួយខែគ្រប់មួយខែ មិនសូវជាឃើញសល់ប៉ុន្មានទេ អ្នកខ្លះទប់ចំណាយសឹងតែមិនជាប់ផងបានត្រឹមតែរួចមួយគ្រាៗ។ អាស្រយ័ហេតុនេះហើយទើបស្ពានលើកយកមុខរបរទាំងប៉ុន្មាននេះមកជាយោបល់និងគំនិតខ្លះក្រែងល លោកអ្នកអាចប្រកបជារបររកស៊ីបានចំណូលបន្ថែមនាពេលទំនេរឬក៏ចាប់ជាអាជីពធំដុំតែម្ដង។

 

១ អ្នកជួសជុលកង់

មុខរបរនេះអ្នកប្រាកដជាឃើញមានតាមផ្លូវជាហូរហែរ ជាប់រដឹក។ អ្នកប្រាកដជាគិតថាវាមិនជោគជយ័នោះទេ យ៉ាងណាមិញបើអ្នកមានចំណេះពិតប្រាកដ រកទីតាំងមួយឲ្យត្រឹមត្រូវ និងទទួលយកបុគ្គលិកដែលមានជំនាញច្បាស់លាស់នោះអ្នកប្រាកដជាអាចរកចំនូលបាន។ ដូចពាក្យចាស់ពោកថា ចេះ១០មិនស្មើរប្រសព្វមួយ។

 

២ សេវាកម្មបោសសម្អាត

មិនពិបាកឲតែមានសម្ភារៈ បុគ្គលិក ព្រមទាំងសេវាកម្មល្អ ដែលមានគុណភាពនិងតម្លៃសមរម្យនោះមុខរបរនេះអាចដំណើរការបានយ៉ាងរលូន និងបន្ដបង្កើនទំនុកចិត្តពីអតិថិជន។

 

៣ ជួសជុលកុំព្យូរទរ័

ហាងកុំព្យូរទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាងសម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជយ័ក៏ច្រើនដែរ។

 

៤ ទីប្រឹក្សា

បើអ្នកមានបទពិសោធន៍និងជំនាញក្នុងវិសយ័ណាមួយច្បាស់ អ្នកអាចវិវត្តខ្លួនទៅជាអ្នកប្រឹក្សាយោបល់ទៅកាន់អតិថិជនដែលមានតម្រូវការ។ ប្រឹក្សាយោបល់ និងផ្ដល់គំនិតថ្មីៗដល់ពួកគេ។

 

៥ បកប្រែ ឬសរសេរអត្ថបទ

មិនខុសពីមុខរបរដទៃ មុខរបរនេះគឺត្រូវផ្ដល់សេវាកម្មដល់អតិថិជន។ បើអ្នកពូកែនិងចេះច្រើនភាសា នោះអ្នកអាចធ្វើជាអ្នកបកប្រែអត្ថបទ ឬ ទទួលសរសេរលិខិតស្នាមនានាតាមតម្រូវការអតិថិជន។

 

៦ ជាងអគ្គិសនី ឬជាងភ្លើង

អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី ឬឧបករណ៍អគ្គិសនីខ្នាតធំ តាមសណ្ឋារគារ ផ្សារទំនើប ឬ តម្លើងម៉ាស៊ីនត្រជាក់ជាដើម។

 

៧ ពិធីការ

បច្ចុប្បន្ននេះ ក្រុមហ៊ុនពិធីការសម្រាប់រៀបចំពិធីធំៗនានានៅកម្ពុជាហាក់បីជាមានកំណត់។ សន្និសិទ្ធប្រជុំ មង្គលការ តាំងពិពណ៌ឬព្រឹត្តិការណ៌នានា សុទ្ធសឹងតែត្រូវការពិធីការរៀបចំមួយកំប្លេ។

 

៨ អ្នកគក់ចេផ្ទះ

មុខរបរនេះក៏មិនអន់ដែរ បើអ្នកមានបណ្ដាញស្គាល់គេច្រើន ហើយមានបទពិសោធន៏ក្នុងការទិញ លក់ផ្ទះនោះ ការងារនេះសាកសមបំផុតហើយថែមទាំងរកបានទៀតផង។

 

៩ អ្នកជំនាញក្នុងការនាំចេញ នាំចូល

សហគ្រិនខ្លះមានការលំបាកក្នុងការស្វែងរកប្រភពនាំចេញ នាំចូលមុខទំនិញរបស់ពួកគេ។ អាស្រយ័ហេតុនេះ អ្នកអាចផ្ដល់សេវាកម្មក្នុងការបង្រៀន និងបង្ហាញពីប្រភពទំនិញទាំងនោះ។